រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 204 مشترک است و جایگاه 4 933 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 204 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 27 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -120 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.26% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.72% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 639 بازدید دریافت میکند. در اولین روز معمولاً 584 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 28 سپتامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 204
مشترکین
-324 ساعت
-317 روز
-12030 روز
آرشیو پست ها
10 204
+9
អភិបាលខេត្តកំពង់ចាម ជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា សម្រាប់អភិវឌ្ឍកាយសម្បទា
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីអប់រំនៅគ្រប់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តឱ្យបានល្អនូវនិយាមម៉ោងអប់រំកាយ និងកីឡា គឺក្នុងមួយថ្នាក់ ២ម៉ោងក្នុងមួយសប្តាហ៍ សម្រាប់អភិវឌ្ឍកាយសម្បទា គំនិត ប្រាជ្ញា និងស្មារតីរបស់កុមារ និងជាថ្នាលបណ្ដុះកីឡា។ ការថ្លែងបែបនេះក្នុងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៨ ខែមិនា នេះ នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាគទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ កីឡាការិនី ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា វិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ដូចនេះសូមក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកពេលវេលាពីការសិក្សាចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន នាំឱ្យមានការបំផ្លាញអនាគត ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ គឺចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១៩ ខែមីនានេះ លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល(ប៉េតង់) និងអត្តពលកម្ម សរុបរួម ៧១ក្រុម ក្នុងនោះនារី ១៥ក្រុម, ប្រតិភូ-គ្រូបង្វឹកចំនួន ១៨៩នាក់ ស្រី ៨នាក់, កីឡាករចំនួន ៨៨៤នាក់ ស្រី ២៥១នាក់ ៕
10 204
អាងហែលទឹកសិប្បនិម្មិតនៅរមណីយដ្ឋានក្បាលទឹក(ទឹកឆា ស្រុកព្រៃឈរ) ចាប់បើកដំណើរការឲ្យភ្ញៀវ ចូលលេងកំសាន្ត មុនចូល ឆ្នាំខ្មែរខាងមុខនេះ!
10 204
អភិបាលខេត្តកំពង់ចាម បានស្នេីដល់ស្ត្រីគ្រប់រូប ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវឌ្ឍលូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ឈរលើគន្លងផ្លូវគតិបណ្ឌិត
10 204
អភិបាលខេត្តកំពង់ចាម បានស្នេីដល់ស្ត្រីគ្រប់រូប ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវឌ្ឍលូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា និងបទពិសោធន៍ឈរលើគន្លងផ្លូវគតិបណ្ឌិត
10 204
ដេីម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ2026 រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំលៀសហាលចំនួន 5តោន នៅថ្ងៃទីពីរ នៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម 🙏❤️🌹
10 204
ថ្ងៃអបអរសាទរទិវានារីអន្តរជាតិ ថ្នាក់ដឹកនាំខេត្តកំពង់ចាម តែងតែឲ្យតំលៃ និងដឹងគុណដល់ការលះបង់របស់ស្រ្តី ក្នុងការបម្រើការងារជូនជាតិ និងគ្រួសារ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ!
10 204
ទិវាអន្តរជាតិនារី តែងតែធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីបន្តរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងប្រទេស ពិភពលោក ដែលទទួលបានសិទ្ធិ គ្រប់យ៉ាងពេញលេញដូចបុរស និងត្រូវបានពិភពលោក ចាត់ទុកស្ត្រី ជាមាតានៃពិភពលោក!
10 204
+9
អភិបាលខេត្តកំពង់ចាម ស្នេីដល់ស្ត្រីខ្មែរគ្រប់រូប បង្កើនឆន្ទៈមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់ស្ត្រីខ្មែរគ្រប់រូប ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តន៍លូតលាស់ រីកចម្រើន ជាមួយប្រាជ្ញា ស្មារតី និងបទពិសោធដោយឈរលើគន្លងផ្លូវមួយប្រកបដោយគតិបណ្ឌិត។ ថ្លែងបែបនេះ ខណៈឯកឧត្តម អញ្ជើញចូលរួមជាអធិបតី ក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី និងគ្រួសារ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលេីកជាគោលការណ៍ថា ត្រូវតែរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ។ ព្រោះថា ស្ត្រីជាបុរេ លក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និងគុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និងគុណធម៌។ ស្ត្រីតំណាង ឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និងឥទ្ធិពលស្ត្រីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។
ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងថា ដើម្បីកសាងសង្គមមួយដែលកាន់តែមានបរិយាបន្ន សមធម៌ និង សុខដុមរមនា យើងត្រូវបន្តអនុវត្តគោលនយោបាយ និងវិធានការនានា ឱ្យស្របតាមចក្ខុ វិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និងភាពស៊ីជម្រៅក្នុងការអនុវត្តផងដែរ៕
10 204
តម្លៃប្រេងឥន្ធនៈ នៅខេត្តកំពង់ចាមមានសភាពធម្មតា ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ហើយជឿកជាក់លើរាជរដ្ឋាភិបាលកម្ពុជា
10 204
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសណ្ឋាគាររ៉េស៊ីដង់សុខា ភ្នំពេញ។
រសៀលថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦
