យ៉េក ស៊ីហៀងស្រលាញ់សន្តិភាព
رفتن به کانال در Telegram
322
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-530 روز
آرشیو پست ها
📄 [សេចក្ដីណែនាំ]
ឯកសារឧបសម្ព័ន្ធដែលត្រូវរៀបចំ សម្រាប់ដាក់ពាក្យបណ្ដឹង ឬធ្វើសេចក្ដីរាយការណ៍!
ដើម្បីជួយសម្រួល និងធ្វើឱ្យចំណាត់ការស្រាវជ្រាវរបស់សមត្ថកិច្ចអនុវត្តទៅបានឆាប់រហ័ស នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី ឯកសារចាំបាច់ ដែលត្រូវភ្ជាប់មកជាមួយពេលមកដាក់ពាក្យបណ្ដឹង៖
១. អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន
(ករណីជនបរទេស មានសញ្ជាតិខ្មែរត្រូវមានព្រះរាជក្រឹត្យផ្តល់សញ្ជាតិ)
២. ដើមបណ្ដឹង
(ករណីមានមេធាវីតំណាង ត្រូវមានលិខិតផ្ទេរសិទ្ធិតំណាងកូនក្ដី និងកាតសម្គាល់មេធាវី)
៣. ដើមបណ្ដឹងជាជនបរទេស
(ត្រូវមានអ្នកបកប្រែអមជាមួយ)
៤. ភស្តុតាងពាក់ព័ន្ធ៖
- ចំនួនទឹកប្រាក់ដែលខាតបង់ (Bank Statement ពីធនាគារ និងប្រតិបត្តិការ Mobile Banking App)
- មធ្យោបាយផ្ទេរប្រាក់ ឬដកប្រាក់
- សារទំនាក់ទំនង រូបភាព និងសំឡេងរបស់ជនសង្ស័យ
- តំណភ្ជាប់ (Link) គណនីរបស់ជនសង្ស័យ។
⚠️ ចំណាំ៖ គ្រប់ឯកសារទាំងអស់ត្រូវផ្តិតស្នាមមេដៃ ដាក់ឈ្មោះដើមបណ្ដឹង និងបញ្ជាក់ខ្លឹមសារភស្តុតាងឱ្យបានច្បាស់លាស់៕
+1
ព្រះមហាក្សត្រខ្មែរ ប្រោសប្រទានលើកលែងទោសដល់លោក កឹម សុខា បើកផ្លូវឲ្យចាកចេញទៅក្រៅប្រទេសបាន
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
មាត្រា២ នៃព្រះរាជក្រឹត្យបានចែងថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ៕
ប្រភព: Fresh News
🚨 សូមប្រុងប្រយ័ត្នចំពោះ File និង Link មិនស្គាល់ប្រភព!
File មួយចំនួនដូចជា .exe, .bat, .cmd, .scr, .vbs, .js, .ps1, .msi, .apk, .zip និង .rar អាចមានហានិភ័យ និងបង្កការឆ្លងមេរោគ ឬលួចទិន្នន័យពីឧបករណ៍របស់អ្នក។
សូមកុំ Download, Install ឬ Run File ដែល៖
⚠️ ផ្ញើមកពីប្រភពមិនច្បាស់លាស់ ជាពិសេសពាក្យថា “Forwarded from”
⚠️ ផ្ញើក្នុងក្រុមប្រជុំ សិក្ខាសាលា ឬ Group ដែលមានសមាជិកច្រើន ដោយគ្មានការបញ្ជាក់ច្បាស់លាស់
សូមអនុមោទនាបុណ្យ ពិធីសិតទៀនព្រះវស្សា
ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងយុត្តិធម៌ សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ក្រសួងយុត្តិធម៌ មានបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ដូចខាងក្រោម៖
1- Cool App Channel « ក្រសួងយុត្តិធម៌-Ministry of Justice » ដែលមានតំណរភ្ជាប់ https://channel.coolapp.com.kh/@moj
2- Facebook Page
« ក្រសួងយុត្តិធម៌ Ministry of Justice » ដែលមានតំណរភ្ជាប់ https://facebook.com/mojcambodia
3- Telegram Channel « ក្រសួងយុត្តិធម៌ - Ministry of Justice » ដែលមានតំណរភ្ជាប់ https://t.me/mojcambodianews
4- គេហទំព័រផ្លូវការ « www.moj.gov.kh » ដែលមានតំណរភ្ជាប់ https://moj.gov.kh/
#ក្រសួងយុត្តិធម៌
សេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ស្តីពីការផ្សព្វផ្សាយនូវ "លេខទូរស័ព្ទ ព្រមទាំង QR Code តេឡេក្រាម និងCoolApp ទទួលពាក្យបណ្តឹង" ក្នុងក្របខណ្ឌនៃ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
+6
🌈 ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង នៅបណ្តាគ្រឹះស្ថានឧត្តមសិក្សាធំៗក្នុងរាជធានីភ្នំពេញ
💡 ទាញយកពាក្យស្នើសុំអាហារូបករណ៍នៅទីនេះ៖ https://drive.google.com/drive/folders/1Uqf0q3S8Jo4wvsW-mH9l2U36_vBDFFP2?usp=sharing
🌟 ដាក់ពាក្យស្នើសុំអាហារូបករណ៍របស់ ស.ស.យ.ក. រាជធានីភ្នំពេញ៖ https://forms.gle/q2SeDVSCmoMEe8sL6
ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ https://t.me/teachingmaterail
អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) - ភាសាខ្មែរ 🇰🇭🇺🇳
🚨 សូមប្រុងប្រយ័ត្នចំពោះ File និង Link មិនស្គាល់ប្រភព!
File មួយចំនួនដូចជា .exe, .bat, .cmd, .scr, .vbs, .js, .ps1, .msi, .apk, .zip និង .rar អាចមានហានិភ័យ និងបង្កការឆ្លងមេរោគ ឬលួចទិន្នន័យពីឧបករណ៍របស់អ្នក។
សូមកុំ Download, Install ឬ Run File ដែល៖
⚠️ ផ្ញើមកពីប្រភពមិនច្បាស់លាស់ ជាពិសេសពាក្យថា “Forwarded from”
⚠️ ផ្ញើក្នុងក្រុមប្រជុំ សិក្ខាសាលា ឬ Group ដែលមានសមាជិកច្រើន ដោយគ្មានការបញ្ជាក់ច្បាស់លាស់
សភាប្រើភាសាបារាំងដែលមានសមាជិកជិតមួយរយប្រទេសនៅលើពិភពលោក ចេញមុខអំពាវនាវឲ្យភាគីថៃគោរពអធិបតេយ្យភាព បូរភាពទឹកដីកម្ពុជា និងត្រូវបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពជាឯកតោភាគី
វីដេអូពី : BTV
+4
សភាប្រើភាសាបារាំងចេញសេចក្តីសម្រេចចិត្ត ស្តីពី បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នៅរដ្ឋធានីយុនដេ ប្រទេសកាមេរូន នាថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦។
+1
🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ
បច្ចុប្បន្ន ចោរ ព័ត៌មាន វិទ្យា កំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។
⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។
ដើម្បីការពារខ្លួន សូមអនុវត្ត៖
✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។
📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។
#MPTC #សុវត្ថិភាពឌីជីថល #CyberSecurity #StaySafeOnline #MPTC #CambodiaCyberSecurity
អបអរសាទរខួប១ឆ្នាំ នៃការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥ - ១១ កក្កដា ២០២៦)
កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ! 🇰🇭
អបអរសាទរ ទិវាជាតិប្រជាជន និងទិវាប្រជាជនពិភពលោក
១១ កក្កដា ១៩៨៩ ~ ១១ កក្កដា ២០២៦
+2
សមាជិកសមាជិការបស់គណបក្សទាំងអស់អាចចូលទៅទាញយកទម្រង់បំពេញជីវប្រវត្តិរូបសង្ខេបរបស់គណបក្ស ពាក្យសុំចូលជាសមាជិកគណបក្ស និងសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់គណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌនៅក្នុងវេបសាយរបស់គណបក្សតាមរយៈតំណភ្ជាប់ https://www.cpp.org.kh/details/471573
វិធីសាស្ត្រទប់ស្កាត់ ការលួចយកគណនីTelegram ពីជនអនាមិក!
បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយដ៏សំខាន់ ក្នុងកិច្ចការងាររដ្ឋបាល អាជីវកម្ម និងទំនាក់ទំនងប្រចាំថ្ងៃ។ ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់នេះ ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាក៏បានបង្កើនសកម្មភាពបោកបញ្ឆោត ដើម្បីលួចគ្រប់គ្រងគណនី Telegram របស់អ្នកប្រើប្រាស់ផងដែរ។
ល្បិចកលបោកប្រាស់ ៣ ទម្រង់ ដែលជនខិលខូចនិយមប្រើប្រាស់៖
១. បន្លំសុំលេខកូដ OTP៖ បន្លំខ្លួនជាមិត្តភក្តិ សាច់ញាតិ ឬបុគ្គលិកក្រុមហ៊ុន រួចស្នើសុំលេខកូដ OTP ៥ ឬ ៦ ខ្ទង់។
២. តំណភ្ជាប់បោកបញ្ឆោត (Phishing)៖ ផ្ញើលីងក្លែងក្លាយអូសទាញឱ្យបំពេញលេខទូរសព្ទ និងលេខកូដសម្ងាត់។
៣. ការលួចទិន្នន័យតាមរយៈ Session Hijacking៖ បញ្ឆោតឱ្យដំឡើងកម្មវិធី ឬហ្គេមដែលមានបង្កប់មេរោគ ដើម្បីលួចយក Login Sessions។
ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមណែនាំនូវ "៤ វិធានការគន្លឹះ" ដើម្បីការពារគណនីរបស់លោកអ្នក៖
១. បើកមុខងារ Two-Step Verification ដោយចូលទៅកាន់ Settings > Privacy and Security > Two-Step Verification។
២. ពិនិត្យ និងផ្តាច់ឧបករណ៍ដែលមិនស្គាល់ (Active Sessions) ដោយចូលទៅកាន់ Settings > Devices > Terminate all other sessions។
៣. លាក់លេខទូរសព្ទជាសាធារណៈ (Hide Phone Number) ដោយចូលទៅកាន់ Settings > Privacy and Security > Phone Number > "Nobody"។
៤. កុំចុចលើតំណភ្ជាប់គួរឱ្យសង្ស័យ ប្រសិនបើមានសារសុំលេខកូដផ្សេងៗ ត្រូវខលទូរសព្ទទៅសួរនាំសាមីខ្លួនផ្ទាល់ភ្លាមៗដើម្បីផ្ទៀងផ្ទាត់។
វិធីសាស្ត្រកំណត់អត្តសញ្ញាណការក្លែងបន្លំ ក្នុងតេលេក្រាម
⚠️ មានប្រភពអ្នកផ្ញើមិនច្បាស់លាស់ ជាពិសេសពាក្យថា “Forwarded from”
⚠️ ឈ្មោះឯកសារ ខុសពីប្រភេទឯកសារ ឧ៖ ឈ្មោះឯកសារ photo ប៉ុន្តែប្រភេទជា .exe
⚠️ មានតំណភ្ជាប់ ឬ ឯកសារប្រភេទ .exe, .bat, .ps1 និង .scr ដែលគួរឱ្យសង្ស័យ៕
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ទោះបីជាក្មួយៗ រៀនដល់ណាក៏ដោយ មានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ ហើយក្មួយគ្មានមេត្តាធម៌ក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយនោះទេ»
សីលធម៌ គុណធម៌ សុជីវធម៌ និងមេត្តាធម៌ គឺជាសម្ផស្ស និងជាគុណតម្លៃស្នូលរបស់មនុស្សដែលត្រូវប្រកាន់ខ្ជាប់ឱ្យបានមុតមាំ។
អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )
ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជេីងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។
"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប!"
——————
#CambodiaWantsPeace
#JusticeForCambodia
