ch
Feedback
យ៉េក ស៊ីហៀងស្រលាញ់សន្តិភាព

យ៉េក ស៊ីហៀងស្រលាញ់សន្តិភាព

前往频道在 Telegram

យើងខ្ញុំស្រលាញ់សន្តិភាព សូមអរគុណសន្តិភាព

显示更多
327
订阅者
无数据24 小时
+17
-330
帖子存档
សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងស
សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា ១៨ មិថុនា ១៩៣៦ - ១៨ មិថុនា ២០២៦ Connect with https://t.me/Jthreelawoffice

អបអរសាទរ​! កម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦
+2
អបអរសាទរ​! កម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។ ស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន១៨៥ប្រទេស កម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតគាំទ្រជាប់ ជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិឆ្នាំ២០២៦-២០៣០។

អបអរសាទរ🇰🇭! ខួប៦៤ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៦) នៃសាលក្រម​ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ប
+1
អបអរសាទរ🇰🇭! ខួប៦៤ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៦) នៃសាលក្រម​ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចសេចក្តីឱ្យប្រទេសកម្ពុជា ឈ្នះក្ដីលើប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយទទួលស្គាល់ថា​ ប្រាសាទព្រះវិហារ​ និងតំបន់ជំវិញ​ ស្ថិតក្នុងអធិបតេយ្យភាពរបស់កម្ពុជា។

អាសនៈព្រឹទ្ធសភា ត្រូវបានបែងចែកតាមមណ្ឌលរាជធានី-ខេត្ត ត្រឹម ៥៨ អាសនៈ ដូចខាងក្រោម៖ ១. ខេត្តបន្ទាយមានជ័យ៖ ៤ អាសនៈ ២. ខេត្តបាត់ដំប
អាសនៈព្រឹទ្ធសភា ត្រូវបានបែងចែកតាមមណ្ឌលរាជធានី-ខេត្ត ត្រឹម ៥៨ អាសនៈ ដូចខាងក្រោម៖ ១. ខេត្តបន្ទាយមានជ័យ៖ ៤ អាសនៈ ២. ខេត្តបាត់ដំបង៖ ៤ អាសនៈ ៣. ខេត្តកំពង់ចាម៖ ៤ អាសនៈ ៤. ខេត្តត្បូងឃ្មុំ៖ ៣ អាសនៈ ៥. ខេត្តកំពង់ឆ្នាំង៖ ១ អាសនៈ ៦. ខេត្តកំពង់ស្ពឺ៖ ៤ អាសនៈ ៧. ខេត្តកំពង់ធំ៖ ១ អាសនៈ ៨. ខេត្តកំពត៖ ៣ អាសនៈ ៩. ខេត្តកណ្តាល៖ ៤ អាសនៈ ១០. ខេត្តកោះកុង៖ ១ អាសនៈ ១១. ខេត្តក្រចេះ៖ ១ អាសនៈ ១២. ខេត្តមណ្ឌលគិរី៖ ១ អាសនៈ ១៣. រាជធានីភ្នំពេញ៖ ៤ អាសនៈ ១៤. ខេត្តព្រះវិហារ៖ ១ អាសនៈ ១៥. ខេត្តព្រៃវែង៖ ៤ អាសនៈ ១៦. ខេត្តពោធិ៍សាត់៖ ១ អាសនៈ ១៧. ខេត្តរតនគិរី៖ ១ អាសនៈ ១៨. ខេត្តសៀមរាប៖ ៤ អាសនៈ ១៩. ខេត្តព្រះសីហនុ៖ ១ អាសនៈ ២០. ខេត្តស្ទឹងត្រែង៖ ១ អាសនៈ ២១. ខេត្តស្វាយរៀង៖ ៣ អាសនៈ ២២. ខេត្តតាកែវ៖ ៤ អាសនៈ ២៣. ខេត្តកែប៖ ១ អាសនៈ ២៤. ខេត្តប៉ៃលិន៖ ១ អាសនៈ ២៥. ខេត្តឧត្តរមានជ័យ៖ ១ អាសនៈ យោង៖ ច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា, ២៤ មេសា ២០២៦។

តើចោរព័ត៌មានវិទ្យា​លួចចូលក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកបានដោយរបៀបណា? ស្វែងយល់បន្ថែមពីការរក្សាសុវត្ថិភាពលើអនឡាញ និងលើកកម្ពស់
+3
តើចោរព័ត៌មានវិទ្យា​លួចចូលក្នុងទូរសព្ទ ឬកុំព្យូទ័ររបស់អ្នកបានដោយរបៀបណា? ស្វែងយល់បន្ថែមពីការរក្សាសុវត្ថិភាពលើអនឡាញ និងលើកកម្ពស់ចំណេះដឹងស្ដីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន តាមរយៈកម្មវិធីទូរសព្ទដៃ Sala MIL App ។ - ទាញយកកម្មវិធី Sala MIL Cambodia ៖ https://link.moeys.gov.kh/SALA_MIL Via: កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia

១២/០៦/២០២០ .............. #ការប្រើពេលវេលា មនុស្សឆ្លាតប្រើពេលវេលាបង្កើតទម្លាប់ល្អ ។ លោក ហាវៃ ម៉ាកហ្គាយ ( Harvey Mackay ) បានលើ
១២/០៦/២០២០ .............. #ការប្រើពេលវេលា មនុស្សឆ្លាតប្រើពេលវេលាបង្កើតទម្លាប់ល្អ ។ លោក ហាវៃ ម៉ាកហ្គាយ ( Harvey Mackay ) បានលើកឡើងថា « ពេលវេលាគឺបានមកដោយឥតគិតថ្លៃ ប៉ុន្តែវាមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ ។អ្នកមិនអាចរក្សាទុកវាបានទេ ប៉ុន្តែអ្នកអាចចំណាយវាបាន នៅពេលដែលអ្នកបានបាត់បង់វា អ្នកមិនអាចយកវាមកវិញបានជារៀងរហូត» ។ ........... @Y. Heang

ក្នុងឱកាស ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ២០០១ ~ ១២ មិថុនា ២០២៦ សូមយើងរួមគ្នាការពារសិទ្ធិកុមារ លើកកម្ពស់ការអប់រំ និងប
ក្នុងឱកាស ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ២០០១ ~ ១២ មិថុនា ២០២៦ សូមយើងរួមគ្នាការពារសិទ្ធិកុមារ លើកកម្ពស់ការអប់រំ និងបញ្ឈប់គ្រប់ទម្រង់នៃការកេងប្រវ័ញ្ចលើកុមារ ដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗជំនាន់ក្រោយ។

អនុមោទនា! ថ្ងៃសីល 🌸🙏🌸 ✧═══•YSH•═══✧ សូមអោយអ្នកទាំងអស់គ្នាជួបតែ សេចក្តីសុខ សេចក្តីចម្រុងចម្រើន។ #គិតល្អនិយាយល្អធ្វើល្អ#អនុមោទនាថ្ងៃឧបោសថសីល

បទចម្រៀង"ទិដ្ឋភាពស្ទឹងសង្កែ" -និពន្ធទំនុកច្រៀងដោឃ ឯ.ឧ សម ប៊ុនថុន -សម្រួលដោយ អ្នកនិពន្ធស្ម័គ្រចិត្ត -និពន្ធបទភ្លេង និងច្រៀងដោយ លោក សួន ប៊ុនសំ -សម្រួលតន្ត្រីដោយលោក ប៉ៃ វាសនាបុនី -ដឹកនាំផលិតដោយ លោក ចាន់ សុធារិទ្ធិ

គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ #Policy

កម្ពុជាដាក់ចេញ​ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គសុខាភិបាល» ដើម្បីប្រមូលផ្ដុំនិងគ្រប់គ្រងមន្ត្រីសុខាភិបាល ក្នុងវិស័យសុខាភិបាល ព្រះរាជក្រឹត្យនេះ មានអានុភាពអនុវត្តចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។

សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ

WE GO UNCLOS🇰🇭🇰🇭🇰🇭 សូមគាំទ្រយ៉ាងពេញទំហឹង គោលជំហររាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតា
WE GO UNCLOS🇰🇭🇰🇭🇰🇭 សូមគាំទ្រយ៉ាងពេញទំហឹង គោលជំហររាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ #wegounclos #Cambodialovepeace #cambodianeedpeace

អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ═━
អបអរសាទរ​ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» ═━━✥YSH✥━━═

តួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន២០២៣

ចៅក្រម ព្រះរាជអាជ្ញាទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយត្រូវចាត់វិធានការឱ្យបានម៉ឹងម៉ាត់ដោយគ្មានការលើកលែង ចំពោះសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌

ក្រុងបាត់ដំបង - Battambang City, Cambodia 🌆🇰🇭 ដោយ: កណ្ដៀរ #Battambang

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាក​ការងារ​ វរៈសេនីយ៍ឯក​ ចាន់​ សុធី​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងកា
+3
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​ផ្អាក​ការងារ​ វរៈសេនីយ៍ឯក​ ចាន់​ សុធី​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដេីម្បី​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​។

លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែ ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពន
+2
លោក កឹម សុខា ទទួលការលើកលែងទោសដាក់ពន្ធនាគារ ប៉ុន្តែ ត្រូវបានដកសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ជាស្ថាពរ និងហាមចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំ។

ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា រួមមាន៖ - ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក
ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា រួមមាន៖ - ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការនិងសាសនា - ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច - អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់ នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់ ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដូចមានកំណត់ក្នុងច្បាប់នេះ - ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន - ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្តែង ពីគណៈកម្មការសុខាភិបាល។ យោង៖ មាត្រា ៨ នៃច្បាប់ ស្តីពីកាតព្វកិច្ចយោធា