ភូមិគំនិត-Tech
前往频道在 Telegram
2 129
订阅者
-324 小时
-97 天
-330 天
吸引订阅者
十月 '2610月 '26
十月 '26
+2
在0个频道中
九月 '26
+36
在0个频道中
Get PRO
八月 '26
+26
在0个频道中
Get PRO
七月 '26
+74
在2个频道中
Get PRO
六月 '26
+30
在0个频道中
Get PRO
五月 '26
+62
在0个频道中
Get PRO
四月 '26
+32
在0个频道中
Get PRO
三月 '26
+45
在0个频道中
Get PRO
二月 '26
+40
在1个频道中
Get PRO
一月 '26
+66
在0个频道中
Get PRO
十二月 '25
+71
在0个频道中
Get PRO
十一月 '25
+126
在0个频道中
Get PRO
十月 '25
+75
在0个频道中
Get PRO
九月 '25
+168
在1个频道中
Get PRO
八月 '25
+94
在1个频道中
Get PRO
七月 '25
+78
在2个频道中
Get PRO
六月 '25
+132
在0个频道中
Get PRO
五月 '25
+216
在0个频道中
Get PRO
四月 '25
+243
在1个频道中
Get PRO
三月 '25
+226
在0个频道中
Get PRO
二月 '25
+176
在1个频道中
Get PRO
一月 '25
+687
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 03 十月 | +1 | |||
| 02 十月 | +1 | |||
| 01 十月 | 0 |
频道帖子
1. មិននិយាយរឿងផ្ទាល់ខ្លួន ឬបញ្ហាក្នុងគ្រួសារ ព្រោះមិនមែនមនុស្សគ្រប់គ្នាដែលស្តាប់យើង សុទ្ធតែយល់ពីយើង ឬមានបំណងល្អចំពោះយើងនោះទេ។
2. មិននិយាយពីស្ថានភាពលំបាករបស់ខ្លួន ព្រោះការលំបាករបស់យើង គួរយកមកធ្វើជាកម្លាំងសម្រាប់ខ្លួនឯង មិនមែនយកទៅបង្ហាញឱ្យគ្រប់គ្នាដឹងថាយើងកំពុងខ្សោយប៉ុណ្ណាទេ។
3. មិននិយាយពីទ្រព្យសម្បត្តិ ថាមានប៉ុន្មាន ឬគ្មានប៉ុន្មានទេ ព្រោះមិនចាំបាច់ឱ្យមនុស្សគ្រប់គ្នាដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់យើង ហើយភាពស្ងៀមស្ងាត់ក៏ជាវិធីការពារខ្លួនមួយដែរ។
4. មិននិយាយពីចំណុចខ្សោយរបស់ខ្លួន ព្រោះមនុស្សខ្លះអាចយល់ពីចំណុចខ្សោយរបស់យើង ដើម្បីជួយយើង ប៉ុន្តែមនុស្សខ្លះទៀតអាចយកវាមកប្រើនៅពេលដែលយើងមិននឹកស្មានដល់។
🔥 មនុស្សឆ្លាត មិនមែនជាមនុស្សដែលចេះនិយាយគ្រប់រឿងទេ តែជាមនុស្សដែលចេះគិតមុននឹងនិយាយ និងដឹងថា រឿងណាគួរប្រាប់ រឿងណាគួររក្សាទុកសម្រាប់ខ្លួនឯង ពេលខ្លះការមិននិយាយអ្វីច្រើន គឺជាវិធីការពារជីវិត ការពារគ្រួសារ និងការពារតម្លៃរបស់ខ្លួនដ៏សែនល្អបំផុត។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com
| 2 | 🌱 មុននឹងនិយាយពាក្យដែលអាចធ្វើឱ្យគេឈឺចិត្ត សាកគិតថាបើពាក្យនោះនិយាយមកលើយើង តើយើងមានអារម្មណ៍យ៉ាងណា។
🌱 មុននឹងសើចចំអកអ្នកដទៃ សាកគិតថាបើគេសើចចំអកយើង តើយើងអាចទទួលយកបានទេ។
🌱 មុននឹងបន្ទោសអ្នកដទៃ សាកមើលខ្លួនឯងសិន ថាយើងធ្លាប់ធ្វើកំហុសដែរឬទេ។
🌱 មុននឹងសម្រេចចិត្តបោះបង់នរណាម្នាក់ សាកគិតថាបើយើងជាមនុស្សដែលត្រូវបានបោះបង់ តើយើងនឹងឈឺចិត្តប៉ុណ្ណា។
🌱 មុននឹងធ្វើអ្វីមួយដាក់អ្នកដទៃ សាកដាក់ខ្លួនឯងនៅកន្លែងគេមួយភ្លែត។
🔥 អ្វីដែលយើងមិនចង់ឱ្យគេធ្វើដាក់យើង កុំយកវាទៅធ្វើដាក់គេ។
🌄 មនុស្សល្អ មិនមែនជាមនុស្សដែលមិនធ្លាប់ធ្វើខុសទេ តែជាមនុស្សដែលចេះគិតពីអារម្មណ៍អ្នកដទៃ មុននឹងធ្វើអ្វីមួយ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 284 |
| 3 | 🌱 កុំរង់ចាំឱ្យបាត់បង់ ទើបដឹងថាអ្វីមួយមានតម្លៃ
🌱 កុំរង់ចាំឱ្យគេចាកចេញ ទើបនឹកឃើញថាខ្លួនឯងគួរយកចិត្តទុកដាក់
🌱 កុំរង់ចាំឱ្យឱកាសកន្លងផុត ទើបស្តាយថាហេតុអ្វីមិនបានចាប់យកវា
🌱 កុំរង់ចាំឱ្យពេលវេលាអស់ ទើបចាប់ផ្តើមធ្វើអ្វីដែលសំខាន់
🌱 កុំរង់ចាំឱ្យមានបញ្ហា ទើបចាប់ផ្តើមថែរក្សាអ្វីដែលអ្នកមាន
🌱 អ្វីដែលសំខាន់ ត្រូវធ្វើនៅពេលវានៅមានឱកាស មិនមែនរង់ចាំដល់ពេលគ្មានឱកាសទៀត
🔥 កុំចាំបាត់បង់ ទើបចាប់ផ្តើមឱ្យតម្លៃ ព្រោះការសោកស្តាយក្រោយ មិនអាចនាំអ្វីដែលបាត់ទៅវិញបានទេ។
🌄 អ្វីដែលសំខាន់ ធ្វើថ្ងៃនេះ ថែថ្ងៃនេះ និងឱ្យតម្លៃថ្ងៃនេះ ព្រោះថ្ងៃស្អែកមិនប្រាកដថាយើងនៅមានឱកាសដូចថ្ងៃនេះទេ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 345 |
| 4 | 🌱 បើកន្លែងមួយលែងឱ្យតម្លៃអ្នក កុំបន្តខំសុំការទទួលស្គាល់ពីគេ
🌱 បើគេមើលរំលងសមត្ថភាពអ្នក កុំខឹង សាកយកពេលនោះទៅបង្កើនសមត្ថភាពខ្លួនឯង
🌱 បើអ្នកនិយាយហើយគេមិនស្តាប់ កុំបន្តនិយាយឱ្យខ្លួនឯងនឿយហត់
🌱 បើអ្នកខំប្រឹងហើយមិនមានអ្នកមើលឃើញ កុំឈប់ខំ ព្រោះចំណេះដឹងដែលអ្នកកំពុងសាង នឹងនៅជាមួយអ្នក
🌱 បើផ្លូវមួយមិនបើកសម្រាប់អ្នក កុំឈររង់ចាំនៅទីនោះយូរ សាកបង្វែរទៅរកផ្លូវដែលអាចឱ្យអ្នករីកចម្រើន
🌱 កុំចំណាយពេលបង្ហាញតម្លៃខ្លួនឯងឱ្យមនុស្សដែលមិនចង់ឃើញ សាងតម្លៃរបស់ខ្លួនឯងទៅវិញ
🔥 បើគេលែងឱ្យតម្លៃអ្នក កុំបាត់បង់តម្លៃខ្លួនឯង តែបង្វែពេលវេលាទៅរៀន និងកសាងខ្លួនឯង។
🌄 ថ្ងៃណាមួយ អ្វីដែលអ្នកបានរៀន និងសមត្ថភាពដែលអ្នកបានសាង នឹងនាំអ្នកទៅកន្លែងដែលមនុស្សមើលឃើញតម្លៃរបស់អ្នក។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 356 |
| 5 | 🌱 មិនមែនគ្រប់រឿងដែលអ្នកឮ ត្រូវតែឆ្លើយតបទេ មិនមែនគ្រប់ការឈ្លោះ ត្រូវតែឈ្នះទេ។
🌱 មិនមែនគ្រប់មនុស្សដែលមិនយល់អ្នក ត្រូវតែពន្យល់ឱ្យគេយល់ទេ មិនមែនគ្រប់ពាក្យដែលគេនិយាយពីអ្នក ត្រូវយកមកដាក់ក្នុងចិត្តទេ។
🌱 ពេលខ្លះ ការមិនឆ្លើយតប គឺជាវិធីការពារសន្តិភាពរបស់ខ្លួន។
🌱 ពេលខ្លះ ការដើរចេញ មិនមែនព្រោះអ្នកចាញ់ទេ តែព្រោះអ្នកដឹងថារឿងនោះមិនមានតម្លៃឱ្យអ្នកបន្ត។
🌱 កុំចំណាយពេលពន្យល់ខ្លួនឯងឱ្យមនុស្សដែលមានចិត្តចង់យល់ខុសពីអ្នក។
🌱 កុំឱ្យរឿងរបស់អ្នកដទៃ មកលួចពេលវេលាដែលអ្នកគួរប្រើសម្រាប់កសាងជីវិតខ្លួនឯង។
🔥 អ្វីដែលមិនជួយឱ្យអ្នករីកចម្រើន កុំឱ្យវាយកកន្លែងច្រើនពេកក្នុងជីវិតអ្នក។
🌄 ដកខ្លួនចេញពីរឿងឥតប្រយោជន៍ មិនមែនជាការរត់គេចទេ តែជាការជ្រើសរើសថា អ្វីគួរឱ្យយើងចំណាយពេល និងអ្វីគួរទុកឱ្យវាកន្លងផុតទៅ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 414 |
| 6 | 🌱 បើអ្នកនៅតែធ្វើដដែលៗ កុំរំពឹងថាជីវិតនឹងផ្តល់លទ្ធផលថ្មីឱ្យអ្នក
🌱 បើអ្នកគ្មានលុយ តែចំណាយពេលលើរឿងមិនសំខាន់ រាល់ថ្ងៃកំពុងធ្វើឱ្យខ្លួនឯងនៅតែសូន្យ
🌱 បើអ្នកតែងតែបន្ទោសសំណាង អ្នកនឹងមិនដែលឃើញថាអ្វីដែលត្រូវកែ គឺខ្លួនឯង
🌱 បើអ្នកចង់ឱ្យគេគោរព តែខ្លួនឯងមិនគោរពពេលវេលា និងពាក្យសន្យារបស់ខ្លួន កុំសួរថាហេតុអ្វីគេមិនឱ្យតម្លៃអ្នក
🌱 បើអ្នកចង់បានជីវិតថ្មី តែខ្លួនឯងនៅតែមានទម្លាប់ចាស់ អ្នកគ្រាន់តែកំពុងស្រមៃ មិនមែនកំពុងផ្លាស់ប្តូរ
🌱 កុំច្រណែននឹងលទ្ធផលរបស់អ្នកដទៃ បើអ្នកមិនចង់ធ្វើអ្វីដែលគេបានធ្វើដើម្បីទៅដល់ទីនោះ
🔥 បើអ្នកមិនកែខ្លួនឯង គ្មានអ្នកណាអាចមកកែជីវិតអ្នកជំនួសបានទេ។
🌄 ថ្ងៃនេះអ្នកអាចនៅចំណុចសូន្យ ប៉ុន្តែបើអ្នកចាប់ផ្តើមកែខ្លួនពីថ្ងៃនេះ សូន្យក៏អាចក្លាយជាចំណុចចាប់ផ្តើមនៃជីវិតថ្មីបានដែរ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 439 |
| 7 | 🌱 ពេលខឹង ស្ងប់សិន មុននឹងនិយាយ
🌱 ពេលភ័យ គិតសិន មុននឹងសម្រេចចិត្ត
🌱 ពេលមានបញ្ហា ដោះស្រាយម្តងមួយៗ
🌱 ពេលគិតច្រើន សម្រាកបន្តិច ហើយចាប់ផ្តើមគិតថ្មី
🌱 ពេលជួបសម្ពាធ កុំដាក់បន្ទុកលើខ្លួនឯងខ្លាំងពេក
🌱 ពេលអ្វីៗមិនដូចចិត្ត ទទួលយកវាបន្តិចម្តងៗ
🌱 ពេលមិនដឹងត្រូវធ្វើអ្វី ចាប់ផ្តើមពីរឿងតូចមួយសិន
🌱 ពេលចិត្តមិនស្ងប់ កុំប្រញាប់សម្រេចរឿងធំ
🔥 កុំឱ្យអារម្មណ៍ សម្រេចចិត្តជំនួសយើង ស្ងប់សិន គិតសិន ហើយដោះស្រាយសិន។
🌄 បញ្ហាអាចមាននៅថ្ងៃនេះ ប៉ុន្តែយើងនៅតែអាចជ្រើសរើសថាតើយើងនឹងឆ្លងកាត់វាបែបណា។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 522 |
| 8 | ទូកធំមានទិសដៅច្បាស់ រលកតូចៗមិនអាចបង្ខំឱ្យវាប្ដូរទិសរាល់ពេលបានទេ តែទូកតូច បើជួបរលកខ្លាំង ត្រូវចេះ បត់ ចេះបណ្ដែត និងចេះសម្របខ្លួន ទើបអាចបន្តដំណើរទៅមុខបាន...
🔹 ពេលមានគោលដៅច្បាស់ → កុំប្ដូរតាមសំឡេងអ្នកដទៃគ្រប់ពេល
🔹 ពេលស្ថានការណ៍ផ្លាស់ប្ដូរ → កុំរឹងរូសដល់ថ្នាក់ប៉ះទង្គិចជាមួយអ្វីដែលខ្លាំងជាងខ្លួន
🔹 ពេលខ្លួននៅតូច → រៀនសម្របខ្លួន ដើម្បីរក្សាខ្លួនឯងឱ្យនៅបាន
ជីវិតក៏ដូចគ្នា មិនមែនគ្រប់ពេលយើងត្រូវរឹងទល់ទេ ហើយក៏មិនមែនគ្រប់ពេលយើងត្រូវបណ្ដែតតាមគេដែរ ពេលខ្លះ ត្រូវរឹងមាំដើម្បីរក្សាគោលដៅ ពេលខ្លះ ត្រូវបត់បែនដើម្បីរក្សាខ្លួនឯង។
🔥 មនុស្សឆ្លាត មិនមែនជាមនុស្សដែលមិនដែលប្ដូរទិសទេ តែជាមនុស្សដែលដឹងថា ពេលណាត្រូវឈរ និងពេលណាត្រូវបត់ រលកអាចប្ដូរ…
តែបើអ្នកមានគោលដៅច្បាស់ កុំឱ្យរលកបណ្ដោះអាសន្ន កំណត់ទិសដៅជីវិតរបស់អ្នក។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 579 |
| 9 | សម័យនេះ មិនថាអ្នករកស៊ី ឬធ្វើការអ្វីក៏ដោយ មានចំណូលចូលជាប្រចាំ គឺជារឿងដែលគួរឱ្យថែរក្សា កុំខ្លាចការងារហត់ កុំខ្លាចគេមើលថាអ្នកធ្វើការលំបាក កុំខ្លាចការចាប់ផ្ដើមពីតូច កុំខ្លាចថាការងាររបស់អ្នកមិនស្អាតដូចគេ។
🔹 ការងារហត់ → តែមានចំណូល
🔹 ការងារលំបាក → តែបង្កើនបទពិសោធន៍
🔹 ចាប់ផ្ដើមពីតូច → តែអាចក្លាយជាធំបាន
🔹 ធ្វើការដោយសុចរិត → មិនគួរខ្មាស់ទេ
មនុស្សខ្លះខ្លាចថា “គេនឹងមើលមកខ្ញុំយ៉ាងម៉េច?” តែគួរសួរខ្លួនឯងវិញថា៖ បើខ្ញុំឈប់ធ្វើការ តើអ្នកណាមកបង់ថ្លៃជីវិតឱ្យខ្ញុំ? ព្រោះការខំធ្វើការ មិនមែនជារឿងគួរឱ្យអៀនទេ ការរកលុយដោយសុចរិត គឺជាការទទួលខុសត្រូវចំពោះជីវិតខ្លួនឯង និងគ្រួសារ។
🔥 កុំខ្លាចហត់… ខ្លាចតែថ្ងៃដែលអត់ការងារ អត់ចំណូល ហើយបំណុលនៅតែរង់ចាំ ថ្ងៃនេះ បើមានការងារធ្វើ ចូរធ្វើឱ្យអស់ពីសមត្ថភាព បើមានឱកាសរកចំណូល ចូរចាប់យក ព្រោះជីវិតមិនត្រូវការឱ្យអ្នកមើលទៅល្អក្នុងភ្នែកគេទេ…ជីវិតត្រូវការឱ្យអ្នកអាចឈរដោយខ្លួនឯងបាន។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 637 |
| 10 | ហត់កាយ គ្រាន់តែសម្រាកបន្តិច គេងមួយយប់ ក៏អាចមានកម្លាំងឡើងវិញ តែ ហត់ចិត្ត ពេលខ្លះ ទោះបានគេងពេញមួយយប់ ក៏នៅតែមានអារម្មណ៍ថា… មិនបានសម្រាក
🔹 ហត់ពីការងារ → សម្រាកបាន
🔹 ហត់ពីការរត់រកលុយ → ឈប់បន្តិចបាន
🔹 ហត់ពីការទទួលខុសត្រូវ → អាចចែករំលែកបាន
🔹 តែហត់ពីមនុស្សដែលយើងស្រឡាញ់ → ពិបាកណាស់ក្នុងការដកចិត្តចេញ
💭 កុំវាស់ថា គេមើលទៅសុខសប្បាយ ហើយគិតថា គេគ្មានបញ្ហា ពេលខ្លះ មនុស្សដែលស្ងៀមបំផុត គឺមនុស្សដែល ហត់ចិត្តបំផុត។
❤️ បើអ្នកកំពុងហត់ កុំបង្ខំខ្លួនឯងឱ្យរឹងមាំគ្រប់ពេល សម្រាកបាន យំបាន ស្ងៀមបាន តែ កុំបោះបង់ខ្លួនឯង។
🔥 ហត់កាយ សម្រាកកាយ ហត់ចិត្ត ត្រូវថែចិត្ត ព្រោះរាងកាយដែលហត់ អាចសម្រាកបាន…តែចិត្តដែលបាក់បែក ត្រូវការពេលវេលាដើម្បីជាសះស្បើយ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 618 |
| 11 | មនុស្សជាច្រើនចំណាយពេល មើលជីវិតអ្នកដទៃ ប្រៀបធៀបខ្លួនឯង
និយាយពីគេ ហើយភ្លេចថា ជីវិតខ្លួនឯងក៏កំពុងរង់ចាំការកសាងដែរ។
🔹 គេមានលុយ → កុំអង្គុយច្រណែន
🔹 គេទិញផ្ទះ → កុំអង្គុយនិយាយ
🔹 គេទទួលបានជោគជ័យ → កុំចំណាយពេលរកហេតុផលថា ហេតុអ្វីគេបាន
🔹 គេរស់នៅបែបណា → ទុកឱ្យជីវិតគេជារឿងរបស់គេ
យកពេលនោះមករៀនជំនាញ រកលុយ សន្សំលុយ កសាងអាជីព ថែគ្រួសារ និងកែលម្អខ្លួនឯង ព្រោះពេលអ្នករវល់ពេកជាមួយជីវិតអ្នកដទៃ ជីវិតខ្លួនឯងនឹងនៅដដែល។
🔥 កុំប្រើពេលវេលាដ៏មានតម្លៃ ដើម្បីតាមដានថា អ្នកដទៃកំពុងទៅដល់ណា ចូលផ្តោតលើផ្លូវរបស់ខ្លួនឯង ថ្ងៃណាអ្នកកសាងជីវិតខ្លួនឯងបានល្អ អ្នកនឹងមិនសូវមានពេលទៅខ្វល់ថា អ្នកដទៃរស់នៅយ៉ាងម៉េចទៀតទេ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 592 |
| 12 | ពេលនៅក្មេង យើងច្រើនគិតថា ជីវិតនៅវែងណាស់ ចង់សប្បាយក៏សប្បាយ ចង់ចាយក៏ចាយ ចង់ពន្យារពេលក៏ពន្យារ តែពេលអាយុកាន់តែច្រើន យើងនឹងចាប់ផ្ដើមសួរខ្លួនឯងថា៖
“ហេតុអ្វីពេលនោះ ខ្ញុំមិនខំជាងនេះ?”
🔹 ចាយពេក → ពេលចាស់ខ្វះសុវត្ថិភាពហិរញ្ញវត្ថុ។
🔹 មិនខំរៀន → ឱកាសល្អៗកាន់តែឆ្ងាយ។
🔹 មិនថែសុខភាព → ថ្ងៃក្រោយចំណាយពេល និងលុយដើម្បីស្តារវិញ។
🔹 មិននៅជិតគ្រួសារ → ពេលមានលុយ ក៏មិនអាចទិញពេលវេលាដែលបាត់បង់មកវិញបាន។
មិនមែនមានន័យថា យើងមិនគួររីករាយក្នុងវ័យក្មេងទេ តែត្រូវចេះបែងចែក អ្វីដែលផ្តល់ សេចក្ដីរីករាយមួយយប់ និងអ្វីដែលផ្តល់ សេចក្ដីសុខផ្លូវចិត្ដជាច្រើនឆ្នាំ។
🔥 កុំយកអនាគតរបស់ខ្លួន ទៅប្តូរនឹងភាពរីករាយបណ្តោះអាសន្ន ថ្ងៃនេះអ្នកមានពេល មានកម្លាំង មានឱកាស ប្រើវាឱ្យមានតម្លៃ
ព្រោះពេលអាយុកាន់តែច្រើន រឿងដែលយើងសោកស្តាយបំផុត មិនមែនជាអ្វីដែលយើងធ្លាប់ធ្វើទេ… តែជារឿងដែលយើងមានឱកាសធ្វើ ប៉ុន្តែបែរជាមិនបានធ្វើ។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 581 |
| 13 | 没有文字... | 569 |
| 14 | ពេលខ្លះ មនុស្សមិនវាយប្រហារអ្នក ព្រោះអ្នកបានធ្វើអ្វីខុសទេ…តែព្រោះគេមិនចង់ឃើញអ្នកល្អជាងខ្លួន
🔹 អ្នករីកចម្រើន → គេចាប់ផ្ដើមប្រៀបធៀប
🔹 អ្នកទទួលបានជោគជ័យ → គេចាប់ផ្ដើមរកកំហុស
🔹 អ្នកនិយាយការពិត → គេចាប់ផ្ដើមមិនពេញចិត្ត
🔹 អ្នកមិនដើរតាមគេ → គេចាប់ផ្ដើមវាយប្រហារ
មនុស្សមួយចំនួន មិនពិបាកទទួលយកការបរាជ័យរបស់ខ្លួនទេ…
តែពិបាកទទួលយកជោគជ័យរបស់អ្នកដទៃ ពេលការពិតមិនស្របនឹងអ្វីដែលគេចង់ជឿ គេខ្លះមិនព្យាយាមកែខ្លួនទេ បែរជា វាយប្រហារអ្នកដែលនិយាយការពិត។
🧠កុំឱ្យពាក្យរបស់មនុស្ស ធ្វើឱ្យអ្នកសង្ស័យលើផ្លូវរបស់ខ្លួន បើអ្នកដឹងថាអ្នកកំពុងធ្វើអ្វីត្រឹមត្រូវ មនុស្សដែលមានសន្តិភាពជាមួយខ្លួនឯង
មិនចាំបាច់បំផ្លាញអ្នកដទៃ ដើម្បីឱ្យខ្លួនឯងមើលទៅល្អទេ។
🔥 កុំបន្ថយពន្លឺរបស់អ្នក ព្រោះមានអ្នកខ្លះមិនអាចទ្រាំមើលវាបានយូទេ អ្នកមិនអាចគ្រប់គ្រងថា គេគិតអ្វីពីអ្នកបានទេ…តែអ្នកអាចគ្រប់គ្រងថា អ្នកនឹងក្លាយជាមនុស្សបែបណា។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 671 |
| 15 | 🥀អំនួត សម្លាប់អំណត់
🥀ក្បត់ សម្លាប់សេចក្ដីស្មោះ
🥀សម្រស់ សម្លាប់កិរិយា
🥀លុយ សម្លាប់មនោសញ្ចេតនា
🥀អំណាច សម្លាប់ភាពរាបសា
🥀ពាក្យសម្ដី សម្លាប់ការជឿទុកចិត្ត
មនុស្សមិនបានបាត់បង់តម្លៃក្នុងមួយថ្ងៃទេ ភាគច្រើន គឺបាត់បង់បន្តិចម្តងៗ ដោយសារតែ អ្វីដែលខ្លួនមិនចេះគ្រប់គ្រង។
🔹 មានសម្រស់ តែគ្មានកិរិយា → មនុស្សចាំតែសម្រស់ មិនចាំតម្លៃ
🔹 មានលុយ តែគ្មានសីលធម៌ → មានទ្រព្យ តែបាត់ការគោរព
🔹 មានអំណាច តែគ្មានភាពរាបសា → មនុស្សខ្លាច តែមិនមែនគោរព
🔹 មានចំណេះដឹង តែគ្មានប្រាជ្ញា → ចេះច្រើន តែអាចធ្វើខុសច្រើន
🔥 អ្វីដែលធ្វើឱ្យមនុស្សមានតម្លៃ មិនមែនអ្វីដែលគេមានទេ…តែជាអ្វីដែលគេនៅរក្សាបាន ទោះបីមានអ្វីៗគ្រប់យ៉ាងក៏ដោយ កុំឱ្យអ្វីដែលអ្នកមានថ្ងៃនេះ ក្លាយជាហេតុដែលសម្លាប់មនុស្សល្អនៅក្នុងខ្លួនអ្នក។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 684 |
| 16 | មនុស្សអាចនិយាយអ្វីក៏បាន អាចស្លៀកពាក់ឱ្យល្អ អាចបង្ហាញខ្លួនឱ្យមើលទៅល្អ អាចនិយាយពាក្យផ្អែមល្ហែម ដើម្បីឱ្យគេចូលចិត្ត។
តែពេលវេលា និងអាកប្បកិរិយា នឹងបង្ហាញខ្លួនពិតរបស់មនុស្សម្នាក់នោះ
🔹 ពេលមានអំណាច → មើលថាអ្នកប្រព្រឹត្តចំពោះអ្នកក្រោមយ៉ាងដូចម្តេច
🔹 ពេលមានបញ្ហា → មើលថាអ្នកទទួលខុសត្រូវ ឬរត់គេច
🔹 ពេលខឹង → មើលថាអ្នកគ្រប់គ្រងអារម្មណ៍បានប៉ុណ្ណា
🔹 ពេលមានផលប្រយោជន៍ → មើលថាអ្នកនៅស្មោះត្រង់ឬអត់
មនុស្សល្អ មិនចាំបាច់ប្រកាសថាខ្លួនល្អទេ មនុស្សមានតម្លៃ មិនចាំបាច់និយាយថាខ្លួនមានតម្លៃទេ។
🔥 កុំមើលមនុស្សតាមពាក្យសម្ដីដែលគេនិយាយពីខ្លួនឯង មើលតាមរបៀបដែលគេប្រព្រឹត្តចំពោះអ្នកដទៃ។
🎱ពាក្យសម្ដីអាចកុហកបាន…តែអាកប្បកិរិយា ពិបាកលាក់ខ្លួនណាស់។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 647 |
| 17 | មិនមែនមនុស្សគ្រប់គ្នាដែលចេះនិយាយ សុទ្ធតែជាមនុស្សដែលគួរឱ្យយើងទុកចិត្តទេ
🔹 មនុស្សដែល ចេះតែអួតថាខ្លួនឯងចេះ តែមិនចេះស្តាប់
🔹 មនុស្សដែល ដឹងថាខ្លួនខុស តែមិនព្រមទទួលស្គាល់
🔹 មនុស្សដែល យកភាពឆ្លាតរបស់ខ្លួនទៅបោកប្រាស់អ្នកដទៃ
🔹 មនុស្សដែល គ្មានសីលធម៌ តែមានអំណាច និងចំណេះដឹង
🔹 មនុស្សដែលនៅជិតអ្នក ហើយធ្វើឱ្យអ្នក បាត់បង់តម្លៃ បាត់បង់សន្តិភាព និងបាត់បង់ទិសដៅ
មនុស្សបែបនេះ មិនចាំបាច់ឱ្យយើងស្អប់ទេ…គ្រាន់តែកុំឱ្យគេមានកន្លែងសំខាន់ក្នុងជីវិតយើង ព្រោះមនុស្សដែលយើងអនុញ្ញាតឱ្យនៅជិត
អាចមានឥទ្ធិពលលើ គំនិត អាកប្បកិរិយា និងអនាគតរបស់យើង ដោយមិនដឹងខ្លួន។
🔥រៀនជ្រើសមនុស្សនៅក្បែរខ្លួនឱ្យល្អ ព្រោះមនុស្សខ្លះ មិនបានមកបំផ្លាញអ្នកដោយផ្ទាល់ទេ…តែគេអាចបំផ្លាញអ្នកបន្តិចម្តងៗ តាមរយៈអ្វីដែលគេបញ្ចូលក្នុងគំនិតអ្នក។
⭐️រក្សាចម្ងាយពីមនុស្សពុល មិនមែនជាការក្រអឺតក្រទមទេ វាគឺជាការគោរព និងការពារជីវិតរបស់ខ្លួន។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 672 |
| 18 | ពេលអ្នក គ្មានសមត្ថភាព អ្នកមិនសូវមានជម្រើសទេ គេចង់ឱ្យអ្នកទៅណា… អ្នកត្រូវតែទៅ គេចង់ឱ្យអ្នកធ្វើអ្វី… អ្នកត្រូវតែធ្វើ
🌿 ព្រោះអ្នកខ្សោយ គេកំណត់ផ្លូវឱ្យអ្នក
🌿 ព្រោះអ្នកខ្វះជំនាញ អ្នកត្រូវពឹងដង្ហើមគេដក
🌿 ព្រោះអ្នកគ្មានតម្លៃក្នុងទីផ្សារ នណារក៏ងាយត្រូវគេជំនួសបាន
តែពេលអ្នកចាប់ផ្ដើម ខ្លាំងដោយសារជំនាញ រឿងគ្រប់យ៉ាងចាប់ផ្ដើមផ្លាស់ប្ដូរ
🌿អ្នកមានសមត្ថភាព មានជម្រើស
🌿អ្នកមានជំនាញ មានអំណាចក្នុងការសម្រេចចិត្ត
🌿អ្នកបង្កើតតម្លៃបាន គេមិនងាយហ៊ានមើលរំលងអ្នក
មនុស្សមិនខ្លាចអ្នក ព្រោះអ្នកស្រែកខ្លាំង ឬមានអំណាចទេ…គេខ្លាចបាត់បង់អ្នក ព្រោះគេដឹងថា អ្នកមិនងាយរកអ្នកជំនួសបាន។
🔥 កុំចំណាយពេលតែសុំឱ្យគេគោរពអ្នក ចំណាយពេលបង្កើនជំនាញរបស់អ្នក ថ្ងៃដែលជំនាញរបស់អ្នកមានតម្លៃគ្រប់គ្រាន់ អ្នកនឹងមិនចាំបាច់សុំជម្រើសជ្រក់កោណពីអ្នកណាទៀតទេ ព្រោះអ្នកអាចជ្រើសរើសផ្លូវរបស់ខ្លួនឯង។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 637 |
| 19 | មនុស្សខ្លះ មើលពីចម្ងាយដូចជាមានតម្លៃ តែពេលបានស្គាល់ជិត ទើបដឹងថា មានតែសំបក តែគ្មានខ្លឹមសារ
🔹 ពេលស្គាល់ ទើបដឹងថា មានតែសំបកកាយអួត
🔹 ពេលនៅក្បែរ ទើបដឹងថា កំសាកជាងអ្វីដែលគិត
🔹 ពេលបាននៅជាមួយ ទើបដឹងថា មានតែសម្ដី តែគ្មានទង្វើ
🔹 ពេលស្គាល់យូរ ទើបដឹងថា តម្លៃពិត មិនស្ថិតនៅលើអ្វីដែលគេបង្ហាញទេ
មនុស្សខ្លះ ចូលចិត្តនិយាយពីភាពខ្លាំង…តែពេលមានបញ្ហា បែរជាដកខ្លួន។
មនុស្សខ្លះ ចូលចិត្តនិយាយពីតម្លៃខ្លួន…តែទង្វើរបស់គេ បែរជាបង្ហាញតម្លៃផ្ទុយពីពាក្យសម្ដីគឺថោក។
មនុស្សម្នាក់មានតម្លៃ ឬអត់មិនចាំបាច់ឱ្យគេប្រាប់យើងទេ
ចំណាយពេលនៅក្បែរគេបន្តិច…ទង្វើនឹងប្រាប់យើងគ្រប់យ៉ាង។
🔥 កុំវាយតម្លៃមនុស្សតាមសំបក និងសម្ដី មើលទង្វើ ពេលគ្មានអ្នកណាកំពុងមើល ព្រោះសំបុត្រកំណើត ប្រាប់តែថ្ងៃដែលមនុស្សកើត…
តែទង្វើ ទើបប្រាប់ថា មនុស្សនោះមានតម្លៃប៉ុណ្ណា។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក៖ https://t.me/chansokelectronics
🔗ចង់ដឹងតំលៃឥវ៉ាន់ផ្សេងៗ Website www.chansok.com | 608 |
| 20 | 🌱ថ្ងៃនេះ មិនទាន់មានឱកាស កុំខាតពេល សំលៀងជំនាញខ្លួនឯងសិន។
🌱រៀនអ្វីដែលមិនទាន់ចេះ ហាត់អ្វីដែលមិនទាន់ពូកែ កែអ្វីដែលខ្លួននៅខ្វះ សន្សំអ្វីដែលថ្ងៃក្រោយត្រូវការ។
🌱កុំរង់ចាំឱកាស ទើបចាប់ផ្ដើមត្រៀមខ្លួន ត្រូវត្រៀមខ្លួនមុន ឱកាសមកដល់។
🌱ពេលឱកាសមក មិនមានពេលឱ្យអ្នកទៅរៀនពីសូន្យទេ
✍️ សំលៀងពូថៅសិន—even មិនដឹងថាពេលណាមានឈើឱ្យកាប់ យ៉ាងហោចណាស់ ពេលឈើមកដល់ដៃ អ្នកមិនត្រូវចំណាយពេលសំលៀងវាទៀត។
🔥 កុំខាតពេលរង់ចាំឱកាស ប្រើពេលដែលគ្មានឱកាស ដើម្បីក្លាយជាមនុស្សដែលសមនឹងឱកាស។
_________
អត្ថបទដោយ៖ CHea Sokhea
ភូមិគំនិត
✅ ចាន់សុខ អេឡិចត្រូនិក | 670 |
