fa
Feedback
Tech for Kids Academy 🚀

Tech for Kids Academy 🚀

رفتن به کانال در Telegram

The pioneer of a new educational path in technology and entrepreneurship that bridges students to their best potential of tomorrow.

نمایش بیشتر
1 130
مشترکین
-224 ساعت
+27 روز
+1630 روز
آرشیو پست ها
Tech for Kids Academy is Hiring🚀 Are you looking for an empowering and growth-oriented career in tech education? ✨ Join our
Tech for Kids Academy is Hiring🚀 Are you looking for an empowering and growth-oriented career in tech education? ✨ Join our collaborative and supportive team where your contributions are valued, and you'll find exciting opportunities for professional development and collaboration. 👉If you're a passionate and driven individual seeking a dynamic workplace, explore our open positions: - Digital Education Officer - Curriculum and Training Officer - Technology Education Facilitator - Client Relation Intern - Program and Community Engagement Assistant - Digital Communications Assitant/ Officer Ready to take your career to the next level? Let's grow together! 🚀 📌Submit your application to 📧: [info@techforkids.asia] ⏰Deadline : As soon as possible 📌Link to Job Descriptions : [https://bit.ly/3PhdoPf] ☎Telegram: https://t.me/TechforKidsAcademy #JobOpportunities #Techforkidsacademy

អបអរសាទរចំពោះប្អូនៗដែលបានជាប់វគ្គជម្រុះ សម្រាប់ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ RISE Week 2026! 🎉 សូមប្អូនៗមេត្តាពិនិត្យ
អបអរសាទរចំពោះប្អូនៗដែលបានជាប់វគ្គជម្រុះ សម្រាប់ការងារស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ RISE Week 2026! 🎉 សូមប្អូនៗមេត្តាពិនិត្យប្រអប់សារអ៊ីមែល (រួមទាំង Junk/Spam folder) ឱ្យបានគ្រប់គ្នា ដើម្បីមើលលទ្ធផល និងទទួលបានព័ត៌មានលម្អិតបន្ថែម! អ៊ីមែលបញ្ជាក់ផ្លូវការត្រូវបានផ្ញើជូន បេក្ខជនដែលបានជាប់វគ្គជម្រុះរួចរាល់ហើយ ដើម្បីត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់នៃវគ្គជ្រើសរើស។🤩 យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុវជនគ្រប់រូប ដែលបានបង្ហាញចំណាប់អារម្មណ៍ និងខិតខំប្រឹងប្រែងក្នុងការដាក់ពាក្យចូលរួមចំណែកក្នុងវិស័យអប់រំឌីជីថល និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានៅកម្ពុជា។ សម្រាប់ប្អូនៗដែលមិនទាន់មានឱកាសក្នុងវគ្គនេះ យើងខ្ញុំលើកទឹកចិត្តឱ្យប្អូនៗបន្តខិតខំសិក្សាស្រាវជ្រាវ និងបន្តដាក់ពាក្យចូលរួមក្នុងកម្មវិធី ឬព្រឹត្តិការណ៍ក្រោយៗទៀតរបស់ Tech for Kids Academy។✨ ត្រៀមខ្លួនរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ RISE Week 2026 កាន់តែអស្ចារ្យទាំងអស់គ្នា។ 🚀

រីករាយទិវាកុមារអន្តរជាតិ!👦🏻👧🏻 សន្តិភាព និងសុវត្ថិភាព គឺជាគ្រឹះដ៏សំខាន់បំផុតដែលអនុញ្ញាតឱ្យកុមារគ្រប់រូបអាចរៀនសូត្រ អភិវឌ្ឍ
រីករាយទិវាកុមារអន្តរជាតិ!👦🏻👧🏻 សន្តិភាព និងសុវត្ថិភាព គឺជាគ្រឹះដ៏សំខាន់បំផុតដែលអនុញ្ញាតឱ្យកុមារគ្រប់រូបអាចរៀនសូត្រ អភិវឌ្ឍគំនិតច្នៃប្រឌិត និងបញ្ចេញសក្តានុពលរបស់ខ្លួនដោយគ្មានដែនកំណត់ ស្របតាមប្រធានបទឆ្នាំនេះ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ»។ ក្នុងឱកាសនេះដែរ Tech for Kids Academy សូមជូនពរដល់កុមារគ្រប់រូបឱ្យទទួលបាននូវក្តីស្រឡាញ់ ភាពកក់ក្តៅ សុខភាពល្អ និងការលូតលាស់ប្រកបដោយបញ្ញាស្មារតីភ្លឺស្វាង ដើម្បីសម្រេចបាននូវក្តីស្រមៃ និងក្លាយជាទំពាំងស្នងឫស្សីដ៏មានតម្លៃសម្រាប់អនាគត!🚀 #InternationChildrenDay #Techforkidsacademy

ជួបគ្នាថ្ងៃសៅរ៍នេះ នៅក្នុងកម្មវិធី «Komar Day»! 🚀 ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិខាងមុខនេះ Tech for Kids Academy នឹងចូលរ
ជួបគ្នាថ្ងៃសៅរ៍នេះ នៅក្នុងកម្មវិធី «Komar Day»! 🚀 ក្នុងឱកាសអបអរសាទរទិវាកុមារអន្តរជាតិខាងមុខនេះ Tech for Kids Academy នឹងចូលរួមតាំងបង្ហាញស្តង់បច្ចេកវិទ្យា ក្នុងកម្មវិធី «Komar Day» ដែលរៀបចំឡើងដោយ The Commune និងសហការរៀបចំដោយ Think!Think! Cambodia។ យើងខ្ញុំសូមគោរពអញ្ជើញអាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស មកទស្សនាស្តង់របស់ Tech for Kids Academy ដោយសេរី។ មកដល់ស្តង់របស់ពួកយើង លោកអ្នកមិនត្រឹមតែអាចស្វែងយល់បន្ថែមអំពីវគ្គសិក្សា និងកម្មវិធីប្រកួតប្រជែងផ្សេងៗប៉ុណ្ណោះទេ ជាពិសេសក៏អាចសាកល្បងដោយផ្ទាល់ ជាមួយគម្រោងបច្ចេកវិទ្យាផ្សេងៗដែលមានដាក់បង្ហាញផងដែរ។🤩💡 តស់! កុំភ្លេចមកចូលរួមទស្សនា និងសាកល្បងសកម្មភាពច្នៃប្រឌិតទាំងនេះទាំងអស់គ្នា! ព័ត៌មានលម្អិតអំពីកម្មវិធី៖ 🗓 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ⏰ ពេលវេលា៖ ម៉ោង ៩:០០ ព្រឹក - ៤:០០ ល្ងាច 📍 ទីតាំង៖ អគារ The Commune (The Commune Building) 🎟️ ការចូលរួម៖ ឥតគិតថ្លៃ (Free Entry)

ការចុះឈ្មោះសម្រាប់កម្មវិធី Girls Got Game Jam 2026 ត្រូវបានបិទជាផ្លូវការហើយ! 🎮⏳ Tech for Kids Academy ក្នុងកិច្ចសហការជាមួយស្
ការចុះឈ្មោះសម្រាប់កម្មវិធី Girls Got Game Jam 2026 ត្រូវបានបិទជាផ្លូវការហើយ! 🎮⏳ Tech for Kids Academy ក្នុងកិច្ចសហការជាមួយស្ថាប័ន Girls Got Game សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនៗយុវតីទាំងអស់ដែលបានចុះឈ្មោះចូលរួមក្នុងកម្មវិធី។ សូមប្អូនៗរៀបចំខ្លួនឱ្យបានរួចរាល់សម្រាប់វគ្គបណ្តុះបណ្តាលដែលនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។ ព័ត៌មានលម្អិតផ្លូវការអំពីកាលវិភាគ និងសេចក្ដីណែនាំផ្សេងៗ នឹងត្រូវចែករំលែកជូនប្អូនៗក្នុងពេលឆាប់ៗ។🤩 នេះគឺជាជំហានដំបូងក្នុងការប្រែក្លាយចំណូលចិត្តលេងហ្គេម ឱ្យទៅជាសមត្ថភាពរចនា និងបង្កើតហ្គេមដោយខ្លួនឯង ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសដាក់តាំងបង្ហាញស្នាដៃផ្ទាល់នៅក្នុងព្រឹត្តិការណ៍ RISE Week 2026 នាខែកក្កដាខាងមុខ។🚀

ឱកាសចុងក្រោយ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026!⏳🎮 ពេលវេលាកាន់តែខិតជិតមកដល់ហើយ! សម្រាប់ប្អូនៗយុវតី និង
ឱកាសចុងក្រោយ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026!⏳🎮 ពេលវេលាកាន់តែខិតជិតមកដល់ហើយ! សម្រាប់ប្អូនៗយុវតី និង Non-binary (អាយុ ១៣-១៨ ឆ្នាំ) ដែលមានបំណងចង់ផ្លាស់ប្តូរពីអ្នកលេងហ្គេម ទៅជាអ្នកបង្កើតហ្គេម សូមរួសរាន់ដាក់ពាក្យចុះឈ្មោះឱ្យបានទាន់ពេលវេលា។🌟 ទោះបីជាប្អូនៗមិនធ្លាប់មានបទពិសោធន៍សរសេរកូដពីមុនមកក៏ដោយ ក៏ប្អូនៗនឹងទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឱ្យក្លាយជាសមិទ្ធផលឌីជីថលពិតប្រាកដ។ អ្វីដែលកាន់តែពិសេស ក្រុមដែលមានស្នាដៃលេចធ្លោជាងគេ នឹងទទួលបានឱកាសយកគម្រោងរបស់ខ្លួនទៅតាំងបង្ហាញផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ RISE Week 2026 នាខែកក្កដាខាងមុខនេះ!🤩 កុំឱ្យឱកាសសិក្សា និងបញ្ចេញសមត្ថភាពដោយឥតគិតថ្លៃនេះកន្លងផុតទៅ! 👉 ចុះឈ្មោះឥឡូវនេះតាមរយៈ៖ [https://forms.gle/Gbj2LH1GNY7pKgWW9] 📌 ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ម៉ោង ១១:៥៩ យប់។

សល់ត្រឹមតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026!⏳🎮 ពេលវេលាកាន់តែខិតជិតមកដល់ហើយ! សម្រាប
សល់ត្រឹមតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026!⏳🎮 ពេលវេលាកាន់តែខិតជិតមកដល់ហើយ! សម្រាប់ប្អូនៗយុវតី និង Non-binary (អាយុ ១៣-១៨ ឆ្នាំ) ដែលមានបំណងចង់ផ្លាស់ប្តូរពីអ្នកលេងហ្គេម ទៅជាអ្នកបង្កើតហ្គេម សូមរួសរាន់ដាក់ពាក្យចុះឈ្មោះឱ្យបានទាន់ពេលវេលា។🌟 ទោះបីជាប្អូនៗមិនធ្លាប់មានបទពិសោធន៍សរសេរកូដពីមុនមកក៏ដោយ ក៏ប្អូនៗនឹងទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឱ្យក្លាយជាសមិទ្ធផលឌីជីថលពិតប្រាកដ។ អ្វីដែលកាន់តែពិសេស ក្រុមដែលមានស្នាដៃលេចធ្លោជាងគេ នឹងទទួលបានឱកាសយកគម្រោងរបស់ខ្លួនទៅតាំងបង្ហាញផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ RISE Week 2026 នាខែកក្កដាខាងមុខនេះ!🤩 កុំឱ្យឱកាសសិក្សា និងបញ្ចេញសមត្ថភាពដោយឥតគិតថ្លៃនេះកន្លងផុតទៅ! 👉 ចុះឈ្មោះឥឡូវនេះតាមរយៈ៖ [https://forms.gle/Gbj2LH1GNY7pKgWW9] 📌 ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។

FUTURE FORWARD: The TKA Product Showcase 🚀 កាលពីខែមេសាកន្លងទៅ Tech for Kids Academy បានរៀបចំវេទិកា FUTURE FORWARD: The TKA P
FUTURE FORWARD: The TKA Product Showcase 🚀 កាលពីខែមេសាកន្លងទៅ Tech for Kids Academy បានរៀបចំវេទិកា FUTURE FORWARD: The TKA Product Showcase ដើម្បីបង្ហាញពីវឌ្ឍនភាពនៃកម្មវិធីសិក្សា និងប្រព័ន្ធអប់រំឌីជីថលរបស់យើង។ តាមរយៈវេទិកានេះ យើងបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពជាក់ស្ដែងក្នុងការនាំយកចំណេះដឹងផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព ទៅកាន់ថ្នាក់រៀន ដើម្បីជួយគាំទ្រដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក្នុងយុគសម័យឌីជីថល។ ប្រព័ន្ធបណ្ដុះបណ្ដាលទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញឱ្យប្អូនៗសិស្សានុសិស្សអាចបញ្ចេញគំនិតច្នៃប្រឌិត និងបង្កើតស្នាដៃបានដោយខ្លួនឯង។ ជាលទ្ធផល សមិទ្ធផលបច្ចេកវិទ្យា និងគម្រោងសហគ្រិនភាពរបស់ប្អូនៗ នឹងត្រូវយកមកដាក់តាំងបង្ហាញផ្ទាល់ រួមជាមួយនឹងការប្រកួតប្រជែង វេទិកាចែករំលែកបទពិសោធន៍ពីអ្នកជំនាញ និងសកម្មភាពដ៏អស្ចារ្យជាច្រើនទៀត នៅក្នុងព្រឹត្តិការណ៍ RISE Week 2026 នាខែកក្កដាខាងមុខនេះ។🤩 👉 សូមអានអត្ថបទសង្ខេបលម្អិតនៅក្នុង Blog របស់យើង 🔔 សូមបន្តរង់ចាំតាមដានព័ត៌មានថ្មីៗអំពី RISE Week 2026 ក្នុងពេលឆាប់ៗនេះ!

សល់ត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026!⏳🎮 ពេលវេលាកាន់តែខិតជិតមកដល់ហើយ! សម្រាប
សល់ត្រឹមតែ ៥ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026!⏳🎮 ពេលវេលាកាន់តែខិតជិតមកដល់ហើយ! សម្រាប់ប្អូនៗយុវតី និង Non-binary (អាយុ ១៣-១៨ ឆ្នាំ) ដែលមានបំណងចង់ផ្លាស់ប្តូរពីអ្នកលេងហ្គេម ទៅជាអ្នកបង្កើតហ្គេម សូមរួសរាន់ដាក់ពាក្យចុះឈ្មោះឱ្យបានទាន់ពេលវេលា។🌟 ទោះបីជាប្អូនៗមិនធ្លាប់មានបទពិសោធន៍សរសេរកូដពីមុនមកក៏ដោយ ក៏ប្អូនៗនឹងទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឱ្យក្លាយជាសមិទ្ធផលឌីជីថលពិតប្រាកដ។ អ្វីដែលកាន់តែពិសេស ក្រុមដែលមានស្នាដៃលេចធ្លោជាងគេ នឹងទទួលបានឱកាសយកគម្រោងរបស់ខ្លួនទៅតាំងបង្ហាញផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ RISE Week 2026 នាខែកក្កដាខាងមុខនេះ!🤩 កុំឱ្យឱកាសសិក្សា និងបញ្ចេញសមត្ថភាពដោយឥតគិតថ្លៃនេះកន្លងផុតទៅ! 👉 ចុះឈ្មោះឥឡូវនេះតាមរយៈ៖ [https://forms.gle/Gbj2LH1GNY7pKgWW9] 📌 ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។

ការជ្រើសរើសអ្នកស្ម័គ្រចិត្ត សម្រាប់ RISE WEEK ២០២៦🚀 តើអ្នកជាយុវជនដែលកំពុងស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព និងចង់ទទួលបានបទព
ការជ្រើសរើសអ្នកស្ម័គ្រចិត្ត សម្រាប់ RISE WEEK ២០២៦🚀 តើអ្នកជាយុវជនដែលកំពុងស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព និងចង់ទទួលបានបទពិសោធន៍ការងារជាក់ស្ដែង ក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពមែនទេ? ក្នុងស្មារតីជំរុញការអភិវឌ្ឍសមត្ថភាពយុវជន និងលើកកម្ពស់នវានុវត្តន៍ឌីជីថលនៅកម្ពុជា RISE by TKA មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសបើកទទួលពាក្យជ្រើសរើសអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ RISE Week 2026។✨ នេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់ប្អូនៗយុវជនក្នុងការកសាងបណ្ដាញទំនាក់ទំនងជាមួយអ្នកជំនាញមកពីស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពីការរៀបចំព្រឹត្តិការណ៍នវានុវត្តន៍កម្រិតជាតិ។ 🌟លើសពីការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈផ្ទាល់ខ្លួន ការចូលរួមរបស់ប្អូនៗគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យអប់រំឌីជីថល ដើម្បីរួមគ្នាជ្រោមជ្រែងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសម្រាប់អនាគតកម្ពុជា។🤩 ℹ️ ស្វែងយល់ពីលម្អិតនៃតួនាទី និងអត្ថប្រយោជន៍៖ https://bit.ly/RISEWEEKVolunteer 🔗 តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖ https://forms.gle/ob8BbSDak7mGyeLfA ⏳ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦

តើប្អូនៗសិស្សានុសិស្ស និងមាតាបិតាមានចម្ងល់ជុំវិញការចុះឈ្មោះចូលរួមក្នុងកម្មវិធី Girls Got Game 2026 មែនទេ?🤔🚀 ក្នុងឱកាសដែលកាល
+3
តើប្អូនៗសិស្សានុសិស្ស និងមាតាបិតាមានចម្ងល់ជុំវិញការចុះឈ្មោះចូលរួមក្នុងកម្មវិធី Girls Got Game 2026 មែនទេ?🤔🚀 ក្នុងឱកាសដែលកាលបរិច្ឆេទឈប់ទទួលពាក្យកាន់តែខិតជិតមកដល់ យើងខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យរួសរាន់ដាក់ពាក្យចុះឈ្មោះ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងការតម្រង់ទិសពីអ្នកជំនាញដោយឥតគិតថ្លៃ។💡 នេះគឺជាឱកាសដ៏ល្អក្នុងការពង្រឹងសមត្ថភាពឌីជីថល និងត្រៀមខ្លួនឆ្ពោះទៅបង្ហាញស្នាដៃលើឆាកជាតិ ក្នុងព្រឹត្តិការណ៍ RISE Week 2026 នាពេលខាងមុខ។🤩 ចាប់ផ្ដើមដំណើរការបំប្លែងខ្លួនពីអ្នកប្រើប្រាស់មកជាអ្នកបង្កើតថ្មីក្នុងវិស័យឌីជីថលជាមួយយើងនៅថ្ងៃនេះ!✨ 👉 ចុះឈ្មោះឥឡូវនេះតាមរយៈ៖ [https://forms.gle/Gbj2LH1GNY7pKgWW9] 📌ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។

សហការជាមួយ Tech for Kids Academy សម្រាប់កម្មវិធី Summer ២០២៦ ដើម្បីនាំយកកម្មវិធីសិក្សាបច្ចេកវិទ្យា ជូនដល់សិស្សានុសិស្សរបស់លោក
សហការជាមួយ Tech for Kids Academy សម្រាប់កម្មវិធី Summer ២០២៦ ដើម្បីនាំយកកម្មវិធីសិក្សាបច្ចេកវិទ្យា ជូនដល់សិស្សានុសិស្សរបស់លោកអ្នក! 🚀 ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំផ្នែកបច្ចេកវិទ្យា យើងខ្ញុំសូមអញ្ជើញសាលារៀននានាមកសហការជាដៃគូ ដើម្បីនាំយកវគ្គសិក្សា Computer Science & AI និង Robotics and Engineering (អាយុ ៦-១៨ ឆ្នាំ) ទៅកាន់សាលារបស់លោកអ្នក។ ✨កិច្ចសហការនេះនឹងជួយឱ្យកម្មវិធី Summer របស់សាលាកាន់តែលេចធ្លោ តាមរយៈកម្មវិធីសិក្សាដែលមានភាពបត់បែន និងការគាំទ្រពេញលេញលើផ្នែកបច្ចេកទេស ដែលជួយសម្រាលបន្ទុកប្រតិបត្តិការរបស់សាលាបានយ៉ាងច្រើន។💡 អ្វីដែលកាន់តែពិសេស គឺការបណ្ដុះសក្ដានុពលសិស្សតាមរយៈការអនុវត្តគម្រោងជាក់ស្ដែង (Project-Based Learning) រួមជាមួយការផ្ដល់ឱកាសឱ្យសិស្សានុសិស្សនៃសាលាដៃគូ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីបង្កើនទំនុកចិត្ត បញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិថែមទៀតផង!🤩 ចូលរួមបង្កើតអនាគតឌីជីថលជាមួយ Tech for Kids Academy! 📌 សម្រាប់ការពិភាក្សាលើកិច្ចសហការ សូមទំនាក់ទំនង៖ 📞 លេខទូរស័ព្ទ៖ 098 338 849 📲 តេឡេក្រាម៖ https://t.me/TechforKidsAcademy 🌐 គេហទំព័រ៖ www.techforkids.asia

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៤ ព្រះវស្សា យាងចូល ៧៤ នៃព្រះ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៤ ព្រះវស្សា យាងចូល ៧៤ នៃព្រះ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា🙏🏻🇰🇭 នាឱកាសដ៍វិសេសវិសាលនេះ ទូលបង្គំយើងខ្ញុំសូមក្រាបថ្វាយព្រះពរ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។ #KingSihamoniBirthday #Techforkidsacademy

រីករាយទិវាអ្នកម្តាយ!🤱🏻❤️ ទិវានេះប្រារព្ធឡើងដើម្បីគោរព និងដឹងគុណដល់តួនាទីដ៏សំខាន់របស់មាតាទូទាំងពិភពលោក ចំពោះការលះបង់ និងសេចក
រីករាយទិវាអ្នកម្តាយ!🤱🏻❤️ ទិវានេះប្រារព្ធឡើងដើម្បីគោរព និងដឹងគុណដល់តួនាទីដ៏សំខាន់របស់មាតាទូទាំងពិភពលោក ចំពោះការលះបង់ និងសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌដែលគាត់ផ្តល់ដល់បុត្រធីតាគ្រប់ៗគ្នា។ ក្នុងឱកាសនេះ យើងសូមជូនពរដល់ម្តាយគ្រប់រូប ឱ្យមានសុខភាពល្អ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ។✨ #MothersDay #Techforkidsacademy

ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026 ត្រូវបានបើកជាផ្លូវការហើយ! 📣🚀 នេះគឺជាឱកាសដ៏វិសេសវិសាល និងឥតគិតថ្លៃ សម្រាប់
+3
ការចុះឈ្មោះចូលរួមកម្មវិធី Girls Got Game Jam 2026 ត្រូវបានបើកជាផ្លូវការហើយ! 📣🚀 នេះគឺជាឱកាសដ៏វិសេសវិសាល និងឥតគិតថ្លៃ សម្រាប់យុវតី និងយុវជន Non-binary (អាយុ ១៣-១៨ ឆ្នាំ) មកពីគ្រប់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីមកបញ្ចេញសមត្ថភាព និងបង្កើតសមិទ្ធផលឌីជីថលដោយខ្លួនឯង។🌎✨ ប្អូនៗអាចជ្រើសរើសចូលរួមជាលក្ខណៈបុគ្គល ឬចាប់ដៃគូជាក្រុម (រហូតដល់ ៤ នាក់) ដើម្បីរចនាហ្គេមក្នុងក្តីស្រមៃបានយ៉ាងរីករាយ បើទោះបីជាមិនធ្លាប់មានបទពិសោធន៍សរសេរកូដពីមុនមកក៏ដោយ។ ក្នុងដំណើរការប្រកួតនេះ ប្អូនៗនឹងទទួលបានការណែនាំ និងការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកជំនាញក្នុងវិស័យដើម្បីពង្រឹងទំនុកចិត្ត និងសមត្ថភាពដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត។💡 លើសពីការប្រកួត នេះគឺជាវេទិកាដ៏អស្ចារ្យដែលផ្ដល់ឱកាសឱ្យក្រុមលេចធ្លោ អាចយកស្នាដៃរបស់ខ្លួនទៅតាំងបង្ហាញផ្ទាល់នៅក្នុងព្រឹត្តិការណ៍ RISE Week នៅប្រទេសកម្ពុជានាខែកក្កដាខាងមុខនេះ។ 🏆⭐ សូមប្អូនៗពិនិត្យមើលព័ត៌មានលម្អិតបន្ថែមលើរូបភាពខាងក្រោម ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ និងដំណើរកាលវិភាគនៃកម្មវិធី។ 👉 ចុះឈ្មោះឥឡូវនេះតាមរយៈ៖ [https://forms.gle/Gbj2LH1GNY7pKgWW9] 📌ការទទួលពាក្យនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។

ការសម្គាល់សក្តានុពល “ផ្នត់គំនិតសហគ្រិន” ចំពោះបុត្រធីតា🚀 ក្នុងយុគសម័យនៃការអប់រំសតវត្សទី២១ ផ្នត់គំនិតសហគ្រិនភាពមិនត្រឹមតែជាមូល
ការសម្គាល់សក្តានុពល “ផ្នត់គំនិតសហគ្រិន” ចំពោះបុត្រធីតា🚀 ក្នុងយុគសម័យនៃការអប់រំសតវត្សទី២១ ផ្នត់គំនិតសហគ្រិនភាពមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាជំនាញដោះស្រាយបញ្ហា និងស្មារតីដឹកនាំដែលចាំបាច់បំផុតសម្រាប់ភាពជោគជ័យក្នុងគ្រប់អាជីពការងារ។ តើមាតាបិតាអាចសម្គាល់ឃើញសក្តានុពលទាំងនេះតាមរយៈសញ្ញាសម្គាល់អ្វីខ្លះ🤔? Tech for Kids Academy សូមចែករំលែកនូវ «សញ្ញាសំខាន់ៗ ៣ យ៉ាងដែលបង្ហាញថា បុត្រធីតារបស់លោកអ្នកមាន “ផ្នត់គំនិតសហគ្រិន”» និងត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍផ្នត់គំនិតដ៏មានសក្តានុពលនេះ។🤩 👉 សូមអញ្ជើញស្វែងយល់ពីខ្លឹមសារលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោម៖ 🔗 [https://techforkids.asia/kh/blog/3-key-indicators-your-child-possesses-an-entrepreneurial-mindset] ផ្តល់ឱកាសឱ្យបុត្រធីតាលោកអ្នកអភិវឌ្ឍសមត្ថភាពជាមួយវគ្គសិក្សា YoungPreneur: Explorers (សម្រាប់សិស្សអាយុ ១២-១៤ ឆ្នាំ) ដែលត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីបណ្តុះបណ្តាលសហគ្រិនវ័យក្មេង។ 👉 ចុះឈ្មោះចូលរៀនឥឡូវនេះ៖ https://forms.gle/uCARaDouSV8ahuc39 📌 សម្រាប់ព័ត៌មានបន្ថែម៖ 📞 លេខទូរស័ព្ទ៖ 098 338 849 💬 តេឡេក្រាម៖ https://t.me/TechforKidsAcademy