ក្លឹបយុវជនកាកបាទក្រហមកម្ពុជា-RUPP (ព័ត៌មាន🔔)
رفتن به کانال در Telegram
نمایش بیشتر
847
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-730 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26اکتبر '26
اکتبر '26
+2
در 0 کانالها
سپتامبر '26
+22
در 0 کانالها
Get PRO
اوت '26
+13
در 0 کانالها
Get PRO
ژوئیه '26
+28
در 0 کانالها
Get PRO
ژوئن '26
+13
در 1 کانالها
Get PRO
مه '26
+7
در 2 کانالها
Get PRO
آوریل '26
+4
در 1 کانالها
Get PRO
مارس '26
+28
در 1 کانالها
Get PRO
فوریه '26
+16
در 1 کانالها
Get PRO
ژانویه '26
+13
در 1 کانالها
Get PRO
دسامبر '25
+15
در 2 کانالها
Get PRO
نوامبر '25
+10
در 1 کانالها
Get PRO
اکتبر '25
+9
در 0 کانالها
Get PRO
سپتامبر '25
+17
در 1 کانالها
Get PRO
اوت '25
+11
در 1 کانالها
Get PRO
ژوئیه '25
+46
در 4 کانالها
Get PRO
ژوئن '25
+42
در 1 کانالها
Get PRO
مه '25
+30
در 5 کانالها
Get PRO
آوریل '25
+14
در 3 کانالها
Get PRO
مارس '25
+12
در 0 کانالها
Get PRO
فوریه '25
+38
در 0 کانالها
Get PRO
ژانویه '25
+173
در 0 کانالها
Get PRO
دسامبر '24
+35
در 0 کانالها
Get PRO
نوامبر '24
+9
در 0 کانالها
Get PRO
اکتبر '24
+52
در 0 کانالها
Get PRO
سپتامبر '24
+8
در 0 کانالها
Get PRO
اوت '24
+12
در 1 کانالها
Get PRO
ژوئیه '24
+6
در 3 کانالها
Get PRO
ژوئن '24
+6
در 0 کانالها
Get PRO
مه '24
+18
در 0 کانالها
Get PRO
آوریل '24
+10
در 1 کانالها
Get PRO
مارس '24
+74
در 6 کانالها
Get PRO
فوریه '24
+130
در 3 کانالها
Get PRO
ژانویه '24
+5
در 0 کانالها
Get PRO
دسامبر '230
در 0 کانالها
Get PRO
نوامبر '230
در 0 کانالها
Get PRO
اکتبر '230
در 0 کانالها
Get PRO
سپتامبر '230
در 0 کانالها
Get PRO
اوت '230
در 0 کانالها
Get PRO
ژوئیه '230
در 0 کانالها
Get PRO
ژوئن '230
در 0 کانالها
Get PRO
مه '230
در 0 کانالها
Get PRO
آوریل '230
در 0 کانالها
Get PRO
مارس '230
در 0 کانالها
Get PRO
فوریه '230
در 0 کانالها
Get PRO
ژانویه '230
در 0 کانالها
Get PRO
دسامبر '220
در 0 کانالها
Get PRO
نوامبر '220
در 0 کانالها
Get PRO
اکتبر '22
+2
در 0 کانالها
Get PRO
سپتامبر '22
+1
در 0 کانالها
Get PRO
اوت '22
+19
در 0 کانالها
Get PRO
ژوئیه '22
+349
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 17 اکتبر | 0 | |||
| 16 اکتبر | 0 | |||
| 15 اکتبر | 0 | |||
| 14 اکتبر | 0 | |||
| 13 اکتبر | +1 | |||
| 12 اکتبر | 0 | |||
| 11 اکتبر | 0 | |||
| 10 اکتبر | 0 | |||
| 09 اکتبر | 0 | |||
| 08 اکتبر | 0 | |||
| 07 اکتبر | 0 | |||
| 06 اکتبر | 0 | |||
| 05 اکتبر | 0 | |||
| 04 اکتبر | 0 | |||
| 03 اکتبر | +1 | |||
| 02 اکتبر | 0 | |||
| 01 اکتبر | 0 |
پستهای کانال
+9
ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦
សមាជិក សមាជិកា ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមកម្មវិធី អបអរសាទរខួបលើកទី២៩ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរទ្រូងនៃការកែទម្រង់ទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ក្រោមការអញ្ជើញចូលរួមរបស់ ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ ព្រមទាំងនិស្សិត ចំនួន១០០នាក់។
កម្មវិធីធ្វើឡើងដើម្បីរំលឹកគុណូបការៈដ៏ថ្លៃថ្លាគ្មានអ្វីប្រៀបផ្ទឹមបាន និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះលោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការផ្ទេរចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សង្គមជាតិ ។
សមាជិក សមាជិកា ក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមគោរពជូនពរដល់លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
| 2 | 🙏 | 157 |
| 3 | ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
និស្សិត និង សមាជិកសមាជិកានៃក្លឹបកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមកម្មវិធីផ្សព្វផ្សាយ ស្តីពី«ការលើកកម្ពស់ការយល់ដឹងខ្លឹមសារ ម ស្មើ ម និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ នៅកម្ពុជា» នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ម៉េន នារីសោភ័គ អគ្គលេខាធិការរងទី១ កក្រក និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
គោលបំណងនៃកម្មវិធី ដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងជួរសិស្ស/និស្សិត ចំនួន200នាក់ មុននិងឈានដល់ថ្ងៃ យុទ្ធនាការ ម ស្មើ ម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ព្រមទាំងយល់ដឹងពីខ្លឹមផ្សារទាំង៣ដូចជា៖
១.អត្ថន័យនិងអត្ថប្រយោជន៍នៃ ម ស្មើ ម
២.ខ្លឹមសាររួមរបស់គោលដៅ៩៥-៩៥-៩៥
៣.ព្រឹត្តិការណ៍យុទ្ធនាការ ម ស្មើ ម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
#RUPP #យុវជនកាកបាទក្រហម | 141 |
| 4 | 🙏 | 212 |
| 5 | 🇰🇭 យុវជនកាកបាទក្រហម RUPP ចូលរួមអបអរ «ទិវាសន្តិភាពអន្តរជាតិ» និង «ទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៦» ព្រមទាំងចុះបង្រៀនបច្ចេកទេសសង្គ្រោះបឋមដល់សហគមន៍
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា ប្រចាំ RUPP បានចូលរួមពិធីអបអរសាទរថ្នាក់ជាតិ ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ត។
ទន្ទឹមនឹងនេះក្រុមយុវជនបាន៖ បង្រៀន និងបង្ហាញការអនុវត្តជាក់ស្តែងនូវវិជ្ជាសង្គ្រោះបឋម (First Aid) ដូចជា ការរុំរបួស និងការឃាត់ឈាម ជូនដល់សិស្សានុសិស្ស និងប្រជាសហគមន៍។
ឆ្លៀតឱកាសនេះ ក្លឹបយុវជនកាកបាទក្រហមកម្ពុាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បាននាំយកសម្ភារៈសិក្សាចំនួន ៣០០ កញ្ចប់ ចែកជូនដល់សិស្សានុសិស្ស ដើម្បីរួមចំណែកលើកកម្ពស់ការសិក្សា និងស្មារតីមនុស្សធម៌។
#យុវជនកាកបាទក្រហម #RUPP | 211 |
| 6 | ថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននាំយកថវិកាចំនួន ២ ០០០ ០០០ រៀល (ពីរលានរៀលគត់) ទៅចូលរួមឧបត្ថម្ភជូនភរិយារបស់លោកសាស្ត្រាចារ្យ ពន់ ឆាយ អតីតទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាលពីពេលថ្មីៗកន្លងទៅនេះ។
ការឧបត្ថម្ភថវិកានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជួយសម្រាលបន្ទុកគ្រួសារ និងជាវិភាគទានសម្រាប់ជួយសម្រួលថ្លៃព្យាបាលក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ។
សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ ការចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងកក់ក្តៅបំផុត ដោយមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។
#យុវជនកាកបាទក្រហមកម្ពុជា #RUPPRedCrossYouth
#RUPP | 199 |
| 7 | ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននាំយកថវិកាចំនួន ៤០០ ០០០ រៀល (សែសិបម៉ឺនរៀល) ទៅចូលរួមឧបត្ថម្ភជូនកញ្ញា អឿន សុខណា ជាបុគ្គលិកនៅ IT CENTRE ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានសម្រាកព្យាបាលជំងឺគ្រុនឈាមនៅមន្ទីរពេទ្យកាលពីពេលថ្មីៗកន្លងទៅនេះ។
ការឧបត្ថម្ភថវិកានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជួយសម្រាលបន្ទុកគ្រួសារ និងជាមូលនិធិសម្រាប់ជួយសម្រួលថ្លៃព្យាបាលកំឡុងពេលសម្រាកព្យាបាលជំងឺ។
សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ ការចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងកក់ក្តៅបំផុតដោយបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។
#យុវជនកាកបាទក្រហមកម្ពុជា #RUPPRedCrossYouth
#RUPP | 157 |
| 8 | ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននាំយកថវិកាចំនួន ៤០០ ០០០ រៀល (បួនសែនរៀលគត់) ទៅចូលរួមឧបត្ថម្ភជូននិស្សិត ជា វណ្ណនីត (ជានិស្សិតអាហារូបករណ៍ ឯកទេសជីវវិទ្យា) ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅធ្វើការ បណ្ដាលឱ្យរងរបួសប៉ះទង្គិចក្បាល និងជើងយ៉ាងធ្ងន់ធ្ងរ។
ការឧបត្ថម្ភថវិកានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជួយសម្រាលបន្ទុកគ្រួសារ និងជាមូលនិធិសម្រាប់ទ្រទ្រង់ការចំណាយលើការព្យាបាល ព្រមទាំងការថតស្កេនក្បាលរបស់ប្អូន។
សកម្មភាពដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ មិត្តជួយមិត្ត ការយកចិត្តទុកដាក់ខ្ពស់ សាមគ្គីភាព និងការជួយយកអាសារគ្នាទៅវិញទៅមក ក្នុងនាមជាគ្រួសារសាកលវិទ្យាល័យតែមួយ ក្នុងគ្រាមានអាសន្ន។
#យុវជនកាកបាទក្រហមកម្ពុជា #RUPPRedCrossYouth
#RUPP | 198 |
| 9 | សូមស្វាគមន៍ការឈានជើងចូលមកកាន់គ្រួសារ RUPP! 🙏🏻❤️
🗓នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦
ក្រុមយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំការស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកបទពិសោធន៍សំខាន់ៗជូនប្អូនៗជ័យលាភីបាក់ឌុបឆ្នាំ២០២៦ ដើម្បីជាត្រីវិស័យឆ្ពោះទៅកាន់ជីវិតឧត្តមសិក្សាដោយភាពជឿជាក់៖
🎓 ឱកាសអាហារូបករណ៍ និងនីតិវិធីចុះឈ្មោះចូលរៀន
🎯 ការតម្រង់ទិសច្បាស់លាស់ ក្នុងការជ្រើសរើសមុខជំនាញ (២០២៦-២០២៧)
📍 ការស្វែងយល់ទីតាំង និងបរិវេណអគារសិក្សា
ក្នុងស្មារតីមិត្តជួយមិត្តដោយស្ម័គ្រចិត្តនេះ ធ្វើឡើងដើម្បីត្រួសត្រាយផ្លូវ និងជួយសម្រួលដល់ការត្រៀមខ្លួនប្រឡងចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរបស់ប្អូនៗ ឱ្យប្រព្រឹត្តទៅកាន់តែរលូន ងាយស្រួល និងកក់ក្តៅបំផុត។
#RUPP #CambodianRedCrossYouth #CRC_RUPP | 168 |
| 10 | ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ២១០ នាក់ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុង «ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ២១០ នាក់» នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន
រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងគ្រឹះស្ថានឧត្តមសិក្សាទាំង ២៥ ផងដែរ។
វត្តមាននាឱកាសនេះ គឺដើម្បីអបអរសាទរសមាជិកថ្មីទាំង ២១០ រូប ក្នុងបេសកកម្មមនុស្សធម៌ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងក្លឹបយុវជននៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
#កាកបាទក្រហមកម្ពុជា #RUPP #PTEC #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ | 178 |
| 11 | بدون متن... | 124 |
| 12 | នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្ម័គ្រចិត្តជួយណែនាំប្អូនៗបេក្ខជនដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ក្នុងឆ្នាំ២០២៦ ក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមខ្លួនបន្តការសិក្សានៅកម្រិតឧត្តមសិក្សា លើចំណុចសំខាន់ៗមួយចំនួនដូចជា៖
✅នីតិវិធីចុះឈ្មោះចូលរៀន និងព័ត៌មានអាហារូបករណ៍
✅ការតម្រង់ទិសជ្រើសរើសមុខជំនាញសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧
✅ទីតាំង និងបរិវេណនានាក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សកម្មភាពនេះធ្វើឡើងដើម្បីជួយសម្រួលដល់ការស្វែងយល់ និងការត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឱ្យកាន់តែរលូន។
សូមស្វាគមន៍ប្អូនៗមកកាន់ RUPP! 🙏🏻❤️ #RUPP #CambodianRedCrossYouth #CRC_RUPP | 175 |
| 13 | Great😍 | 1 |
| 14 | នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
សមាជិក សមាជិកា ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន និងណែនាំដល់ប្អូនៗបេក្ខជន អំពី ការចុះឈ្មោះចូលរៀន ការតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញ អាហារូបករណ៍ ព្រមទាំងណែនាំអំពី ទីតាំង និងបរិវេណនានានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
សកម្មភាពនេះមានគោលបំណងចូលរួមជួយសម្រួលដល់ប្អូនៗបេក្ខជន ក្នុងការស្វែងយល់កាន់តែច្បាស់អំពីជំនាញសិក្សា ឱកាសអាហារូបករណ៍ និងបរិយាកាសសិក្សានៅសាកលវិទ្យាល័យ ព្រមទាំងត្រៀមខ្លួនសម្រាប់ការប្រឡងចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមស្វាគមន៍ប្អូនៗមកកាន់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ!🙏🏻❤️ #RUPP #CambodianRedCrossYouth #CRC_RUPP | 165 |
| 15 | នាថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
ក្នុងស្មារតី «មិត្តជួយមិត្ត» ប្រកបដោយស្មារតីលះបង់ខ្ពស់ បេសកកម្មបម្រើសង្គម និងការទទួលខុសត្រូវយ៉ាងសកម្ម សមាជិក សមាជិកាក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននឹងកំពុងចុះសម្របសម្រួល ស្វាគមន៍ និងផ្តល់ការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ ជូនដល់ប្អូនៗសិស្សានុសិស្សដែលទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ ដើម្បីត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គោលបំណងសំខាន់ៗ៖
✅តម្រង់ទិស និងផ្តល់ព័ត៌មាន៖ ណែនាំអំពីការជ្រើសរើសមុខជំនាញ ឱកាសអាហារូបករណ៍ និងនីតិវិធីនៃការចុះឈ្មោះ។
✅បង្កើនភាពជឿជាក់៖ ចែករំលែកបទពិសោធន៍ពីរៀមច្បង ដើម្បីត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (២០២៦-២០២៧)។
✅លើកកម្ពស់ស្មារតីស្ម័គ្រចិត្ត៖ ជំរុញការងារសង្គម ការអភិវឌ្ឍជំនាញទន់ និងការសាងបណ្តាញទំនាក់ទំនង។
សកម្មភាពនេះជាស្ពានចម្លងដ៏សំខាន់ ក្នុងការជួយតម្រង់ទិសយុវជនជំនាន់ក្រោយឱ្យឈានចូលសិក្សាឧត្តមសិក្សាដោយភាពជឿជាក់ និងមានគោលដៅច្បាស់លាស់។ | 184 |
| 16 | នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ក្នុងស្មារតីមិត្តជួយមិត្ត សមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសហការគ្នាយ៉ាងសកម្មក្នុងការចុះសម្របសម្រួល ស្វាគមន៍ និងផ្តល់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀន អាហារូបករណ៍ និងការតម្រង់ទិសជំនាញផ្សេងៗ ជូនដល់ប្អូនៗសិស្សានុសិស្សដែលទើបតែបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ដើម្បីត្រៀមខ្លួនប្រឡងចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ | 232 |
| 17 | នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦
តំណាងប្រធានកិត្តិយសក្លឹប ទីប្រឹក្សាយុវជន និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុង «កិច្ចប្រជុំពិនិត្យតាមដានការងារយុវជន កក្រក ប្រចាំខែមិថុនា-សីហា ឆ្នាំ២០២៦» ដែលបានរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា នៅសាលប្រជុំជាន់ទី៥ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
កិច្ចប្រជុំនេះ មានការសម្របសម្រួលបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ពី នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងពិនិត្យតាមដានការងារ រៀបចំការជ្រើសរើស បណ្តុះបណ្តាល និងបំពាក់កន្សែងយុវជនថ្មី ឆ្នាំ២០២៦ រៀបចំសកម្មភាពជាក់ស្តែងប្រចាំឆមាសទី២ ព្រមទាំងពិភាក្សា ស្តីពីការលើកទឹកចិត្តយុវជន កក្រក ដើម្បីពង្រឹងការគ្រប់គ្រងបណ្តាញយុវជន និងជួយសម្រួលដល់ការបំពេញការងារមនុស្សធម៌របស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
#RUPP #យុវជនកាកបាទក្រហមកម្ពុជា | 166 |
| 18 | ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុងវគ្គផ្សព្វផ្សាយស្តីពី «មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត (AI)» ដែលបានរៀបចំឡើងដោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទិនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ មានការសម្របសម្រួលបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ពី លោកសាស្ត្រាចារ្យ កៀន តាក់ សាកលវិទ្យាធិការរង និងក្រុមការងារបច្ចេកទេសមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាព និងចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការសិក្សា ស្រាវជ្រាវ និងការបំពេញការងារមនុស្សធម៌ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
#កាកបាទក្រហមកម្ពុជា #យុវជនកាកបាទក្រហម #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #RedCrossCambodia | 175 |
| 19 | "គុណតម្លៃនៃការងារស្ម័គ្រចិត្ត៖ ជួយអ្នកដទៃ ក៏ជាការអភិវឌ្ឍខ្លួនឯង"
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចូលរួមក្នុងវេទិកាយុវជនកាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្តក្រោមប្រធានបទ «គុណតម្លៃនៃការងារស្ម័គ្រចិត្ត» នៅសាលប្រជុំ A ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។
🤝 ការងារស្ម័គ្រចិត្ត មិនត្រឹមតែជាការចែករំលែក និងផ្តល់ជូនដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏មានតម្លៃក្នុងការរៀនសូត្រ បណ្តុះស្មារតីមនុស្សធម៌ ពង្រឹងទំនួលខុសត្រូវ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង។
🌱 ស្ម័គ្រចិត្តថ្ងៃនេះ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាអ្នកដឹកនាំដែលមានបេះដូងមនុស្សធម៌នាថ្ងៃស្អែក!
#ការងារស្ម័គ្រចិត្ត #យុវជនកាកបាទក្រហមកម្ពុជា #កាកបាទក្រហមកម្ពុជាសភភព #CambodianRedCross | 162 |
| 20 | វគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) និងដំណេីរទស្សនកិច្ចសិក្សានៅទីក្រុងណាននីង តំបន់ស្វ័យតគ័ងស៊ី (Guangxi) សាធារណរដ្ឋប្រជាមានិតចិន
សភភព៖ នាពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមជាប្រតិភូ ចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) និងដំណើរទស្សនកិច្ចសិក្សា នៅទីក្រុងណាននីងតំបន់ស្វ័យតគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ប្រតិភូបានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងស្តាប់បទបង្ហាញស្តីពីទិសដៅអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) របស់ទីក្រុងណាននីង។ ជាមួយគ្នានេះ ប្រតិភូបានអញ្ជើញទស្សនកិច្ចនៅ សាលាបញ្ញាសិប្បនិម្មិត នៃសាកលវិទ្យាល័យបច្ចេកទេស និងវិជ្ជាជីវៈណាននីង (Nanning Vocational and Technical University) ដើម្បីស្វែងយល់អំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត។
ប្រតិភូក៏បានអញ្ជើញទស្សនាសាលតាំងពិព័រណ៍ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការការអនុវត្តបញ្ញាសិប្បនិម្មិត ចិន–អាស៊ាន (CAAIC) ដើម្បីសិក្សាអំពីការស្រាវជ្រាវ ការអភិវឌ្ឍនិងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យនានា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ បន្ទាប់មក ប្រតិភូបានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់ជាមួយរដ្ឋបាលទីក្រុងណាននីង និងកាកបាទក្រហមកម្ពុជា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការងារមនុស្សធម៌ និងវិស័យពាក់ព័ន្ធផ្សេងៗ។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសិក្សា ប្រតិភូបានអញ្ជើញទៅកាន់ ក្រុមហ៊ុន Guangxi Qianying Information Technology Co., Ltd. ដើម្បីសិក្សាអំពីការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឆ្លាតវៃក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចនៅ មន្ទីរពេទ្យថែទាំសុខភាពមាតា ទារក និងកុមារ ទី២ នៃទីក្រុងណាននីង (Nanning Second Maternal and Child Health Hospital) ដើម្បីសិក្សាអំពីការគ្រប់គ្រងសេវាសុខាភិបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមរបស់អ្នកស្ម័គ្រចិត្តក្នុងការផ្តល់សេវាសាធារណៈ។
ក្នុងនោះប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅ មជ្ឈមណ្ឌលអប់រំសុវត្ថិភាពគ្រាអាសន្ន Zhuangxiao'an Emergency Safety Theme Pavilion ដើម្បីសិក្សាអំពីប្រព័ន្ធអប់រំសុវត្ថិភាព ការត្រៀមបង្ការ និងការឆ្លើយតបចំពោះគ្រោះអាសន្ន។ ក្នុងឱកាសនោះ ប្រតិភូបានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយ សាខាកាកបាទក្រហមចិន ខេត្តតគ័ងស៊ី និងកាកបាទក្រហមទីក្រុងណាននីង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារមនុស្សធម៌ ការគ្រប់គ្រង និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការអភិវឌ្ឍបណ្តាញអ្នកស្ម័គ្រចិត្ត។
ជាមួយគ្នានេះ ប្រតិភូបានបន្តទស្សនកិច្ចនៅ មន្ទីរពេទ្យកាកបាទក្រហមទីក្រុងណាននីង ដើម្បីសិក្សាអំពីការគ្រប់គ្រងសេវាសុខាភិបាល តួនាទីរបស់កាកបាទក្រហមក្នុងការផ្តល់សេវាសាធារណៈ និងការគាំទ្រការងារមនុស្សធម៌នៅថ្នាក់មូលដ្ឋាន។ វគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការពង្រឹងចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងសុខាភិបាល ការងារមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននាពេលអនាគត។
#RUPP #CRC #CambodianRedCross #InternationalCooperation | 195 |
