ch
Feedback
ក្លឹបយុវជនកាកបាទក្រហមកម្ពុជា-RUPP (ព័ត៌មាន🔔)

ក្លឹបយុវជនកាកបាទក្រហមកម្ពុជា-RUPP (ព័ត៌មាន🔔)

前往频道在 Telegram
835
订阅者
-124 小时
-37
+1430
吸引订阅者
七月 '26
七月 '26
+21
在0个频道中
六月 '26
+13
在1个频道中
Get PRO
五月 '26
+7
在1个频道中
Get PRO
四月 '26
+4
在1个频道中
Get PRO
三月 '26
+28
在1个频道中
Get PRO
二月 '26
+16
在1个频道中
Get PRO
一月 '26
+13
在1个频道中
Get PRO
十二月 '25
+15
在2个频道中
Get PRO
十一月 '25
+10
在1个频道中
Get PRO
十月 '25
+9
在0个频道中
Get PRO
九月 '25
+17
在1个频道中
Get PRO
八月 '25
+11
在1个频道中
Get PRO
七月 '25
+46
在4个频道中
Get PRO
六月 '25
+42
在1个频道中
Get PRO
五月 '25
+30
在5个频道中
Get PRO
四月 '25
+14
在3个频道中
Get PRO
三月 '25
+12
在0个频道中
Get PRO
二月 '25
+38
在0个频道中
Get PRO
一月 '25
+173
在0个频道中
Get PRO
十二月 '24
+35
在0个频道中
Get PRO
十一月 '24
+9
在0个频道中
Get PRO
十月 '24
+52
在0个频道中
Get PRO
九月 '24
+8
在0个频道中
Get PRO
八月 '24
+12
在1个频道中
Get PRO
七月 '24
+6
在3个频道中
Get PRO
六月 '24
+6
在0个频道中
Get PRO
五月 '24
+18
在0个频道中
Get PRO
四月 '24
+10
在1个频道中
Get PRO
三月 '24
+74
在6个频道中
Get PRO
二月 '24
+130
在3个频道中
Get PRO
一月 '24
+5
在0个频道中
Get PRO
十二月 '230
在0个频道中
Get PRO
十一月 '230
在0个频道中
Get PRO
十月 '230
在0个频道中
Get PRO
九月 '230
在0个频道中
Get PRO
八月 '230
在0个频道中
Get PRO
七月 '230
在0个频道中
Get PRO
六月 '230
在0个频道中
Get PRO
五月 '230
在0个频道中
Get PRO
四月 '230
在0个频道中
Get PRO
三月 '230
在0个频道中
Get PRO
二月 '230
在0个频道中
Get PRO
一月 '230
在0个频道中
Get PRO
十二月 '220
在0个频道中
Get PRO
十一月 '220
在0个频道中
Get PRO
十月 '22
+2
在0个频道中
Get PRO
九月 '22
+1
在0个频道中
Get PRO
八月 '22
+19
在0个频道中
Get PRO
七月 '22
+349
在0个频道中
日期
订阅者增长
提及
频道
14 七月0
13 七月0
12 七月0
11 七月+1
10 七月0
09 七月0
08 七月+1
07 七月0
06 七月+1
05 七月+15
04 七月+1
03 七月+1
02 七月+1
01 七月0
频道帖子
ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សមាជិក សមាជិកា នៃកាកបាទក្រហមកម្
+4
ថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សមាជិក សមាជិកា នៃកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុងកម្មវិធី «សិក្ខាសាលាស្តីពី ការត្រៀមខ្លួនសម្រាប់ឱកាសការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ» ដែលបានរៀបចំឡើងនៅសាលប្រជុំ ៧០៤ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គោលបំណងសំខាន់ៗនៃកម្មវិធី ៖ ✅ពង្រឹង និងពង្រីកសមត្ថភាព ៖ បំពាក់បំប៉ននិស្សិតនូវជំនាញទន់ (Soft Skills) និងជំនាញបន្ថែមដែលទីផ្សារការងារបច្ចុប្បន្នកំពុងត្រូវការ។ ✅បង្កើតឱកាសចំណូល ៖ តម្រង់ទិសដៅឱ្យនិស្សិតអាចប្រើប្រាស់ពេលវេលាទំនេរឱ្យមានប្រយោជន៍ និងអាចបង្កើតប្រភពចំណូលបន្ថែមក្នុងកំឡុងពេលសិក្សា។ ✅ផ្តល់បទពិសោធន៍ជាក់ស្តែង ៖ បង្កលក្ខណៈងាយស្រួលឱ្យនិស្សិតទទួលបានបទពិសោធន៍ការងារផ្ទាល់ តាមរយៈការអនុវត្ត និងការចុះកម្មសិក្សា។ ✅ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ជម្រុញទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន។ សូមចាប់ផ្តើមត្រៀមខ្លួននៅថ្ងៃនេះ ដើម្បីភាពជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃស្អែក! សូមអរគុណ។

2
ថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សមាជិក និងសមាជិកា ក្លឹបយុវជនកា+6
ថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ សមាជិក និងសមាជិកា ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមទស្សនា និងគាំទ្រការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ នេះ មានគោលបំណងជ្រើសរើសក្រុមជើងឯក ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអនុញ្ញាតឱ្យសមាជិក និងសមាជិកា នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមទស្សនា និងស្វែងយល់ពីការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ដែលជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់ចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។❤️🙏🏼 #RUPP #CRC
162
3
ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីអភិវឌ្ឍន៍សមត្ថភាព ក+4
ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីអភិវឌ្ឍន៍សមត្ថភាព ការលើកកម្ពស់តម្លៃមនុស្សធម៌ ការកសាងសន្តិភាព និងពង្រឹងបណ្ដាញយុវជនស្ម័គ្រចិត្ត តំណាង ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ០៥រូប បាចូលរួមក្នុងសិក្ខាសាលាស្ដីពី «កិច្ចពិភាក្សា ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាព របស់យុវជនកាកបាទក្រហមកម្ពុជា»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសាលប្រជុំធំ «A» ជាន់ទី៣ ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា។ តាមរយៈការសិក្សានេះ ឯកឧត្តម យូ ឡាណា បានមានប្រសាសន៍សំណេះសំណាល និងបើកកម្មវិធី ដោយផ្ដល់នូវខ្លឹមសារសំខាន់ៗដែលទាក់ទងនឹង៖ ✅ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ ✅ ភាពជាមនុស្សធម៌ និងការកសាងសន្តិភាព ✅ តម្លៃមនុស្សធម៌ និងបរិយាបន្ន ✅ រៀនសូត្រអន្តរវប្បធម៌ ដែលមានសាសនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ឱកាសដ៏វិសេសវិសាលនេះដល់យុវជនយើង! 🙏✨
158
4
ពិធីសំណេះសំណាល បិទវគ្គ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ជំនាន់ថ្មី ចំនួន ២០០នាក់ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ន+9
ពិធីសំណេះសំណាល បិទវគ្គ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ជំនាន់ថ្មី ចំនួន ២០០នាក់ ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CKCC) មានប្រារព្ធ «ពិធីសំណេះសំណាល បិទវគ្គបណ្តុះបណ្តាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ជំនាន់ថ្មី ចំនួន ២០០នាក់» ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីដ៏ឧឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖ -ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា -ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​។ ការទទួលបានកន្សែងក្រហមនាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការពេញលក្ខណៈរបស់ប្អូនៗយុវជនទាំង ២០០នាក់ ក្នុងការដើរតួជាកម្លាំងចលករយ៉ាងសកម្ម ក្នុងបេសកកម្មមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ យុវជនថ្មីទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងប្រើប្រាស់ចំណេះដឹង និងបេះដូងមនុស្សធម៌ ដើម្បីរួមចំណែកពង្រឹងវប្បធម៌នៃការចែករំលែកក្នុងសង្គម។ ក្លឹបយុវជន​ កក្រក​ សភភព​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមផ្តល់កម្លាំងចិត្តដល់ប្អូនៗយុវជនជំនាន់ក្រោយនាឱកាសនេះ! ❤️ #កាកបាទក្រហមកម្ពុជា #យុវជនកាកបាទក្រហមកម្ពុជា #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #RUPP #ពិធីបំពាក់កន្សែង២០២៦
3 001
5
ពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះនៃចលនាកាកបាទក្រហមកម្ពុជា ការគ្រប់គ្រងក្លឹប និងវិជ្+5
ពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពីច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះនៃចលនាកាកបាទក្រហមកម្ពុជា ការគ្រប់គ្រងក្លឹប និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២០០នាក់។ ក្នុងឱកាសនោះ លោក កៀន តាក់ សាកលវិទ្យាធិការរង និងជាទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងមតិស្វាគមន៍ ខណៈឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញថ្លែងមតិសំណេះសំណាល និងប្រកាសបើកវគ្គបណ្តុះបណ្តាលជាផ្លូវការ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង ជំនាញ និងស្មារតីស្ម័គ្រចិត្តរបស់យុវជន ដើម្បីរួមចំណែកលើកកម្ពស់ការងារមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។ #RUPP
152
6
ថ្ងៃ​ទី២៧​ ខែមិថុនា​ ឆ្នាំ២០២៦​ សកម្មភាពយ៉ាងមមាញឹករបស់បងៗ និងយុវជនស្ម័គ្រចិត្តនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល+5
ថ្ងៃ​ទី២៧​ ខែមិថុនា​ ឆ្នាំ២០២៦​ សកម្មភាពយ៉ាងមមាញឹករបស់បងៗ និងយុវជនស្ម័គ្រចិត្តនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការរៀបចំទីតាំងដើម្បីត្រៀមលក្ខណៈឱ្យបាន ១០០% សម្រាប់ «ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាជំនាន់ថ្មី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌល CKCC។ ទោះបីជាការងាររៀបចំមានភាពមមាញឹក តែយុវជនយើងនៅតែរក្សាបាននូវស្នាមញញឹម ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីញ៉ាំងឱ្យកម្មវិធីដ៏មានអត្ថន័យមួយនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត។
168
7
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក កៀន តាក់ ទីប្រឹក្សាកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំយុវជនកាកប+5
នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក កៀន តាក់ ទីប្រឹក្សាកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមពិធីថ្លែងបាឋកថាស្តីពី «គុណធម៌ និងចរិយាធម៌» ដោយ ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះរៀបចំឡើងក្នុងទម្រង់ Hybrid ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីមន្ត្រី បុគ្គលិក ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស។ ក្នុងឱកាសនោះ វាគ្មិនបានលើកឡើងពីសារៈសំខាន់នៃគុណធម៌ និងចរិយាធម៌ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងបុគ្គលល្អ ការរស់នៅប្រកបដោយការទទួលខុសត្រូវ និងការរក្សាសាមគ្គីភាពក្នុងសង្គម។ ជាពិសេស បានលើកទឹកចិត្តដល់យុវជនឱ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ វិន័យ សុចរិតភាព និងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ។ កម្មវិធីបានប្រព្រឹត្តទៅដោយរលូន និងបានផ្ដល់នូវចំណេះដឹង និងតម្លៃសីលធម៌ដ៏មានសារៈសំខាន់ដល់អ្នកចូលរួមទាំងអស់។ #RUPP #CRC
1 748
8
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមបរិច្ចាគឈាម ក្នុង «ទ+3
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ យុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមបរិច្ចាគឈាម ក្នុង «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម» ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!” ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីយុវជនមកពី ២៥ គ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងមន្ត្រី និងអ្នកស្ម័គ្រចិត្តសរុបជិត ៤០០នាក់ដោយប្រមូលបានឈាមសរុបចំនួន ២២៦ប្លោក ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃនៅតាមមន្ទីរពេទ្យនានា ដែលកំពុងខ្វះខាត។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់យុវជន និងបានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ និងបង្កើតឱ្យមាន «វប្បធម៌នៃការចែករំលែកនៅក្នុងសង្គមជាតិ»។ #RUPP#CRC
291
9
នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស+4
នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រុមយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមសម្របសម្រួលក្នុងពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៩០ព្រះវស្សា ឈានចូល ៩១ព្រះវស្សា យ៉ាងឱឡារិកនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ នៅក្នុងឱកាសដ៏មហាប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាជាយុវជនកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុកាពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ និងប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។ #កាកបាទក្រហមកម្ពុជា
3 343
10
🙏
224
11
យុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុន+3
យុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា នារសៀលលថ្ងៃទី02 ខែមិថុនា​ ឆ្នាំ2026 ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងមានការគាំទ្រពីលោកគ្រូទីប្រឹក្សា ប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនសម្រាប់ខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ តាមរយៈកិច្ចប្រជុំនេះ យុវជនយើងបានឆ្លុះបញ្ចាំងពីសមិទ្ធផលខែចាស់ និងទទួលបាននូវ ទិសដៅ​បន្ត​ ព្រមទាំងអនុសាសន៍ណែនាំដ៏មានតម្លៃពីលោកជំទាវអគ្គលេខាធិការ ដើម្បីរួមគ្នាបន្តសកម្មភាពមនុស្សធម៌ និងបំរើផលប្រយោជន៍សង្គមជាតិឱ្យកាន់តែសកម្ម និងរីកចម្រើនឥតឈប់ឈរ។ #RUPP #យុវជនកាកបាទក្រហមRUPP
210
12
Special Address for Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia to Fellow Compatriots r
Special Address for Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia to Fellow Compatriots regarding the Royal Government’s Solutions Concerning the Overlapping Maritime Claims with Thailand. 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
111
13
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦៖ ​លោកសាកលវិទ្យាធិការរង កៀន តាក់​តំណាង​ឯកឧត្តមសាកលវិទ្យាធិការ​ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រ+3
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦៖ ​លោកសាកលវិទ្យាធិការរង កៀន តាក់​តំណាង​ឯកឧត្តមសាកលវិទ្យាធិការ​ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងអ្នកស្ម័គ្រចិត្តចិនចំនួន ៨រូប មកពីមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍ (CFPD)។ ជំនួបនេះសម្រេចបានលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗរួមមាន៖ -​ពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា។ -​ផ្តោតលើសិក្ខាសាលាស្តីពី ការគ្រប់គ្រងស្ត្រេស សុខភាពផ្លូវចិត្ត ការការពារខ្លួន និងការឆ្លើយតបក្នុងស្ថានភាពអាសន្ន។ -​ជំរុញសកម្មភាពសង្គម មនុស្សធម៌ និងការអភិវឌ្ឍសហគមន៍ ដើម្បីជាប្រយោជន៍ដល់និស្សិត និងសង្គមជាតិ។ #RUPP #យុវជនកាកបាទក្រហម​
202
14
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅបន្ទប់ ៧០៥ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីប្រឹក្សា​ក្លឹបព្រមទាំងសមាជិ+3
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅបន្ទប់ ៧០៥ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីប្រឹក្សា​ក្លឹបព្រមទាំងសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូមកពី ការិយាល័យមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា (China Foundation for Peace and Development - CFPD) ដែលដឹកនាំដោយ លោកស្រី Wang Yahui នាយិកាប្រចាំការិយាល័យ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរួមគ្នា លើការគាំទ្រ និងពង្រឹងសមត្ថភាពយុវជនកាកបាទក្រហម តាមរយៈការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម (First Aid Training) ការឆ្លើយតបបន្ទាន់ និងការគាំទ្រសម្ភារបច្ចេកទេស។ ជាមួយគ្នានោះដែរ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការ ចូលរួមសកម្មភាពរួមគ្នា និងផ្តល់កិច្ចសហការលើសកម្មភាពមួយចំនួនដែលលើកកម្ពស់ដល់សង្គម ដូចជាការបង្កើតកម្មវិធីប្រកួតប្រជែងសមត្ថភាពសង្គ្រោះ និងយុទ្ធនាការមនុស្សធម៌នានា ដើម្បីជំរុញឱ្យយុវជនស្ម័គ្រចិត្តរបស់យើងកាន់តែមានសមត្ថភាពខ្ពស់ ទឹកចិត្តទូលំទូលាយ និងភាពរហ័សរហួនក្នុងការបម្រើជាតិមាតុភូមិ។ #RUPP #យុវជនកាកបាទក្រហម
1 142
15
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅបន្ទប់ ៧០៥ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីប្រឹក្សា​ក្លឹបព្រមទាំងសមាជិ+2
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ នៅបន្ទប់ ៧០៥ អគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីប្រឹក្សា​ក្លឹបព្រមទាំងសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូមកពី ការិយាល័យមូលនិធិចិនសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា (China Foundation for Peace and Development - CFPD) ដែលដឹកនាំដោយ លោកស្រី Wang Yahui នាយិកាប្រចាំការិយាល័យ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការរួមគ្នា លើការគាំទ្រ និងពង្រឹងសមត្ថភាពយុវជនកាកបាទក្រហម តាមរយៈការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម (First Aid Training) ការឆ្លើយតបបន្ទាន់ និងការគាំទ្រសម្ភារបច្ចេកទេស។ ជាមួយគ្នានោះដែរ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការ ចូលរួមសកម្មភាពរួមគ្នា និងផ្តល់កិច្ចសហការលើសកម្មភាពមួយចំនួនដែលលើកកម្ពស់ដល់សង្គម ដូចជាការបង្កើតកម្មវិធីប្រកួតប្រជែងសមត្ថភាពសង្គ្រោះ និងយុទ្ធនាការមនុស្សធម៌នានា ដើម្បីជំរុញឱ្យយុវជនស្ម័គ្រចិត្តរបស់យើងកាន់តែមានសមត្ថភាពខ្ពស់ ទឹកចិត្តទូលំទូលាយ និងភាពរហ័សរហួនក្នុងការបម្រើជាតិមាតុភូមិ។ #RUPP #យុវជនកាកបាទក្រហម
1
16
ភ្នំពេញ៖ នារសៀលថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៦​ លោកទីប្រឹក្សា ប្រធានក្លឹប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិ+4
ភ្នំពេញ៖ នារសៀលថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៦​ លោកទីប្រឹក្សា ប្រធានក្លឹប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញចូលរួមក្នុង «ពិធីសំណេះសំណាល និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៧នាក់» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីដ៏ថ្លៃថ្លានេះ មានការអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា។ ការបំពាក់កន្សែងនាឱកាសនេះ គឺជាការទទួលស្គាល់នូវស្មារតីលះបង់ និងជាការលើកទឹកចិត្តដល់ប្អូនៗយុវជនទាំងអស់ ក្នុងការបន្តពង្រឹងស្មារតីមនុស្សធម៌ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋ ស្របតាមគោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម។ #កាកបាទក្រហមកម្ពុជា #យុវជនកក្រក #សាកលវិទ្យាល័យភូមិន្ទភ្នំពេញ #RUPP
222
17
🙏
221
18
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមយុវជនស្ម័គ្រចិត្តដែលជាសមាសភាពចម្រុះរួមមាន យុវជនកាកបាទក្រហមកម្ពុជា ស.ស.យ.ក​ និងកាយរិទ្ធរ+4
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមយុវជនស្ម័គ្រចិត្តដែលជាសមាសភាពចម្រុះរួមមាន យុវជនកាកបាទក្រហមកម្ពុជា ស.ស.យ.ក​ និងកាយរិទ្ធរាមច្បងប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ បានចូលរួមក្នុងកម្មវិធី «យុវជន២១ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្តូរពិត» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ គឺដើម្បីឱ្យប្អូនៗយុវជនស្ម័គ្រចិត្តយើងទទួលបាននូវចំណេះដឹងថ្មីៗ ដកស្រង់បទពិសោធន៍ល្អៗ ព្រមទាំងយល់ដឹងកាន់តែច្បាស់អំពីឱកាស និងការបង្កើតអាជីវកម្មបែបបច្ចេកវិទ្យា (Tech Startup) ក្នុងយុគសម័យឌីជីថល។ តាមរយៈប្រធានបទនេះ យុវជនយើងក៏បាននាំយកនូវ «គំនិតវ័យក្មេង» ទៅសិក្សាស្វែងយល់ដើម្បីបង្កើតជា «ការផ្លាស់ប្តូរពិតប្រាកដ» នៅក្នុងសហគមន៍ ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់កម្លាំងយុវជនប្រចាំសហភាពក្នុងសកម្មភាពសង្គម និងការអប់រំ។ #RUPP #យុវជនកាកបាទក្រហម
290
19
📢 សារលិខិតរំលែកទុក្ខ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកា នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម+1
📢 សារលិខិតរំលែកទុក្ខ យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកា នៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានសេចក្តីក្តុកក្តួល និងសោកស្តាយយ៉ាងពន់ពេក ដោយបានទទួលដំណឹងថា អ្នកម្តាយ របស់ លោក ស៊ុនលី អ៊ីលីង (អនុប្រធានក្លឹបយុវជន​ កក្រក​ សភភព) បានទទួលមរណភាពដោយរោគាពាធ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសម្តែងនូវមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជាមួយលោកអនុប្រធាន និងក្រុមគ្រួសារទាំងមូល។ ដើម្បីជាការចូលរួមរំលែកទុក្ខ និងបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ ក្នុងនាមគ្រួសារយុវជនកាកបាទក្រហម ក្លឹបយុវជន​ កក្រក​ សភភព​ បានចូលរួមបដិភាគថវិកាចំនួន ៨០០,០០០ រៀល (ប៉ែតសិបម៉ឺនរៀល) ជូនដល់គ្រួសារសពផងដែរ។ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះរតនត្រ័យ សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធ អ្នកម្តាយ របស់លោកអនុប្រធាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🕊️
177
20
សេចក្ដី​ជូនដំណឹង​! ក្លឹបយុវជន​ កក្រក​ សភភព​ ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន ១៥ នាក់ដើម្បីចូលរួមក្នុងកម្មវិធីបាឋកថាសាធា
សេចក្ដី​ជូនដំណឹង​! ក្លឹបយុវជន​ កក្រក​ សភភព​ ត្រូវការជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន ១៥ នាក់ដើម្បីចូលរួមក្នុងកម្មវិធីបាឋកថាសាធារណៈ៖ «ឧត្តមគតិ» លើកទី១ ក្រោមប្រធានបទ៖ «នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ»។ 📅 កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ (វេលារសៀល) 📍 ទីតាំង៖ រាជបណ្ឌិត្យសភាកម្ពុជា 👷ឯកសណ្ឋាន​:​ យុវជន​កាកបាទក្រហម​ 🚌 ការធ្វើដំណើរ៖ មានរថយន្តរបស់សាកលវិទ្យាល័យ ជូនទៅ និងជូនត្រឡប់មកវិញ។ សូមចុះឈ្មោះតាមរយ:link ខាងក្រោម៖​ https://t.me/+e2Vm9unyciEyMzE9
184