fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

UYFC Phnom Penh

UYFC Phnom Penh

رفتن به کانال در Telegram

📈 تحلیل کانال تلگرام UYFC Phnom Penh

کانال UYFC Phnom Penh (@uyfc_pp) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 17 509 مشترک است و جایگاه 11 655 را در دسته آموزش و رتبه 257 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 17 509 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -410 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 14.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.70% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 2 569 بازدید دریافت می‌کند. در اولین روز معمولاً 1 173 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 8 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“https://t.me/uyfcpp”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

17 509
مشترکین
اطلاعاتی وجود ندارد24 ساعت
-707 روز
-41030 روز
آرشیو پست ها
កុំភ្លេច! មកជួបគ្នាសារជាថ្មី ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ✨🤩💕 រួមគ្នាលើកកម្ពស់ផលិតផលខ្មែរ គាំទ្រសហគ្រិនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ❤️🇰🇭 ជួបគ្នាឆាប់ៗនេះណា! 🥰✨ #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #UYFC #Cambodia #LocalProducts #Expo

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា​នៃក្រុមគ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរយ៉ាងក្រៃ
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា​នៃក្រុមគ្រួសារ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរយ៉ាងក្រៃលែង និងសូមគោរពជូនពរយ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីចម្រើនជន្មាយុគម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ។ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះវីរភាពដឹកនាំប្រកបដោយគតិបណ្ឌិត ភាពម៉ឺងម៉ាត់ និងការលះបង់កម្លាំងកាយចិត្តរបស់សម្តេចធិបតី ក្នុងការដឹកនាំរាជរដ្ឋាភិបាល​ ការការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព និងជំរុញនាវាកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០។  តាងនាមថ្នាក់ដឹកនាំ និងក្រុមគ្រួសារ​ ស.ស.យ.ក.​ រាជធានីភ្នំពេញ​ សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យសិរីសួស្ដី ជូនសម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ការរៀបចំសាលារៀនកម្ពុជាត្រូវធ្វើឡើងតាមដំណាក់កាលនីមួយៗ​ និងត្រូវមានការគិតគូរពីផែនការមេច្បាស់លាស់ ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់​កែលម្អដេីម្បីជាទីតាំងសិក្សា​ ប្រកបដោយចីរភាព និងបង្កនូវលក្ខណៈងាយស្រួលសម្រាប់សហគមន៍ក្នុងការចូលរួមកសាង ប្រើប្រាស់ និងថែរក្សា។ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

«អ្នកមិនមានសេចក្តីជាប់ជំពាក់ក្នុងវត្ថុជាអនាគត រមែងមិនសោកស្តាយចំពោះវត្ថុជាអតីត»🙏🏻 សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC
«អ្នកមិនមានសេចក្តីជាប់ជំពាក់ក្នុងវត្ថុជាអនាគត រមែងមិនសោកស្តាយចំពោះវត្ថុជាអតីត»🙏🏻 សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭 ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L) 📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន) #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC #Cambodia #localproducts #Expo 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐uyfc.org 📱Facebook 📱YouTube 📱Telegram 📱 TikTok

Repost from ALL-UYFCers
📣 ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ជិតត្រលប់មកវិញហើយ! 🎪🇰🇭 ជួបគ្នា! ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិរព័រណ៍ និងសន្និបាត កោះពេជ្រ (អគារ G-L) 📌 ដើម្បីសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកតេលេក្រាម @UYFC_vendor_bot (ឬធ្វើការ scan QR code ក្នុងខមិន) #ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC #Cambodia #localproducts #Expo 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐uyfc.org 📱Facebook 📱YouTube 📱Telegram 📱 TikTok

🎓 វេទិកាសិស្សឆ្នើមឆ្នាំ២០២៦! ចូលរួមដោយឥតគិតថ្លៃ! ជួបជាមួយវាគ្មិនទាំង៤រូប រួមមាន៖ • សិស្សលំដាប់ពិន្ទុ 100.00 • សិស្សពូកែទូទាំ
🎓 វេទិកាសិស្សឆ្នើមឆ្នាំ២០២៦! ចូលរួមដោយឥតគិតថ្លៃ! ជួបជាមួយវាគ្មិនទាំង៤រូប រួមមាន៖ • សិស្សលំដាប់ពិន្ទុ 100.00 • សិស្សពូកែទូទាំងប្រទេសទាំងបីមុខវិជ្ជា - ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ - ម៉ោង ១:០០–៥:០០ រសៀល - ទីតាំង៖ សាកលវិទ្យាល័យ ទួន ហ្វា - ចុះឈ្មោះ៖ https://forms.gle/CahJvxCrbWD9zbkEA រៀបចំដោយ៖ បាក់ឌុបផតខាស់-BacII Podcast គាំទ្រដោយ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ កុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! កន្លែងមានកំណត់ ចុះឈ្មោះឥឡូវនេះ! #វេទិកាសិស្សឆ្នើម #សិស្សពូកែ #បាក់ឌុប២០២៦ #BacIIPodcast

លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិ
+9
លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិតវិទ្យាអន្តរជាតិ FMO ២០២៦-២០២៧ ដែលមានសិស្សានុសិស្សជ័យលាភីសរុបចំនួន ៥៥១ នាក់។ ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងត្រិះរិះពិចារណា ព្រមទាំងបើកឱកាសឱ្យសិស្សកម្ពុជាបានបង្ហាញសមត្ថភាព និងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែចូលរួមគាំទ្រការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការផ្តល់ឱកាសសិក្សា និងការប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញ និងបំណិនជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា និងអនាគតរបស់យុវជនកម្ពុជា។ ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិ
+9
លោក គាត រង្សី តំណាង សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយជូនសិស្សជ័យលាភីនៃការប្រឡងគណិតវិទ្យាអន្តរជាតិ FMO ២០២៦-២០២៧ ដែលមានសិស្សានុសិស្សជ័យលាភីសរុបចំនួន ៥៥១ នាក់។ ការប្រឡងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញទឹកចិត្តសិស្សានុសិស្សដែលស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ក្នុងការពង្រឹងសមត្ថភាពគិតវិភាគ និងត្រិះរិះពិចារណា ព្រមទាំងបើកឱកាសឱ្យសិស្សកម្ពុជាបានបង្ហាញសមត្ថភាព និងចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ស.ស.យ.ក. រាជធានីភ្នំពេញ តែងតែចូលរួមគាំទ្រការលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការផ្តល់ឱកាសសិក្សា និងការប្រកួតប្រជែង ដើម្បីជំរុញការអភិវឌ្ឍចំណេះដឹង ជំនាញ និងបំណិនជីវិត ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សា និងអនាគតរបស់យុវជនកម្ពុជា។ ទីស្ដីការក្រសួង ដ.ន.ស., ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ថ្ងៃនេះ គឺជាខួបលើកទី១៤ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ
ថ្ងៃនេះ គឺជាខួបលើកទី១៤ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ្យបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ 🙏🇰🇭 ទូលព្រះបង្គំ ខ្ញុំម្ចាស់ ជាកូន ជាចៅ និងជាចៅទួត សូមក្រាបថ្វាយព្រះអាល័យ និងការនឹករឭកឥតឧបមាចំពោះព្រះបរមសពសម្ដេចឪ សម្ដេចតា និងសម្ដេចតាទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គគឺជាអតីតព្រះមហាក្សត្រដែលប្រកបដោយទសពិធរាជធម៌ និងមានព្រះទ័យស្នេហាជាតិ និងប្រជានុរាស្ត្រដ៏ស្មោះស្ម័គ្រជាទីបំផុត​។ ព្រះរាជបូជនីយកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិ របស់ព្រះអង្គតែងស្ថិតក្នុងការចងចាំនៃប្រជានុរាស្ត្រខ្មែរទាំងអស់ជាអមតៈ។

ពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅបរទេសឆ្នាំ 2026 🌍 🔗ចូលរួមដោយឥតគិតថ្លៃ: https://infosession.idpevent.org/Reg?id=81&c=t ជួបប
ពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅបរទេសឆ្នាំ 2026 🌍 🔗ចូលរួមដោយឥតគិតថ្លៃ: https://infosession.idpevent.org/Reg?id=81&c=t ជួបប្រឹក្សាផ្ទាល់ជាមួយតំណាងមកពីសាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នអប់រំជាច្រើនជុំវិញពិភពលោក ដើម្បីស្វែងយល់អំពីជម្រើសសិក្សា និងឱកាសអាហារូបករណ៍រហូតដល់ 100%។ 📍ភ្នំពេញ – ថ្ងៃសៅរ៍ ទី7 វិច្ឆិកា 2026 | 9:00 ព្រឹក - 3:00 រសៀល | កោះពេជ្រ អគារ D-E-F 📍សៀមរាប – ថ្ងៃអាទិត្យ ទី8 វិច្ឆិកា 2026 | 2:00 រសៀល - 6:00 ល្ងាច | សណ្ឋាគារ សុខាអង្គរ #EducationFair #Scholarships #IDPGlobalEducationAndScholarshipFair JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 🙏 ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជ
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ 🙏 ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការជួបជុំក្រុមគ្រួសារប្រកបដោយភាពសប្បាយរីករាយ និងស្នាមញញឹម។ សូមឱ្យការធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ ប្រកបដោយសុវត្ថិភាព ដោយបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងកុំបើកបរលើសល្បឿនកំណត់ ឬបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីធានាសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

🎉 អបអរសាទរបេក្ខជនមកពីរាជធានីភ្នំពេញ ទទួលបានជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិ
+9
🎉 អបអរសាទរបេក្ខជនមកពីរាជធានីភ្នំពេញ ទទួលបានជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធ ក្នុងគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» 🥈 មេដាយប្រាក់ គម្រោងល្អ ថ្នាក់ទី១១៖ «ចំណតចាស់វិវត្តជាកន្លែងសិក្សាថ្មីនៃវិទ្យាល័យខ្ញុំ» 🥉 មេដាយសំរឹទ្ធ គម្រោងគំរូ ថ្នាក់ទី១០៖ «ចំណាយតិច ចំណេញច្រើន» សមិទ្ធផលរបស់ប្អូនៗ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការសហការជាក្រុម និងគំនិតច្នៃប្រតិដ្ឋក្នុងការចូលរួមបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងកម្ពុជាឱ្យកាន់តែប្រសើរឡើង។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគ
+8
ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ឯកឧត្តម Thongly SISOULITH សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។ កិច្ចជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងបទពិសោធពាក់ព័ន្ធនឹងការងារយុវជន និងកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ព្រមទាំងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅ។ គណៈប្រតិភូជាន់ខ្ពស់ឡាវ ក៏បានអញ្ជើញទស្សនាស្វែងយល់ពីអគារខេមរានី និងសកម្មភាពការងាររបស់ ស.ស.យ.ក. រាជធានីភ្នំពេញ និងចូលរួមពិសាអាហារសាមគ្គី ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព និងភាតរភាព។ អគារខេមរានី, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

💫 លទ្ធផលជ្រេីសរេីសជ័យលាភីអាហារូបករណ៍​ ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា​ ២០២៦-២០២៧។ �
+2
💫 លទ្ធផលជ្រេីសរេីសជ័យលាភីអាហារូបករណ៍​ ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា​ ២០២៦-២០២៧។ 🍊​ សូមចូលរួមអបអរសាទរជូនដល់សិស្សជ័យលាភី​ទាំងអស់​ និងសូមទទួលបានជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត​ 💐💐💐 🏢​ សូមប្អូនៗអញ្ជេីញទៅចុះឈ្មោះចូលរៀនអោយបានរួសរាន់នៅសាកលវិទ្យាល័យ​ (តុចុះឈ្មោះ) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ​ ដោយភ្ជាប់ទៅជាមួយនឹងបញ្ជីបេក្ខជនជ័យលាភី,​ ឯកសារពាក់ព័ន្ធរួមមាន​ អត្តសញ្ញាណបណ្ណ​ ឬសំបុត្រកំណេីត​ ដែលមានបញ្ជាក់,​ សៀវភៅគ្រួសារ​ ឬសៀវភៅស្នាក់នៅ​ ដែលមានបញ្ជាក់,​ លទ្ធផលបាក់ឌុប​ និងរូបថត។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

📸ទិដ្ឋភាពប្អូនៗបេក្ខជន ដែលបានចូលរួមប្រកួតប្រជែងក្នុង កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ Singapore Math Challenge 20
+9
📸ទិដ្ឋភាពប្អូនៗបេក្ខជន ដែលបានចូលរួមប្រកួតប្រជែងក្នុង កម្មវិធីប្រកួតគណិតវិទ្យាសិង្ហបុរី ឆ្នាំ២០២៦ Singapore Math Challenge 2026 នៅសាលប្រជុំ សាលាខេត្តកំពត។ ការប្រកួតនេះជាឱកាសឱ្យប្អូនៗបានសាកល្បងសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា និងបង្ហាញសមត្ថភាពផ្នែកគណិតវិទ្យា តាមរយៈការប្រកួតប្រជែងជាមួយសិស្សានុសិស្សដទៃទៀត។ ខេត្តកំពត ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

🎊 អបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២
🎊 អបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»👨‍🏫 ក្នុងបរិបទនៃការអប់រំសម័យថ្មី លោកគ្រូ អ្នកគ្រូ មិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកជំរុញការគិតស៊ីជម្រៅ ភាពច្នៃប្រតិដ្ឋ និងបំណិនសតវត្សរ៍ទី២១ ដើម្បីត្រៀមសិស្សានុសិស្សឱ្យឆ្លើយតបនឹងតម្រូវការនៃសង្គម និងទីផ្សារការងារ។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តកែទម្រង់វិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណវុឌ្ឍិ និងគរុកោសល្យទំនើប ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ព្រមទាំងការលើកកម្ពស់ជីវភាព និងកិត្តិយសរបស់គ្រូបង្រៀន។ សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអប់រំ និងបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យក្លាយជាមូលធនមនុស្សសម្រាប់អនាគតប្រទេសជាតិ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

អនុមោទនាពិធីកាន់បិណ្ឌ-បិណ្ឌ ៥🙏🪷 ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ JOI
អនុមោទនាពិធីកាន់បិណ្ឌ-បិណ្ឌ ៥🙏🪷 ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

EP: 1​ ឯកឧត្តម ជា ច័ន្ទថែបរ៉ាស់ អគ្គលេខាធិការរង គណៈស្ថាបត្យករកម្ពុជា ចែករំលែកជាធាតុចូល តម្រង់ទិសដល់ប្អូនៗនិស្សិតដែលបានស្នើសុំគម្រោងប្រកួតប្រជែងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងគម្រោងនិក្ខេបបទស្រាវជ្រាវ លើប្រធានបទផែនការមេសាលារៀន។ ក្នុងនោះលោកណែនាំពីធាតុចូលសំខាន់ៗ រួមមាន (១).ការកសាងហេដ្ឋារចនាសម័្ពន្ធ ផ្សាភ្ជាប់ជាមួយសាលារៀនតាមកម្រិត ពីមត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ​ និង(២).​ការកសាង និងការសិក្សាគម្រោង ត្រូវឆ្លេីយតបទៅនឹងស្ថានភាពសាលាជាក់ស្តែង ដេីម្បីចូលរួមលេីកកម្ពស់គុណភាពសិក្សា​ និងប្រេីប្រាស់ស្ថាបត្យកម្ម​ ក្នុងការបណ្តុះផ្នត់គំនិតសិស្សកម្ពុជា៕ #សសយក​ #សសយក​រាជធានីភ្នំពេញ​ #MLMUPC #ការរៀបចំក្រុង​ #សាលារៀនកម្ពុជា #ស្ថាបត្យកម្ម​ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK

អនុមោទនាពិធីបុណ្យកាន់បិណ្ឌ- បិណ្ឌ១ 🙏🪷 ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ជាពិធីបុណ្យធំជាងគេសម្រាប់ប្រជាជនកម្ពុជា
អនុមោទនាពិធីបុណ្យកាន់បិណ្ឌ- បិណ្ឌ១ 🙏🪷 ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ជាពិធីបុណ្យធំជាងគេសម្រាប់ប្រជាជនកម្ពុជាដែលកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យភ្ជុំបិណ្ឌតែងប្រារព្ធឡើងនៅខែភទ្របទ ចាប់ពីថ្ងៃ១រោច ដល់១៥រោច ពោលគឺនៅពេលរនោច (ពេលងងឹត) រៀងរាល់ឆ្នាំ។ អត្ថន័យនៃពាក្យភ្ជុំបិណ្ឌមានបីយ៉ាង ដោយទីមួយ គឺអ្នកធ្វើឧទ្ទិសកុសលជូនចំពោះបុព្វការីជន, ទី២ ការសុំសេចក្ដីសុខសិរីសួស្ដី និងផលដែលកើតអំពីទានដែលខំលះនូវវត្ថុទាន ហើយអត្ថន័យទី៣ គឺបង្កើតនូវភាវភាពសាមគ្គីរវាងសង្គមជាតិ និងសាសនា។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK