fa
Feedback
All About Docs.collections ធនាគារឯកសារ

All About Docs.collections ធនាគារឯកសារ

رفتن به کانال در Telegram

To keep everything

نمایش بیشتر
3 075
مشترکین
+424 ساعت
+107 روز
+2330 روز
آرشیو پست ها
+1
៥_សៀវភៅណែនាំប្រតិបត្តិ៖_អំពីក្រុមប្រឹក្សាសិស្ស_ឆ្នាំ២០២៦.pdf1.63 MB

+9
៦_សៀវភៅណែនាំប្រតិបត្តិ៖_អំពីប្រជុំពិនិត្យតាមដាន_លទ្ធផលសិក្សា_និងលទ្ធផលបង្រៀន.pdf7.32 KB

+3
អត្រាកំណែបាក់ឌុប_គណិតវិទ្យា_២០០២_ដល់_២០១៨.pdf1.50 MB

[English Below] 🔵 👉"ចុចទីនេះដើម្បីទាញយកសៀវភៅទាំង២ ជាភាសាខ្មែរ និងភាសាអង់គ្លេស (English Version)" (https://drive.google.com/drive/folders/1Bz_NFGzDxxzVoexiLWvVookMttNMGXQM?usp=sharing) —————————— សៀវភៅមគ្គុទ្ទេសក៍ដែលមានចំណងជើងថា «សៀវភៅណែនាំការស្រាវជ្រាវប្រតិបត្តិ សម្រាប់គ្រូឧទ្ទេស៖ កសាងសន្តិភាព និងលើកកម្ពស់ការប្រាស្រ័យទាក់ទងបែបអហិង្សាក្នុងថ្នាក់រៀន» គឺជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង វិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) និង អង្គការ (forumZFD Cambodia) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់ការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។ 🔹 តើអ្វីទៅជាចំណុចពិសេសនៃសៀវភៅនេះ? យោងតាមខ្លឹមសារនៃសៀវភៅ មគ្គុទ្ទេសក៍នេះត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បី៖ ✅ ពង្រឹងសមត្ថភាពគ្រូឧទ្ទេស និងគរុនិស្សិត៖ ក្នុងការអនុវត្តការស្រាវជ្រាវប្រតិបត្តិ (Action Research) ដើម្បីកែលម្អការបង្រៀន និងការរៀន។ ✅ លើកកម្ពស់ការប្រាស្រ័យទាក់ទងបែបអហិង្សា (NVC)៖ បង្កើនទំនាក់ទំនងវិជ្ជមានរវាងគ្រូ និងសិស្ស និងការលុបបំបាត់ហិង្សាគ្រប់ទម្រង់នៅក្នុងសាលារៀន។ ✅ ការអនុវត្តជាក់ស្តែង៖ សៀវភៅនេះផ្តល់នូវការវាស់វែង គំរូ-ទម្រង់ និងករណីសិក្សាដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៅក្នុងបរិបទអប់រំនៅកម្ពុជា។ យើងបានចាត់ទុកសមិទ្ធផលនេះថាជា «គ្រាប់ពូជនៃសន្តិភាព» ដែលនឹងជួយឱ្យគ្រូឧទ្ទេសប្រែក្លាយទៅជាអ្នកស្រាវជ្រាវផង និងជាអ្នកកសាងសន្តិភាពក្នុងថ្នាក់រៀនផងដែរ។នេះគឺជាជំហានដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅអប់រំប្រកបដោយគុណភាព និងបរិយាបន្ន។ បច្ចុប្បន្ន សៀវភៅមគ្គុទ្ទេសក៍នេះកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីជាប្រយោជន៍ដល់ការបណ្តុះបណ្តាលគ្រូបង្រៀនជំនាន់ក្រោយ ឱ្យក្លាយជាធនធានប្រកបដោយវិជ្ជាជីវៈ និងសីលធម៌ខ្ពស់។ —————————————— —————————————— The manual titled "Action Research Manual for Teacher Educators: Building Peace and Promoting Non-Violent Communication in Classrooms" is the fruitful result of a close collaboration between the Battambang Teacher Education College (BTEC) and forumZFD Cambodia, with financial support from the German Federal Ministry for Economic Cooperation and Development (BMZ). 🔹 What are the key highlights of this manual? According to the content, this manual has been carefully developed to: ✅ Empower Teacher Educators and Student Teachers: In conducting Action Research to improve teaching and learning. ✅ Promote Non-Violent Communication (NVC): Enhancing positive relationships between teachers and students and eliminating all forms of violence in schools. ✅ Practical Application: The manual provides practical tools, templates, and case studies that reflect the actual realities within the Cambodian educational context. We consider this achievement as the "Seeds of Peace" that will help teacher educators transform into both researchers and peacebuilders in the classroom. This is a significant step toward achieving quality and inclusive education goals. Currently, this manual is being implemented to benefit the training of the next generation of teachers, shaping them into highly professional and ethical human resources. ----------------

How is your professional learning recognised at your school? Across Europe, teachers develop their skills by experimenting with new approaches, collaborating with colleagues and reflecting on what works. With #AI now able to help shape how lessons are planned and reflections written, traditional assessments that focus only on final outputs are being challenged... Our latest report looks at how teacher learning is being recognised in practice today and what this means for teachers and schools. ✅Read the full report: https://cutlink.eun.org/pQSklV ⏯️Missed the webinar? You can access the summary in our latest article: https://cutlink.eun.org/aC8tNv @followers

+1
កម្មវិធីសិក្សាលំអិតសិក្សាសង្គមសម្រាប់អប់រំមូលដ្ឋានចំណេះទូទៅ.pdf7.59 MB

#សារាចរលេខ ០៥ សរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្តីពី ការប្រើប្រាស់កាលបរិច្ឆេទទាំងចន្ទគតិ ទាំងសុរិយគតិ ក្នុងលិខិតបទដ្ឋានគតិយុត
+1
#សារាចរលេខ ០៥ សរ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្តីពី ការប្រើប្រាស់កាលបរិច្ឆេទទាំងចន្ទគតិ ទាំងសុរិយគតិ ក្នុងលិខិតបទដ្ឋានគតិយុត្តនិងលិខិតរដ្ឋបាល របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ សំដៅដល់ការតាក់តែងលិខិតរដ្ឋបាល សូមលេខាធិការរដ្ឋបាលចូលរួមប្រើប្រាស់ទម្រង់នៃកាលបរិច្ឆេទទាំងចន្ទគតិ ទាំងសុរិយគតិ ឱ្យបានត្រឹមត្រូវស្របតាមខ្លឹមសារសារាចរជាធរមាន។ 🌼🌿 ឧទាហរណ៍ ✅ ត្រឹមត្រូវ៖ «ក្បាលលិខិតឬរូបមន្តបញ្ចប់នៃលិខិតរដ្ឋបាល» ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ❎ ប្រើប្រាស់តាមទម្លាប់ (គួរកែប្រែនិងបញ្ឈប់ការសរសេរ)៖ «ក្បាលលិខិតឬរូបមន្តបញ្ចប់នៃលិខិតរដ្ឋបាល» ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ✍️ សូមចូលរួមទាំងអស់គ្នា ដើម្បីការងាររដ្ឋបាលកាន់តែមានសង្គតិភាព៕ #នសវទ

+9
កម្មវិធីសិក្សាលម្អិត_អប់រំសិល្បះ_១_៦.pdf1.70 MB

ចេះប្រើ ChatGPTហើយ តែប្រសិនចង់អោយចម្លើយចេញមកល្អកាន់តែល្អប្រសើរចូររៀនចេះប្រើពាក្យសម្ងាត់នៅពីខាងមុខPrompt បន្ថែម: 👉🏻ការប្រើប្រាស់ "Keywords""Power Words" នៅក្នុង Prompt គឺប្រៀបដូចជាការផ្ដល់ផែនទីបង្ហាញផ្លូវឱ្យ AI យល់ពីអ្វីដែលអ្នកចង់បានពិតប្រាកដ។ ខាងក្រោមនេះគឺជាពាក្យគន្លឹះចំនួន ២០ ដែលពេញនិយមសម្រាប់ពង្រឹងគុណភាព Prompt៖ ១. កំណត់ស្ទីលសរសេរ (Tone & Style) /human ឬ Human-like: សរសេរឱ្យដូចមនុស្ស មិនរឹងកំព្រឹស ជៀសវាងពាក្យបច្ចេកទេសដែល AI ចូលចិត្តប្រើពេក។ • Professional: ប្រើពាក្យពេចន៍ផ្លូវការ សាកសមសម្រាប់ការងារ ឬអ៊ីមែល។ • Conversational: បែបជជែកលេង កក់ក្ដៅ និងងាយស្រួលយល់។ • Persuasive: បែបបញ្ចុះបញ្ចូល (សាកសមសម្រាប់សរសេរ Content លក់អីវ៉ាន់)។ • Storytelling: និទានរឿង រៀបរាប់ឱ្យមានសាច់រឿងទាក់ទាញ។ ២. កំណត់រចនាសម្ព័ន្ធ (Structure) Step-by-step: ឱ្យ AI ពន្យល់ម្ដងមួយជំហានៗឱ្យច្បាស់។ • Bullet points: សង្ខេបជាចំណុចៗ ងាយស្រួលអាន។ • Tabular format: បង្ហាញជាតារាង ដើម្បីងាយស្រួលប្រៀបធៀបទិន្នន័យ។ • Summary: សង្ខេបខ្លឹមសារវែងៗ ឱ្យមកនៅខ្លីខ្លឹម។ • Executive Summary: សង្ខេបបែបអ្នកគ្រប់គ្រង (យកតែចំណុចសំខាន់បំផុត)។ ៣. ការបញ្ជាឱ្យគិត និងវិភាគ (Analysis & Logic) Chain of thought: បង្ខំឱ្យ AI គិតនិងបង្ហាញហេតុផលមុននឹងផ្ដល់ចម្លើយ (ជួយឱ្យចម្លើយមានភាពសុក្រឹត)។ • Pros and Cons: បង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិ។ • Critical analysis: វិភាគបែបស៊ីជម្រៅ និងរិះគន់ដើម្បីស្ថាបនា។ • Act as a [Role]: ឧបកិច្ចខ្លួនឯងជា (ឧទាហរណ៍៖ "Act as a Senior Marketing Manager")។ • Counter-argument: ឱ្យ AI ជួយរកចំណុចខ្វះខាត ឬមតិផ្ទុយពីអ្វីដែលយើងគិត។ ៤. ការកែសម្រួល និងគុណភាព (Refinement) No fluff: កុំសរសេរទឹកច្រើន យកតែសាច់សុទ្ធ (ខ្លី ខ្លឹម ខ្លាំង)។ • SEO optimized: ប្រើពាក្យគន្លឹះសម្រាប់ស្វែងរកក្នុង Google (សម្រាប់អ្នកសរសេរអត្ថបទ)។ • Simplified: ពន្យល់រឿងពិបាកៗ ឱ្យងាយយល់ដូចពន្យល់ក្មេងអាយុ ៥ ឆ្នាំ។ • Creative: បញ្ចេញគំនិតច្នៃប្រឌិតប្លែកៗ ខុសពីអ្វីដែលធ្លាប់មាន។ • Call to Action (CTA): បន្ថែមឃ្លាជំរុញឱ្យអ្នកអានធ្វើអ្វីមួយនៅខាងចុង។ Credited by: @Nak_Mentor

សួស្ដីយុវសិស្ស និស្សិត និងអនាគតលោកគ្រូអ្នកគ្រូដែល "ខ្ជិលអាន" ទាំងឡាយ! 🙋‍♂️ សៀវភៅក្រាស់ពេកខ្ជិលអានមែនទេ? មិនអីទេ មកទីនេះលោកគ្រូសង្ខេបមេរៀន Qualitative Research (ការស្រាវជ្រាវបែបគុណវិស័យ) ឲ្យស្តាប់! ធានាថាមិនងងុយគេង ហើយយល់ច្បាស់ជាងអង្គុយស្តាប់គេទេសនាទៅទៀត! 🤣 ពេលនិយាយដល់ការស្រាវជ្រាវបែបគុណវិស័យ តើត្រូវរើសយកក្បួនមួយណា? កុំទាន់ភ័យ! លោកគ្រូសូមបកស្រាយនូវវិធីសាស្ត្រធំៗទាំង ៥ តាមភាសាសាមញ្ញៗដូចខាងក្រោម៖ 📖 ១. Narrative Research (ការស្រាវជ្រាវបែបនិទានកថា) អាហ្នឹងគឺដូចការដែលយើងអង្គុយស្តាប់មិត្តភក្តិរៀបរាប់រឿងភាគជីវិតកំសត់របស់គេអ៊ីចឹង! វិធីនេះគឺផ្តោតលើការជីកកកាយរឿងរ៉ាវរបស់ "បុគ្គលម្នាក់"។ យើងវិភាគលើអ្វីដែលគេនិយាយ និងរបៀបដែលគេនិយាយវាចេញមក។ ២. Phenomenology (បាតុភូតវិទ្យា) មិនមែនស្តាប់តែម្នាក់ទេ វិធីនេះគឺចង់រកមើល "បទពិសោធន៍រួម"។ ឧទាហរណ៍៖ អ្នកដើរសួរមនុស្ស ១០នាក់ថា "តើអារម្មណ៍ត្រូវសង្សារសុំបែក (Ghosted) វាឈឺចាប់កម្រិតណា?" រួចអ្នកទាញយកចំណុចរួមនៃភាពឈឺចាប់នោះមកវិភាគ។ 💔 លក្ខណៈថារកមើលស្នូលនៃបទពិសោធន៍! ៣. Grounded Theory (ទ្រឹស្ដីផ្អែកលើទិន្នន័យ) ចូលតួជាអ្នកប្រាជ្ញបន្តិច! វិធីនេះអ្នកអត់មានទ្រឹស្តីអីក្នុងក្បាលទុកមុនទេ។ អ្នកគ្រាន់តែចុះទៅប្រមូលទិន្នន័យ (ស្តាប់គេនិយាយ សង្កេតមើលគេ) រួចទើបបង្កើតជា "ទ្រឹស្តី" ថ្មីមួយចេញពីទិន្នន័យនោះតែម្តង។ គឺចាប់ផ្តើមពីបាតដៃទទេ ហើយឲ្យទិន្នន័យជាអ្នកប្រាប់យើង! ៤. Ethnography (ជាតិពន្ធុវិទ្យា) បើសិស្សណាចូលចិត្តធ្វើជា "ចារកម្ម" (Spy) គឺត្រូវម៉ាច់! វិធីនេះទាមទារឲ្យអ្នកចុះទៅរស់នៅ ឬនៅកៀកកិតជាមួយក្រុមមនុស្សណាមួយ ដើម្បីស្វែងយល់ពីវប្បធម៌ ឬទម្លាប់របស់ពួកគេ។ ឧទាហរណ៍៖ ចង់ដឹងពីជីវិតអ្នកគាំទ្រ K-Pop គឺត្រូវបន្លំខ្លួនចូលទៅស្រែកហ៊ោរ និងរស់នៅជាមួយក្រុមគេតែម្តង ដើម្បីយល់ពីអារម្មណ៍ជា "អ្នកក្នុងរង្វង់" (Insider's point of view)។ ៥. Case Study (ការសិក្សាករណី) វិធីនេះគឺការតាមដានស៊ីជម្រៅលើ "ករណីមួយ" ជាក់លាក់។ អាចជាការសិក្សាពីកម្មវិធីមួយ ព្រឹត្តិការណ៍មួយ ឬសកម្មភាពមួយក្នុងចន្លោះពេលកំណត់ណាមួយ។ បើនិយាយឲ្យងាយយល់ ដូចតាមដានរឿងអាស្រូវតារាមួយដួង ពីកទៅកន្ទុយ អត់ឲ្យចន្លោះកន្លែងណាឡើយ! សរុបសេចក្តីមក៖ តើគួររើសយកមួយណា? 🤷‍♂️ អត់មានវិធីណាមួយដែល "ល្អជាងគេ" នោះទេ។ អ្វីៗគឺវាអាស្រ័យលើ "សំណួរស្រាវជ្រាវ" (Research Question) របស់អ្នក! សំណួរស្រាវជ្រាវប្រៀបដូចជា "ត្រីវិស័យ" 🧭 អ៊ីចឹង។ បើអ្នកចង់ដឹងរឿងបុគ្គលម្នាក់ ត្រីវិស័យនឹងចង្អុលទៅលេខ១ បើចង់ដឹងវប្បធម៌ក្រុម ត្រីវិស័យនឹងចង្អុលទៅលេខ៤។ យល់? បើយល់ហើយ កុំភ្លេច Share ឲ្យមិត្តភក្តិដែលចូលចិត្តត្អូញត្អែររឿងធ្វើសារណា (Thesis) បានអានផង! អានលេងៗ តែប្រយ័ត្នចេះមែនទែនណា! ឯកសារយោង (References): ACE Learning Excellence and Innovation. (n.d.). Types of qualitative research designs [Video]. Facebook. https://www.facebook.com/share/v/1Fk3RZHGD3/?mibextid=wwXIfr Credited Sok Soth

សេចក្ដីណែនាំ លេខ ៣៧ អយក.សណន ស្ដីពីការអនុវត្ដប្រកាសស្ដីពីឯកសណ្ឋានបំពេញការងាររបស់គ្រូបង្រៀនកម្រិតឧត្ដម និងគ្រូបង្រៀនកម្រិតមូលដ្
+3
សេចក្ដីណែនាំ លេខ ៣៧ អយក.សណន ស្ដីពីការអនុវត្ដប្រកាសស្ដីពីឯកសណ្ឋានបំពេញការងាររបស់គ្រូបង្រៀនកម្រិតឧត្ដម និងគ្រូបង្រៀនកម្រិតមូលដ្ឋាន និងប្រកាសស្ដីពីសញ្ញាសក្ដិស្មា និងឯកសណ្ឋានបំពេញការងារសម្រាប់គ្រូបង្រៀនកម្រិតបឋម -ទាញយកឯកសារ​៖ https://moeys.gov.kh/kh/instructions/document-1120 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook    👨‍🏫Podcast 🌐YouTube     🌐Instagram 🌐TikTok         🌐Telegram  🤖 MIL Chatbot

#ស្តង់ដាទាំង៥នៃសាលារៀនគំរូរួមមាន ស្តង់ដាទី១ លទ្ធផលសិក្សារបស់សិស្ស - ការប្រមូលកុមារចូលរៀន - សិស្សរៀនបានគង់វង្សក្នុងសាលារៀន - លទ្ធផលសិក្សាសិស្ស - ស្ថានភាពអាហារូបត្ថម្ភ - សីលធម៌និងឥរិយាបថរបស់សិស្ស។ ស្តង់ដាទី២ ដំណើរការបង្រៀននិងរៀន - ការអនុវត្តន៍វិធីសាស្រ្តបង្រៀនថ្មី - ការអនុវត្តកម្មវិធីសិក្សានិងផែនការបង្រៀន - សម្ភារបង្រៀននិងរៀន - ការជួយគាំទ្រសិស្ស - ដំណើរការបណ្ណាល័យ - ការធ្វើអធិការកិច្ចផ្ទៃក្នុង - ការប្រជុំបច្ចេកទេស - ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា - ការអនុវត្តការអប់រំសីលធម៌ និងចរិយាធម៌ ស្ដង់ដាទី៣ ការចូលរួមរបស់សហគមន៍ - ការបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន (គ គ ស)និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន (គគថ) - ការចូលរួមរបស់សហគមន៍ - ការគាំទ្ររបស់សហគមន៍ ស្តង់ដាទី៤ ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន - ការគ្រប់គ្រងរដ្ឋបាលទូទៅ - ការរៀបចំផែនការអភិវឌ្ឍសាលារៀន - ការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក - រង្វាយតម្លៃលទ្ធផលសិក្សា - ការលើកម្ពស់សុខភាពសិក្សានិងអាហារូបត្ថម្ភរបស់សិស្ស - ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ស្តង់ដាទី៥ គណនេយ្យភាព - វេទិការសាធារណៈ - ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ - ការទទួលបានការគាំទ្រពីថ្នាក់ជាតិ។