កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 426
مشترکین
-324 ساعت
-27 روز
+1530 روز
آرشیو پست ها
Repost from Politico360
+9
ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននិមន្តនិងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ដ ដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃ មករកទីសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរខេត្តព្រះវិហារ។
Monks and citizens have evacuated from the disputed area along the Cambodia-Thai border in the village of Choam Ksan district to seek safety prepared by Preah Vihear provincial authorities.
✍️មន្ទីរព័ត៌មានខេត្តព្រះវិហារ
@Politico360KH
🌐 YouTube
🌐 TikTok
🌐 Facebook
Repost from Soy Sopheap Official
នាយករដ្ឋមន្ត្រីថៃ អនុទីន: ថៃប្រកាសសង្គ្រាមជាឯកតោភាគីវាយមកលើខ្មែរផ្លូវការ
+1
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ «ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»
Repost from TNB NEWS
ក្រសួងការពារជាតិប្រកាសថ្កោលទោសយ៉ាងដាច់ អហង្ការចំ ពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅយោធាថៃបាញ់ប្រហារលើកងកំលាំងកម្ពុជា
ព៍ត៌មានបន្ថែម៖ https://tnb-news.com/news/677830
Repost from CNC HOT NEWS 🇰🇭
ក្រសួងអប់រំ៖ ព្រឹកនេះសាលារៀន ក្នុងខេត្តជាប់បន្ទាត់ ព្រំដែន៤ខេត្តបិទទ្វារសរុប ៣៧៧សាលា គ្រូបង្រៀន៣១៩៧នាក់ ប៉ះពាល់សិស្ស សរុប ៧៨៥៨៥នាក់
Repost from CAMBODIA NEWS KH UN
នេះជាវីដេអូជន ប្រជាពលរដ្ឋកម្ពុជាស្រូតត្រង់និងអ្នកសារព័ត៌មានកម្ពុជាម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវគ្រាប់ប្លោងរបស់ទាហានថៃ បណ្តាលឱ្យរងរបួសធ្ងន់ និងជនស៉ីវិញជាច្រេីននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយោធាថៃបានបេីកការបាញ់ប្រហារមកលេីកងកម្លាំងរបស់កម្ពជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
Repost from ភ្នំពេញ ប៉ុស្ដិ៍
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែធ្នូនេះ យោធាថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជា គ្រប់ទិសក្នុងយោធភូមិភាគ៤ ដោយប្រើប្រាស់កាំភ្លើងយន្ត កាំភ្លើងធំ155MM រថគ្រោះ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុល។
ការបាញ់ប្រហាររបស់យោធាថៃ ក៏បានបំផ្លាញទីតាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យពលរដ្ឋមួយចំនួនរងរបួសផងដែរ ប៉ុន្តែកម្ពុជាមិនបានតបតវិញឡើយ។
Video: https://youtu.be/MhL8kbyzg48
Follow us: https://thephnompenhpost.github.io/PostKhmer/
សារព័ត៌មានថៃ🇹🇭 កងទ័ពភូមិន្ទថៃ បានប្រើប្រាស់ដ្រូនពិឃាតទម្លាក់គ្រាប់បែក នៅចំណុចជណ្តើរឡើងលើប្រាសាទតាក្របីត្រង់ភ្នំ៣៥០របស់កម្ពុជា🇰🇭៕
ទ័ពសៀមបន្តចិញ្ចឹមចិត្តបើកការវាយប្រហារលើសមរភូមិចាស់ទាំង ១១ទីតាំងឡើងវិញ។
Repost from ព្រះខ័ន
+7
សារព័ត៌មានបរទេសធំៗ ចុះផ្សាយអំពីការប្រើយន្តហោះ F-16 របស់ថៃ មកបើកការវាយប្រហារតាមអាកាសលើកម្ពុជា
---
នាព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូនេះ សារព័ត៌មានបរទេសធំៗ រាប់ចាប់ពី CNA, CNN, BBC, AP, Reuters, CGTN, Al Jazeera, Nikkei Asia, DW, និងFrance24 ជាដើម បានចុះផ្សាយថា ថៃបានបើកការវាយប្រហារដោយប្រើយន្តហោះចម្បាំង F-16 មកលើដែនដីកម្ពុជា។
សារព័ត៌មានដ៏ល្បីរបស់ជប៉ុន Nikkei Asia បានសរសេរចំណងជើងថា "កងយោធាថៃបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើកម្ពុជា ខណៈការប៉ះទង្គិចគ្នាតាមព្រំដែនបានផ្ទុះឡើង"។ មិនខុសគ្នាប៉ុន្មានទេ, សារព័ត៌មាន CNN របស់អាមេរិកក៏បានសរសេរចំណងជើងរឿងបន្ទាន់របស់ខ្លួនថា "ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា ខណៈកិច្ចព្រមព្រៀងសន្តិភាពរបស់លោក ដូណាល់ ត្រាំ ស្ថិតក្នុងភាពស្រពេចស្រពិល”ផងដែរ។
ចំណែកឯសារព័ត៌មានអង់គ្លេស BBC បានបន្តធ្វើបច្ចុប្បន្នភាព អមដោយចំណងជើងថ្មីៗថា "ប្រទេសថៃបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើកម្ពុជា ខណៈការប៉ះទង្គិចគ្នាថ្មី នៅតាមព្រំដែនបានសម្លាប់មនុស្សពីរនាក់”។ រីឯសារព័ត៌មាន BBC បានសរសេរជាបន្តបន្ទាប់នូវជ្រុងផ្សេងៗទៀត ទាក់ទងនឹងការផ្ទុះអាវុធនាថ្ងៃចន្ទ ទី៨ ខែធ្នូនេះ។
ដោយឡែកសារព័ត៌មានរបស់ចិន CGTN មិនទាន់បានផ្សព្វផ្សាយរឿងនេះ លំអិតនៅឡើយទេ ដោយកាសែតរបស់រដ្ឋចិនមួយនេះ បានត្រឹមឡើងចំណងជើងបន្ទាន់របស់ខ្លួន ដោយស្រង់ប្រភពពីសេចក្តីប្រកាសរបស់កងទ័ពថៃភូមិភាគទី២។ CGTN បានសរសេរចំណងថា "កងទ័ពភូមិន្ទថៃបានបញ្ជាក់ថា ប្រទេសកម្ពុជាបានបាញ់គ្រាប់រ៉ុក្កែត BM-21 ទៅលើផ្ទះប្រជាពលរដ្ឋថៃមួយកន្លែងនៅតំបន់ Ban Kruat ក្នុងខេត្តBuriram”។
យ៉ាងណាក៏ដោយក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត។
បើតាមក្រសួងការពារជាតិកម្ពុជា កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕
ផ្សាយថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
ប្រភព៖ Nikkei Asia , BBC , CGTN
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from News Today❤️
ទូរទស្សន៍ RT របស់រុស្ស៊ីចេញផ្សាយខ្សែអាត់វីដេអូបង្ហាញយន្តហោះចម្បាំង F16 របស់ថៃទម្លាក់គ្រាប់បែកកម្ទេចអាគារកាស៊ីណូនៅព្រំដែនកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។ មិនទាន់មានការបញ្ជាក់ពីទីតាំង ជាក់លាក់នៅឡើយគិតត្រឹមម៉ោង ១២៖២០នាទីថ្ងៃដដែល ។
*ប្រភពវីដែអូ ៖ RT
Repost from RFI ខេមរភាសា / RFI Khmer
លោក ហ៊ុន សែន ត្រៀមបញ្ជាកម្លាំងទ័ពជាមួយនាយករដ្ឋមន្ត្រី ក្រោយផ្ទុះអាវុធជាថ្មីជាមួយថៃ
ការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានកម្រើកជាថ្មីម្តងទៀត កាលពីរសៀលថ្ងៃទី៧ធ្នូម្សិលមិញ និងបន្តដល់ព្រឹកថ្ងៃទី៨ធ្នូនេះ។ ភាគីជម្លោះទាំង ២ បានចេញមកប្រកាសភាពស្អាតស្អំរបស់ខ្លួន និងបានចង្អុលមុខដាក់គ្នាពីការមិនគោរពបទឈប់បាញ់ ឬកិច្ចព្រមព្រៀងព្រៀងសន្តិភាពកម្ពុជា-ថៃ។ តែយ៉ាងណា កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសចូលរួមបញ្ជាទ័ពជាមួយនាយករដ្ឋមន្ត្រី ដើម្បីទប់ទល់ជាមួយថៃ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CFUm.g
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
