fa
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

رفتن به کانال در Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

نمایش بیشتر
6 430
مشترکین
-224 ساعت
-17 روز
+1530 روز
آرشیو پست ها
Repost from DAP News
ទិដ្ឋភាពពីទីតាំង ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅមុខប្រាសាទអង្គរវត្ត --------------- ដោយ៖ អ៊ុយ សុធុន|សៀមរាប|ដើមអម្ពិល

សាលាដំបូងខេត្តកណ្ដាល 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី៤) ===================== - ប្រភេទអចលនវត្ថុ : ដី
+9
សាលាដំបូងខេត្តកណ្ដាល 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី៤) ===================== - ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំ ១៩១ ម៉ែត្រការ៉េ - ទីតាំងអចលនវត្ថុ : ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ - Google Map : http://maps.google.com/maps?q=11.754385,104.997934 - មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ : ក.ណ០២៣៣៤១ (JIII០៤៨៤) ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ - ប្រាក់ធានាសំណើទិញ : ៩.៤៦៦,៥៧ (ប្រាំបួនពាន់បួនរយហុកសិបប្រាំមួយ និងហាសិបប្រាំពីរ) ដុល្លារអាមេរិក - ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។ - ទីតាំងដេញថ្លៃ : សាលាដំបូងខេត្តកណ្ដាល។ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

Repost from CambodiaMyHome
ខ្លោងទ្វារសួនព្រះរាជដំណាក់ក្រុងសៀមរាបនាពេលរាត្រី រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - កឹម​ សុវណ្ណា Join CambodiaMyHo
+3
ខ្លោងទ្វារសួនព្រះរាជដំណាក់ក្រុងសៀមរាបនាពេលរាត្រី រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា - កឹម​ សុវណ្ណា Join CambodiaMyHome

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារបំភ្លឺប្រជាជនកម្ពុជា ជាពិសេសប្រជាជនថៃ ពាក់ព័ន្ធកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទៅ៣២ ឆ្នាំ២០២៣ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

សារលិខិតរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ
+1
សារលិខិតរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាល ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបានយាងចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ ទី៤​ ខែធ្នូ​ ឆ្នាំ២០២៥។

🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ស្វែងយល់អំពី«ស្ថានទម្ងន់ទោសនៃបទអាសប្រព្រឹត្តទៅលើអនីតិជន អាយុតិចជាង ១៥ ឆ្នាំ» 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

Repost from VAYO FM NEWS
ក្រសួងបរិស្ថានចាត់វិធានច្បាប់លើក្រុមហ៊ុនCAMBODIAN XUAN YI MINERALSដែលបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី ============= ក្រសួងប
+5
ក្រសួងបរិស្ថានចាត់វិធានច្បាប់លើក្រុមហ៊ុនCAMBODIAN XUAN YI MINERALSដែលបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី ============= ក្រសួងបរិស្ថាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថាករណីដែលមានត្រីងាប់នៅតំបន់ទឹកអូរឫស្សីដែលស្ថិតនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស គឺបណ្តាលមកពីការគ្រប់គ្រងសំណល់រាវមិនបានត្រឹមត្រូវ របស់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ដែលមានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជាមួយគ្នាក្រសួងបានចាត់វិធានច្បាប់លើក្រុមហ៊ុននេះដែលបំពុលទឹកនៅក្នុងប្រព័ន្ធទឹកអូរឬស្សី និងអំពាវនាវពលរដ្ឋហាមប្រើប្រាស់ទឹក ចាប់យកត្រី ឬយកសត្វដែលងាប់ បណ្តាលមកពីទឹកអូរនេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ ============= 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android

មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅសាលាឃុំបន្ទាយដែក ស្រុកកៀ
+2
មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយបញ្ចប់វិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្ថិតនៅសាលាឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល លើសំណុំរឿងវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ =================== ខេត្តកណ្ដាល៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោកស្រី​ អាន ស្រីខៀវ, លោកស្រី ស សុីយេត និងលោក សុន មុនីរតន៍ បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី។ ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាឃុំ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។ អ.ដ.ក. បានពិនិត្យ សិក្សាដោយយកចិត្ត ទុកដាក់ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រ
+2
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ====================== នៅថ្ងៃសុក្រ ទី៥ ខែឆ្នូ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ទិង ទួយ និងលោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

Repost from Kampuchea Thmey TV
🎞នៅក្នុងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា កម្ពុជាទាមទារឱ្យថៃស៊ើបអង្កេតរួមគ្នាករណីផ្ទុះមីនដដែលៗ ——— 📲 JOIN Kampuchea Thmey TV

Repost from News Today❤️
កម្ពុជា-ថៃ ឡើងទៅក្តីក្តាំគ្នាដល់ប្រទេសស្វីស រឿងផ្ទុះមីននៅព្រំដែន https://youtu.be/upfSOcizawc
កម្ពុជា-ថៃ ឡើងទៅក្តីក្តាំគ្នាដល់ប្រទេសស្វីស រឿងផ្ទុះមីននៅព្រំដែន https://youtu.be/upfSOcizawc

ឋានសួគ៌ពិតៗក្រោមមេឃ☺ ខែរងារពេលព្រឹកនៅ អង្គរវត្ត ខេត្ត​សៀមរាប កម្ពុជា ❤️️ #ទេសចរណ៍រីកលូតលាស់នៅក្នុងសន្ដិភាព​ #ខេត្ត​សៀមរាប​ #ប្រពៃណី #ប្រវត្តិ​សាស្រ្ដ​ #ទេសចរណ៍​ #ស្ថាបត្យកម្មខ្មែរបុរាណ #រចនាបទសំណង់ខ្មែរ #សំណង់ខ្មែរបុរាណ

Repost from News Today❤️
លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយគិតចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ត
លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយគិតចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ ។ នេះបើយោងតាមការបញ្ជាក់របស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ។ លោក វីទីត ជាជនជាតិថៃ និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យជូឡាឡុងកន ។ លោកត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២១ ។ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ លោក វីទីត ត្រូវកម្ពុជារិៈគន់ចំពោះការរក្សាភាពស្ងៀមស្ងាត់ផ្ទុយពីតួនាទីជាអ្នករាយការណ៍ ដោយមិនអើពើពីការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិពីកងទ័ពថៃឡើយ ។ ៤ខែក្រោយជម្លោះ ទើបលោក វីទីត ចេញសេចក្តីថ្លែងការណ៍គាំទ្រសន្តិភាពរវាងកម្ពុជា-ថៃ ។ ទោះយ៉ាងណា លោក កែវ រ៉េមី បញ្ជាក់ថា កម្ពុជាមិនរើសអើងលោក វីទីត ទេ ដោយយោងថា ធនធានមនុស្សល្អៗជាច្រើននៅក្នុងប្រទេសថៃពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារភាពជ្រុលនិយមងុបងល់មួយចំនួន ៕ រូបភាព ៖ ថ្មីៗ

លោក Vitit Muntarbhorn លាលែងពីអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ —- នេះបើយោងតា
+1
លោក Vitit Muntarbhorn លាលែងពីអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ —- នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្
+9
ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សូមថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។​ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ទាំងភូមិជោគជ័យ​ និងព្រៃចាន់​ ដែលបានផ្តល់នូវការជឿជាក់​ ការគាំទ្រ​ និងផ្តល់សេចក្តីអត់ធ្មត់មកលេីរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី​ និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍​ បូរណភាពទឹកដី។ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី៦ ធ្នូ ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋមន្រ្តីក្រសួងការបរទេសថៃ៖ ថៃរក្សាការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព តែកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការដាក់មីនថ្
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ៖ ថៃរក្សាការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព តែកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការដាក់មីនថ្មី --- ការចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មី ដើម្បីយកជាហេតុផលក្នុងការផ្អាកកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានលើកឡើងជាថ្មីដោយភាគីថៃ។ រដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយជាមួយ Channel News Asia ដែលត្រូវបានផ្សាយនៅថ្ងៃទី៥ ខែធ្នូថា, ថៃរក្សាការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព តែក៏ត្រូវដោះស្រាយកំហឹងរបស់ប្រជាពលរដ្ឋជុំវិញឧបទ្ទវហេតុទាហានថៃរងរបួសដោយសារជាន់មីនដែរ។ លោក Sihasak Phuangketkeow បានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា មិនអាចទៅមុខបានឡើយ ប្រសិនបើកម្ពុជាមិនយល់ព្រមទទួលខុសត្រូវចំពោះការបង្កប់មីនថ្មីទេនោះ។ មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា «យើងបានបង្ខំចិត្តក្នុងការផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ក៏ព្រោះតែការបំពានដ៏ធ្ងន់ធ្ងរពីភាគីកម្ពុជា»។ សូមរំឭកថា ថៃបានផ្អាកឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគីជាមួយកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រោយមានហេតុការណ៍ទាហានថៃ២នាក់រងរបួសដោយសារមីន។ ថៃបានបន្តចោទប្រកាន់មកលើកម្ពុជាថាបានដាក់មីនថ្មី ខណៈកម្ពុជាបានបដិសេធ និងធ្លាប់បានបដិសេធជាច្រើនដងរួចមកហើយ។ សូមជម្រាបជូនដែរថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ក៏បានលើកឡើងចំពោះព័ត៌មានរបស់ថៃមួយ ដែលមានរូបភាពបុរសពាក់ឯកសណ្ឋានទាហានខ្មែរកំពុងដាក់មីន ថាជាការ«សម្ដែងបានល្អ តែខ្វះបច្ចេកទេស»៕ ផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ប្រភព៖ CNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន