fa
Feedback
Professional Engineering (PMP)

Professional Engineering (PMP)

کانال بسته

📈 تحلیل کانال تلگرام Professional Engineering (PMP)

کانال Professional Engineering (PMP) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 12 530 مشترک است و جایگاه 15 888 را در دسته آموزش و رتبه 433 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 530 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 02 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -40 و در ۲۴ ساعت گذشته برابر -4 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 16.89% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 11.17% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 2 117 بازدید دریافت می‌کند. در اولین روز معمولاً 1 400 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 19 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
https://t.me/+TnW0vZLbGT8zNzRl

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 03 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

12 530
مشترکین
-424 ساعت
-257 روز
-4030 روز
آرشیو پست ها
🎯🎯🎯 សម្រាប់ប្អូនៗ ដែលចង់បានវិដេអូពន្យល់ រហូតដល់ ៤០ វិដេអូ និងសៀវភៅមួយក្បាលទាក់ទងនឹងកម្មវិធី Microsoft Project នេះអាចធ្វើកា
+3
🎯🎯🎯 សម្រាប់ប្អូនៗ ដែលចង់បានវិដេអូពន្យល់ រហូតដល់ ៤០ វិដេអូ និងសៀវភៅមួយក្បាលទាក់ទងនឹងកម្មវិធី Microsoft Project នេះអាចធ្វើការទំនាក់ទំនងមកតេឡេក្រាមខ្ញុំផ្ទាល់ខាងក្រោមបាន ហើយសម្រាប់មាតិកាវិដេអូពន្យល់ទាំង ៤០ វិដេអូនៃកម្មវិធីនេះ គ្រប់គ្នាអាចធ្វើការ Review ក្នុង File PDF ខាងក្រោម។ តេឡេក្រាម៖ @pitouvoek តម្លៃវិដេអូ (៤០ វិដេអូ) + សៀវភៅមួយក្បាល៖ ៥០ ដុល្លា

🎯🎯🎯គោលដៅយើងនៅវែងឆ្ងាយ យើងគ្មានជម្រើសអ្វីក្រៅពីប្រឹងរៀន ប្រឹងធ្វើការ ប្រឹងបង្កើនសមត្ថភាពអោយខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ.... ជីវិតគឺជារបស់យើង អ្នកដទៃមិនខំប្រឹង ក៏យើងត្រូវតែខំប្រឹង ហើយកុំយកជីវិតគេមកប្រៀបធៀបជាមួយជីវិតរបស់យើង ព្រោះបរិបទនៃជីវិតនៃមនុស្សម្នាក់ៗ គឺមានភាពខុសគ្នា !!! រៀនធ្វើសេចក្តីល្អជាមួយនឹងមនុស្សជុំវិញខ្លួន បង្កើនទំនាក់ទំនង ដែលធ្វើអោយយើងមានការរីកចម្រើន នោះទើបយើងអាចឆាប់ចាប់យកគោលដៅជីវិតយើងបាន !!!

🎯🎯🎯 មុនពេលខ្ញុំចេញពីទឹកដីកូរ៉េខាងត្បូង ក្រោយពេលបញ្ចប់សញ្ញាបត្រអនុបណ្ឌិត សាស្រ្តាចារ្យជនជាតិកូរ៉េរបស់ខ្ញុំផ្តាំខ្ញុំថា “ ប្
🎯🎯🎯 មុនពេលខ្ញុំចេញពីទឹកដីកូរ៉េខាងត្បូង ក្រោយពេលបញ្ចប់សញ្ញាបត្រអនុបណ្ឌិត សាស្រ្តាចារ្យជនជាតិកូរ៉េរបស់ខ្ញុំផ្តាំខ្ញុំថា “ ប្រទេសគាត់រីកចម្រើនបាន ដោយសារជនជាតិគាត់កាត់បន្ថយភាពអាត្មានិយម និងអោយតម្លៃជនជាតិខ្លួនឯងជាងសាសន៍ដទៃ “ ពាក្យនេះ ខ្ញុំតែងចាំក្នុងបេះដូងរបស់ខ្ញុំ ហើយយកចំណេះដឹង និងបទពិសោធន៍ ដែលខ្ញុំទទួលបានពីប្រទេសគេ យកមកចែករំលែកដល់យុវជនជំនាន់ក្រោយ….

🎯🎯🎯 នេះជាកិច្ចសន្យាការងារ ដែលខ្ញុំធ្វើការអោយក្រុមហ៊ុនមួយ មុនពេលខ្ញុំសម្រេចចិត្តឈប់ធ្វើការអោយក្រុមហ៊ុនទាំងអស់ ដោយចេញធ្វើអ្វ
🎯🎯🎯 នេះជាកិច្ចសន្យាការងារ ដែលខ្ញុំធ្វើការអោយក្រុមហ៊ុនមួយ មុនពេលខ្ញុំសម្រេចចិត្តឈប់ធ្វើការអោយក្រុមហ៊ុនទាំងអស់ ដោយចេញធ្វើអ្វីជារបស់ខ្លួនឯង។ នេះជាការដាស់តឿនដល់ប្អូនៗនិស្សិតអោយខិតខំប្រឹងប្រែងរៀនសូត្រអោយបានខ្លាំង និងត្រូវចេះអោយប្រាកដ នោះជំនាញសំណង់នឹងជួយយើងអោយមានជីវភាពធូធារបាន។ ការរៀនដឹងតែចំណងជើង រៀនរាក់ៗ ម្តងរៀនម្តងអត់ រៀនតាមអារម្មណ៍ រៀនបានតែសញ្ញាបត្រ តែមិនមានទំងន់នៅក្នុងខ្លួន នោះយើងពិតជាពិបាកនៅថ្ងៃខាងមុខ ហើយទីផ្សារការងារសម្រាប់យើងកាន់តែចង្អៀត។ កុំបោះបង់ការសិក្សា ខ្វះអ្វីរៀនបន្ថែមហ្នឹង វិនិយោគលើការសិក្សា វាប្រសើរជាងវិនិយោគលើការចាយវាយអត់ប្រយោជន៍ !!! អ្នកគេប្រឹង គេនឹងបាន យើងអង្គុយ Drama យើងនឹងនៅនឹងមួយកន្លែង !!!

🎯🎯🎯 អោយគេថាយើងមិនល្អចុះ ហើយអោយគេបន្តរឹះគន់ ឬមិនចូលចិត្តយើងទៀតចុះ តែត្រូវដឹងរឿងមួយថា យើងកំពុងធ្វើអ្វី ហើយមានគោលដៅអ្វីអោយច្បាស់.... ចូរចងចាំថា មនុស្ស ដែលចូលចិត្តរឹះគន់ ឬតាមដានជីវិតយើង ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីកសាងជីវិតពួកគេអោយប្រសើរឡើងនោះទេ....

🎯🎯🎯វិដេអូពន្យល់ពី "របៀបនៃការកំណត់តម្លៃការងារគម្រោង" (ផ្នែក QS)

🎯🎯🎯 វិដេអូមេរៀនពន្យល់លើជំនាញ QS លើផ្នែក "ប្រភេទ Cost សំខាន់ៗក្នុងការសិក្សាតម្លៃគម្រោង"

🎯🎯🎯 មាតិកាសៀវភៅស្នាដៃនិពន្ធទី ១០ !!!

🎯🎯🎯 សៀវភៅនិពន្ធផ្ទាល់របស់ខ្ញុំស្នាដៃទី 10 នៅមានស្តុកនៅឡើយ.... សម្រាប់ការជាវ, អាចទំនាក់ទំនងតាមតេឡេក្រាមខ្ញុំបាន៖ តេឡេក្រាម៖
🎯🎯🎯 សៀវភៅនិពន្ធផ្ទាល់របស់ខ្ញុំស្នាដៃទី 10 នៅមានស្តុកនៅឡើយ.... សម្រាប់ការជាវ, អាចទំនាក់ទំនងតាមតេឡេក្រាមខ្ញុំបាន៖ តេឡេក្រាម៖ @pitouvoek តម្លៃសៀវភៅ៖ ៣៥ ដុល្លា

🎯🎯🎯 វិដេអូមេរៀនលើកម្មវិធី Microsoft Project ទាក់ទងនឹងចំនុចសំខាន់ៗដូចជា៖ ✅ 1. Baseline Cost ✅ 2. Acutal Cost ✅ 3. Cost Variance (CV)

🎯🎯🎯ថ្ងៃនេះ​ គឺជាថ្ងៃល្អសំរាប់គ្រប់គ្នា ហើយម្នាក់ៗនឹងធ្វើវាបាន !!! រៀនទទួលស្គាល់ចំនុចខ្សោយរបស់ខ្លួនឯង ខ្វះខាតកន្លែងណា ត្រូវប្រឹងប្រែងរៀនសូត្របន្ថែមផ្នែកនោះ សម័យនេះ ចេះតិចពេក ឬចេះអ្វីដដែលៗ ជីវិតដើរមិនទាន់សង្គមនោះទេ។ រៀនអ្វីដែលយើងមិនធ្លាប់រៀន ហើយត្រូវជំនាញរបស់យើង នោះការចាប់ឪកាសនឹងទទួលបានផលនូវថ្ងៃណាមួយ !!!

🎯🎯🎯 សម្រាប់ប្អូនៗ ដែលចង់បានវិដេអូពន្យល់ រហូតដល់ ៤០ វិដេអូ និងសៀវភៅមួយក្បាលទាក់ទងនឹងកម្មវិធី Microsoft Project នេះអាចធ្វើកា
+3
🎯🎯🎯 សម្រាប់ប្អូនៗ ដែលចង់បានវិដេអូពន្យល់ រហូតដល់ ៤០ វិដេអូ និងសៀវភៅមួយក្បាលទាក់ទងនឹងកម្មវិធី Microsoft Project នេះអាចធ្វើការទំនាក់ទំនងមកតេឡេក្រាមខ្ញុំផ្ទាល់ខាងក្រោមបាន ហើយសម្រាប់មាតិកាវិដេអូពន្យល់ទាំង ៤០ វិដេអូនៃកម្មវិធីនេះ គ្រប់គ្នាអាចធ្វើការ Review ក្នុង File PDF ខាងក្រោម។ តេឡេក្រាម៖ @pitouvoek តម្លៃវិដេអូ (៤០ វិដេអូ) + សៀវភៅមួយក្បាល៖ ៥០ ដុល្លា

🎯🎯🎯 សម្រាប់ប្អូនៗ ដែលចង់បានកញ្ចប់មេរៀនវិដេអូពន្យល់លើ ២ ផ្នែកខាងក្រោមក្នុងកញ្ចប់វិដេអូតែមួយ ដែលបង្រៀនដោយខ្ញុំផ្ទាល់ អាចទំនាក់ទំនងមកកាន់តេឡេក្រាមខ្ញុំផ្ទាល់ខាងក្រោម៖ ✅​ ផ្នែកទី ១៖ មេរៀនពន្យល់លើមុខវិជ្ជា Strength of Material ✅ ផ្នែកទី ២៖ មេរៀនវិដេអូពន្យល់លើមុខវិជ្ជា Steel Structural Design Telegram: @Voekpitou តម្លៃកញ្ចប់ Full Set (Strength of Material+Steel Structural Design) គឺ 80$

photo content

🎯🎯🎯វិដេអូពន្យល់ទាក់ទងនឹងការតេស្តគ្រឹះស្តាតិក (Static Load Test) !!! Static Load Test គឺជាការធ្វើតេស្តដើម្បីពិនិត្យសមត្ថភាពទទួលបន្ទុក និងការប្រែប្រួលរបស់គ្រឹះជាក់ស្តែងក្រោមបន្ទុកដែលបានកំណត់។ គុណប្រយោជន៍សំខាន់ៗរួមមាន៖ផ្ទៀងផ្ទាត់សមត្ថភាពទទួលបន្ទុក របស់គ្រឹះថាអាចទទួលបន្ទុកតាម Design បាន ឬអត់ ✅ វាស់សម្រុត (Settlement) របស់គ្រឹះក្រោមបន្ទុកជាក់ស្តែង ✅ ពិនិត្យគុណភាពការសាងសង់ និងភាពរឹងមាំរបស់គ្រឹះ ✅ កាត់បន្ថយហានិភ័យ នៃការចុះស្រុតខ្លាំង ឬបញ្ហាគ្រឹះនៅពេលអគារដំណើរការ ✅ ផ្តល់ទិន្នន័យជាក់ស្តែង សម្រាប់វិស្វករយកទៅប្រៀបធៀបជាមួយការគណនា និង Design Assumptions ✅ ជួយបញ្ជាក់ការអនុម័តគ្រឹះ មុនពេលបន្តការងារសំណង់ទៅជំហានបន្ទាប់

🎯🎯🎯 Primavera P6 គឺជាកម្មវិធីសម្រាប់ រៀបចំផែនការ កំណត់កាលវិភាគ តាមដាន និងគ្រប់គ្រងគម្រោង ជាពិសេសសម្រាប់គម្រោងសំណង់ដែលមានកា
🎯🎯🎯 Primavera P6 គឺជាកម្មវិធីសម្រាប់ រៀបចំផែនការ កំណត់កាលវិភាគ តាមដាន និងគ្រប់គ្រងគម្រោង ជាពិសេសសម្រាប់គម្រោងសំណង់ដែលមានការងារច្រើន និងមានទំនាក់ទំនងស្មុគស្មាញ។ សារៈប្រយោជន៍សំខាន់ៗរួមមាន៖រៀបចំ Project Schedule៖ កំណត់លំដាប់ការងារ រយៈពេល និងថ្ងៃចាប់ផ្តើម និងបញ្ចប់ ✅​ គ្រប់គ្រង WBS និង Activities៖ បែងចែកគម្រោងធំទៅជាការងារតូចៗ ដើម្បីងាយស្រួលគ្រប់គ្រង ✅ គ្រប់គ្រង Logic និង Sequence៖ កំណត់ទំនាក់ទំនងរវាងការងារ ដូចជា FS, SS, FF និង SF ✅ ស្វែងរក Critical Path៖ កំណត់ការងារសំខាន់ៗដែលអាចប៉ះពាល់ដល់ថ្ងៃបញ្ចប់គម្រោង ✅ តាមដាន Progress៖ ប្រៀបធៀប Planned Progress និង Actual Progress ដើម្បីរកការយឺតយ៉ាវ ✅ Baseline Control៖ ប្រៀបធៀបផែនការដើមជាមួយស្ថានភាពជាក់ស្តែងរបស់គម្រោង ✅ Resource & Cost Management៖ ជួយរៀបចំ និងតាមដាន Manpower, Equipment, Material និង Cost ✅ S-Curve និង Reporting៖ បង្ហាញនិន្នាការរបស់គម្រោង និងបង្កើតរបាយការណ៍សម្រាប់ Project Manager និងអ្នកពាក់ព័ន្ធ ✅ ជួយសម្រេចចិត្តបានល្អជាងមុន៖ ផ្តល់ព័ត៌មានច្បាស់លាស់អំពីស្ថានភាពបច្ចុប្បន្ន និង Forecast របស់គម្រោង

🎯🎯🎯 វិដេអូពន្យល់ទាក់ទងនឹងការប្រើប្រាស់កម្មវិធី Microsoft Project លើចំនុច "ការកំណត់ Progress Line ក្នុងកម្មវិធី Ms Project"

🎯🎯🎯 អរុណសួស្តីគ្រប់គ្នា !!! សង្ឃឹមថា ថ្ងៃនេះ គឺជាថ្ងៃល្អសម្រាប់គ្រប់គ្នា ទាំងនិស្សិតកំពុងរៀន ទាំងវិស្វករកំពុងបម្រើការងារតាមក្រុមហ៊ុន ឬស្ថាប័ននានា។ ចូរផ្តោតលើគោលដៅជីវិតរបស់យើង និងធ្វើការអភិវឌ្ឍន៍ខ្លួនជាប្រចាំ ទៅលើចំនុចខ្សោយ ឬផ្នែកខ្វះខាតរបស់យើង។ ចង់អោយជីវិតយើងជួបរបស់ថ្មីៗ និងជោគជ័យថ្មី យើងត្រូវរៀនពីអ្វីៗថ្មីៗដូចគ្នា... ចូរកុំបណ្តោយអោយជីវិតយើងនៅនឹងថ្កល់មួយកន្លែងអោយសោះ !!!

⭕️⭕️⭕️ វិធីសាស្រ្តក្នុងការចាប់យកតួនាទីធំៗបានក្នុងជំនាញសំណង់: 1. ចំណេះដឹងផ្នែកទ្រឹស្តីៈ ផ្នែកនេះ​ អ្នកត្រូវប្រឹងពង្រឹងបន្ថែមតាមរយៈការសិក្សាក្នុងសាលា ឬវគ្គបំប៉នផ្សេងៗ ហើយត្រូវចងចាំថា ប្រសិនបើអ្នកគ្មានផ្នែកមួយនេះអោយខ្លាំងទេ អ្នកនឹងពិបាកក្នុងការដើរទៅបានវែងឆ្ងាយណាស់ 2. ចំណេះដឹងបទពិសោធន៍ៈ ផ្នែកនេះគឺអាចរកបានតាមរយៈកន្លែងធ្វើការងារ តែទាមទារអោយអ្នកអំណត់ ព្យាយាមបំពេញតួនាទី និងទំនួលខុសត្រូវលើការងារខ្លួនអោយល្អបំផុត។ ចូររើសទីតាំងដែលមានរបៀបធ្វើការត្រឹមត្រូវ តាមបទដ្ឋាន និងមាន Management ពិតប្រាកដ។ 3. ទំនាក់ទំនងៈ រៀនបើកចិត្ត និងស្គាល់បុគ្គលខ្លាំងៗអោយបានច្រើន រៀនសូត្រពីរបៀបធ្វើការ និងរកស៊ីរបស់ពួកគេ 4. ចាញ់ដើម្បីឈ្នះ: ពេលខ្លះអ្នកត្រូវចាញ់ខ្លះ ទើបទទួលបទពិសោធន៍ ភាពរឹងមាំ និងរបៀបធ្វើការជាមួយមនុស្សដែលលំបាកៗ 5. រៀនធ្វើការជាមួយមនុស្សគ្រប់ប្រភេទៈ កុំធ្វើការរើសតែមនុស្សល្អ មនុស្សដែលអ្នកមិនចូលចិត្ត ក៏គួរព្យាយាមរៀនធ្វើការជាមួយពួកគេ 6. កុំធ្វើអ្វីមួយតាមចិត្តរវើរវាយ ឬតាមការនឹកឃើញមួយពេលៗ 7. ត្រូវហ៊ានផ្លាស់ប្តូរ ប៉ុន្តែមុនពេលផ្លាស់ប្តូរ ចូរធ្វើខ្លួនអោយខ្លាំងសិន

🎯🎯🎯 កុំជួយគេពេក រហូតដល់ខ្លួនឯងអស់តម្លៃ ហើយក្លាយជាបន្ទុក....