ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
📈 تحلیل کانال تلگرام ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers
کانال ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers (@ocmdocs) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 15 195 مشترک است و جایگاه 3 604 را در دسته سیاست و رتبه 325 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 15 195 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 09 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 79 و در ۲۴ ساعت گذشته برابر 2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 12.68% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 7.72% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 1 927 بازدید دریافت میکند. در اولین روز معمولاً 1 173 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 14 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 10 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ ====================================================================== (កំពង់ធំ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងអាជ្ញាធរខេត្តកំពង់ធំ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងទៀត យ៉ាងច្រើនកុះករ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ថា ការរៀបចំពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៦នេះ បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ដោយមានការចូលរួមចំនួន ៦៦ទូក ក្នុងនោះទូកវែង ១៤ទូក ទូកខ្នាតអន្តរជាតិ ៥០ទូក ទូកមួងចំនួន ២ទូក កីឡាករ កីឡាការិនីសរុបចំនួន ២ ៧៨១នាក់ ក្នុងនោះមានចំណុះពិត ២ ២៧១នាក់ និងកីឡាករបម្រុង ចំនួន ៥១០នាក់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានចូលរួមបើកពិធីប្រណាំងទូកនៅខេត្តកំពង់ធំពីម្សិលមិញ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខេត្តកំពង់ធំទាំងមូល ជាពិសេសឯកឧត្តមអភិបាលខេត្ត នួន ផារ័ត្ន ដែលជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងគណៈកម្មការរៀបចំទាំងអស់ ដែលបានរៀបចំកម្មវិធីនេះប្រកបដោយភាពទាក់ទាញ អធិកអធម សោភណភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដែលបានបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល និងបងប្អូនមកបណ្តាខេត្តផ្សេងទៀត ព្រមទាំងភ្ញៀវទេសចរអន្តរជាតិបានកម្សាន្តសប្បាយ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខអានបន្ត...
(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន...អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube
(កំពង់ធំ)៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងប្រតិភូអមដំណើរជាច្រើនរូប...អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube
(កំពង់ធំ)៖ នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវ បានអញ្ជើញចូលរួមកម្មវិធីបើកពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នាថ្ងៃទី១ នៅក្នុងខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងលោកជំទាវ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកនៅថ្ងៃទី១នេះផងដែរ។អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ ទីប្រឹក្សាជាតិ និងអន្តរជាតិ អ្នកជំនាញ អ្នកស្រាវជ្រាវ តំណាងដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្ស និងនិស្សិត ប្រមាណជាង៥០០នាក់…អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube
