ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers

ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers

前往频道在 Telegram

📈 Telegram 频道 ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers 的分析概览

频道 ទីស្តីការគណៈរដ្ឋមន្រ្តី- The Office of the Council of Ministers (@ocmdocs) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 15 195 名订阅者,在 政治 类别中位列第 3 604,并在 柬埔寨 地区排名第 325 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 15 195 名订阅者。

根据 09 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 79,过去 24 小时变化为 2,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 12.68%。内容发布后 24 小时内通常能获得 7.72% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 927 次浏览,首日通常累积 1 173 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 14。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 10 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

15 195
订阅者
+224 小时
+367 天
+7930 天
帖子存档
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទ
+7
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ។

អបអរសាទរពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី ៧៣ ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០
អបអរសាទរពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី ៧៣ ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ ==================================
+5
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទពិធីប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ ======================================================================         (កំពង់ធំ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកនៅក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងអាជ្ញាធរខេត្តកំពង់ធំ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងទៀត យ៉ាងច្រើនកុះករ។                    ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ថា ការរៀបចំពិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៦នេះ បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ដោយមានការចូលរួមចំនួន ៦៦ទូក ក្នុងនោះទូកវែង ១៤ទូក ទូកខ្នាតអន្តរជាតិ ៥០ទូក ទូកមួងចំនួន ២ទូក កីឡាករ កីឡាការិនីសរុបចំនួន ២ ៧៨១នាក់ ក្នុងនោះមានចំណុះពិត ២ ២៧១នាក់ និងកីឡាករបម្រុង ចំនួន ៥១០នាក់។                  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានចូលរួមបើកពិធីប្រណាំងទូកនៅខេត្តកំពង់ធំពីម្សិលមិញ និងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាជនខេត្តកំពង់ធំទាំងមូល ជាពិសេសឯកឧត្តមអភិបាលខេត្ត នួន ផារ័ត្ន ដែលជាអ្នកដឹកនាំវ័យក្មេង ព្រមទាំងគណៈកម្មការរៀបចំទាំងអស់ ដែលបានរៀបចំកម្មវិធីនេះប្រកបដោយភាពទាក់ទាញ អធិកអធម សោភណភាព សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដែលបានបង្កលក្ខណៈដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល និងបងប្អូនមកបណ្តាខេត្តផ្សេងទៀត ព្រមទាំងភ្ញៀវទេសចរអន្តរជាតិបានកម្សាន្តសប្បាយ។                         នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ
អានបន្ត...

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិនិ
+7
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិនិងបង្កើនចំណូលប្រជាពលរដ្ឋក្នុងមូលដ្ឋាន
(កំពង់ធំ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឱ្យមានការបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សិប្បកម្មកែច្នៃរូបចម្លាក់ក្នុងស្រុកឱ្យក្លាយជាផលិតផលទេសចរណ៍ដែលមានភាពទាក់ទាញ ព្រមទាំងបង្កើតឱកាសការងារ និងប្រភពចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន...
អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

ឯកឧត្តម វង្សី វិស្សុត​ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ (កំពង់ធំ)៖ នាថ្ងៃទី៨ ខែវ
+9
ឯកឧត្តម វង្សី វិស្សុត​ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ
(កំពង់ធំ)៖ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ​អញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ​ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងប្រតិភូអមដំណើរជាច្រើនរូប...
អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញចូលរួមកម្មវិធីបើកពិធីបុណ្យអុំទូក
+9
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញចូលរួមកម្មវិធីបើកពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នៅក្នុងខេត្តកំពង់ធំ នាថ្ងៃទី១
(កំពង់ធំ)៖ នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោកជំទាវ បានអញ្ជើញចូលរួមកម្មវិធីបើកពិធីបុណ្យអុំទូក និងបណ្តែតប្រទីប នាថ្ងៃទី១ នៅក្នុងខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងលោកជំទាវ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងច្រើនកុះករ ក៏បានអញ្ជើញចូលរួមក្នុងពិធីប្រណាំងទូកនៅថ្ងៃទី១នេះផងដែរ។
អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព ម
+9
នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំអន្ដរក្រសួងចង្អៀត ក្រោមអធិបតីភាពឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីពិនិត្យនិងពិភាក្សាលើ៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាមក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន។ 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

របៀបនៃការចុះឈ្មោះនិងប្រើឯកសារ

ការកត់ត្រាឯកសារមុនសម័យអង្គរនិងសម័យកណ្តាល

បទពិសោធន៍អ្នកប្រើប្រាស់បណ្ណសារនៅបណ្ណសារដ្ឋានជាតិ

បណ្ណសារប្រពៃណីនិងឌីជីថល 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

ប្រវត្តិខ្លីនៃបណ្ណសារដ្ឋានជាតិ 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

តើបណ្ណល័យ និងបណ្ណសារដ្ឋានខុសគ្នាដូចម្តេច?

ទិដ្ឋភាពទូទៅនៃបណ្ណសារដ្ឋានជាតិ ខួប១០០ឆ្នាំ និងភ្ជាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ដាល័យជាតិ និងបណ្ណាសារដ្ឋានជាតិ ដើរតួនាទីសំខាន់ដូចគ្នា គឺជាអ្នកថែរក្សាឯកសារគ្រប់ទម្រង់ និងចែកចាយសម្រាប់ការសិក្សាស្រាវជ្រាវ រៀនសូត្រ ពីប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អបអរសាទរ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ព្រឹត្តិការណ៍ពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» បណ្ណសារដ្ឋានជាតិ ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩២៦ គិតមកត្រឹមឆ្នាំ២០២៦ បណ្ណសារដ្ឋានជាតិមានអាយុកាល១០០ឆ្នាំ។ មុននោះ កម្ពុជាក៏មានការកត់ត្រាចងក្រង ឯកសារជាតិតាំងពីសម័យមុនអង្គរ មកសម័យកណ្តាល និងបន្តបន្ទាប់រហូតមកបច្ចុប្បន្ន លើកលែងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មានការរអាក់រអួល។ នៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ឯកសារដែលនៅសេសសល់បានប្រឈមមុខនឹងហានិភ័យធម្មជាតិយ៉ាងធ្ងន់ធ្ងរពីសំណើមនៃតំបន់ក្ដៅ ផ្សិត ការខូចខាតដោយសារទឹក និងសត្វល្អិតបំផ្លាញ។ បុគ្គលិកបណ្ណសារដ្ឋានដែលនៅរស់រានមានជីវិតបានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក្នុងការរៀបចំឡើងវិញ ការសម្អាត និងការថែរក្សាឯកសារក្រដាសរាប់ពាន់ក្បាលដែលត្រូវគេបោះបង់ចោលក្នុងភាពរញ៉េរញ៉ៃ។ បច្ចុប្បន្ននេះ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ប្រតិបត្តិការជាស្ថាប័នសាធារណៈទំនើបមួយ ដោយរក្សាតុល្យភាពរវាងការអភិរក្សឯកសារចាស់ៗ និងភាពច្បាស់លាស់នៃប្រព័ន្ធឌីជីថល តាមរយៈជំហានបច្ចេកទេសជាច្រើន។ រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើការថែរក្សា​ ជួសជុលនូវឯកសារ និងធ្វើទំនើបកម្មជាបន្តបន្ទាប់។ ឯកសារដែលតម្កល់និងថែរក្សានៅក្នុងបណ្ណសារដ្ឋានជាតិគឺជាបេតិកភណ្ឌជាតិ ជារតនវត្ថុសំខាន់សំផុតរបស់ជាតិ ដែលជាឯកសារប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ហើយជាប្រភពនៃការសិក្សាស្រាវជ្រាវជាតិ ពិសេសជាភស្តុតាងមានតម្លៃគតិយុត្ត។ ក្នុងឱកាសខួប១០០ឆ្នាំ រាជរដ្ឋភិបាលកម្ពុជា រៀបចំព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយព្រឹត្តិការណ៍នេះក៏បានផ្សារភ្ជាប់និងរម្លឹក តួនាទីជាស្ថាប័នថែរក្សា និងការពារបេតិកភណ្ឌឯកសារជាតិស្របគ្នានឹងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លើកទី២០(Francophonie 2026) ដែលនឹងបង្ហាញទៅកាន់ពិភពលោកអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារ។ ក្នុងនោះក៏នឹងមានពិព័រណ៍ក្នុងបរិវេណបេតិកភណ្ឌ តាំងបង្ហាញនូវការចងចាំជាតិពីមុនសម័យអង្គរ រហូតដល់បច្ចុប្បន្ននៃការធ្វើទំនើបកម្មថ្នាលឌីជីថល រួមទាំងកម្មវិធីអមជាច្រើនផ្សេងៗទៀត ដោយបើកជូនដល់ប្រជាពលរដ្ឋ​ សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួ
+9
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមនៃ «របាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីផ្តល់ការតម្រង់ទិសដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការបន្តកែលម្អទម្រង់ ខ្លឹមសារ និងការវិភាគឱ្យកាន់តែច្បាស់លាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube

វីដេអូសង្ខេបសកម្មភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៦-៣១ តុលា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp 🌐 Website #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិកា
+9
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.)
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៦-២០៣០) របស់គណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ (គ.វ.ប.អ.) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ ទីប្រឹក្សាជាតិ និងអន្តរជាតិ អ្នកជំនាញ អ្នកស្រាវជ្រាវ តំណាងដៃគូអភិវឌ្ឍ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សិស្ស និងនិស្សិត ប្រមាណជាង៥០០នាក់…
អានបន្ត... 📱 Facebook 🌐 Website 🚀 Telegram 🎬 YouTube