ឯកសារច្បាប់ រដ្ឋបាលសាធារណៈ
رفتن به کانال در Telegram
6 147
مشترکین
-124 ساعت
+467 روز
+25130 روز
آرشیو پست ها
Repost from គ្រួសារច្បាប់-Family of Law⚖️
ការបញ្ចប់បណ្ដឹងរដ្ឋប្បវេណី (ត្រៀមប្រឡងក្រសួងយុត្តិធម៍)👇🏽
១ ដោយសកម្មភាពតុលាការ
- សាលក្រមលើកបណ្ដឹងចោល (សាលក្រមនីតិវិធី)
- សាលក្រមទទួលស្គាល់ការទាមទារ
- សាលក្រមច្រានចោលការទាមរទារ
២ ដោយសកម្មភាពភាគី
- ការដកពាក្យបណ្ដឹង
- ការសះជា ( តាមផ្លូវតុលាការ -ក្រៅតុលាការ)
- ការលះបង់ការទាមទារ
- ចុងចម្លើយទទួលស្គាល់ការទាមទាររបស់ដើមចោទ
៣ ដោយច្បាប់កំណត់
- មរណ:ភាពភាគី (គ្មានសន្តតិជន)
- ការរួមបញ្ចូលនីតិបុគ្គល
ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត👇🏻
⚖️Telegram Channel : https://t.me/Naret26
Repost from Law and People
+7
ផ្លាកលេខសម្គាល់យានជំនិះមាន ៩ប្រភេទ....។
------------
អនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ ចុះថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩។
Repost from Law and People
ការគណនាអំពីថិរវេលានៃទោសដាក់ពន្ធនាគារ
-ទោសដាក់ពន្ធនាគារ ១ (មួយ) ថ្ងៃ ត្រូវគិត ២៤ (ម្ភៃបួន) ម៉ោង ។
-ទោសដាក់ពន្ធនាគារ ១ (មួយ) ខែ ត្រូវគិត ៣០ (សាមសិប) ថ្ងៃ ។
-ទោសដាក់ពន្ធនាគារលើសពី ១ (មួយ) ខែ ត្រូវគិតតាមចំនួនថ្ងៃជាក់ស្ដែង ដែលមាននៅក្នុងខែនោះ ។
-ទោសដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ ត្រូវគិត ១២ (ដប់ពីរ) ខែ ។
-------
យោងតាមមាត្រា៤៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
Repost from ឯកសារមន្រ្តីរាជការស៊ីវិល
ឱកាស! ស.វ.ស ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ០៧រូប ឆ្នាំ២០២៦🇰🇭
ដាក់ពាក្យ career@uhs.edu.kh
ពាក្យស្នើសុំ LINK
ផុតកំណត់ ៤ ឧសភា ២០២៦
———————————————————————-
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
Repost from យុត្តិធម៌ និងនីតិសាស្រ្ត - JUSTICE AND LAW
ឯកសារផ្ទាល់ខ្លួនចាប់ពីកើតរហូតដល់ស្លាប់
[វគ្គ២] នាទីអប់រំច្បាប់៖ ក្នុងករណីមរណភាពរបស់ជនជាប់ចោទ ប្រសិនបើសិទ្ធិវន្តមិនព្រមសងសំណងទៅជនរងគ្រោះ, តើតុលាការនឹងមាននីតិវិធីបែបណាបន្តទៀត?
—
សូមស្ដាប់ការពន្យល់របស់លោក ស៊ាង សំភាស់ ក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ឆ្នាំងដូចតទៅ៖
ចុចលីងខាងក្រោមដើម្បីទស្សនាប្រធានបទនេះនៅវគ្គទី១⬇️
Link
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
———————————————————————-
តាមដានប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ឯកសារមន្រ្តីរាជការស៊ីវិល https://t.me/civilservant3324
ប្រភពផ្លូវការ មជ្ឈមណ្ឌលឯកសារក្របខ័ណ្ឌ
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
https://www.moj.gov.kh/
Repost from មិត្តនិស្សិត- University friends
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីជំនាញច្បាប់ ក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៤៥នាក់ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។
👉 សម្រាប់សាធារណជន ដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26moj01 ចាប់ពីថ្ងៃទី០៦ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី ជាកំហិត។
បញ្ជាក់៖
១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs26moj01 ឬ អ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ តែប៉ុណ្ណោះ។
+9
បទបង្ហាញ
ស្ដីពី
ការទទួលខុសត្រូវដោយមូលហេតុ ការធ្វេសប្រហែស ខ្ជីខ្ខា មិនប្រុងប្រយ័ត្ន📔⚖️
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
រៀបរៀងដោយ៖ ក្រុមកិច្ចការស្រាវជ្រាវ និងបណ្តុះបណ្តាល របស់មជ្ឈមណ្ឌលវិធានច្បាប់។
------------------------------------
Channel: https://t.me/vitheanlaw
Group : https://t.me/vitheanlawgroup
FB Page: https://www.facebook.com/Vitheanlaw
Youtube: https://youtube.com/@vitheanlaw
TikTok: www.tiktok.com/@vitheanlaw
អំពីពាក្យ "កម្រៃជើងសារ"
កម្រៃ ដែលផ្តល់ទៅឲ្យបុគ្គលដែលបានបំពេញសកម្មភាព តាមកិច្ចសន្យាអាណត្តិ។
-----
Design Background ដោយ៖ និស្សិត ឈួម សុឃីម។
អំពីពាក្យ "កម្មិកសមាជិក"
១.តាមន័យទូទៅ៖ សមាជិក ដែលស្ម័គ្រចិត្តចូលបំពេញមុខងារក្នុងសមាគមណាមួយដោយកម្លាំងកាយ ឬទ្រព្យសម្បត្តិ ឬក៏ទាំងពីរ។
២.តាមក្រមរដ្ឋប្បវេណី៖ មានន័យថា បុគ្គលដែលមានសិទ្ធិអំណាចក្នុងការអនុវត្ត និងគ្រប់គ្រងកិច្ចការរបស់នីតិបុគ្គល។
--------
Design Background ដោយ៖ និស្សិត ឈួម សុឃីម។
Repost from Noobie GMK
+8
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិ ច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
Source: Fresh News
🎥ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ តើបុគ្គលណាខ្លះដែលអាចចាប់ខ្លួនជនល្មើសក្នុងករណីបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែងបាន?
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ព្រះខ័ន
សង្ខេបព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦
១. សម្ដេចធិបតី បញ្ជាឱ្យស្រាវជ្រាវលើករណីដែលមានការចោទប្រកាន់ថាមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីថៃចូលមកលក់នៅកម្ពុជា
២. យោធាថៃចល័តរថពាសដែក២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកច្រកព្រំដែនអន្តរជាតិអូរស្មាច់ ព្រមទាំងរាយលួសបន្លាបន្ថែម និងធ្វើសកម្មភាពយោធា នៅព្រឹកថ្ងៃទី២ ខែមេសា
៣. ឯកឧត្ដម កើត រិទ្ធ៖ ករណី ចេន ហ្សី, ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងជាផលនៃការសម្អាតប្រាក់ នឹងត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ
៤. ឯកឧត្តម កើត រិទ្ធ អំពាវនាវឱ្យពលរដ្ឋចៀសវាងការផ្ដល់អត្តសណ្ណាណប័ណ្ណ ឬឯកសារផ្ទាល់ខ្លួននានា ទៅឱ្យអ្នកដទៃ ដែលគេអាចយកទៅប្រើបើកកុងធនាគារ ក្នុងការទទួលប្រាក់ឆបោកផ្សេងៗ
៥. អតីតសង្ឃ ជា វុទ្ធី ត្រូវបានចាប់ខ្លួនពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ព្រមទាំងប្រព្រឹត្តខុសវិន័យសង្ឃ
---
១. សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបញ្ជាឱ្យស្រាវជ្រាវលើករណីដែលមានការចោទប្រកាន់ថាមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីថៃចូលមកលក់នៅកម្ពុជា។ នេះបើតាមសារបង្ហោះរបស់សម្ដេចធិបតីនៅលើហ្វេសប៊ុក នាព្រឹកថ្ងៃទី៣ ខែមេសា ដោយបានចេញបញ្ជាឱ្យ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, អគ្គស្នងការនគរបាលជាតិ និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ សម្ដេចធិបតី បានគូសបញ្ជាក់ថា «ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ»។ សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥៕
ប្រភព៖ FB/សម្ដេចធិបតី ហ៊ុន ម៉ាណែត
២. ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅយប់ថ្ងៃទី២ ខែមេសា ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២មេសា យោធាថៃបានចល័តរថពាសដែក២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុន ដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។ ចំណែកពាក់ព័ន្ធទៅនឹងការផ្សាយរបស់ Royal Thai Army អំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថា ដោយសារមានសកម្មភាពញុះញង់ពីភាគីកម្ពុជា, អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោលថា គឺជាការលើកឡើងដែលមិនមែនជាការពិត និងគ្មានមូលដ្ឋាន៕
ប្រភព៖ ក្រសួងការពារជាតិកម្ពុជា
៣. ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការបញ្ជូនអតីតឧកញ៉ា ចេន ហ្សី, ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «ជាទិដ្ឋភាពច្បាប់ ទ្រព្យសម្បត្តិដែលមានមធ្យោបាយនៃបទល្មើស ជាផលនៃបទល្មើស និងទ្រព្យសម្បត្តិដែលជាផលនៃការសម្អាតប្រាក់ សុទ្ធតែជាកម្មវត្ថុនៃការរឹបអូស ចូលជាទ្រព្យសម្បត្តិរដ្ឋ ជាថវិការបស់ជាតិ»។ ចំពោះករណីនេះ ឯកឧត្ដម កើត រិទ្ធ បន្ដថា សមត្ថកិច្ចជំនាញកំពុងតែដំណើរការរឹបអូសទ្រព្យសម្បត្តិដែលទទួលបានពីបទល្មើស ខណៈសំណុំរឿងនៃបទល្មើសមានច្រើន៕
ប្រភព៖ ក្រសួងយុត្តិធម៌
៤. ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពាវនាវឱ្យពលរដ្ឋចៀសវាងការផ្ដល់អត្តសញ្ញាណប័ណ្ណ ឬឯកសារផ្ទាល់ខ្លួននានា ទៅឱ្យអ្នកដទៃ ដែលគេអាចយកទៅប្រើបើកកុងធនាគារ ក្នុងការទទួលប្រាក់ឆបោកផ្សេងៗ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹង «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី៣ ខែមេសានេះ៕
ប្រភព៖ ក្រសួងយុត្តិធម៌
៥. អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទឈ្មោះ ជា វុទ្ធី មុខរបរព្រះសង្ឃ នៅចំណុចវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា ជនត្រូវចោទបានប្រព្រឹត្តខុសវិន័យសង្ឃបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ (បារាជិក) ដោយក្នុងនាមខ្លួន ជាព្រះសង្ឃបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយស្ត្រីក្មេងៗជាច្រើន ជួនកាលលួចដោះស្បង់ជីពរ ណាត់ជួបស្រីស្នេហ៍ រហូតដល់មានកូនថែមទៀតផង៕
ប្រភព៖ Fresh News
https://youtu.be/EKEGoaayTaY
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ព្រះខ័ន
🎥 ទីតាំងដែលយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចក្លាយជាកម្មវត្ថុនៃការរឹបអូស ប្រសិនបើម្ចាស់ទីតាំងនោះបានសមគំនិតនៅក្នុងអំពើនេះ
—
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ទីតាំងដែលយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចក្លាយជាកម្មវត្ថុនៃការរឹបអូស ប្រសិនបើម្ចាស់ទីតាំងនោះបានសមគំនិតនៅក្នុងអំពើនេះ តែបើម្ចាស់ទីតាំងមិនបានសមគំនិតទេ, ទីតាំងនោះនឹងមិនក្លាយជាកម្មវត្ថុនៃការរឹបអូសឡើយ!
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from ព្រះខ័ន
ចំពោះការប្តូរពណ៌យានយន្តដោយគ្មានការអនុញ្ញាត ឬបិទពណ៌មិនត្រឹមត្រូវតាមបណ្ណសម្គាល់យានយន្ត ត្រូវទទួលរងការពិន័យដូចខាងក្រោម៖
- ទឹកប្រាក់ចំនួន ១៨០ ០០០ រៀល ចំពោះអ្នកបើកបរយានយន្តធុនស្រាល
- ទឹកប្រាក់ចំនួន ៣៧៥ ០០០ រៀល ចំពោះអ្នកបើកបរយានយន្តធុនធ្ងន់។
(ប្រភព៖ មាត្រា៧ថ្មី ចំណុច ៤ (ខ) នៃអនុក្រឹត្យស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក)
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
