2 892
مشترکین
اطلاعاتی وجود ندارد24 ساعت
-67 روز
-3930 روز
آرشیو پست ها
2 892
Repost from និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
សេចក្តីប្រកាសព័ត៌មានស្តីពីរបាយការណ៍វាយតម្លៃអចលនវត្ថុដែលប្រមូលកាត់កងបានរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក។
សូមចូលអានសេចក្តីប្រកាសព័ត៌មាន និងស្កែន QR Code ខាងក្រោម ដើម្បីទទួលបានរបាយការណ៍វាយតម្លៃអចលនវត្ថុ។
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានបង្គាប់ទៅក្រុមហ៊ុនឱ្យប្រមូលទ្រព្យពីកូនបំណុលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន ព្រមទាំងតម្រូវឱ្យធ្វើការរៀបចំវេចខ្ចប់ បែងចែក និងបង្កើតសិទ្ធិរបស់វិនិយោគិន/អ្នកផ្តល់កម្ចី លើទ្រព្យសកម្មទាំងនេះតាមកញ្ចប់មូលនិធិនីមួយៗ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិននិងអ្នកពាក់ព័ន្ធស្របច្បាប់ទាំងអស់ មុននឹងស្នើសុំការទទួលស្គាល់ពី ន.ម.ក. ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។
https://www.facebook.com/serc.gov.kh/posts/788814103384841?ref=embed_post
*សូមចូលរួមតាមតំណភ្ជាប់នេះ SERC
2 892
ឈ្នះអ្វីមិនស្មើឈ្នះខ្លួនឯង អនុវត្តធម៌ព្រះឈ្នះមារក្នុងខ្លួន។ ខ្ញុំខិតខំសន្សំទុកបន្តិចម្តងៗជាប្រចាំ បន្តរៀន បន្តលូតលាស់។
2 892
អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា 🌎🌱
ក្រោមប្រធានបទ «ការកែប្រែដី ដីរហោឋាន និងភាពធន់នៃគ្រោះរាំងស្ងួត»
ទិវានេះផងដែរត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថានលើកកម្ពស់សុខភាពសាធារណៈ កិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
2 892
មានសេចក្តីព្យាយាមស្របតាមច្បាប់ធម្មជាតិ ពេលវេលាមកដល់យើងបានទាំង ផ្កា ផ្លែ និងសម្រស់ ។ សូមឱ្យបងប្អូនបានសុខ សុភមង្គល!
2 892
Repost from និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
និយ័តករមូលបត្រកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក ជូនដល់សាធារណជន និងវិនិយោគិនទាំងអស់ មេត្តាជ្រាប។
https://www.facebook.com/share/p/hVU6wUaG5zr4bXGh/?mibextid=qi2Omg
*សូមចូលរួមតាមតំណភ្ជាប់នេះ SERC
2 892
Repost from ព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌
ក្រុមព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។ កន្លងមក, តាមអ្វីដែលបានដឹង គឺ ស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងរងចាំចំណាត់ការបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច!
សូមអរគុណ
