យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
کانال យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 781 مشترک است و جایگاه 4 732 را در دسته سیاست و رتبه 534 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 781 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 23 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 372 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 9.07% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.51% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 978 بازدید دریافت میکند. در اولین روز معمولاً 702 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 19 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 24 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 781
مشترکین
-324 ساعت
+237 روز
+37230 روز
آرشیو پست ها
អបអរសាទរទិវាប្រកាសរដ្ឋធម្មនុញ្ញខួបទី២៧
ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាខួប ២៧ឆ្នាំ ដែលកម្ពុជាបានប្រកាសប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយសភាធម្មនុញ្ញនៅឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះជាមូលដ្ឋានគ្រឹះ នៃស្ថិរភាពរបបនយោបាយ ក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន នៅលើខឿនប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមកដល់បច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ ជារដ្ឋមានស្ថិរភាព វិបុលភាព និងវឌ្ឍនភាព។
ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមកនេះ រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយបានតាក់តែងនិងអនុម័តច្បាប់ សរុបបានចំនួន ៥៧៥ច្បាប់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ទាំងក្នុងផ្នែកនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ។
ក្នុងន័យនេះ ចូរយើងរួមគ្នាបន្តគោរព ការពារនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ សំដៅកសាង និងលើកកម្ពស់នីតិរដ្ឋ ជាកោះសន្តិភាព មានការអភិវឌ្ឍ និងរុងរឿងរហូតតទៅ៕
https://www.facebook.com/centralyouthcpp/posts/4489449477763865
ពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សខណ្ឌ និងក្រុមការងារយុវជនគណបក្សសង្កាត់ទាំង០៨ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ https://www.facebook.com/617890781586440/posts/4488629904512489/
ប្រធានក្រុមការងារគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឈូក ដឹកនាំក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត https://www.facebook.com/617890781586440/posts/4487008068008006/
ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់
https://www.facebook.com/617890781586440/posts/4481734798535333/
ឯកឧត្តម ហ៊ឺ វីរៈ ប្រធានស្តីទី ផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ាត់ ចំរើនតំណាងរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការបក្ស ក្រសួងទេសចរណ៍ https://www.facebook.com/617890781586440/posts/4478885672153579/
ពិធីប្រកាសរចនាសម្ព័ន្ធ និង របៀបរបបការងារ របស់ក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម
ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម https://www.facebook.com/617890781586440/posts/4468668903175256/
បងប្អូនប្រជាពលរដ្ឋ និងយុវជនគណបក្ស អាចទាញយក និមិត្តសញ្ញា LOGO #គណបក្សប្រជាជនកម្ពុជា ដែលមានទំហំធំច្បាស់ល្អនេះ ទៅប្រើប្រាស់តាមតម្រូវការបាន
https://www.facebook.com/617890781586440/posts/4468592123182934/
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានប្រកាសថ្លែងពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្មរបស់សម្តេចគឺលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរីជាខេមរភាសាថា លោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានសំងាត់ឲ្យសម្តេច ប៉ុន្តែនៅពេលនេះដើម្បីបង្ហាញពីភាពជាក់ច្បាស់បន្ថែមទៀតជូនដល់សាធារណជន សម្តេចតេជោ ហ៊ុន សែន បានទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត។
តាមរយៈសារនេះបង្ហាញថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់សម្តេចយ៉ាងច្បាស់ក្រឡែតតែម្តង។ https://www.facebook.com/617890781586440/posts/4468527749856038/
#អរគុណសន្តិភាព បានក្លាយជាពាក្យស្លោក របស់ប្រជាជន ដែលស្រឡាញ់សន្តិភាព ក្រោមការដឹកនាំ ដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា
សូមចូលរួម ស្តាប់កម្សាន្តជាមួយ បទភ្លេងព្យាណូ “ឱ! ភ្នំពេញអេីយ”
សូមធ្វេីដំណេីរប្រកបដោយសុវត្ថិភាព ត្រឡប់ពីស្រុកកំណេីត និងរម្មណីដ្ឋាននានា! https://www.facebook.com/617890781586440/posts/4468240016551478/
ឯកឧត្ដម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេច ហ៊ុន សែន ចុះជួបសំណះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជនចំនួន ១២៩រូប ឃុំបារគូ ឃុំអន្លង់រមៀត ឃុំគោកត្រប់ ស្ថិតក្នុងស្រុកកណ្តាល ស្ទឹង ខេត្តកណ្ដាល។ https://www.facebook.com/617890781586440/posts/4468005823241564/
លោកជំទាវ ហេង សំអូន អនុប្រធានយុវជនគណបក្សប្រជាជនថ្នាក់កណ្តាល ដឹកនាំប្រជុំផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ដេីម្បីផ្សព្វផ្សាយ ពីការបែងចែក សមាសភាពក្រុមជំនួយការ https://www.facebook.com/617890781586440/posts/4463243680384445/
-ខ្ញុំសរសេរសួរគាត់ថា បងសរសេរថា នឹងធ្វើដូចដើម ធ្វើយ៉ាងម៉េច? គាត់ថា នឹងផ្សាយវ៉ៃប្រហារដូចតែមុនអញ្ចឹង។
28. រឿងហ្នឹងបានស្ងប់ស្ងាត់អស់ជាង ២ឆ្នាំហើយ ស្រាប់តែនៅថ្ងៃទី៩ (ខែកញ្ញា ឆ្នាំ២០២០) រហូតមកដល់ពេលនេះ ជុន ចាន់បុត្រ បានចេញសារជាបន្ តបន្ទាប់បង្ហាញថា ខ្លួនគឺជាជនរងគ្រោះពីការតាម ចាប់របស់រដ្ឋាភិបាលទៅវិញ ដែលមានចរិតជា គំនុំសងសឹកជាមួយឯកឧត្តម ហ៊ុន ម៉ាណែត។
29. ខ្ញុំបានសរសេរសារ ទៅ ជុន ចាន់បុត្រ ថា ទង្វើជាតិនិយមដែលបងប្រើនាពេលបច្ចុប្បន្ននេះ មិនប្រាកដថា ជាទង្វើត្រូវទាំងស្រុងនោះទេ។
-ខ្ញុំសូមបង្ហាញឧទាហរណ៍ពាក់ព័ន្ធ
អានិកជនខ្មែរមួយរូបដែលទៅរស់នៅ សហរដ្ឋ អាមេរិកយូរជាងបង ហើយក៏មានមនសិកា ស្រឡាញ់ជាតិស្រដៀងបងដែរ នោះគឺលោក សុខ សុគន្ធ ហៅ ជេម សុខ ដែលកន្លងមកធ្លាប់យល់មិនត្រូវចំពោះថ្នាក់ដឹកនាំជាតិ គាត់បានបញ្ចេញ ទស្សនទាន ប៉ះពាល់ធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន អំពីកាតព្វកិច្ចជាតិ ។ ប៉ុន្តែបច្ចុប្បន្នគាត់បានទទូល យកនូវការពិត សច្ចធម៌ និងលទ្ធផលដែលសម្តេចបានធ្វើ គឺសុខសន្តិភាព។ -ខ្ញុំសូមកោតសរសើរនូវ សេចក្តីក្លាហានរបស់ លោក ជេម សុខ ដែលហ៊ាននិយាយពិត។
30. ខ្ញុំប្រាប់គាត់ថា បងធី (ជុន ចាន់បុត្រ) ខ្ញុំមិនបង្ខំឲ្យបងធ្វើអ្វីដែលតាមខ្ញុំនោះទេ តែខ្ញុំសូមការពិត ពីបង។ ខ្ញុំសុំសួរបងថា ពិតជាពឹងខ្ញុំឲ្យជួយរកអ្នក បើកឡាន និងអ្នកជួយការពារសុវត្ថិភាពបងខ្លាចគេលួចសម្លាប់ក្នុងអំឡុង ពេលបងមកស្រុកខ្មែរចុងក្រោយមែនទេ?
ខ្ញុំចង់ឲ្យគាត់និយាយ ព្រោះសាររបស់គាត់ ចុងក្រោយមានចរិតបំភ្លៃការពិត។
31. សារចុងក្រោយរបស់ខ្ញុំទៅ ជុន ចាន់បុត្រ ថា : ការពិតខ្ញុំចង់ឲ្យបង បម្រើជាតិដោយមិនប្រើល្បិចអ្វីទេ ខ្ញុំបាននាំបង ស្គាល់បង ផាន់ ពីរលើក រួចហើយ ។ ខ្ញុំក៏បានសម្របសម្រួលឲ្យបងជួបលោកក្មួយហ៊ុន ម៉ាណែត តាមបំណងបង គឺជាការពិតទេ? វាពិតជា ប៉ះពាល់ដល់សុវត្ថិភាពការងាររបស់បង បើសម្តែងការពិត។ តែទំនងមិនបញ្ហាទេ ព្រោះបងថា រឿងរ៉ាវនេះ បងបានរាយការណ៍ និងសុំគោលការណ៍ពី អាមេរិករួចហើយដើម្បីជាហ្គេមចារកម្ម។
32. កន្លែងហ្នឹងខ្ញុំចង់ប្រាប់គាត់ថា : ខ្ញុំនិយាយនេះបើសិនជាពិត វាអាចវិទ្យុអាស៊ីសេរីខឹងសម្បារគាត់ថា គាត់មកទាក់ទងយើង ហើយអាចបណ្តេញគាត់ ចោល។ ប៉ុន្តែ នៅពេលខ្ញុំឃើញសាររបស់គាត់ និយាយឡើងសុទ្ធតែគាត់ធ្វើអ្វីមួយ គឺមានការគ្រោងទុកជាមួយអាមេរិក CIA មានតាំងពីរៀបចំគម្រោងឲ្យជួបជាមួយក្មួយ ម៉ាណែត ក៏សួរ យោបល់ អញ្ចឹងខ្ញុំគិតថា ទោះបីខ្ញុំនិយាយរឿងនេះ ចេញ ក៏គាត់អត់មានអីដែរ ព្រោះគាត់ធ្វើតាមបញ្ជាគេទាំងអស់។
33. កន្លងមក គាត់ប្រើខ្ញុំជាហ្គេមដើម្បីបម្រើចារកម្មឲ្យបរទេស។
ខ្ញុំសន្និដ្ឋានអញ្ចឹង៕
...]
សម្រង់សម្តីលោក រដ្ឋា វិសាល អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វិសាល អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដែល បានចេញមុខលាតត្រដាងការពិតអំពីល្បិចកល់របស់ លោក ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ដែលតែងបំភ្លៃការពិតជុំវិញស្ថានភាពនៅកម្ពុជា ក្នុងប្រព័ន្ធបណ្តាញសង្គម https://www.facebook.com/wfradio.kh/videos/368495030848706/
ម៉ាណែត ដែរ ដើម្បីបង្ហាញពីទស្សនៈការយល់ឃើញរបស់គាត់ ចំពោះកិច្ចការជាតិ។ ខ្ញុំគ្មានគម្រោងចារកម្មដូចដែល ជុន ចាន់បុត្រ និយាយទេ។
21. បន្ទាប់មក ខ្ញុំបានទទួលព័ត៌មានពី ជុន ចាន់បុត្រ ថា បានជួបឯកឧត្តម ហ៊ុន ម៉ាណែតហើយ នៅមុនចូលឆ្នាំខ្មែរ ប្រហែលជាថ្ងៃ៧-៨ ដែលតាមគម្រោង គឺជួបនៅថ្ងៃទី១០ ខែមេសា។
-ជុន ចាន់បុត្រ ប្រាប់ថា : នៅក្នុងជំនួប គឺបាន បង្ហាញពីការយល់ឃើញពីទស្សនវិស័យប្រាប់គ្នាទៅវិញទៅមក គឺខុសពីក្នុងសាររបស់ ជុន ចាន់បុត្រ ថា ឯកឧត្តម ហ៊ុន
ម៉ាណែត ប្រមាថគាត់ ពេលដែលគាត់ទៅដល់ ប្រៀបទៅឪពុកជានាយក រដ្ឋមន្ត្រីប្រើពាក្សសម្តី ច្រងេងច្រង៉ាង។
-ជុន ចាន់បុត្រ មិនដែល និយាយដូច្នេះប្រាប់ខ្ញុំទេ គាត់មានតែសម្តែងក្តីត្រេកអរនៅពេលបានជួបឯកឧត្តម ហ៊ុន ម៉ាណែត។
22. ជុន ចាន់បុត្រ ប្រាប់ខ្ញុំថា : នឹងមានគម្រោង មួយទៀត សុំជួបឯកឧត្តម ហ៊ុន ម៉ាណែត ជាលើក ទីពីរ។ អញ្ចឹង ជុន ចាន់បុត្រ, ខ្ញុំ, ម៉ៅ សុផាន់ បានជជែកគ្នារឿងហ្នឹង ហើយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏សន្យាថា នឹងធ្វើម៉េចឲ្យបានជួបជាលើកទីពីរ ដើម្បីឲ្យកាន់តែយល់ចិត្តគ្នា។ នេះជារឿងពិត។
23. យើងបានទទួលភ្លើងខៀវពីឯកឧត្តម ហ៊ុន
ម៉ាណែត តាមរយៈ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា នឹងជួបមុនចូលឆ្នាំបន្តិច ឬក្រោយចូលឆ្នាំបន្តិច។ -កំពុងរង់ចាំថ្ងៃជួប ក៏មាន ព្រឹត្តិការណ៍មួយកើតឡើង ។ខ្ញុំបានទទួលសារមួយពី ជុន ចាន់បុត្រ គាត់ថា មានរឿងហើយ, ហើយក៏ឃើញប្រភព សារព័ត៌មានផ្សេងៗទៀត ដែលគេផ្សាយថា ជុន ចាន់បុត្រ បានលួចចូល ពន្ធនាគារជាមួយគណបក្សសង្គ្រោះជាតិ មាន ឡុង រី ទាញ ជុន ចាន់បុត្រ ឲ្យបន្លំជាមួយក្រុមខ្លួនជាក្រុមការងារដើម្បីសួរសុខទុក្ខអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារនោះ។ -មិនមែនដូចគាត់ថា ទៅ ក្នុងនាមជាអ្នកកាសែតទេ គឺចេតនាបន្លំតែម្តង ពីព្រោះយើងឃើញហើយ វីដេអូដែលខាងពន្ធនាគារគេថតបាន ហើយតាមដែលធ្លាប់ដឹងវិទ្យុអាស៊ីសេរីធ្លាប់លួចចូលម្តងពីរដងហើយ មិនមែនដូច ជុន ចាន់បុត្រ ថា គាត់ធ្លាប់ចូលច្រើនលើក មិនមែនទេ គឺអ្នកផ្សេងគេចូល។ នេះជាអំពើខុសច្បាប់ មិនមែន ដូច ជុន ចាន់បុត្រ ថា ជារឿងរបស់អ្នកកាសែតត្រូវទៅសម្ភាសន៍ក្នុងគុកអីទេ វាអត់អាចធ្វើអញ្ចឹងបានទេ, ច្បាប់។ លោកចង់ជួប អាចចូលទៅជួបបាន ដោយសុំការអនុញ្ញាតពីឆ្មាំពន្ធនាគារ ពីអនុរក្សពន្ធនាគារ មិនមែនលោក សុំគេចូលដោយត្រឹមត្រូវឯណា ទៅលួចបន្លំក្នុងនាមជាប្រតិភូរបស់អតីតបក្សសង្គ្រោះជាតិ។ -ខ្ញុំថា : រឿងនេះជាការរៀបចំទុកមុនរវាងគណបក្សសង្គ្រោះជាតិ និង ជុន ចាន់បុត្រ។
-ខ្ញុំរកឃើញចំណុចកត់សម្គាល់ជាច្រើន ដែលវិទ្យុអាស៊ីសេរីបង្កើតឡើងដើម្បីបម្រើឲ្យនយោបាយ បង្កើតឡើងដើម្បីឃោសនា នយោបាយ។
បើមានឳកាស ខ្ញុំនឹងជម្រាបជូនពេលក្រោយ។
24. ជុន ចាន់បុត្រ លួចចូលពន្ធនាគារ គេ ចាប់បាន។ ដល់ចាប់បានគេប្តឹង គេមានវីដេអូគេថត បានទាំងអស់ អញ្ចឹងគេប្តឹងទៅតុលាការក្រោយ ចូលឆ្នាំ។
-ជុន ចាន់បុត្រ ទូរស័ព្ទមកខ្ញុំឲ្យប្រាប់ទៅ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្រួលជាមួយឯកឧត្តម ហ៊ុន ម៉ាណែត កុំអោយគេ ចាប់ខ្លួនគាត់។ គាត់នឹងចូលទៅបំភ្លឺនៅតុលាការ ព្រោះតុលាការកោះអញ្ជើញគាត់នៅថ្ងៃទី២ ខែឧសភា។ អញ្ចឹងខ្ញុំក៏ ទូរស័ព្ទទៅឧត្តមសេនីយ៍ ម៉ៅ សុផាន់ សុំឲ្យជួយរឿងហ្នឹងទៀត ព្រោះខ្ញុំគិតថា ចង់ឲ្យ ជុន ចាន់បុត្រ ក្លាយទៅជាអ្នកបម្រើជាតិឲ្យបាន ពិតប្រាកដ ព្រោះ ជុន ចាន់បុត្រ ធ្វើការមិនមែន ដោយឆន្ទៈទេ គឺគាត់មានមេកើយរៀបចំ
សេណារីយ៉ូត្រឹមត្រូវ។
25. ចម្លើយដែលបានមក ពីឧត្តមសេនីយ៍ ម៉ៅ
សុផាន់ ថា : សូមឲ្យប្រាប់ទៅ ជុន ចាន់បុត្រ ថា សូមឲ្យអនុវត្តផ្លូវច្បាប់ទៅ ឲ្យចូលទៅបំភ្លឺតាមការកោះហៅទៅ។ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រាប់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ប្រាប់អញ្ចឹង។ បើយើងមិនធ្វើអីខុសទេ គឺមិនមានអីធ្ងន់ធ្ងរទេ។
26. ជុន ចាន់បុត្រ អត់
ទុកចិត្ត ហើយចេះតែ
ជម្រុញឲ្យធ្វើយ៉ាងម៉េចឲ្យមានការធានាពីឯកឧត្តម ហ៊ុន ម៉ាណែត កុំឲ្យចាប់ខ្លួនគាត់ ប្រសិនបើគាត់ឡើងតុលាការ។ -អញ្ចឹងចម្លើយបន្តបន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ាណែត គឺ សូមឲ្យ ជុន ចាន់បុត្រ ចូល បំភ្លឺ។
27. ខ្ញុំចាំបានថា ប្រហែលថ្ងៃទី២៨ ឬ ២៩មេសា វេលាម៉ោងប្រហែល ១០យប់ ខ្ញុំបានទទួលសារពី ជុន ចាន់បុត្រ ។គាត់ ប្រាប់ថា : គាត់កំពុងនៅ លើយន្តហោះ ព្រោះអាមេរិកតម្រូវឲ្យគាត់ ភៀសខ្លួនចេញពីកម្ពុជា។ -ជុន ចាន់បុត្រ នៅតែ ទទូចឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ធានាចំពោះរូបគាត់។ ខ្ញុំបានប្រាប់ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អំពីរឿងនេះ ចម្លើយមានតែមួយ គឺធ្វើតាមច្បាប់។ តែ ជុន ចាន់បុត្រ មិនអស់ចិត្តនៅតែចង់បានការធានា ទីបំផុតឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា ជុន ចាន់បុត្រ ទាក់ទង ទៅឯកឧត្តម ហ៊ុន ម៉ា
ណែត ផ្ទាល់តែម្តងទៅ ព្រោះធ្លាប់មានទំនាក់ទំនងគ្នាពីមុន។ -កន្លះម៉ោងក្រោយមក ជុន ចាន់បុត្រ ប្រាប់ខ្ញុំថា គាត់អត់ទទួលយកបានទេ ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែនិយាយពាក្យដដែលហ្នឹង។ ពេលនោះ ក្នុងសាររបស់គាត់ ប្រើពាក្យមួយដែលខ្ញុំចាត់ទុកថា គាត់មានកំហឹងណាស់។
-គាត់សរសេរថា : ឯកឧត្តម ហ៊ុន ម៉ាណែត នៅតែនិយាយអញ្ចឹង គាត់អត់ជឿទុកចិត្តទេ គាត់អត់អាចត្រឡប់មកវិញ បានទេ គាត់ត្រូវតែទៅអាមេរិក ហើយទៅដល់អាមេរិកគាត់នឹងធ្វើដូចដើម មិនមែន ប្រើពាក្យផ្សាយទេ។ ខ្ញុំយល់ន័យហ្នឹង។
ខ្ញុំបានឡើងទៅ ភ្នំពេញជួបឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅចោមចៅ យើងរៀបចំគម្រោង ហើយសុំគោលការណ៍ពីថ្នាក់ដឹកនាំ។ ថ្នាក់ដឹកនាំក៏សម្រេចឲ្យអង្គរក្ស ៣នាក់ ស្លៀកពាក់ស៊ីវិល ដើម្បីរង់ចាំការពារសុវត្ថិភាពឲ្យ ជុន ចាន់បុត្រ។ ពេលនោះ យើងប្រើឡានផ្ទាល់ខ្លួនទេ។
11. យើងបារម្ភណាស់ ពីព្រោះគាត់(ជុន ចាន់បុត្រ) ប្រាប់ថា : គាត់មក លើកនេះ គាត់មានអារម្មណ៍ថា គាត់អាចស្លាប់ ។ គាត់ថា គាត់ត្រៀមសរសេរលិខិតបណ្តាំទៀត ហើយគាត់ ប្រាប់ចំណុចពិសេស មួយទៀតថា :ប្រធានអាស៊ីសេរីនៅវ៉ាស៊ីនតោនឌីស៊ី បានតម្រូវឲ្យគាត់ ចុះហត្ថលេខាលើលិខិតមួយដែលបញ្ជាក់ថា នឹងមិនប្តឹងផ្តល់វិទ្យុ(អាស៊ីសេរី)នេះទេ ប្រសិនបើគាត់គ្រោះថ្នាក់។ នេះគាត់ ប្រាប់ខ្ញុំផ្ទាល់អញ្ចឹង។
-ជុន ចាន់បុត្រ គាត់ទុកចិត្តខ្ញុំណាស់ ប៉ុន្តែសារចុងក្រោយរបស់គាត់ ២-៣ចុងក្រោយនេះ ហាក់ដូចជាពាំត្រណោត។ គាត់ទុកចិត្តខ្ញុំ ពេលខ្លះគាត់ចោទថា ខ្ញុំចារកម្ម របស់រដ្ឋាភិបាលបង្កប់នៅអាស៊ីសេរីអីជាដើមអញ្ចឹងទៅ។
12. គាត់ប្រាប់ថា : គេ តម្រូវឲ្យគាត់ផ្តិតមេដៃលើឯកសារមិនឲ្យគាត់ ឬក្រុមគ្រួសារគាត់ប្តឹងផ្តល់អាស៊ីសេរីទេ ប្រសិនបើគាត់ មានគ្រោះថ្នាក់ដល់អាយុជីវិតណាមួយ។ គាត់ថា គាត់បារម្ភខ្លាចគេសម្លាប់គាត់។ គាត់ថា អាចផ្ទៃក្នុងគាត់ផង ពីព្រោះយើងដឹងហើយនយោបាយ ចារកម្ម CIAគាត់អាច បារម្ភខ្លាចបាតដៃទី៣ យើងមិនដឹងថា អ្នកណាទេបាតដៃទី៣? ពីព្រោះជួនកាលល្បិច នយោបាយ បាញ់សម្លាប់ចោលហើយទម្លាក់ កំហុសមកលើរដ្ឋាភិបាល ហើយក៏គាត់បារម្ភខ្លាចថា រដ្ឋាភិបាល អញ្ចឹងហើយបានគាត់សុខចិត្តយកអង្គរក្សរដ្ឋាភិបាលកុំឲ្យគេបាញ់សម្លាប់គាត់។
គាត់ឆ្លាតដែរកន្លែងហ្នឹង។
13. ខ្ញុំក៏យល់ឃើញអញ្ចឹងដែរ ។ ខ្ញុំពិភាក្សាជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា : តួនាទីរដ្ឋាភិបាល គឺ ការពារប្រជាពលរដ្ឋ ហើយ ជុន ចាន់បុត្រ ក៏ គាត់មានឈាមជ័រជាខ្មែរដែរ ថ្វីត្បិតធ្វើការឲ្យវិទ្យុអាស៊ីសេរីមាននិន្នាការ ប្រឆាំង។ អញ្ចឹងហើយបានខ្ញុំជម្រាបឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា យើងជួយការពារគាត់ ទៅ :
-ទី១ : យកចំណេញថា បើគេសម្លាប់គាត់ គេអាចទម្លាក់កំហុសមកលើ រដ្ឋាភិបាល។ បើយើងជួយគាត់វិញ យើងបានបំពេញកាតព្វកិច្ចជាថ្នាក់ដឹកនាំដើម្បីការពារជាតិយើងដែរ ព្រោះគាត់ជាជនជាតិខ្មែរយើងដែរ។
14. ម៉ោង ១០ជាង យើងបើកឡានចេញទៅ។ អង្គរក្សមួយបើកឡាន ខ្ញុំអង្គុយខាងមុខ អង្គរក្សពីរ នាក់នៅអង្គុយខាង ក្រោយ។ ទៅដល់វាលយន្តហោះម៉ោង ១០ជាងហើយ ខ្ញុំបាន ប្រាប់ទៅអង្គរក្សពីរនាក់ថា ឲ្យម្នាក់នៅច្រកចេញកន្លែងរង់ចាំអ្នកដំណើរចេញ ខ្ញុំបានយកឡានទៅ ដាក់នៅក្នុងចំណតក្បែរកន្លែងចេញ ។បន្ទាប់មកខ្ញុំប្រាប់អង្គរក្សនៅសងខាងថា ឲ្យជួយមើលខ្លាចគេ បាញ់គាត់។
15. ម៉ោង ១១យប់ ខ្ញុំតេ ទៅគាត់ថា : យើងបាន រៀបចំផែនការរួចហើយដូចដែលយើងនិយាយគ្នា តែគាត់ថា អត់ទេ ដូរផែនការហើយ។ គាត់ថា ពេលដែលគាត់ចុះចតនៅតូក្យូ ប្រទេសជប៉ុន គាត់ថា បានទទូលសារមួយពី អាមេរិកមកថា មានអាមេរិកមួយក្រុមចាំទទួលគាត់ ។ អញ្ចឹងគាត់ ប្រាប់ខ្ញុំថា កុំចូលជិតគាត់អីនៅឲ្យឆ្ងាយ។
16. ដោយសារខ្ញុំស្រឡាញ់គាត់ ខ្ញុំបានទៅឈរពីមុខគាត់នៅពេលដែលគាត់ចេញមក។
ខ្ញុំគិតថា បើគេបាញ់ត្រូវខ្ញុំចុះ ព្រោះខ្ញុំឈរមុខគាត់។ កន្លែងហ្នឹង ខ្ញុំឈឺចាប់ណាស់ថា ខ្ញុំហ៊ានលះបង់ជីវិតចំពោះគាត់ តែហេតុអីបានជា ជុន ចាន់បុត្រ គាត់ធ្វើអញ្ចឹងដាក់ខ្ញុំវិញ។ -ពេលខ្ញុំដើរបាន ១០ម៉ែត្រ ជុន ចាន់បុត្រ ប្រាប់ខ្ញុំថា គេមកទទួលគាត់ហើយ មានឡានលុចស៊ីសពណ៌ខ្មៅ មានជនជាតិអាមេរិកាំងពីររូបទទួលគាត់ឡើងឡាន ហើយ មានអ្នកបើកបរម្នាក់ទៀត ទៅស្នាក់នៅសណ្ឋាគារសាន់វ៉េ។
17. ក្រោយជនជាតិអាមេរិកាំងចេញពី សណ្ឋាគារ ខ្ញុំបានទៅជួប ជុន ចាន់បុត្រ នៅក្នុងសណ្ឋាគារ។ ពេលទៅដល់សណ្ឋាគារ ខ្ញុំបានឃើញមនុស្សម្នាក់ជនជាតិខ្មែរអង្គុយខាងមុខ បន្ទប់ ទំនងជាអ្នកការពារ និងនៅខាងក្នុង មានអ្នកយកព័ត៌មានអាស៊ីសេរី ពីររូបនៅទីនោះរួចជា ស្រេច គឺ អ៊ួន ឆិន និង យាង សុជាមេត្តា។
-ខ្ញុំខ្សឹបប្រាប់គាត់ថា : បងសូមឲ្យពីរនាក់នោះចេញ ខ្ញុំចង់និយាយជាមួយបងបន្តិច។ ខ្ញុំអត់ និយាយទេ ព្រោះមើលក្នុងសណ្ឋាគារនោះ ខ្លាចគេលួចបង្កប់ថតសម្លេងជាដើម។
-យើងខ្លាចដែរ ព្រោះអ្វីដែលយើងរៀប Plan ជាមួយ ជុន ចាន់បុត្រ អាចប៉ះពាល់ដល់អាស៊ីសេរីដែរ។
18. ព្រឹកឡើងម៉ោងប្រហែល៩ ខ្ញុំបានទូរស័ព្ទ ទៅបង ម៉ៅ សុផាន់ រឿងដែល ជុន ចាន់បុត្រ មានអង្គរក្សជនជាតិអាមេរិក និងរិះរកវិធីជួយ ជុន ចាន់បុត្រ។
-ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា : ឥឡូវយើងជួបញាំបាយមួយពេលជាមួយគ្នាដើម្បីយើងជជែកគ្នានៅម៉ោង ១២ថ្ងៃត្រង់ នៅ ភោជនីយដ្ឋានកូរ៉េមួយនៅទួលគោក។
19. ការពិភាក្សាបានឯកភាពគ្នាថា មិនបាច់ប្រើអង្គរក្ស (ង៧០)ទេ តែអាច នៅពីចម្ងាយៗបាន។ ខ្ញុំថា ឥឡូវបង (ជុន ចាន់បុត្រ) មានអង្គរក្សការពារហើយ តែពេលសង្ស័យនៅកន្លែងណាមួយដែល បងចុះទៅ បងបារម្ភខ្លាច សូមទូរស័ព្ទមកខ្ញុំនៅ រតនគិរី ខ្ញុំនឹងទូរស័ព្ទទៅជម្រាបឧត្តមសេនីយ៍
ម៉ៅ សុផាន់ ដើម្បីឲ្យអង្គរក្សយើងជួយឃ្លាំមើល។
-ចុងក្រោយគាត់ (ជុន ចាន់បុត្រ) ព្រមព្រៀងគ្នាអញ្ចឹង។
20. យើងបានពិភាក្សាគ្នាថា គួរតែរៀបចំជំនួបមួយរវាងលោក ជុន ចាន់បុត្រ និងឯកឧត្តម
ហ៊ុន ម៉ាណែត។ គាត់ យល់ព្រម ពីព្រោះគាត់ ចង់ជួបឯកឧត្តម ហ៊ុន
ល្បិចកល់បំភ្លៃការពិតរបស់ ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ត្រូវបាន លាតត្រដាង តាមរយៈ លោក រដ្ឋា វិសាល អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សូមអានសម្រង់សម្តីលោក រដ្ឋា វិសាល កាលពីថ្ងៃទី ១៩ កញ្ញា ២០២០ ដូចបានសង្ខេបជូនពីការផ្សាយផ្ទាល់ ក្នុងបណ្តាញសង្គម
ខ្លឹមសារស្រង់ចេញពីវីដេអូផ្សាយផ្ទាល់៖ https://www.facebook.com/wfradio.kh/videos/368495030848706/
[...
1. លោក ជុន ចាន់បុត្រ មានជំងឺមហារីកខួរក្បាល ដំណាក់កាលទី៣ ឈានដល់ការបាញ់សារធាតុគីមី ដែលអាចប្រឈមនឹងសេចក្តីស្លាប់។
-លោក ជុន ចាន់បុត្រ ធ្លាប់ទៅទទួលការ ព្យាបាលនៅប្រទេសបារាំង។
2. បុគ្គល ជុន ចាន់បុត្រ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាសកម្មជន នយោបាយ។
-ពីមុនគាត់ជាអ្នកកាសែតអាជីពដ៏ល្អម្នាក់មានការ ស្រឡាញ់ពីសហការី។
3. វិទ្យុអាស៊ីកាលពីជាង ១០ឆ្នាំមុន ប្រជាពលរដ្ឋឲ្យតម្លៃ ចូលចិត្តស្តាប់ មាន វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវពិតមែន។
-ក៏ប៉ុន្តែជាង ១០ឆ្នាំក្រោយនេះ មានការប្រែប្រួលច្រើន ហើយបន្ទាប់ពី
ជុន ចាន់បុត្ររត់ចេញពី ប្រទេសកម្ពុជាទៅ បានក្លាយជាសកម្មជនបម្រើឲ្យគណបក្សប្រឆាំង លែងជាអ្នកសារព័ត៌មានអាជីពទៀតហើយ។ -ជាក់ស្តែងអ្នកគាំទ្រវិទ្យុនេះ ក្រោយមកគេលែងស្តាប់ ដោយសារថា :
ពី មួយថ្ងៃទៅមួយថ្ងៃ ព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានអ្វីក្រៅពីការ បំភ្លៃការពិតសភាព ការណ៍នៅកម្ពុជា ក៏ដូចជា បំភ្លៃទៅលើថ្នាក់ដឹកនាំជាតិ។
4. ជុន ចាន់បុត្រ ធ្លាប់មករស់ខេត្តរតនគិរីពី ៣-៦ខែ នៅពេលដែលវិទ្យុអាស៊ីសេរីបាន បណ្តេញគាត់ចេញអំឡុងឆ្នាំ២០០៥ ឬ២០០៧ ពាក់ព័ន្ធកំហុសបេសកកម្ម។
-នៅពេលនោះ គាត់បានចូលបម្រើការងារជាមន្ត្រី យូនីសេហ្វ (UNICEF) ហើយគាត់រៀបចំគម្រោង មួយនៅខេត្តរតនគីរី ពាក់ព័ន្ធសហគមន៍ជនជាតិ ដើមភាគតិច។
-ពេលនោះ ជុន ចាន់បុត្រ មកហូបបាយផ្ទះខ្ញុំសឹងរាល់ថ្ងៃ ធ្វើឲ្យយើងទាំង២ មានភាពស្និទ្ធស្នាល នឹងគ្នា។
5. កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៧យប់ ខ្ញុំបានទទូលទូរស័ព្ទពីជុន ចាន់បុត្រ ពីសហរដ្ឋអាមេរិកប្រាប់ថា គាត់មានគម្រោងឡើងមកភ្នំពេញរយៈពេលប្រហែលមួយខែទៀត។ គាត់ប្រាប់ថា : ឡើងមក ភ្នំពេញលើកនេះ មានការ បារម្ភពីសុវត្ថិភាពខ្លាំងណាស់ ពីព្រោះព្រឹត្តិការណ៍ថ្មីៗដែល មានការបាញ់សម្លាប់បណ្ឌិត កែម ឡី អញ្ចឹងគាត់ក៏បារម្ភខ្លាចគេ បាញ់សម្លាប់គាត់ដែរ។
6. គាត់ប្រាប់ខ្ញុំឲ្យជួយរកអ្នកបើកបរម្នាក់ដែល បើកបរជូនគាត់ផងនិងការពារសុវត្ថិគាត់ផង។ -ពេលនោះ ខ្ញុំគិតមួយភ្លេតឃើញថា ខ្ញុំមាន ប្អូនថ្លៃម្នាក់ដែលចេះបើកឡាន ក៏ប៉ុន្តែគាត់មិនមានសមត្ថភាពការពារបានទេ ព្រោះជាជនស៊ីវិលមិនចេះវាយតប់។ ខ្ញុំប្រាប់ ជុន ចាន់បុត្រ វិញថា :ខ្ញុំមានប្អូនអាចបើកឡានបានតែមិនអាចការពារសុវត្ថិភាព បានទេ។
-ខ្ញុំក៏នឹកឃើញដល់គោលការណ៍វិទ្យុអាស៊ីសេរីដែលគេអនុញ្ញាតឲ្យជួលអង្គរក្សឯកជន។ អញ្ចឹងខ្ញុំប្រាប់ ជុន ចាន់បុត្រ ថា យើងគួរតែជួលអង្គរក្សឯកជនដែលមាន ការហ្វឹកហាត់។ ជុន ចាន់បុត្រ ប្រាប់ថា វិទ្យុអាស៊ីសេរីកាត់បន្ថយថវិកា ច្រើន អញ្ចឹងអត់មានលទ្ធភាពជួលអង្គរក្សទេ។
7. ខ្ញុំស្គាល់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដូច្នេះខ្ញុំប្រាប់ទៅ ជុន ចាន់បុត្រ រឿងអ្នកការពារ។
-ជុន ចាន់បុត្រ ក៏ យល់ព្រម។
-មុននេះ ខ្ញុំធ្លាប់នាំ ជុន ចាន់បុត្រ ទៅជួបឧត្តមសេនីយ៍ ម៉ៅ សុផាន់ ពីរដងរួចមកហើយ។ គោលបំណងសំខាន់ ខ្ញុំចង់ឲ្យ ជុន ចាន់បុត្រ និងឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួបគ្នាជជែកពីបញ្ហាប្រទេសជាតិ (ស្គាល់គ្នាផ្តល់យោបល់ឲ្យគ្នាទៅវិញទៅមក) ។
អញ្ចឹងខ្ញុំព្យាយាមនាំ ជុន ចាន់បុត្រ ទៅជួបឧត្តមសេនីយ៍ ម៉ៅ សុផាន់ ពីរដង ជាលក្ខណៈធម្មតា។ មិនមែនជារឿងចៃដន្យដែល ជុន ចាន់បុត្រ ស្គាល់ ម៉ៅ សុផាន់ ពេលសុំអង្គរក្សទេ ។ តាមពិតខ្ញុំបាននាំគាត់ជួប ម៉ៅ សុផាន់ ពីរដងរួចមកហើយ។
8. អំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ខ្ញុំបានទូរស័ព្ទ ទៅឧត្តមសេនីយ៍ ម៉ៅ សុផាន់ រៀបរាប់រឿងដែល ជុន ចាន់បុត្រ ភ័យខ្លាចគេសម្លាប់ ដូច កែម ឡី អញ្ចឹង មិនដឹងបាតដៃទី៣ ឬបុគ្គលណា? ខ្ញុំគិតថា បើ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជួយបានក៏ល្អដែរ។
-ដំបូងឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រកែកដែរថា : អ្ហេ! ដូចមិនស្រួលទេ !
ជេររដ្ឋាភិបាលសឹងអី មកឲ្យរដ្ឋាភិបាលការពារ។ ប៉ុន្តែគាត់ធ្លាប់មានមនោសញ្ចេតនាដែរ ព្រោះគាត់ និង ជុន ចាន់បុត្រ ស្គាល់គ្នា។
-គាត់ (ម៉ៅ សុផាន់) ប្រាប់ខ្ញុំវិញថា :ឥឡូវប្រាប់ទៅ ជុន ចាន់បុត្រទៅព្រោះ ជុន ចាន់បុត្រ និយាយអត់ ច្បាស់ទេថា មកខែក្រោយ នៅយូរ។ អញ្ចឹងឲ្យខ្ញុំប្រាប់ទៅ ជុន ចាន់បុត្រ វិញថា ឥឡូវឲ្យគាត់ សម្រេចចិត្តឲ្យបានច្បាស់ថា តើគាត់មកភ្នំពេញមែនអត់? បើមកមែន សុំឲ្យផ្តល់ដំណឹងមុនមួយ សប្តាហ៍ដើម្បីប្រាប់មកខ្ញុំ ដើម្បខ្ញុំជម្រាបទៅ ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ហើយលោករាយការណ៍ ទៅថ្នាក់លើដើម្បីសុំគោលការណ៍។ នេះជាការពិត។
-ពេលនោះ ជុន ចាន់បុត្រ ក៏ឯកភាព។
9. ប្រហែលដើមខែមីនា ឆ្នាំ២០១៧ ដដែលនេះ ជុន ចាន់បុត្រ តេមកខ្ញុំថា គាត់ រៀបចំគម្រោងមកភ្នំពេញនៅសប្តាហ៍ក្រោយ គាត់ ឲ្យរៀបចំគម្រោងរៀបចំអង្គរក្ស។
-ពេលនោះ ខ្ញុំប្រាប់គាត់ថា : មានតែអង្គរក្ស ម៉ៅ សុផាន់ ទេ។ ខ្ញុំឆ្ងល់ថា ហេតុអីគាត់ធ្វើការនៅអាស៊ីសេរី តែសុំកងអង្គរក្សពីឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដើម្បីការពារអាយុជីវិតគាត់។
10.
ល្បិចកល់បំភ្លៃការពិតរបស់ ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ត្រូវបាន លាតត្រដាង តាមរយៈ លោក រដ្ឋា វិសាល អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សូមអានសម្រង់សម្តីលោក រដ្ឋា វិសាល កាលពីថ្ងៃទី ១៩ កញ្ញា ២០២០ ដូចបានសង្ខេបជូនពីការផ្សាយផ្ទាល់ ក្នុងបណ្តាញសង្គម https://www.facebook.com/617890781586440/posts/4463016260407187/
ល្បិចកល់បំភ្លៃការពិតរបស់ ជុន ចាន់បុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ត្រូវបាន លាតត្រដាង តាមរយៈ លោក រដ្ឋា វិសាល អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី សូមអានសម្រង់សម្តីលោក រដ្ឋា វិសាល កាលពីថ្ងៃទី ១៩ កញ្ញា ២០២០ ដូចបានសង្ខេបជូនពីការផ្សាយផ្ទាល់ ក្នុងបណ្តាញសង្គម https://www.facebook.com/617890781586440/posts/4463016260407187/
អបអរពិធីបុណ្យ ភ្ជុំបិណ្ឌ ២០២០!
សូមបងប្អូន សមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បីឃ្លៀងឃ្លាតឡើយ។
ហ៊ុន ម៉ាណែត
ប្រធានយុវជនគណបក្សថ្នាក់កណ្តាល https://www.facebook.com/617890781586440/posts/4447236338651846/
#បិណ្ឌ១៤ បានប៉ុន្មានវត្តហើយ យុវជនយើង?
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ
#ភ្ជំបិណ្ឌ https://www.facebook.com/617890781586440/posts/4391485564226924/
យុវជនបក្សខេត្តឧត្តរមានជ័យ បាននាំបច្ច័យតម្កល់ក្នុងវេនបិណ្ឌទី១៣ ៨៦០$ និង ២.៣៤១.០០០រៀល ដើម្បីទំនុកបំរុង ដល់ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីវត្តអារាម https://www.facebook.com/617890781586440/posts/4444018965640250/
