យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
کانال យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 781 مشترک است و جایگاه 4 732 را در دسته سیاست و رتبه 534 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 781 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 23 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 372 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 9.07% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 6.51% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 978 بازدید دریافت میکند. در اولین روز معمولاً 702 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 19 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 24 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 781
مشترکین
-324 ساعت
+237 روز
+37230 روز
آرشیو پست ها
ឯកឧត្តម ហ៊ី វីរៈ ប្រធានស្តីទី ផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំគណប្រតិភូ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំពាក់ព័ន្ធនឹងការងារក្នុងវិស័យកីឡាពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា https://www.facebook.com/617890781586440/posts/4443426605699486/
យុវជនគណបក្សប្រជាជនកម្ពុជា ជាទីស្រឡាញ់រាប់អាន!
គ្មានការធ្វេីកំណែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ ប៉ុន្តែកំណែទម្រង់ ដែលអាចជោគជ័យទៅបាន គឺផ្អែកទៅលេីកត្តាសំខាន់ៗបួន៖
១. ចក្ខុវិស័យច្បាស់លាស់
២. ការប្តេជ្ញាខ្ពស់
៣. ការចូលរួមដោះស្រាយ
៤. ការលះបង់
ហ៊ុន ម៉ាណែត
ប្រធានយុវជនគណបក្សថ្នាក់កណ្តាល https://www.facebook.com/617890781586440/posts/4442576345784512/
ការពារព្រះកាយ/ខ្លួនពី #ជម្ងឺកូវីដ១៩ គ្រុនផ្តាសាយធំ និងជម្ងឺផ្សេងៗ៖
១. រក្សាអនាម័យដៃស្អាតជានិច្ច
២. ពាក់ម៉ាស់ក្នុងករណីចាំបាច់
៣. រក្សាគម្លាតសុវត្ថិភាព ១,៥ម
៤. បេីផ្តាសាយ ក្អក ក្តៅខ្លួន ត្រូវនៅដាច់ដោយឡែក
៥. បរិភោគម្ហូបអាហារមានអនាម័យ https://www.facebook.com/617890781586440/posts/4441277175914429/
ឯកឧត្ដម អ៊ុក ប្រជា ប្រធានកិត្តិយសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម រាជ រ៉ាប្រធានក្រុមការងារ យុវជនគណបក្សកម្ពុជាក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១២ នៅវត្តគូរ ស្ថិតក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២០
https://www.facebook.com/617890781586440/posts/4438152239560256/
តំណាងរបស់ ឯឧ ភុន សារពេជ្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ភូមិកំពូលមាស ឃុំឬស្សីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បាននាំយកសម្ភារៈ និងថវិការួមមាន ទឹកត្រី ៦០យូរ មី ៤០កេស និងថវិកាចំនួន ៧០ម៉ឺនរៀល ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកជីវភាព ចំនួន ៦០ គ្រួសារ ។ https://www.facebook.com/617890781586440/posts/4437350936307053/
ខេត្តមណ្ឌលគិរី៖ លោក ហឿន សុខណា ប្រធានក្រុមការងារយុវជនគណបក្សស្រុកកែវសីមា បានដឹកនាំសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក នាំយកទេយ្យទាន និងបច្ច័យរបស់ លោក សាយ ម៉េងគីម សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងបច្ច័យរបស់សមាជិក សមាជិកាយុវជនគណបក្សខេត្ត ស្រុក ទៅចូលរួមកាន់បិណ្ឌទី១២ នៅវត្តខេមរាបុញ្ញារាម ហៅវត្តថ្មី រួមមាន បច្ច័យសរុប ៥៧០.០០០រៀល ព្រមទាំងទេយ្យទានរួមមាន អង្ករ ០១ បេ មី ២ កេស ត្រីខ ២យួរ និងទឹកសុទ្ធ ២កេស។ https://www.facebook.com/617890781586440/posts/4437307116311435/
ឯកឧត្ដម ឌី រ៉ាដូ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារយុវជនចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ និងដាំកូនឈើចំនួន២៧០ដើម នៅវត្តសាមគ្គីមានជ័យដំរីផុស(ហៅវត្តដីថ្មី) https://www.facebook.com/617890781586440/posts/4436500383058775/
សូមសុវត្ថិភាពពេលបើកបរ ទៅទីវត្តអារាម និងទៅគ្រប់ទិសទី!
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ
#ភ្ជំបិណ្ឌ #បិណ្ឌ១២ https://www.facebook.com/617890781586440/posts/4391478604227620/
ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំបានមូលមតិគ្នាចូលរួមក្នុងពិធីកាន់បិណ្ឌទី១១ នៅវត្តអម្ពវ័ន្ត ហៅវត្តស្វាយដំណាក់ ភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ https://www.facebook.com/617890781586440/posts/4433694740006006/
ប្រធានក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី ចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ នៅវត្តចំនួន៣ នៅស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី https://www.facebook.com/617890781586440/posts/4433134483395365/
ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ចុះដាំ និងដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណ: នៅក្នុងមូលដ្ឋានរបស់ខ្លួន https://www.facebook.com/617890781586440/posts/4431597180215762/
សូមបួងសួង សុំឱ្យ សុខសន្តិភាព នៅជាមួយប្រទេសជាតិជាទីស្រឡាញ់របស់ជារៀងដរាប!
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ
#ភ្ជំបិណ្ឌ #បិណ្ឌ១១ https://www.facebook.com/617890781586440/posts/4391450434230437/
ឯកឧត្ដមបណ្ឌិត អុិត សំហេង សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សខណ្ឌបឹងកេងកង រាជធានីភ្នំពេញ https://www.facebook.com/617890781586440/posts/4431474086894738/
កិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាពឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ទទួលបន្ទុកផ្នែកឃោសនាអប់រំ ដែលមានសមាសភាពចូលរួមចំនួន ៣៥នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបន្ទប់លេខ ១២១ នៃទីស្នាក់ការគណបក្សប្រជាជនកម្ពុជា(វិមាន៧មករា) ដេីម្បីពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២០ និងវឌ្ឍនភាពផ្នែកឃោសនាអប់រំ ផែនការសកម្មភាព ឆ្នាំ២០២០ របស់ផ្នែកឃោសនាអប់រំ។ https://www.facebook.com/617890781586440/posts/4427155813993232/
ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា សមាជិកគណ:កម្មាធិការកណ្តាលយុវជនគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណ:អចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សខេត្ត https://www.facebook.com/617890781586440/posts/4427133227328824/
យុវជនគណបក្សស្រុកឈូក ខេត្តកំពត និង ស្រុកជុំគីរី ៦៦នាក់ ចូលរួមកាន់បិណ្ឌទី៨ នៅវត្តបាក់នឹមភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ក្រោមអធិបតី ឯកឧត្តម នឹម ច័ន្ទតារា អ្នកតំណាងរាស្រ្ត មណ្ឌលកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជុំគីរី ព្រមទាំលោកជំទាវ ហ៊ុន ស៊ីណាត នឹម ចន័្ទតារា និងសហការី នាថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០ https://www.facebook.com/617890781586440/posts/4423714857670661/
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត ប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពស់ខ្ពង់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បានចូលរួមកាន់បិណ្ឌទី៨ នៅវត្តចំនួន៤ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម https://www.facebook.com/617890781586440/posts/4423585191016961/
យុវជនស្រុកស្វាយអន្ទរ និងក្រុមការងារយុវជនឃុំទាំង ១១ឃុំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានជួសជុលផ្លូវ១ខ្សែប្រវែង ២០០ម៉ែត្រ ដែលមានការខូចខាតស្ថិតនៅក្នុងភូមិបាក់តាងឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ដែលចំណាយថវិកាអស់១ ៨០០ ០០០រៀល ក្នុងនោះថវិកាឯកឧត្តម ឌី វិជ្ជា ១ ២០០ ០០០រៀល ថវិកា ឯកឧត្តមជាសុ មេធី អភិបាលខេត្តនិងជាប្រធានយុវជនគណបក្សខេត្តព្រៃវែង ៤០០ ០០០រៀល ថវិកាក្រុមកាងារយុវជនគណបក្សស្រុកចំនួន ២០០ ០០០រៀល និងឯកឧត្តមអ៊ុំ សាត អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយព្រៃខ្លាជួយដីចំនួន១០ឡានមន្ថែមទៀត https://www.facebook.com/617890781586440/posts/4423551661020314/
ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា អនុញ្ញាតឲ្យគណៈប្រតិភូយុវជនក្រៅប្រព័ន្ធជួបពិភាក្សាការងារ https://www.facebook.com/617890781586440/posts/4421226991252781/
