CAM-ASEAN CHINESE PROGRAM
رفتن به کانال در Telegram
Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។
نمایش بیشتر5 875
مشترکین
اطلاعاتی وجود ندارد24 ساعت
+117 روز
+3030 روز
آرشیو پست ها
អាហារូបករណ៍ថ្នាក់ភាសាចិន និង អង់គ្លេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានជាប់់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២
_____
អបអរសាទរសិស្សានុសិស្សទូទាំងប្រទេសទាំងអស់ដែលបានជាប់់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២។
ជាការលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍសមត្ថភាពភាសាបរទេសរបស់ប្អូនៗទាំងអស់ គណៈគ្រប់គ្រង របស់សាលា CAM-ASEAN បានរៀបចំកម្មវិធី អាហារូបករណ៍ជំនាន់ទី៣ សម្រាប់ប្អូនទាំងអស់ដែលទើបប្រឡងជាប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០២២នេះ តាមនិទ្ទេសផ្សេងៗគ្នា។
អ្វីដែលកាន់តែពិសេសនោះ ឆ្នាំនេះ ប្អូនៗទាំងអស់អាចជ្រើសរើសកម្មវិធីសិក្សាភាសាអង់គ្លេស ឬចិន នៅសាខាអូឡាំពិក (ស្នាក់ការកណ្តាល) ឬសាខាផ្លូវ ២៧១។
***សម្រាប់ការស្នើអាហារូបករណ៍តាមសាខាដែលប្អូនចង់សិក្សា សូមចុចលើតំណខាងក្រោម ឬមកកាន់សាលាផ្ទាល់៖
- សាខាអូឡាំពិកៈ https://forms.gle/Wz2Jh3PW9dGkbdnBA
- សាខា ២៧១ : https://forms.gle/Wg2xi3FHhfy4bEXR6
***លក្ខខណ្ឌ៖
- អាហារូបករណ៍នេះសម្រាប់តែសិសស្សទើបប្រឡងជាប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០២២ តែប៉ុណ្ណោះ។
- សម្រាប់ការដាក់ពាក្យអាហារូបករណ៍ ប្អូនៗត្រូវមកទិញពាក្យអាហារូបករណ៍នៅសាលាផ្ទាល់ តាមសាខាដែលនៅជិតកន្លែងស្នាក់នៅរបស់ប្អូនៗ។
- ពាក្យអាហារូបករណ៍មានតម្លៃ ៥ដុល្លារ (ជាមួយការធ្វើតេស្តភាសាអង់គ្លេស ឬចិនដោយឥតគិតថ្លៃ)
- ចំពោះប្អូន ត្រូវភ្ជាប់ជាមួយ កាតសិស្ស និងលទ្ធផលប្រឡង ចេញដោយក្រសួងអប់រំ។
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ពេញ ឬដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។
***ទីតាំង CAM-ASEAN អូឡាំពិក
អាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយប្រហែល ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
https://goo.gl/maps/vm6B3GWuRrSTY6XC7
សម្រាប់ព័ត៌មានបន្ថែមៈ 023 976 999/ 093 900 761 / 085 625 621 / 070 774 450
* ទីតាំង CAM-ASEAN 271
អាសយដ្ឋាននៅអគារលេខ ៨០E0 ផ្លូវ ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ចម្ងាយប្រហែល ១០០ ម៉ែត្រ ពីវិទ្យាល័យ ជា ស៊ីម សាមគ្គី។
https://goo.gl/maps/ZWwr8nDNFVAMKYNN9
សម្រាប់ព័ត៌មានបន្ថែមៈ 023 995 888/ 061 887 188 / 060 881 788/070 774 450
[ដំណើរទស្សនកិច្ចសិក្សារបស់សិស្សសាលា CAM-ASEAN ទៅកាន់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា]
នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាសារៀន CAM-ASEAN (សាខាអូឡាំពិក និងសាខា២៧១) ចំនួន៩៦នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត បានអញ្ជើញ ចូលស្តាប់ការធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច របស់ព្រឹទ្ធសភា ដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈ កម្មការទី៧ព្រឹទ្ធសភា បទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា របស់លោក សុខ សុជាតិ ជំនួយការអគ្គលេខាធិការព្រឹទ្ធសភា និង បទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទីភារកិច្ច របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា របស់លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋាន អភិវឌ្ឈន៍ធនធានមនុស្ស។
បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរួចមក លោក តារា រិទ្ធ តំណាងឱ្យសាសារៀន CAM-ASEAN បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ម៉ាន់ ឈឿន ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ដែលបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញយ៉ាងលម្អិត ពីស្ថាប័នព្រឹទ្ធសភា។ ក្នុងនោះដែរ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាសារៀន CAM-ASEAN ត្រូវបានអញ្ជើញទៅទស្សនាទីតាំង សំខាន់ៗមួយចំនួន រួមមានសាលប្រជុំពេញអង្គ សាលប្រជុំអចិន្រ្តែយ៍ សាលប្រជុំពិសេស បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណព្រឹទ្ធសភា។
ទស្សនកិច្ចសិក្សានេះពិតជាបានជួយពង្រីកនូវចំណេះដឹង ដើម្បីជាទុនបន្ថែម ពាក់ព័ន្ធការតាក់តែងច្បាប់ នីតិវិធីរដ្ឋបាល ព្រមទាំងនីតិវិធីពិនិត្យច្បាប់ របស់ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាលារៀន CAM-ASEAN ។ ជាពិសេសជាងនេះទៅទៀត ទស្សនកិច្ចសិក្សានេះបានជំរុញលើកទឹកចិត្តដល់សិស្សនិស្សិត ឱ្យខិតខំសិក្សាបន្ថែមទៀត ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សី បន្តវេនសម្រាប់ប្រទេសជាតិនាពេលអនាគត។
【ហេតុអ្វីគួរសិក្សាភាសាអង់គ្លេស និងចិន នៅសាលាអន្តរជាតិ CAM-ASEAN?】
សាលាអន្តរជាតិ CAM-ASEAN គឺជាសាលាជំនាញផ្នែកបណ្តុះបណ្តាល ភាសាអង់គ្លេស និងភាសាចិន អស់រយៈពេលជិត១០ឆ្នាំមកហើយ។ សាលាអន្តរជាតិ CAM-ASEAN មានអគារ និងសម្ភារៈឧបទេស ដ៏ទំនើបសម្រាប់បម្រើដល់ការសិក្សា របស់សិស្សនិស្សិត, ក្រៅពីការសិក្សាក្នុងថ្នាក់រៀន សិស្សនិស្សិត ក៏អាចសិក្សាស្រាវជ្រាវ ដោយខ្លួនឯងបន្ថែមទៀតនៅបន្ទប់កុំព្យូទ័រ និងបណ្តាល័យ របស់សាលាប្រកបដោយផាសុកភាព។ លើសពីនេះទៀត សាលាអន្តរជាតិ CAM-ASEAN មានគ្រូបង្រៀនដែលមានជំនាញ ពិតប្រាកដ និងបទពិសោធន៍យូរឆ្នាំ, មានកម្មវិធីសិក្សាទាំងភាសាអង់គ្លេស និងភាសាចិន ច្បាស់លាស់ និងទាន់សម័យកាល ដែលយើងជឿជាក់ថា សិស្សនិស្សិតបន្ទាប់ពីរៀនចប់នៅសាលាអន្តរជាតិ CAM-ASEAN អស់រយៈពេល ២ឆ្នាំកន្លះ នឹងអាចប្រលង IELTS Test បានពិន្ទុ ៦.៥ ឬនឹងអាចប្រលងតេស្តសមត្ថភាពភាសាចិនបាន HSK4។ សាលាក៏បានរៀបចំនូវសកម្មភាពគាំទ្រជាច្រើនដូចជា ក្លឹបសិក្សា សិក្ខាសាលា ទស្សនកិច្ចសិក្សា កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ និងការប្រកួតប្រជែង ផងដែរ ដែលសាលាផ្តល់ជូនដោយឥតគិតថ្លៃ។
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិស្សានុសិស្សទាំងអស់មកសិក្សានៅសាលាអន្តរជាតិ CAM-ASEAN ទាំងពីរសាខា!
សម្រាប់ការស្នើធ្វើតេស្តចូលរៀន៖
- សូមចូលទៅកាន់ http://camasean.edu.kh/english-online-test
សម្រាប់ព័ត៌មានបន្ថែសាខាអូឡាំពិកមៈ 023 976 999/ 093 900 761 / 085 625 621 / 070 774 450
សម្រាប់ព័ត៌មានបន្ថែមសាខាសាមគ្គី២៧១ៈ 023 995 888/ 061 887 188 / 060 881 788/070 774 450
***សូមចុចចូលរួមក្រុម Telegram (https://t.me/camaseanenglishdepartment ) ដើម្បីទទួលបានព័ត៌មានថ្មីៗពី CAM-ASEAN ផ្នែកភាសាអង់គ្លេស
***សូមចុចចូលរួមក្រុម Telegram (https://t.me/camaseanchineseprogram) ដើម្បីទទួលបានព័ត៌មានថ្មីៗពី CAM-ASEAN ផ្នែកភាសាចិន
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
