Mala San
رفتن به کانال در Telegram
Environmental and Human rights defender | Author of Behind the black curtain
نمایش بیشتر1 740
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
+1730 روز
آرشیو پست ها
1 740
ព្រៃឈើគឺសម្បត្តិជាតិយើងទាំងអស់គ្នា! ការចូលរួមការពារថែរក្សា និងរាយការណ៍ពីបទល្មើសព្រៃឈើជូនសាធារណៈគឺជាករណីកិច្ចដែលយើងទាំងអស់គ្នាគួរតែនាំគ្នាឈឺឆ្អាល និងចូលរួម។
សូមដោះលែងអ្នកការពារព្រៃឈើទាំង៦នាក់ ពួកគាត់គ្មានកំហុសនោះទេ។
1 740
Repost from LICADHO / លីកាដូ
📌 អត្ថបទខ្លី៖ សកម្មជនព្រៃឈើ និងបរិស្ថានត្រូវបានចាប់ខ្លួន និងសាកសួរក្នុងខេត្តស្ទឹងត្រែង
ចេញផ្សាយ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅថ្ងៃនេះ សកម្មជនព្រៃឈើ និងបរិស្ថាន ៦ រូប ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងសួរចម្លើយ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលដែលពួកគេកំពុងតែធ្វើការឃ្លាំមើលលើករណីកាប់ព្រៃឈើដោយខុសច្បាប់ ។
លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេន ម៉ាត់ និងសកម្មជន១ រូបផ្សេងទៀត ត្រូវបានចាប់ខ្លូនដោយកងកម្លាំងចម្រុះកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ដំណឹង និងទីតាំងរបស់ពួកគាត់ក្នុងរយ:ពេល១២ម៉ោង ។ អ្នកទាំង ៦ រូបត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកំពុងបន្តសាកសួរដោយអាជ្ញាធរតាំងពីព្រឹកថ្ងៃសៅរ៍មកម៉្លេះ ។
👉តាមដានយើងនៅលើ Facebook | Telegram | Website
1 740
រីករាយថ្ងៃកំណើត អ្នកនាង Kanika Sak ! តើអ្នកនាង សាក់ កន្និកាជាអ្នកណា? ខាងក្រោមនេះគឺជាដំណើរជីវិត និងសាច់រឿងនៃការតស៊ូរបស់នាង៖
ជាក្មេងដែលមានកំណើតនៅលើដែនដីប្រទេសថៃ គឺជំរំជនភៀសខ្លួនខ្មែរ សាយធូ អ្នកនាងសាក់ កន្និកាបច្ចុប្បន្ននេះមានអាយុ៣៣ឆ្នាំហើយ។ អ្នកនាងបានចូលប្រឡូកក្នុងកិច្ចការងារសង្គមចាប់ពីឆ្នាំ ២០១៣ និងបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៅឆ្នាំ២០១៥ និងចូលបម្រើការជាមួយអង្គការយុវជនដែលមានភាពលេចធ្លោ និងសកម្មមួយ។
គេអាចឃើញវត្តមានរបស់អ្នកនាង នៅក្នុងសកម្មភាពសាធារណៈជាច្រើនដូចជា អ្នកនាងបានស្ម័គ្រចិត្តធ្វើជាពិធីការនីនៅក្នុងអង្គពិធីធំៗដែលមានដូចជា ទិវាសិទ្ធិមនុស្ស១០ធ្នូ និងកិច្ចព្រមព្រមសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលាជាដើម។ ក្រៅពីនោះអ្នកនាងក៏ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានៅក្នុងសិក្ខាសាលា ពិធីការនីវិទ្យុ អ្នកសម្របសម្រួលក្រុមតន្ត្រីសំឡេងយុវជន ព្រមទាំងសកម្មភាពជួបជុំជាសាធារណៈផ្សេងៗទៀត ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការនៅក្នុងវិស័យសិទ្ធិមនុស្ស បរិស្ថាន និងសិទ្ធិការងារជាដើម។
1 740
Repost from PED CAMBODIA
+7
អបអរសាទរខួបលេីកទី៣៣ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១🇰🇭👏។
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ អង្គការភាពជាដៃគូដេីម្បីបរិស្ថាន និងការអភិវឌ្ឍ រួមជាមួយអង្គការ សមាគម សហជីព ដែលធ្វេីការក្នុងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ បរិស្ថាន និងសិទ្ធិការងារ បានប្រារព្ធកម្មវិធីខួបលេីកទី៣៣នៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដេីម្បីអបអរសាទរ និងពង្រឹងការយល់ដឹងជាសាធារណៈស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយផ្តោតទៅលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសដើម្បីបញ្ចេញមតិក្នុងការលើកកំពស់គោលការណ៍ពហុបក្ស និងការផ្សះផ្សារជាតិដោយផ្អែកលើរដ្ឋធម្មនុញ្ញ ។
1 740
Repost from PED CAMBODIA
+4
“ដោះលែងសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស"
១០០ ថ្ងៃហើយដែលសកម្មជនជាយុវជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៥រូប រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី បាត់បង់សេរីភាព ដោយគ្រាន់តែអ្នកទាំងនោះ សកម្ម ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ៕
#សកម្មភាពការពារបរិស្ថាននិងសិទ្ធិមនុស្សមិនមែនជាបទល្មើសទេ
1 740
Repost from PED CAMBODIA
មកដល់ទៀតហើយ! វគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋានសម្រាប់ពលរដ្ឋកម្ពុជា" ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៩ ដល់២០ ខែតុលា ឆ្នាំ២០២៤នេះ។
⛳️អ្នកចូលរួមនឹងទទួលបានៈ
🧑💼វិញ្ញាបនបត្របញ្ជាក់ការចូលរួម
ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោមនេះ https://docs.google.com/forms/d/e/1FAIpQLSdn1yR9dK_Er7YG30_cU60QGgj7SJZjbd8nDH5QzUYIQEz8zQ/viewform
1 740
[...] ពីដើមមកម៉ាក់ខ្ញុំធ្លាប់រំពឹងថា ពេលខ្ញុំរៀនសូត្រចេះដឹង ខ្ញុំនឹងមានលទ្ធភាពអាចជួយគ្រួសារបានច្រើន។ ក៏ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែង ការងាររបស់ខ្ញុំនាពេលបច្ចុប្បន្ន គឺគ្មានលទ្ធភាពជួយផ្នែកសេដ្ឋកិច្ចដល់គាត់ឡើយ។ ខ្ញុំថែមទាំងមិនអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែរគាត់ផង។
ខ្ញុំមិនអាចដើរតួនាទីជាអ្នកសម្រាលបន្ទុក ឬទំនុកបម្រុងគាត់បាន។ គាត់នៅតែរងការលំបាក គាត់នៅតែបន្តដើររកស៊ី និងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត។ រឿងទាំងអស់នេះពេលគិតត្រឡប់ក្រោយឡើងវិញ វាធ្វើឱ្យខ្ញុំមានវិប្បដិសារីមួយផ្នែកដែរ។ ទោះខ្ញុំកើតនៅភ្នំពេញមែន តែខ្ញុំត្រូវបានម្តាយបញ្ជូនឱ្យទៅរស់នៅជាមួយជីដូននៅឯខេត្តកំពង់ចាមតាំងតែពីខ្ញុំនៅក្មេងម្ល៉េះ។
ដ្បិតម្តាយ និងឪពុកខ្ញុំបានបែកបាក់គ្នាយូរមកហើយ។ លុះធំដឹងក្តីបន្តិច ទើបគាត់យកខ្ញុំមកនៅភ្នំពេញវិញ។ ខ្ញុំនៅចាំបានថា ពេលនោះម្តាយខ្ញុំគាត់ប្រកបរបរជាអ្នករត់តុនៅតាមហាងអាហារ ដើម្បីរកប្រាក់មកចិញ្ចឹមខ្ញុំជាកូនទោលរបស់គាត់តែម្នាក់។ អាយុបានប្រាំឆ្នាំគាតបញ្ជូនខ្ញុំចូលរៀននៅសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលពួកយើងស្នាក់នៅ។
សូមជាវសៀវភៅរឿង "មនុស្សដែលគេយកទៅកែប្រែ" ដើម្បីអានសាច់រឿងលម្អិតទាំងស្រុង។
1 740
គ្មានការធ្វេីបុណ្យអ្វី ប្រសេីរជាងនាំគ្នាបុណ្យតាមរយ:ការជួយជ្រោមជ្រែងស្រុកទេសឱ្យមានប្រជាធិបតេយ្យនោះទេ។ ប្រជាធិបតេយ្យនាំមកនូវសេចក្តីថ្លៃថ្នូ យុត្តិធម៌ សមភាព សមធម៌ និងជីវិតរុងរឿង។
1 740
Repost from LICADHO / លីកាដូ
+3
📌 អត្ថបទ៖ មនុស្សជាងកំពុងតែមានការចោទប្រកាន់និងឃុំខ្លួននៅជុំវិញរោងចក្រ CLV-DTA
ចេញផ្សាយ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ មក មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញរឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។ កិច្ចព្រមព្រៀងនេះមានរយៈពេល២០ឆ្នាំក្នុងការធ្វើពាណិជ្ចកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងបី ។
👉តាមដានយើងនៅលើ Facebook | Telegram | Website
1 740
នៅពន្ធនាគារខេត្តពោធិសាត់ពុំសូវសម្បូរគេលក់ដូរអ្វីជាដុំកំភួននោះទេ វាខុសពីភ្នំពេញដាច់។ ពេលនាងឃើញសាច់ញាត្តិអ្នកទោសគេផ្ញើរបស់ឆ្ញាញ់ឲ្យហូប នាងឃ្លានណាស់ តែនាងមិនសុំគេហូបឡើយ។ អ្នកទោសដែលមានគ្រួសារនៅជិត គេអាចទូរស័ព្ទឲ្យគ្រួសារទិញរបស់ឆ្ញាញ់ៗឲ្យហូបបាន តែនាងរស់នៅឆ្ងាយពីគ្រួសារ និងមិត្តភក្តិពេក គឺគ្មានសំណាងបានហូបរបស់ឆ្ញាញ់ៗរាល់ពេលនោះទេ គឺនាងបានហូបមួយខែម្តងតែប៉ុណ្ណោះ។ ពេលខ្លះទោះបីជានាងមានលុយ ក៏មិនអាចទិញរបស់ល្អៗហូបបានដែរ។
អានលម្អិត៖ https://web.facebook.com/share/p/DmZEuP1YSuLQWpZG/
1 740
ឈើប្រណិតជាង២០០ដើម ត្រូវបានគេកាប់បំផ្លាញនៅដែនជម្រកសត្វព្រៃព្រះរការ ដែលមានមុខកាត់ចាប់ពី៣៣ ដល់១៥០សង់់ទីម៉ែត្រ ក្នុងខែកញ្ញានេះ
អានសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ជនជាតិដើមកួយ ខេត្តព្រះវិហារ https://www.facebook.com/share/p/9oJVavX2UgZxEUSp/
1 740
Repost from RFI ខេមរភាសា / RFI Khmer
ម៉ាកល្បីៗជិត២០ អំពាវនាវឱ្យកម្ពុជាលុបចោលសវនកម្មលើអង្គការសង់ត្រាល់
នៅថ្ងៃទី១០កញ្ញានេះ ម៉ាកល្បីៗមកពីវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាចំនួន ១៨ម៉ាកបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណើរការស៊ើបអង្កេតលើអង្គការសង់ត្រាល់ដែលរងការចោទប្រកាន់ពីបទបានបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់កម្មករ និងអ្នកវិនិយោគនៅកម្ពុជា។ ម៉ាកល្បីៗទាំងនោះបានអំពាវនាវឱ្យកម្ពុជាលុបចោលសវនកម្មលើសង់ត្រាល់ជាបន្ទាន់ ព្រមទាំងត្រូវដកចេញចំណាត់ការទាំងឡាយណាដែលប៉ះពាល់ដល់លំហសង្គមស៊ីវិល និងសិទ្ធិសេរីភាពក្នុងការបញ្ចញមតិ។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/AwfA.g
1 740
Repost from PED CAMBODIA
លោក ស៊ុត សាវន់ ជាជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ នៅឆ្នាំ២០០៧ រូបលោកគ្រាន់តែជាអ្នកដែលប្រកបរបរប្រមូលអនុផលព្រៃឈើធម្មតាដូចអ្នកភូមិផ្សេងទៀត លុះដល់ឆ្នាំ២០១២ លោកបានចូលរួមជាមួយអ្នកភូមិដើម្បីតវ៉ារឿងដីធ្លីដែលមានទំនាស់ជាមួយក្រុមហ៊ុនចិនហេងហ្វូ។ កំឡុងពេលសហគមន៍កំពុងមមាញឹក និងបញ្ហាទំនាស់ដីធ្លី ជនល្មើសព្រៃឈើឯនោះ បានដៃក្នុងការកាប់ខុសឈើច្បាប់ ចាប់ពីពេលនោះមកព្រៃព្រះរការក៏ចាប់ផ្តើមសម្បូរជនល្មើសចូលមកកាប់បំផ្លាញដល់បច្ចុប្បន្ន។
អានបន្ត៖ https://wp.me/pfC1Vj-hw
1 740
Repost from LICADHO / លីកាដូ
📌 អត្ថបទខ្លី៖ តុលាការកំពូលសម្រេចតម្កល់សាលដីកាផ្តន្ទាទោសលើលោក វន ពៅ
ចេញផ្សាយ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤
តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចបដិសេធលើបណ្តឹងសាទុក្ខ របស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (IDEA) ដោយសម្រេចតម្កល់ការផ្តន្ទាទោសពីបទ “ផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” យោងតាមមាត្រា ២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ ដែលជាប់ទាក់ទងទៅនឹងកូដកម្មកាលពីឆ្នាំ ២០១៤ នៅមុខរោងចក្រ យាក់ជីង ក្នុងរាជធានីភ្នំពេញ ។
👉តាមដានយើងនៅលើ Facebook | Telegram | Website
1 740
The Kanitha Showថាគម្រោងកសិកម្មដាំស្រការនាគរបស់ឯកឧត្តមបណ្ឌិតយ៉ង សាំងកុមារ ជាគម្រោងការបោកប្រាស់បែបផនហ្ស៊ី។
មេីលវីដេអូ https://www.facebook.com/share/v/Zonx5mTWnGANUCco/?mibextid=UalRPS
1 740
ថ្ងៃស្អែកនេះឡាវនឹងបេីកទ្វារទំនប់អគ្គិសនីបង្ហូរទឹកចេញ ដេីម្បីបង្កាគ្រោះថ្នាក់ដោយព្យុះសង្ឃរា។ អាជ្ញាធរប្រាប់ឱ្យពលរដ្ឋត្រូវជម្លៀសខ្លួន និងវត្ថុមានតម្លៃទៅកាន់ទីទួលសុវត្ថិភាព។
ប្រភព: Laotian Times
1 740
Repost from N/a
+5
យុវជន សហគមន៍ផ្សារភ្ជាប់ជីវិត ក្នុងកិច្ចការពារព្រៃឡង់
ព្រៃឡង់ជាសម្បត្តិធនធានធម្មជាតិដែលបានបន្សល់ទុកតាំងពីជំនាន់ដូនតារបស់យើង មានជីវៈចម្រុះដ៏សម្បូរបែប ដែលប្រជាពលរដ្ឋមូលដ្ឋាន រួមទាំងយុវជនត្រូវចូលរួមថែរក្សា និងការពារធនធានទ្រព្យសម្បត្តិទាំងនេះ ឱ្យបានគង់វង្ស និងមាននិរន្ដរភាពសម្រាប់កូនចៅទៅពេលអនាគត។
ក្រុមយុជនហាត់ការងារសហគមន៍ និងបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តកំពង់ធំ ធ្វើកិច្ចការរួមគ្នាចូលរួមចំណែកក្នុងកិច្ចការពារព្រៃឡង់ ។ បេសកកម្មរបស់ពួកគាត់ គឺជាការសងគុណធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ដែលមានអត្ថន័យយ៉ាងធំធេង និងមានទំនាក់ទំនងដល់ជីវិតរបស់យើង ។
ពលរដ្ឋមូលដ្ឋាន រស់នៅកៀកៗព្រៃឡង់ អាស្រ័យផល អនុផលស្ទើរទាំងស្រុងពីព្រៃឡង់ ។ មុខរបរ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ពួកគាត់ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ទៅនឹងព្រៃឡង់ ។ ទោះបីព្រៃឡង់មានការគំរាមកំហែង និងបាត់បង់ក្នុងល្បឿនគួរឱ្យព្រួយបារម្ភក្នុងរយៈពេលចុងក្រោយនេះក៏ដោយ ក៏បណ្ដាញសហគមន៍ព្រៃឡង់ និងក្រុមយុវជននៅតែបន្តប្ដូរផ្ដាច់ ចូលរួមក្នុងកិច្ចការពារដោយមិនរួញរា ៕
1 740
ចំណេះដឹងទូទៅ៖ល្បិចប្រេីប្រាស់ចារបុរសក្លែងភេទជាអ្នកបួស ដេីម្បីទៅស្ទង់អំពីសតិអារម្មណ៍របស់អ្នកស្រុក គឺជាយុទ្ធសាស្ត្រចារកម្មរបស់អ្នកប្រាជ្ញឥណ្ឌាបុរាណ "កោដិល្យ:"។សូមអានលម្អិតនៅក្នុងសៀវភៅ ដែលមានចំណងជើងថា "កោដិល្យៈ ចារកម្មក្នុងអាថ៌សាស្ត្រ"។
1 740
+3
នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ តុលាការកំពូលបានបេីកសវនាការជំនុំជម្រះលេីសំណុំរឿងរបស់លោកវន់ ពៅ ប្រធានសមាគមអាយឌៀរ(IDEA) និងជនជាប់ចោទចំនួន ០៣ នាក់ផ្សេងទៀតពាក់ព័ន្ធនឹងការចូលរួមតវ៉ានៅរោងចក្រកាត់ដេរ យ៉ាកជីន កាលពីឆ្នាំ ២០១៤។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ លោក វន់ ពៅ និងជនជាប់ចោទផ្សេងទៀតត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី ៤ ឆ្នាំ ដល់ ៤,៥ឆ្នាំ និងពិន័យប្រាក់៨លាន់រៀល
ពីបទអ្នកផ្ដើមគំនិតឱ្យប្រព្រឹត្ដិអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមក្រមព្រហ្មទណ្ឌមាត្រា ២៨ និង ២១៨។ ជនជាប់ចោទផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមក្រមព្រហ្មទណ្ឌ មាត្រា ២១៨។ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទោសជាប់ពន្ធនាគារដល់ជនជាប់ចោទទាំងបួននាក់ ប៉ុន្តែសម្រេចលុបចោលប្រាក់ពិន័យទាំងស្រុង។
