សំបុកចែករំលែក ពន្ធដារ គណនេយ្យ សវនកម្ម
رفتن به کانال در Telegram
ចែករំលែកពត័មានស្តីពីពន្ធដារ គណនេយ្យ សវនកម្ម ការផ្លាស់ប្តូរព័តមានក្រុមហ៊ុន ការបង្កើតក្រុមហ៊ុន ពត័មានពីក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធផេ្សងៗ ។ Tel: 010 32 55 56
نمایش بیشتر1 469
مشترکین
+124 ساعت
+77 روز
+2030 روز
آرشیو پست ها
Repost from GDT Tax Agents Channel
📢 សេចក្តីជូនដំណឹងសម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារ!
អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាលើប្រធានបទស្តីពី “សិទ្ធិ កាតព្វកិច្ច និងក្រមសីលធម៌របស់ភ្នាក់ងារសេវាកម្មពន្ធដារ” ដែលនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដូចខាងក្រោម៖
📅 ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
🕣 ពេលវេលា៖ ០៨:០០ - ១២:០០ នាទីព្រឹក
📌 ទីតាំង៖ សាលប្រជុំអប្សរា នៃអគារអគ្គនាយកដ្ឋានពន្ធដារ
📝 សូមចុះឈ្មោះតាមរយៈ QR code ឬ link ផ្តល់ជូន៖ https://forms.gle/Dq66BTHzLr3vx3bu5
🎯 សិក្ខាសាលានេះសម្រាប់តែភ្នាក់ងារសេវាកម្មពន្ធដារប៉ុណ្ណោះ! សូមអរគុណ
Repost from GDT Tax Agents Channel
📢 សេចក្តីជូនដំណឹងសម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារ!
អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) លើប្រធានបទស្តីពី “បច្ចុប្បន្នភាពលើប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing)” ដែលនឹងប្រព្រឹត្តិទៅតាមកាលបិរច្ឆេទនិងពេលវេលាដូចខាងក្រោម៖
📅 ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៥
🕣 ម៉ោង ០៨:៣០ - ១១:៣០ នាទីព្រឹក
📌 ទីតាំង៖ Zoom Meeting (Online Only)
📝 សូមចុះឈ្មោះតាមរយៈលីង៖ https://forms.gle/YpCo9rDycYdW7mGC7
🎯 សិក្ខាសាលានេះសម្រាប់តែភ្នាក់ងារសេវាកម្មពន្ធដារប៉ុណ្ណោះ!
សូមប្រញាប់ចុះឈ្មោះដើម្បីកុំឱ្យខកខានឱកាសទទួលបានចំណេះដឹងថ្មីៗនេះ!
Repost from Dr. Bora Kea, Biz Strategy & Finance Advisor
+3
New minimum wage for 2027: $210 during probation, and 212 for regular workers
Repost from TRK Consulting
+7
សេចក្តីណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា [https://service.cdc.gov.kh/digital-invoice ]
Guidelines on Using the Digital Invoice of the Council for the Development of Cambodia
[https://service.cdc.gov.kh/digital-invoice ]
សេចក្តីជូនដំណឹង
ស្តីពី អត្រាប្តូរប្រាក់សម្រាប់ខែ កញ្ញា ឆ្នាំ ២០២៦
អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ខែ កញ្ញា ឆ្នាំ ២០២៦ ត្រូវបានកំណត់ដូចខាងក្រោម៖
- អត្រាប្តូរប្រាក់សម្រាប់បើកប្រាក់បៀវត្ស៖ ៤,០៥៣ រៀល / ដុល្លារ
- អត្រាប្តូរប្រាក់មធ្យមប្រចាំខែ៖ ៤,០៥៥ រៀល / ដុល្លារ
- អត្រាប្តូរប្រាក់សម្រាប់ ប.ស.ស (NSSF)៖ ៤,០៥០ រៀល / ដុល្លារ
សូមអរគុណ
Repost from N/a
10 conflicts at work and HR resolution
សារសំខាន់នៃ៖
«ជម្លោះនៅកន្លែងការងារមិនមែនសុទ្ធតែជាបញ្ហាមនុស្ស (People Problem) នោះទេ ប៉ុន្តែភាគច្រើនកើតចេញពីបញ្ហាប្រព័ន្ធ (Process Problem) និងគោលការណ៍មិនច្បាស់លាស់»។
ដើម្បីដោះស្រាយជម្លោះទាំង ១០ យ៉ាងមានប្រសិទ្ធភាព HR ត្រូវអនុវត្តតាមគោលការណ៍គ្រឹះចំនួន ៤៖
១. តួនាទីអព្យាក្រឹត (Neutrality): HR មិនមែនជាអ្នកជ្រើសរើសខាងខុស/ត្រូវ ឬកាន់ជើងភាគីណាមួយឡើយ គឺជានគរបាលស្វែងរកការពិត (Facts) និងជាអ្នកសម្របសម្រួល។
២. ពង្រឹងប្រព័ន្ធការងារ (Strengthen System): កាត់បន្ថយជម្លោះដោយបង្កើត KPI, Job Description, Salary Structure, Promotion Criteria និង SLA (Workflow) រវាងនាយកដ្ឋានឱ្យបានច្បាស់លាស់។
៣. ទំនាក់ទំនងប្រកបដោយតម្លាភាព (Clear Communication): ប្រើប្រាស់ការផ្ទៀងផ្ទាត់ជាលាយលក្ខណ៍អក្សរ (Written Confirmation) និងការស្តាប់ដោយយកចិត្តទុកដាក់ (Active Listening) ដើម្បីលុបបំបាត់ការភ័ន្តច្រឡំ។
៤. អនុវត្តច្បាប់ស្មើភាព (Consistent Policy): ដោះស្រាយបញ្ហាអាកប្បកិរិយា និងម៉ោងពេលធ្វើការ ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង ភស្តុតាង (Evidence) និងការរក្សាការសម្ងាត់ (Confidentiality)។
Repost from N/a
១០_ជម្លោះនៅកន្លែងការងារ_និងដំណោះស្រាយ_HR.pdf8.28 KB
Repost from N/a
Activity to Productivity Framework.pdf7.60 KB
Repost from N/a
ក្បួនគ្រប់គ្រងការងារ សារសំខាន់ៗត្រូវបានសង្ខេបដូចខាងក្រោម៖
~~~ គោលការណ៍គ្រឹះ
អ្នកគ្រប់គ្រងដែលពូកែ មិនមែនជាអ្នកដែលធ្វើការងារទាំងអស់ដោយខ្លួនឯងនោះទេ ប៉ុន្តែជាអ្នក «កសាងប្រព័ន្ធការងារ បណ្តុះបណ្តាលមនុស្ស និងដឹកនាំតាមដាន» ដើម្បីឱ្យក្រុមការងារបង្កើតបានលទ្ធផលមានស្តង់ដារ និងរីកចម្រើនជាប្រព័ន្ធ។
~~~ ក្របខ័ណ្ឌដឹកនាំ ៤ ដំណាក់កាល
1- រៀបចំបញ្ជីការងារ (Work Listing & Breakdown)៖ កំណត់បេសកកម្មផ្នែក បំបែកការងារជា (ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ) និងកំណត់អាទិភាពការងារ។
2- បង្កើតក្បួនធ្វើការ (SOP)៖ ចងក្រងនីតិវិធីធ្វើការងារ ជំហានៗ កំណត់ស្តង់ដារលទ្ធផល និងបង្កើត Template/Checklist។
3- បង្រៀនក្បួនដល់អ្នកធ្វើផ្ទាល់ (Training & Coaching)៖ អនុវត្តតាមរូបមន្ត Show - Guide - Let Go (I Do, You Watch ➔ You Do, I Guide ➔ You Do, I Support)។
4- ដឹកនាំ តាមដាន វាយតម្លៃ និងកែលម្អ (PDCA Cycle)៖ តាមដានការងារជាប្រចាំ វាយតម្លៃលទ្ធផលតាម KPIs/OKRs និងធ្វើបច្ចុប្បន្នភាពក្បួនធ្វើការ។
**" បុព្វហេតុសង្ខេប
"គ្មានក្បួន នាំឱ្យការងារវឹកវរ | មានក្បួន តែមិនបង្រៀន នាំឱ្យទាល់គំនិត | មានក្បួន តែមិនតាមដានកែលម្អ នាំឱ្យជាប់គាំង"
Repost from N/a
Practical_Manual_តួនាទី_Accounting_Supervisor.pdf2.06 KB
Repost from N/a
មេរៀនអនុវត្តសម្រាប់_Inventory_Controller.pdf4.17 KB
