fa
Feedback
The CamEngineer - Guides

The CamEngineer - Guides

رفتن به کانال در Telegram

Channel តេឡេក្រាមផ្លូវការរបស់ CamEngineer ដែលនឹងចែករំលែកចំណេះដឹងជារៀងរាល់ថ្ងៃ ក្រុមការងារយើងខ្ញុំក៏មានទទួលសិក្សាគម្រោងប្លង់, គូរប្លង់គ្រឿងផ្គុំសំណង់ និងលើកតម្លៃសាងសង់ផងដែរ ទាក់ទងសួរព័ត៌មានលម្អិតតាមរយៈ៖ @NICH_CSDC

نمایش بیشتر

📈 تحلیل کانال تلگرام The CamEngineer - Guides

کانال The CamEngineer - Guides (@cam_engineer) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 443 مشترک است و جایگاه 19 248 را در دسته آموزش و رتبه 574 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 443 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 09 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 923 و در ۲۴ ساعت گذشته برابر 1 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 20.19% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.54% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 2 108 بازدید دریافت می‌کند. در اولین روز معمولاً 996 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 14 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
Channel តេឡេក្រាមផ្លូវការរបស់ CamEngineer ដែលនឹងចែករំលែកចំណេះដឹងជារៀងរាល់ថ្ងៃ ក្រុមការងារយើងខ្ញុំក៏មានទទួលសិក្សាគម្រោងប្លង់, គូរប្លង់គ្រឿងផ្គុំសំណង់ និងលើកតម្លៃសាងសង់ផងដែរ ទាក់ទងសួរព័ត៌មានលម្អិតតាមរយៈ៖ @NICH_CSDC

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 10 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

10 443
مشترکین
+124 ساعت
+3067 روز
+92330 روز
آرشیو پست ها
🔴🔴🔴របាយការណ៍បន្ទុកសម្រាប់គ្រឿងផ្គុំសំណង់ផ្ទះត្រចៀកកាំ (Swiftlet) ដែលក្រុមការងារយើងបានសិក្សានាពេលកន្លងមក ទីតាំងគម្រោង៖ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ——— របាយការណ៍គណនាមិនមែនត្រឹមតែជាក្រដាសធម្មតាទេ ប៉ុន្តែវាគឺជា "ប្លង់មេនៃសុវត្ថិភាព" ដោយលិខិតនេះនឹងធានាលើរង្វាយតម្លៃ៣សំខាន់ៗគឺ៖ ✅ត្រឹមត្រូវតាមច្បាប់៖ ជាឯកសារបច្ចេកទេសចាំបាច់សម្រាប់សុំច្បាប់សាងសង់ និងប្រើប្រាស់ជាឯកសារយោងទៅថ្ងៃអនាគត។ ✅ទំនុកចិត្ត៖ បង្កើនភាពជឿជាក់រវាងម្ចាស់គម្រោង, វិស្វករ និងអ្នកសាងសង់។ ✅ធានាសុវត្ថិភាពខ្ពស់៖ បង្ការហានិភ័យនៃការស្រុត ឬបាក់រលំ ដោយការគណនាច្បាស់លាស់។ ——— 👉Join us: The CamEngineer - Guides

photo content

🔴🔴🔴ដើម្បីឲ្យសំណង់ស្របច្បាប់ តើត្រូវការប្លង់អ្វីខ្លះ? 1️⃣. នៅដំណាក់កាលមុនសាងសង់ គេត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតសាងសង់ ដែលប្លង់ស្ថាបត្យកម្ម គឺជាឯកសារចាំបាច់សម្រាប់ស្នើសុំលិខិតខាងលើនេះ (អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ មាត្រាទី១៨)📈 2️⃣. នៅដំណាក់កាលមុនបើកការដ្ឋាន គេត្រូវធ្វើការស្នើសុំលិខិតបបើកការដ្ឋាន ដែលប្លង់គ្រឿងបង្គុំសំណង់ គឺជាឯកសារចាំបាច់សម្រាប់ស្នើសុំលិខិតខាងលើនេះ (អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ មាត្រាទី៣៩)✔️ 3️⃣. នៅដំណាក់កាលមុនប្រើប្រាស់សំណង់ គេត្រូវស្នើសុំលិខិតបទដ្ឋានគតិយុទ្ធមួយបែបទៀតគឺ «វិញ្ញាបនបត្រប្រើប្រាស់សំណង់» គេត្រូវរៀបចំប្លង់សម្រង់ជាក់ស្តែង និងរបាយការណ៏ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ (ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន)🔥 . 👉The CamEngineer - Guides ❤️

🔴🔴🔴ឈុតវីដេអូមេរៀនដើម្បីក្លាយជាវិស្វករគណនាគ្រឿងផ្គុំសំណង់អាជីព‼️ ✅️ឈុតវីដេអូមេរៀនបេតុងអារម៉េ និងMathcad_Prime​ តម្លៃ45$ទទួល
🔴🔴🔴ឈុតវីដេអូមេរៀនដើម្បីក្លាយជាវិស្វករគណនាគ្រឿងផ្គុំសំណង់អាជីព‼️ ✅️ឈុតវីដេអូមេរៀនបេតុងអារម៉េ និងMathcad_Prime​ តម្លៃ45$ទទួលបាន៖ 🎁 សៀវភៅមេរៀនបេតុងអារម៉េជា PDF 🎁 វីដេអូមេរៀនបេតុងអារម៉េ និងវីដេអូចងរូបមន្ត Mathcad Prime 🎁 សៀវភៅអេឡិចត្រូនិចលើរបាយការណ៍គណនាតាមកម្មវិធី Mathcad Prime (Ebook) 🎁 របាយការណ៍គណនាតាមកម្មវិធី Mathcad Prime (Hard Copy) 🎁 ក្រុមសម្រាប់សួរសំណួរឥតដែនកំណត់រយៈពេលមួយជីវិត 🎁 ដឹកជញ្ជូនឥតគិតថ្លៃទូទាំងប្រទេស ✅️ឈុតវីដេអូមេរៀនកម្មវិធីRobot តម្លៃ45$ទទួលបាន៖ 🎁 វីដេអូមេរៀន Robot ១០១ម៉ោង 🎁 File Excel និង Mathcad ដែលចងរួចស្រាប់សម្រាប់ផ្ទៀងផ្ទាត់ការគណនា 🎁 ឯកសារមេរៀនជា PDF File 🎁 FREE វីដេអូមេរៀនបន្ថែមទៀត ករណីមានគម្រោងថ្មីៗ 🎁 ក្រុមសម្រាប់សួរសំណួរពេញមួយជីវិត 🎁 ការបញ្ចុះតម្លៃ ២០% ជារៀងរហូតសម្រាប់វគ្គសិក្សាផ្សេងៗរបស់មជ្ឈមណ្ឌល CSDC 🎁 FREE វគ្គវីដេអូបំប៉នតម្លៃ 15$ លើការគណនាបន្ទុកខ្យល់តាមបទដ្ឋានសហរដ្ឋអាមេរិច 🎯ជាវជាឈុតតំណាលគ្នា យើងនឹងមានការបញ្ចុះតម្លៃបន្ថែមពី 90$ សល់ត្រឹមតែ 63$ តែប៉ុណ្ណោះ ———————- 🚀ទំនាក់ទំនងសួរព័ត៌មានបន្ថែមតាម: https://t.me/NICH_CSDC

🔴🔴🔴 Excel File សម្រាប់ការគណនាបរិមាណ និងលើកតម្លៃលើការងារជញ្ជាំងឥដ្ឋ១០ និងឥដ្ឋ២០ ✅ទិន្នន័យសំខាន់ៗដែលទទួលបានក្នុង Excel នេះរួមមាន៖ ១. បរិមាណ និងតម្លៃឥដ្ឋប្រហោង និងឥដ្ឋតាន់នៃការងារជញ្ជាំងឥដ្ឋ១០ ២. បរិមាណ និងតម្លៃស៊ីម៉ង់នៃការងារជញ្ជាំងឥដ្ឋ១០ ៣. បរិមាណ និងតម្លៃខ្សាច់នៃការងារជញ្ជាំងឥដ្ឋ១០ ៤. បរិមាណ និងតម្លៃឥដ្ឋប្រហោង និងឥដ្ឋតាន់នៃការងារជញ្ជាំងឥដ្ឋ២០ ៥. បរិមាណ និងតម្លៃស៊ីម៉ង់នៃការងារជញ្ជាំងឥដ្ឋ២០ ៦. បរិមាណ និងតម្លៃខ្សាច់នៃការងារជញ្ជាំងឥដ្ឋ២០ ——- ⚜️Disclaimer: បទពិសោធន៍ខ្ញុំក៏ធ្លាប់ធ្វើជា QS Engineer ប្រមាណជាង២ឆ្នាំដែរ មុននឹងក្លាយជាវិស្វករគណនាគ្រឿងផ្គុំដែលជាក្តីស្រមៃរបស់ខ្ញុំ ដូច្នេះបទពិសោធន៍ខ្ញុំក៏មិនមានច្រើនលើផ្នែកនេះដែរ តែបើអ្នកគាំទ្រខ្ញុំនឹងបន្តចែករំលែកលើការងារប្រភេទនេះបន្តទៀត😇 បើគាំទ្រសូមជួយចុច «❤️»

photo content

photo content

🔴🔴🔴គម្រូរបាយការណ៍លើការគណនាធ្នឹម B30x60 ដែលបាន Generate ដោយស្វ័យប្រវត្តិពីកម្មវិធី Midas Design+ សម្រាប់គម្រោងវីឡាមួយកន្លែង ———- 📚 តោះចូលរៀនវគ្គកម្មវិធីគ្រឿងផ្គុំសំណង់ Robot Structural Analysis ដើម្បីក្លាយជាអ្នកជំនាញគណនាគ្រឿងផ្គុំយ៉ាងពិតប្រាកដ 📞 ចុះឈ្មោះរយៈតេឡេក្រាម ៖ https://t.me/NICH_CSDC

🔴🔴🔴សម្រាប់អ្នកចង់ចេះកម្មវិធី Midas Design+ ក្នុងឈុតវីដេអូមេរៀន Robot យើងក៏មានបង្រៀនពីរបៀបប្រើកម្មវិធីនេះសម្រាប់ផ្ទៀងផ្ទាត់
+2
🔴🔴🔴សម្រាប់អ្នកចង់ចេះកម្មវិធី Midas Design+ ក្នុងឈុតវីដេអូមេរៀន Robot យើងក៏មានបង្រៀនពីរបៀបប្រើកម្មវិធីនេះសម្រាប់ផ្ទៀងផ្ទាត់ការគណនាគ្រឿងផ្គុំនានាផងដែរ‼️ ——- គេអាចប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះលើការឌីស្សាញគ្រឿងផ្គុំសំណង់បានយ៉ាងសម្បូរបែបទាំងសំណង់ប្រភេទគ្រឿងផ្គុំបេតុងអាម៉េ (RC), គ្រឿងផ្គុំដែក (Steel), គ្រឿងផ្គុំសមាស (SRC) និងសូម្បីគ្រឿងផ្គុំអាលុយមីញ៉ូម (Aluminum) ក៏កម្មវិធីនេះអាចឌីស្សាញបានផងដែរ។ ⛔️ត្បិតកម្មវិធីនេះមិនមែនជាកម្មវិធី Model ធំៗដូចកម្មវិធី Robot ឬ CSI Etabs យ៉ាងណាក្តី ប៉ុន្តែកម្មវិធីនេះគឺជារបស់ជំនួយសម្រាប់ការងារឌីស្សាញរហ័សដោយយើងបំពេញតែប៉ារ៉ាម៉ែត្រដែលជាតម្រូវការមួយចំនួនសម្រាប់បម្រើដល់ការគណនាដូចជា កម្រាស់, មុខកាត់ ឬកម្ពស់ រួចធ្វើការ Generate នោះលទ្ធផលឌីស្សាញនឹងចេញមកដោយស្វ័យប្រវត្តិ។ ក្រោយការឌីស្សាញរួច យើងក៏អាច generate ឌីស្សាញទៅជាប្លង់គ្រឿងផ្គុំ AutoCAD សម្រាប់ប្រើប្រាស់នៅការដ្ឋានបានផងដែរ។

🔴🔴🔴៨គ្រឿងផ្គុំសំខាន់ៗ ដែលយើងរៀនពីការគណនាក្នុងវគ្គមេរៀន Robot Structural Analysis‼️ ១. ការគណនាគ្រឿងផ្គុំដំបូលដែក ដោយប្រើកម្
🔴🔴🔴៨គ្រឿងផ្គុំសំខាន់ៗ ដែលយើងរៀនពីការគណនាក្នុងវគ្គមេរៀន Robot Structural Analysis‼️ ១. ការគណនាគ្រឿងផ្គុំដំបូលដែក ដោយប្រើកម្មវិធី Robot ២. ការគណនាកម្រាលខណ្ឌ ដោយប្រើកម្មវិធី Mathcad Prime និង RCM-ACI Builder ៣. ការគណនាធ្នឹម ដោយកម្មវិធី Mathcad Prime, Midas Design+ និង RCM-ACI Builder ៤. ការគណនាសសរ ដោយកម្មវិធី CSI Column និង Excel ៥. ការគណនាជណ្តើរ ដោយកម្មវិធី Mathcad Prime ៦. ការគណនាសសរគ្រឹះ ដោយកម្មវិធី Mathcad Prime ៧. ការគណនាភ្នែនគ្រឹះ ដោយកម្មវិធី AFES Foundation, Midas Design+ និង Robot ៨. ការគណនាជញ្ជាំងទប់ខ្យល់ ដោយកម្មវិធី CSI Column ក្រៅពីនេះយើងក៏បង្រៀនពីបច្ចេកទេសជាច្រើនទៀតសម្រាប់ការគណនាដូចជាការគណនាបន្ទុក, ការឆែកភាពរេ (Drift) ឬភាពយោល (Sway) ជាដើម មុននឹងឈានទៅដល់ការឌីស្សាញ✅ ———— 🚀តម្លៃត្រឹមតែ 25$ ប៉ុណ្ណោះសូមទាក់ទងចុះឈ្មោះចូលរៀនតាមរយៈ Telegram:  https://t.me/NICH_CSDC

🔴🔴🔴តើអ្វីជាបន្ទុកខ្យល់? ————— ខ្យល់ ជាបាតុភូតធម្មជាតិដែលកើតឡើងលើគ្រឿងបង្គុំសំណង់ទាំងឡាយ មិនថាសំណង់នោះមានកម្ពស់ខ្ពស់ ឬទាបយ៉ាងណានោះឡើយ ព្រមទាំងជាអនុគមន៏នៃតំបន់ និងផ្ទៃរងសម្ពាធរបស់អគារផងដែរ។ យើងតែងតែកត់ចំណាំថា នៅពេលមានបាតុភូតគ្រោះធម្មជាតិ ដូចជា: ខ្យល់ព្យុះ, ខ្យល់កន្ត្រាក់ -ល- កើតឡើងម្តងៗ សំណង់អគារតូចធំ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដទៃទៀត តែងតែជាចំណុចខ្សោយ ដែលនាំឲ្យកើតមានក្តីវិនាសអន្តរាយជាញឹកញយ។ កម្លាំង ដ៏ខ្លាំងមហិមារបស់ខ្យល់ អាចបំបាក់អគារ, ទាញយកដំបូល ព្រមទាំងអាចបុកបំបែកកញ្ចក់ទ្វារ-បង្អួចជាដើម។ 👉👉👉ដូច្នេះសម្រាប់វិស័យសំណង់គេអាចទាញនិយមន័យបានថា​ «បន្ទុកខ្យល់ (Wind Load) គឺជាសម្ពាធដែលបណ្តាលឡើងមកពីកម្លាំងខ្យល់បក់ រួចមានអំពើទៅលើសំណង់អគារ» ។

🔴🔴🔴 តើអ្វីទៅជាកម្មវិធី RCM-ACI Builder❓ RCM- ACI Builder គឺជាកម្មវិធីសម្រាប់ការគណនាសំណង់បេតុងអារម៉េរហ័ស (Reinforced Concrete) ដែលវាអាចគណនារាល់គ្រឿងផ្គុំដូចជា ធ្នឹម, សសរ, កម្រាលខណ្ឌ, ជើងតាង, ភ្នែនគ្រឹះ, Corbels, Brackets ជាដើម ដោយអនុលោមតាមបទដ្ឋានស្តង់ដារអាមេរិច ACI 318M‑11 រួមទាំងបញ្ចេញរបាយការណ៍លម្អិតពីការគណនា ព្រមទាំងតម្រូវការមួយចំនួនសម្រាប់បំពេញឲ្យស្តង់ដារនៃការគណនាផងដែរ។ ទោះបីជាបច្ចុប្បន្នមានកម្មវិធីទំនើបៗជាច្រើនយ៉ាងណាក្តី ក៏អ្នកគណនាភាគច្រើនមិនដែលមើលរំលងកម្មវិធីនេះឡើយ ដើម្បីផ្ទៀងផ្ទាត់ការគណនារបស់ខ្លួន។ ▶️សម្រាប់អ្នកចង់បាន File តំឡើងកម្មវិធីឌីស្សាញរហ័ស RCM-ACI Builder អ្នកអាចទាញយក File ខាងលើនេះបាន🔼

photo content
+3

🔴🔴🔴មាតិកាមេរៀនសម្រាប់ឈុតវីដេអូ Robot ១០១ម៉ោង ដែលសិក្សាអនុវត្តលើគម្រោងផ្ទាល់រហូតដល់ ៣គម្រោង (នៅមានបន្ថែមគម្រោងថ្មីៗទៀត)‼️ —
+5
🔴🔴🔴មាតិកាមេរៀនសម្រាប់ឈុតវីដេអូ Robot ១០១ម៉ោង ដែលសិក្សាអនុវត្តលើគម្រោងផ្ទាល់រហូតដល់ ៣គម្រោង (នៅមានបន្ថែមគម្រោងថ្មីៗទៀត)‼️ ———— 🟢គម្រោងទី១ ជាគម្រោងសិក្សាសម្រាប់អគារមធ្យម (ពិសេសសម្រាប់អ្នកម៉ៅការ) 🟡គម្រោងទី២ ជាគម្រោងមូលដ្ឋានសម្រាប់ឈានទៅឌីស្សាញអគារខ្ពស់ 🟠គម្រោងទី៣ ជាគម្រោងពេញលេញដែលរៀនឌីស្សាញអគារខ្ពស់តាំងពីដើម រហូតអាចសរសេររបាយការណ៍គណនាគ្រឿងផ្គុំ ———— ✅ឈុតទី១ តម្លៃ 25$ ៖ 🎁 វីដេអូមេរៀន Robot ១០១ម៉ោង 🎁 File Excel និង Mathcad ដែលចងរួចស្រាប់សម្រាប់ផ្ទៀងផ្ទាត់ការគណនា 🎁 ឯកសារមេរៀនជា PDF File 🎁 FREE វីដេអូមេរៀនបន្ថែមទៀតករណីមានគម្រោងថ្មីៗ 🎁 ក្រុមសម្រាប់សួរសំណួរពេញមួយជីវិត ✅ឈុតទី២ តម្លៃ 35$ ៖ 🎁 វីដេអូមេរៀន Robot ១០១ម៉ោង 🎁 File Excel និង Mathcad ដែលចងរួចស្រាប់សម្រាប់ផ្ទៀងផ្ទាត់ការគណនា 🎁 ឯកសារមេរៀនជា PDF File 🎁 FREE វីដេអូមេរៀនបន្ថែមទៀត ករណីមានគម្រោងថ្មីៗ 🎁 ក្រុមសម្រាប់សួរសំណួរពេញមួយជីវិត 🎁 ការបញ្ចុះតម្លៃ ២០% ជារៀងរហូតសម្រាប់វគ្គសិក្សាផ្សេងៗរបស់មជ្ឈមណ្ឌល CSDC 🎁 FREE វគ្គវីដេអូបំប៉នតម្លៃ 15$ លើការគណនាបន្ទុកខ្យល់តាមបទដ្ឋានសហរដ្ឋអាមេរិច ———— 🚀តោះរួសរាន់ឡើង...ទាក់ទងចុះឈ្មោះចូលរៀនតាមរយៈ Telegram :  https://t.me/NICH_CSDC

🔴ចង់ក្លាយជាវិស្វករគណនាគ្រឿងផ្គុំ (Structural Design Engineer) តើគួរចេះ និងត្រៀមខ្លួនលើចំណុចណាខ្លះ?

🔴🔴🔴វិធីសាស្ត្រជៀសវាងបញ្ហាលំបាករកការងារសម្រាប់វិស្វករ‼️ 🏗👷 ១. សម្រួចគោលដៅអាជីពឱ្យបានច្បាស់លាស់ 🎯 - គួរសម្រេចចិត្តលើផ្នែក
🔴🔴🔴វិធីសាស្ត្រជៀសវាងបញ្ហាលំបាករកការងារសម្រាប់វិស្វករ‼️ 🏗👷 ១. សម្រួចគោលដៅអាជីពឱ្យបានច្បាស់លាស់ 🎯 - គួរសម្រេចចិត្តលើផ្នែកដែលចង់ធ្វើ (Design, QS, Draftsman...) - ដើរតាមផែនការអភិវឌ្ឍខ្លួនដែលបានរៀបចំទៅតាមដំណាក់កាល ២. ស្វែងរកកន្លែងហាត់ការងារ-Internship 🏢 - ចុះ Internship នៅក្រុមហ៊ុនសំណង់ដែលផ្តល់ឱកាសឲ្យនិស្សិត ៣. រៀនរៀបចំ Cover Letter ឲ្យមានរបៀបរៀបរយ និងមានស្តង់ដារ ✍️ - រៀបចំ CV ឲ្យ ខ្លី ខ្លឹម ច្បាស់ បង្ហាញអ្វីដែលយើងមាន (កុំសរសេរអ្វីដែលមិនសំខាន់ចូល) ៤. ត្រូវតែខិតខំសិក្សានៅសាលាឲ្យម៉ត់ចត់ 🎓 - ការខិតខំសិក្សានៅសាលា ជាឱកាសពិសេសដែលអាចឲ្យគ្រូអ្នក មើលឃើញពីសមត្ថភាព និងផ្តល់ឱកាសការងារដល់យើង (កុំមើលចំណុចនេះឲ្យសោះ) ៥. អភិវឌ្ឍ Soft Skills 🤝 - ត្រូវចេះបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ថ្នាក់ដឹកនាំ និងអ្នកដែលមានបទពិសោធន៍ការងារ ដើម្បីទទួលបានយុទ្ធសាស្ត្រល្អៗក្នុងការអភិវឌ្ឍខ្លួន ៦. បន្តរៀនពង្រឹងសមត្ថភាពបន្ថែមកុំឈប់ 💻 - វគ្គខ្លីសម្រាប់តម្រូវការការងារសំណង់ (Robot, AutoCad, Advance Concrete, Project Planning) - ទិញសៀវភៅដែលមាន Certificate និងជាវគ្គដែលអាចជួយអភិវឌ្ឍសមត្ថភាពពិតប្រាកដ —— 👉The CamEngineer - Guides

៦ឆ្នាំមុន និង៦ឆ្នាំក្រោយ❤️ ពី១នាក់ រហូតដល់ ១ម៉ឺននាក់📈 អរគុណបងប្អូនទាំងអស់គ្នាដែលបានរួមដំណើរ និងជ្រោមជ្រែងខ្ញុំតាំងពីដំបូងរហូ
៦ឆ្នាំមុន និង៦ឆ្នាំក្រោយ❤️ ពី១នាក់ រហូតដល់ ១ម៉ឺននាក់📈 អរគុណបងប្អូនទាំងអស់គ្នាដែលបានរួមដំណើរ និងជ្រោមជ្រែងខ្ញុំតាំងពីដំបូងរហូតមកដល់ថ្ងៃនេះ។ កម្លាំងចិត្តពីអ្នកទាំងអស់គ្នា គឺជាថាមពលដែលជម្រុញឲ្យខ្ញុំសន្យាថានឹងបង្កើត មាតិកាផ្នែកវិស្វកម្មសំណង់ស៊ីវិល ឲ្យកាន់តែល្អឥតខ្ចោះ ទាំងការវិភាគ គណនា និងបទពិសោធន៍ការដ្ឋានជាក់ស្តែង ឲ្យកាន់តែស៊ីជម្រៅ និងសម្បូរបែប ដើម្បីជួយជ្រោមជ្រែងដល់វិស្វករជំនាន់ក្រោយរបស់យើង។ សូមអរគុណចេញពីបេះដូង❤️ 🏗✨

🔴🔴🔴តើអគារមួយអាចប្រើគ្រឹះរាក់ផង និងគ្រឹះជម្រៅផងបានឬទេ⁉️ 🏗 ជាទូទៅសម្រាប់ការងារគ្រឹះ យើងមិនណែនាំឡើយក្នុងការប្រើប្រាស់គ្រឹះចម
🔴🔴🔴តើអគារមួយអាចប្រើគ្រឹះរាក់ផង និងគ្រឹះជម្រៅផងបានឬទេ⁉️ 🏗 ជាទូទៅសម្រាប់ការងារគ្រឹះ យើងមិនណែនាំឡើយក្នុងការប្រើប្រាស់គ្រឹះចម្រុះ ដែលមានទាំងគ្រឹះរាក់ (Shallow Foundation) ផង និងគ្រឹះជម្រៅ (Deep Foundation) ផងក្នុងអគារតែមួយ ត្បិតការសាងសង់បែបនេះទោះវាសន្សំសំចៃ តែក្នុងរយៈពេលយូរវានឹងបង្កបញ្ហាជាច្រើនដែលប៉ះពាល់ណាស់ដល់ស្ថិរភាពនៃអគារមានដូចជា៖ ១. សម្រុតធៀប (Differential Settlement)៖ 📉 គឺជាបញ្ហាធំជាងគេបង្អស់ ត្បិតគ្រឹះប្រភេទខុសគ្នាមានសមត្ថភាពទ្របន្ទុក និងលក្ខណៈនៃការស្រុតខុសៗគ្នា៖ នៅពេលផ្នែកមួយនៃអគារស្រុតខ្លាំងជាងផ្នែកមួយទៀត វានឹងបង្កើតឱ្យមានកម្លាំងរមួល និងកម្លាំងកាត់ដែលធ្វើឱ្យគ្រោងអគារប្រេះស្រាំ។ ២. បញ្ហាបន្ទេរបន្ទុក (Loads Distribution)៖ ⚖️ ការផ្ទេរបន្ទុកជាក់ស្តែងពី Super Structure នឹងផ្អៀងតែម្ខាងទៅរកក្រុម Pile Foundation ត្បិតមានភាពរឹងក្រាញប្រសើរជាងក្រុមជើងតាងនៃគ្រឹះរាក់។ 🎯ការប្រើប្រាស់គ្រឹះចម្រុះគ្នាបែបនេះ បើធៀបនឹងរូបសម្បត្តិរបស់មនុស្ស វាស្រដៀងគ្នានឹងមនុស្សដែលមានជើងម្ខាងវែង ម្ខាងខ្លី សួរតើគេពិបាកប៉ុណ្ណាក្នុងការរក្សាតុល្យភាពរបស់ខ្លួនឲ្យមានលំនឹង? ------ 👉The CamEngineer - Guides 🛠

🎓Feedback ក្រុមសិក្សាវគ្គ Robot Structural Analysis និងវគ្គដទៃៗទៀតនាពេលកន្លងមករបស់ពួកយើង❤️ សូមអត់និយាយច្រើន ទុកឱ្យសិស្សរៀន, ស្វែងយល់ និងព្យាយាមសាករូបមន្តខ្លួនឯងចុះ‼️

photo content
+9