fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

رفتن به کانال در Telegram

ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

نمایش بیشتر

📈 تحلیل کانال تلگرام ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

کانال ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (@molvtkhmer) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 35 443 مشترک است و جایگاه 7 230 را در دسته اخبار و رسانه‌ها و رتبه 110 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 35 443 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 19 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -38 و در ۲۴ ساعت گذشته برابر 15 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید شده (به صورت رسمی توسط تلگرام)
  • نرخ تعامل (ER): میانگین تعامل مخاطب 3.97% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.08% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 1 407 بازدید دریافت می‌کند. در اولین روز معمولاً 1 092 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 14 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 20 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

35 443
مشترکین
+1524 ساعت
-257 روز
-3830 روز
آرشیو پست ها
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យពង្រឹងសមត្ថភាព ដើម្បីរួមចំណែកអភិវ
+9
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យពង្រឹងសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងឱកាសនេះ លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ស្រាវជ្រាវ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ជំនួយ ព្រមទាំងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍកម្ពុជា។ លោកជំទាវក៏បានណែនាំឱ្យនិស្សិតទាំងអស់កំណត់គោលដៅសិក្សា និងអាជីពឱ្យបានច្បាស់លាស់ សម្របខ្លួនទៅតាមវប្បធម៌នៃប្រទេសគោលដៅ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ និស្សិតត្រូវប្រើប្រាស់ចំណេះដឹង និងហេតុផល គោរពច្បាប់ និងគោលការណ៍ការទូត ព្រមទាំងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ទន្ទឹមនឹងការខិតខំសិក្សា និស្សិតគួរកសាងបណ្ដាញទំនាក់ទំនងល្អជាធ្លុងមួយជាមួយសាស្ត្រាចារ្យ មិត្តរួមថ្នាក់ អ្នកជំនាញ និងសហគមន៍ខ្មែរនៅក្រៅប្រទេស ព្រមទាំងរក្សាសាមគ្គីភាព និងចូលរួមសកម្មភាពសង្គម។ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាស្រ័យតែលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើសមត្ថភាពប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុមផងដែរ។ ដូច្នេះ និស្សិតត្រូវចេះរក្សាតុល្យភាពរវាងការសិក្សា ការសម្រាក និងការថែទាំសុខភាព។ ជាមួយគ្នានេះ លោកជំទាវបានពន្យល់បង្ហាញឱ្យប្អូនៗនិស្សិតប្រើប្រាស់ឯកសារគោលនយោបាយ និងទិន្នន័យទីផ្សារការងារដែលមានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការសិក្សា និងឈ្វេងយល់ពីតម្រូវការធនធានមនុស្សនៅកម្ពុជា។ ជាមួយនឹងពាក្យជូនពរ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងសម្រេចបានជោគជ័យក្នុងការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម ហើយយកចំណេះដឹង និងសមត្ថភាពទាំងនេះទៅប្រើប្រាស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕ #MLVT #HENGSour

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អបអរសាទរប្រតិភូយុវជនកម្ពុជា ដែលរៀបចំធ្វើម្ចាស់ផ្ទះនៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSE
+9
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អបអរសាទរប្រតិភូយុវជនកម្ពុជា ដែលរៀបចំធ្វើម្ចាស់ផ្ទះនៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី ៥០ នៅខែមករា ខាងមុខ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយក្រុមកាងារ និងតំណាងប្រតិភូយុវជនកម្ពុជានៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្តល់អនុសាសន៍ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ ក្នុងពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) ជាលើកទី ៣ ចាប់តាំងពីឆ្នាំ២០១៤ មក។ នៅក្នុងគ្រាដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី (SSEAYP) លើកទី ៥០ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងបង្ហាញនូវមោទនភាព ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ចម្បងមួយក្នុងតំបន់អាស៊ីនេះ គឺជាឱកាសដ៏ល្អសម្រាប់ធ្វើការបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាដល់ប្រតិភូយុវជនពីបណ្តាប្រទេសអាស៊ានផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងដំណើរការយ៉ាងរលូន និងទទួលជោគជ័យ ដែលជោគជ័យនេះ គឺសម្រាប់ប្រជាជាតិទាំងមូលផងដែរ។ សូមបញ្ជាក់ថា កម្មវិធី SSEAYP លើកទី ៥០ គ្រោងនឹងប្រព្រឹត្តឡើងរយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧។ នាវានេះនឹងចូលចតនៅក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមករា ឆ្នាំ២០២៧ មុនពេលធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។ សមាសភាពកម្ពុជាដែលគ្រោងនឹងចូលរួមកម្មវិធីនេះសរុបមានចំនួន ២១នាក់ ដែលរួមមាន ប្រតិភូយុវជនកម្មវិធី SSEAYP ចំនួន ២០នាក់ (ស្រី ១០នាក់) ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ដោយក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សាយ៉ា លីនដា ប្រធានប្រតិភូកម្មវិធី SSEAYP និងជាប្រធានជាលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។ ក្នុងកម្មវិធីនេះ ប្រតិភូយុវជនតំបន់អាស៊ាន និងជប៉ុន នឹងរួមគ្នាផ្លាស់ប្ដូរមិត្តភាព វប្បធម៌ និងកិច្ចពិភាក្សាសន្ទនាលើបញ្ហាសង្គម និងពិភពលោកតាមរបៀបវារៈផ្សេងៗដូចជា៖ ការទូតយុវជន ការអប់រំប្រកបដោយគុណភាព បម្រែបម្រួលបរិស្ថាន ទេសចរណ៍ និរន្តរភាពសេដ្ឋកិច្ច សុខមាលភាពសង្គម សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕ #MLVT #HENGSour

កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា (ភ្ន
+9
កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។ ជំនួបនេះមានគោលបំណងពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម, បង្ហាញវឌ្ឍនភាពប្រកបដោយជោគជ័យនៃគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" (S4C) និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP)។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីស៊ូគិ តាជីម៉ា និងគណៈប្រតិភូ ADB ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ADB សម្រាប់ភាពជាដៃគូយូរអង្វែង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈវិស័យ TVET។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងកម្រិតជាន់ខ្ពស់ ដែលបញ្ជាក់ជាថ្មីពីតួនាទី ADB ជាដៃគូស្នូលក្នុងការជំរុញរបៀបវារៈអភិវឌ្ឍជំនាញនៅកម្ពុជា និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB ដែលការគាំទ្រជាបន្តបន្ទាប់ផ្នែកហិរញ្ញវត្ថុ និងជំនាញបច្ចេកទេសដ៏មានតម្លៃ ការកសាងសមត្ថភាពស្ថាប័ន និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" ជាពិសេស នៅពេលដែលគម្រោងឈានទៅដល់បញ្ចប់ត្រឹមខែតុលានេះ ក្រសួងមានសេចក្តីរីករាយដែលគម្រោងនេះ ត្រូវបានទីភ្នាក់ងារអនុវត្តគម្រោងវាយតម្លៃថា "ទទួលបានជោគជ័យ" នៅក្នុងសេចក្តីព្រាងរបាយការណ៍បញ្ចប់គម្រោង។ ឯកឧត្តមក៏បានបង្ហាញពីវឌ្ឍនភាពនៃកម្មវិធី SFESDP ដែលជាស្នូលក្នុងការកែទម្រង់ TVET សម្រាប់តម្រង់ទិសទៅអនាគត ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបន្តអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជាតិដែលមានទិសដៅទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។ ដើម្បីត្រៀមរៀបចំផែនការគម្រោងអភិវឌ្ឍជំនាញសម្រាប់ឆ្នាំ២០២៨ ក្រសួងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា ដោយប្តេជ្ញាជំរុញគម្រោងនាពេលអនាគត សំដៅធ្វើទំនើបកម្មវិស័យ TVET និងលើកកម្ពស់ចំណេះដឹងឌីជីថល ដើម្បីធានាថា យុវជនកម្ពុជាមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យានាពេលអនាគត។ លើសពីនេះ ការវិនិយោគរបស់ ADB ក៏ជួយធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថាន TVET និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការអនុវត្តដោយជោគជ័យនូវគម្រោងសាកល្បងស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (WBL)។ ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីធានានិរន្តរភាពនៃផលប្រយោជន៍ពីការវិនិយោគទាំងនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបែងចែកថវិកាជាតិចាប់ពីឆ្នាំ២០២៧ តទៅដើម្បីបន្តគាំទ្រកម្មវិធីសញ្ញាបត្រដែលទើបបង្កើតថ្មី និងគំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ ដែលដើរតួនាទីសំខាន់ក្នុងការគាំទ្រការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនានា ដែលនឹងជួយគាំទ្រតម្រូវការជំនាញដែលកំពុងពេញនិយម ដូចជា ស្វ័យប្រវត្តិកម្ម ជំនាញឌីជីថល និងបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV)។ ឯកឧត្តមបានថ្លែងអំណរគុណ ADB ចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ ដើម្បីធានាការអនុវត្តកម្មវិធីដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងការរៀបចំគំនិតផ្តួចផ្តើមនាពេលអនាគតឱ្យបានទាន់ពេលវេលា ដែលឆ្លើយតបទៅនឹងតម្រូវការនៃការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតប លោក អ៊ីស៊ូគិ តាជីម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ព្រមទាំងបានកោតសរសើរពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាង ADB និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ តាមរយៈការធ្វើទស្សនកិច្ចនៅតាមគ្រឹះស្ថាន TVET លោកបានឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការជំរុញឱ្យវិស័យឯកជនចូលរួម ដើម្បីបង្កើនចំណេះដឹង និងឱកាសការងារដល់សិក្ខាកាម។ ដោយមើលឃើញពីកិច្ចខិតខំយ៉ាងសកម្មរបស់ក្រសួង ភាគី ADB បានបញ្ជាក់ពីការគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕ #MLVT #HENGSour

វីដេអូសង្ខេបសកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ #MLVT #HENGSour

ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ #MLVT #HENGSour

Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញបច្ចេកទេសឆ្ពោះទៅកាន់ឧស្សាហកម្ម
Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញបច្ចេកទេសឆ្ពោះទៅកាន់ឧស្សាហកម្មដំឡើង និងថែទាំយានយន្តទំនើប» 👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទអាចទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធីតាមរយៈលេខ 1297 ដោយឥតគិតថ្លៃ ទស្សនាការផ្សាយផ្ទាល់៖ 👥Facebook 💬Telegram 😉YouTube #MLVT #HENGSour

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម
+1
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លាគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ #MLVT #HENGSour

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យ “បុនអូដូរី” ឆ្នាំ២០២៦ ដែលជាស្ពានវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន #MLVT #HENGSour

ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប
+9
ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ទីប្រឹក្សាក្រសួងការងារ ថ្នាក់ដឹកនាំ និងតំណាងអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ ពិភាក្សា ប្រមូលធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥។ កិច្ចប្រជុំនេះទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជាក់ស្តែង និងភាពប្រទាក់ក្រឡាជាមួយយុទ្ធសាស្ត្រ គោលនយោបាយ និងផែនការសកម្មភាពជាតិពាក់ព័ន្ធ មុនដាក់ស្នើគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងសម្រេច ដើម្បីបន្តដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់ នាពេលអនាគត។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីភាពចាំបាច់នៃការរៀបចំគោលនយោបាយនេះសម្រាប់រយៈពេល ១០ឆ្នាំទៅមុខ គឺការបន្តពង្រឹងសមិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥, ការគាំទ្រទិសដៅអភិវឌ្ឍន៍ជាតិ ស្របតាមអាទិភាពគន្លឹះទី១ "មនុស្ស" និងគោលដៅ "ការងារ" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ការត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC), ការឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចបៃតង និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងទីផ្សារការងារ។ គោលនយោបាយនេះ មានចក្ខុវិស័យ កសាង និងអភិវឌ្ឍទីផ្សារការងារកម្ពុជា ដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានមុខរបរដែលមានប្រាក់ចំណូលខ្ពស់ជាងមុន និងមានការងារកាន់តែសមរម្យ។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់នៃសេចក្តីព្រាងគោលនយោបាយនេះ ដែលរួមទាំងការប្រជុំ និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនដង ដោយមានការចូលរួមទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ភាគីនិយោជក និងសហជីព។ អង្គប្រជុំបានកោតសរសើរចំពោះការរៀបចំ និងវឌ្ឍភាពនៃគោលនយោបាយជាតិនេះ ព្រមទាំងបានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយនេះ ហើយតាមរយៈធាតុចូលទាំងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ក្រុមការងារធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងគោលនយោបាយជាតិនេះ ដើម្បីរៀបចំដាក់ស្នើគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់យោបល់បន្ថែមទៅតាមផែនការកំណត់៕ #MLVT #HENGSour

📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣-២៤
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖ 🗓ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកវាលវែង 🗓ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ 🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour

📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តក្រចេះ នៅថ្ងៃទី២៣-២៤ ខែ
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តក្រចេះ នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖ 🗓ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកព្រែកប្រសព្វ 🗓ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកឆ្លូង 🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour

🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ! Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញ
🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ! Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញបច្ចេកទេសឆ្ពោះទៅកាន់ឧស្សាហកម្មដំឡើង និងថែទាំយានយន្តទំនើប» 🔎 វាគ្មិនពិសេស ៤រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖ - ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន ហ្ស៊ូ ម៉ូធ័រ (ខេមបូឌា) - លោក ឃឹម គឹមហេង ប្រធានតំណាងក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា - លោក ឡយ ភាល័យ អ្នកបង្កើតមាតិការថយន្ត CamCar 👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទខាងលើ អាចហៅទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធី តាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។ ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram) #MLVT #HENGSour #TVET

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យ “បុនអូដូរី” ឆ្នាំ២០២៦ ដែលជាស្ពានវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន (ភ្នំពេញ
+9
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យ “បុនអូដូរី” ឆ្នាំ២០២៦ ដែលជាស្ពានវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធី អបអរសាទរបុណ្យ“បុនអូដូរី” (Bon Odori) លើកទី១៨ នៅកម្ពុជា ដែលសហការរៀបចំដោយ សមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) និង សមាគមជនជាតិជប៉ុននៅកម្ពុជា (JACAM) នារសៀលថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រពៃណីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ថ្នាក់ដឹកនាំសមាគម និងអតីតនិស្សិតខ្មែរនៅជប៉ុនផងដែរ។ ក្នុងនាមជាអតីតប្រធានសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន (JAC) ឯកឧត្តមបានបង្ហាញនូវក្តីរីករាយចំពោះស្ថានទូតជប៉ុន សមាគមជប៉ុនប្រចាំកម្ពុជា សមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងដៃគូសហការ ដែលបានរៀបចំ និងគាំទ្រព្រឹត្តិការណ៍ប្រកបដោយអត្ថន័យ ដើម្បីជួបជុំគ្នាអបអរសាទរពិធីបុណ្យដ៏វិសេសវិសាលនាពេលនេះ។ កម្មវិធីនេះក៏ជាឱកាសសម្រាប់អតីតនិស្សិតខ្មែរពីជប៉ុន ភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ និងជាភស្តុតាងដ៏មានអត្ថន័យបង្ហាញពីទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជន ដែលជាគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុន។ សម្រាប់រូបឯកឧត្តម និងប្រជាជនកម្ពុជាជាច្រើនរូបទៀតដែលធ្លាប់សិក្សានៅជប៉ុន ពិធីបុណ្យនេះគឺជាឱកាសដ៏មានអត្ថន័យមួយក្នុងការរំឭកដល់អនុស្សាវរីយ៍នៃជីវិតជានិស្សិតអន្តរជាតិ។ ការជួបជុំគ្នានេះ បានធ្វើឱ្យឯកឧត្តមនឹកឃើញឡើងវិញនូវបរិយាកាសនៃការគោរពប្រពៃណី និងសាមគ្គីភាពដ៏កក់ក្តៅនាពេលនោះ ដោយទទួលបានការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ភាពសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន និងមិត្តរួមថ្នាក់។ ពួកគាត់បានចែករំលែកបទពិសោធ និងទស្សនៈដ៏មានតម្លៃជាមួយនិស្សិតកម្ពុជា ដែលបានរៀនសូត្រយ៉ាងច្រើនតាមរយៈការជួបប្រាស្រ័យជាមួយមនុស្សដែលបានជួប និងតាមរយៈការរស់នៅប្រចាំថ្ងៃនៅប្រទេសជប៉ុនផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះគឺជាការសហការលើកដំបូងបង្អស់រវាងសមាគមអតីតនិស្សិតកម្ពុជានៅប្រទេសជប៉ុន និងសមាគមជប៉ុនប្រចាំកម្ពុជា ឯកឧត្តមបានបង្ហាញនូវសេចក្តីរីករាយដែលប្រជាជនកម្ពុជាធ្លាប់សិក្សានៅជប៉ុន និងប្រជាជនជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា អាចរួមកម្លាំងគ្នារៀបចំពិធីបុណ្យនេះឱ្យកើតមានឡើង។ សម្រាប់សហគមន៍ជប៉ុនដែលរស់នៅកម្ពុជា ឯកឧត្តមសង្ឃឹមថា ពិធីបុណ្យនេះនឹងក្លាយជាឱកាសដ៏ល្អប្រពៃមួយសម្រាប់រំឭកដល់រដូវក្តៅនៅមាតុប្រទេស និងភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយប្រពៃណីជប៉ុន។ ទោះបីជាស្ថិតនៅឆ្ងាយពីប្រទេសជប៉ុនក៏ដោយ ក៏បងប្អូនអាចរីករាយជាមួយពិធីបុណ្យ​នេះនៅកម្ពុជា និងចែករំលែកប្រពៃណីជាមួយអ្នកចូលរួមទាំងអស់។ នេះក៏ជាឱកាសដ៏វិសេសវិសាលមួយផងដែរចំពោះប្រជាជនកម្ពុជាក្នុងការឈ្វេងយល់ពីវប្បធម៌ជប៉ុន និងទទួលយកបទពិសោធផ្ទាល់ពីពិធីបុណ្យ “បុនអូដូរី” ដែលជាប្រពៃណីដ៏ពេញនិយមក្នុងរដូវក្តៅរបស់ប្រទេសជប៉ុន។ ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តភក្តិជាទីគោរពជនជាតិជប៉ុន ស្ថានទូតជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសអប់រំដ៏មានតម្លៃចំពោះឯកឧត្តម ក៏ដូចជាជនជាតិខ្មែរដទៃទៀតជាច្រើនរូបផងដែរ។ នាឱកាសនោះ ឯកឧត្តម អ៊ីស៊ីហ៊្សុគិ ហ៊ីដេអុ និងលោក តេហ្ស៊ូកា កូជី ប្រធានសមាគមជនជាតិ​ជប៉ុនប្រចាំប្រទេសកម្ពុជា បានសម្តែងនូវសេចក្តីស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះឯកឧត្តម ហេង សួរ និងអ្នកចូលរួមទាំងអស់ ដោយសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុននឹងកាន់តែមានភាពស្និទ្ធស្នាលតាមរយៈពិធីបុណ្យនេះ៕ #MLVT #HENGSour

នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានរៀបចំ
+8
នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានរៀបចំការប្រកួត "ពានរង្វាន់បាល់ទាត់មិត្តភាពពលករកូរ៉េ ឆ្នាំ២០២៦" ដោយមានក្រុមកីឡាករមកពីតំបន់នានាចំនួន ៨ ក្រុម ចូលរួមប្រកួតនៅកីឡដ្ឋានយ៉ជូ នៃប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសហគមន៍ខ្មែរ សិស្ស និស្សិត កម្មសិក្សាការី និងពលករជំនាញខ្មែរសរុបប្រមាណ ២០០ នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមស្មារតី "កីឡានាំមកនូវសុខភាព សន្តិភាព និងសាមគ្គីភាព" ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពក្នុងចំណោមសហគមន៍ខ្មែរ សិស្ស និស្សិត កម្មសិក្សាការី និងពលករជំនាញដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសកូរ៉េ។ លើសពីនេះ ព្រឹត្តិការណ៍​ផ្តល់ឱកាសឱ្យពួកគេបានជួបជុំគ្នា បង្កើនភាពស្និទ្ធស្នាល និងរក្សាទំនាក់ទំនងល្អ ទោះបីជានៅឆ្ងាយពីស្រុកកំណើតក៏ដោយ។ លើសពីការប្រកួតកីឡាដើម្បីដណ្តើមជើងឯក ព្រឹត្តិការណ៍នេះក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងកិច្ចសហការរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព និងផ្សារភ្ជាប់សមាជិកនៃមហាគ្រួសារខ្មែរនៅលើទឹកដីប្រទេសកូរ៉េ៕ #MLVT #HENGSour

ក្រសួងការងារ និងស្ថានទូតខ្មែរនៅជប៉ុន រៀបចំពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅជប៉ុន ដើម្បីពង្រឹងសាមគ្គីភាព និងផ្សារភ្ជាប់មហាគ្រួ
+9
ក្រសួងការងារ និងស្ថានទូតខ្មែរនៅជប៉ុន រៀបចំពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅជប៉ុន ដើម្បីពង្រឹងសាមគ្គីភាព និងផ្សារភ្ជាប់មហាគ្រួសារខ្មែរ (ប្រទេសជប៉ុន)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលាឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ប្រកួត "ពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅប្រទេសជប៉ុន ឆ្នាំ២០២៦" ក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានក្រុមកីឡាករមកពីតំបន់នានាចំនួន ១០ក្រុម ចូលរួមប្រកួតនៅកីឡាដ្ឋាន MIFA Football Park Tachikawa ទីក្រុងតូក្យូ នៃប្រទេសជប៉ុនដែលមានសហគមន៍ខ្មែរ សិស្ស-និស្សិត កម្មសិក្សាការី-ពលករជំនាញខ្មែរសរុបប្រមាណ ៣០០នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាំង តុលា បានពាំនាំនូវសេចក្តីនឹករលឹក ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានណែនាំឱ្យក្មួយៗទាំងអស់រួមគ្នាលេងកីឡា ខិតខំប្រឹងប្រែងរៀនសូត្រភាសាជប៉ុនបន្ថែម ពិសេសក្រេបយកចំណេះជំនាញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងត្រូវជៀសវាងឱ្យឆ្ងាយពីការប្រព្រឹត្តបទល្មើសផ្សេងៗក្នុងប្រទេសជប៉ុន។ ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមស្មារតី «កីឡានាំមកនូវសុខភាព សន្តិភាព និងសាមគ្គីភាព» ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព រវាងបងប្អូនសហគមន៍ខ្មែរ សិស្ស-និស្សិត និងកម្មសិក្សាការី-ពលករជំនាញខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនបានជួបជុំគ្នាស្និទ្ធស្នាល និងបង្កើនទំនាក់ទំនងល្អ ទោះបីនៅឆ្ងាយពីស្រុកកំណើត។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាដើម្បីស្វែងរកជើងឯកនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ មួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងពិតប្រាកដ ដើម្បីមហាគ្រួសារខ្មែរនៅលើទឹកដីនៃប្រទេសជប៉ុន៕ #MLVT #HENGSour

ឯកឧត្តម ហេង សួរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចូលរួមពិធីបូជាសព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ #MLVT #HENGSour