es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Ir al canal en Telegram

ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Mostrar más

📈 Análisis del canal de Telegram ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

El canal ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (@molvtkhmer) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 35 446 suscriptores, ocupando la posición 7 244 en la categoría Noticias y medios y el puesto 109 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 35 446 suscriptores.

Según los últimos datos del 20 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -46, y en las últimas 24 horas de -5, conservando un alto alcance.

  • Estado de verificación: Verificado (confirmado oficialmente por Telegram)
  • Tasa de interacción (ER): El promedio de interacción de la audiencia es 3.92%. Durante las primeras 24 horas tras publicar, el contenido suele obtener 3.22% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 1 388 visualizaciones. En el primer día suele acumular 1 140 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 14.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“ចែករំលែកព័ត៌មានវិស័យការងារ សន្តិសុខសង្គម​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

35 446
Suscriptores
-524 horas
-157 días
-4630 días
Archivo de publicaciones
ក្រសួងការងារ ចាប់ដៃគ្នាជាមួយស្រុកឆាងហឹង ប្រទេសកូរ៉េ បើកឱកាសការងារថ្មីតាមរដូវកាល សម្រាប់ពលករកម្ពុជា (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ
+9
ក្រសួងការងារ ចាប់ដៃគ្នាជាមួយស្រុកឆាងហឹង ប្រទេសកូរ៉េ បើកឱកាសការងារថ្មីតាមរដូវកាល សម្រាប់ពលករកម្ពុជា (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សា ស៊ុនមូន (SAH Soon Moon) អភិបាលស្រុកឆាងហឹង ខេត្តឆូលឡាណាមដូ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការបញ្ជូនពលកររដូវកាលកម្ពុជាដើម្បីទៅធ្វើការនៅស្រុកឆាងហឹង” នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ការចុះ MoU នេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហការ និងពង្រឹងការផ្លាស់ប្តូររវាងភាគីទាំងពីរ ក្នុងវិស័យកិច្ចសហប្រតិបត្តិការការងារ រួមទាំងការផ្តល់ពលករតាមរដូវកាល តាមរយៈកម្មវិធីពលករតាមរដូវកាលបរទេស (FSW) ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សា ស៊ុនមូន និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ ដែលអំណោយផលដល់ការផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ទៅបំពេញការងារទាន់ពេលវេលាតាមតម្រូវការបស់និយោជកកូរ៉េ។ ឯកឧត្តមបានអរគុណចំពោះរដ្ឋបាលស្រុកឆាងហឹង ដែលផ្តល់ការទុកចិត្ត និងកិត្តិយសទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការនៅក្នុងឆ្នាំ២០២៧ ខាងមុខ តាមរយៈការចុះ MoU នេះ។ ការចាប់ដៃគ្នាជាមួយស្រុកឆាងហឹងនាពេលនេះ គឺជាការបើក សករាជថ្មីបន្ថែមទៀតសម្រាប់ពលករកម្ពុជា ដែលជួយពួកគាត់ឱ្យទទួលបានប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារ និងទទួលបានជំនាញផ្នែកកសិកម្មបន្ថែមមួយកម្រិតទៀតសម្រាប់យកមកអនុវត្តនៅកម្ពុជានៅពេលត្រឡប់មកវិញ។ ឯកឧត្តមបានជម្រាបជូនថា ក្នុងការបន្តចុះ MoU បញ្ជូនពលករទៅធ្វើការនៅកូរ៉េជាច្រើន កម្ពុជាទទួលបានកូតាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ជួយដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មរបស់កូរ៉េ ដែលក៏បញ្ជាក់ឱ្យឃើញពីគុណភាពនៃការបញ្ជូនរបស់កម្ពុជា ជាពិសេសពីការគ្រប់គ្រងនីតិវិធីបញ្ជូន និងសមត្ថភាពនៃការធ្វើការរបស់ពលករ។ ដូច្នេះកម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្នុងស្រុកឆាងហឹង ប្រកបដោយការជឿទុកចិត្តបាន។ ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រសួងមានធនធានជាច្រើនសម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ស្រុកឆាងហឹង ដោយបានជ្រើសរើសបេក្ខជនដែលមានបទពិសោធការងារក្នុងវិស័យកសិកម្ម ដើម្បីត្រៀមរួចជាស្រេចក្នុងការបញ្ជូនទៅកូរ៉េ ខណៈដែល ការទៅធ្វើការនៅទីនោះគឺជា “ក្តីស្រមៃ” មួយរបស់ពលករកម្ពុជា ដោយសារតែលក្ខខណ្ឌការងារល្អ និងថៅកែចិត្តល្អ។ ឯកឧត្តមសង្ឃឹមថា ថៅកែកូរ៉េនឹងផ្តល់ភាពកក់ក្តៅ ហើយរដ្ឋបាលស្រុកឆាងហឹង នឹងផ្តល់ការគាំទ្រយកចិត្តទុកដាក់ដល់ពលករកម្ពុជា ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មឆ្លាតវៃបែបទំនើប។ លើសពីនេះ ឯកឧត្តមក៏សង្ឃឹមយ៉ាងមុតមាំថា ស្រុកឆាងហឹង នឹងបង្កើនការទទួលយកពលករកម្ពុជាទៅធ្វើការកាន់តែច្រើន ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះអាចពង្រីកលើវិស័យដទៃទៀត នៅពេលអនាគតផងដែរ។ ជាការឆ្លើយតប លោក សា ស៊ុនមូន បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងក្នុងកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ព្រមទាំងបានចុះហត្ថលេខាលើ MoU នាពេលនេះ ដែលជាការចាប់ដៃគ្នាបង្កើតកិច្ចសហការយ៉ាងស្អិតល្មួត ដើម្បីភាពរីកចម្រើនរួមគ្នាលើគ្រប់វិស័យនាពេលអនាគត។ លោកបានលើកឡើងថា ស្រុកឆាងហឹង កំពុងប្រឈមកង្វះកម្លាំងពលកម្មលើផ្នែកជាច្រើន។ ហេតុនេះ វត្តមានពលករកម្ពុជានឹងដោះស្រាយជួយបញ្ហានេះ និងពង្រឹងផ្នែកកសិកម្ម និងផ្នែកផ្សេងៗទៀតរបស់កូរ៉េផងដែរ ដោយលោកអះអាងថា នឹងខិតខំធ្វើឱ្យពលករកម្ពុជាទទួលអារម្មណ៍ថា ធ្វើការនៅទីនោះ គឺដូចជាស្រុកកំណើតទីពីរ និងចង់ត្រឡប់ទៅធ្វើការជាថ្មីម្តងទៀត។ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រែក្លាយ MoU នេះឱ្យទៅជាការអនុវត្តសកម្មភាពជាក់ស្តែងយ៉ាងរលូន ពេញលេញ និងទទួលបានជោគជ័យសម្រាប់ជាឧត្តមប្រយោជន៍រវាងប្រជាជនកម្ពុជា-កូរ៉េ និងពង្រឹងទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងរយៈពេលយូរអង្វែង ដែលជាកិច្ចសហប្រតិបត្តិការគំរូមួយក្នុងវិស័យការងារ ជាពិសេសជាមួយស្រុកឆាងហឹង៕ #MLVT #HENGSour

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អបអរសាទរប្រតិភូយុវជនកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port of Call) កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៥០ នៅខែមករា ឆ្នាំ២០២៧ ខាងមុខ #MLVT #HENGSour

ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដល់គ្រឹះស្ថាន TVET (កំពង់ចាម)៖ វិទ្យាស្ថ
+9
ក្រសួងការងារ និង ILO-Korea បន្តពង្រីកយុទ្ធនាការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារដល់គ្រឹះស្ថាន TVET (កំពង់ចាម)៖ វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយកម្មវិធី ភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea Partnership Programme) បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ (២០-២២ ខែតុលា) ស្តីពី «ការលើកកម្ពស់សមត្ថភាពផ្នែកសុវត្ថិភាព និងសុខភាពការងារសម្រាប់គ្រឹះស្ថាន TVET» នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេ​ខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសិក្ខាកាមចំនួន ២៥នាក់ មកពីគ្រឹះស្ថាន TVET ចំនួន១១។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបំពាក់បំប៉នចំណេះដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារដល់ថ្នាក់ដឹកនាំ និងគ្រូបង្រៀន TVET ក្នុងការបញ្ជ្រាបវប្បធម៌សុវត្ថិភាពទៅក្នុងកម្មវិធីសិក្សា និងការអនុវត្តប្រចាំថ្ងៃរបស់សិស្ស ព្រមទាំងគាំទ្រដល់ការរៀបចំផែនការសកម្មភាព និងការត្រួតពិនិត្យបរិយាកាសសិក្សាឱ្យមានសុវត្ថិភាព និងអនាម័យខ្ពស់មុនពេលពួកគាត់ឈានជើងចូលក្នុងទីផ្សារការងារ។ ថ្លែងក្នុងពិធីបើក ឯកឧត្តម លឹម ស៊ុយហុង បានលើកឡើងពីភាពចាំបាច់នៃការអប់រំសុវត្ថិភាព និងសុខភាពការងារ ដោយសារតែសិស្ស TVET ត្រូវអនុវត្តផ្ទាល់ជាមួយគ្រឿងម៉ាស៊ីន ឧបករណ៍អគ្គិសនី សារធាតុគីមី និងឧបករណ៍សំណង់ជាដើម។ ឯកឧត្តមគូសបញ្ជាក់ថា ប្រសិនបើគ្មានការបំពាក់បំប៉នវិធានការការពារទុកជាមុននោះទេ ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ទាំងក្នុងពេលសិ​ក្សា និងពេលចេញទៅបំពេញការងារ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការវិនិយោគលើចំណេះដឹងផ្នែកសុវត្ថិភាព គឺជាការវិនិយោគយូរអង្វែងលើធនធានមនុស្ស ដែលជួយបង្កើនផលិតភាព កាត់បន្ថយការខាតបង់ និងបង្កើតទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់និ​យោជក។ ជាមួយគ្នានេះ លោក អ៊ុន ប៊ុនផឿន អ្នកសម្របសម្រួលគម្រោង ILO-Korea បានលើកឡើងថា គ្រូបង្រៀន និងថ្នាក់ដឹកនាំគ្រឹះ​ស្ថានដែលបានចូលរួម គឺជាតួអង្គស្នូលក្នុងការនាំយកផែនការសកម្មភាពទាំងនោះទៅអនុវត្តបន្ត។ លោកបានក៏បានរំលឹកពីទស្សនៈគន្លឹះថា «សុវត្ថិភាព គឺជាផ្នែកមួយនៃជំនាញវិជ្ជាជីវៈ» ដោយលោកបានគូសបញ្ជាក់ថា អ្នកជំនាញពិតប្រាកដមិនត្រឹមតែធ្វើការបានលឿន ឬត្រូវបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចេះធ្វើការដោយមានសុវត្ថិភាពទាំងសម្រាប់ខ្លួនឯង និងអ្នកជុំវិញខ្លួនផងដែរ។ ការបណ្តុះបណ្តាលនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំមួយបន្ថែមទៀត ក្នុងការជំរុញគុណភាពបណ្តុះបណ្តាលបច្ចេកទេស ដើម្បីធានាថា ធនធានមនុស្សជំនាន់ថ្មីរបស់កម្ពុជា គឺជាកម្លាំងពលកម្មដែលមានទាំងជំនាញច្បាស់លាស់ និងស្មារតីទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពការងារ៕   #MLVT #HENGSour

កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា #MLVT #HENGSour #TVET

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យពង្រឹងសមត្ថភាព ដើម្បីរួមចំណែកអភិវ
+9
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យពង្រឹងសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ និងតំណាងសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៥រូប ដែលត្រៀមទៅសិក្សានៅប្រទេសចិន តួកគី រ៉ូម៉ានី និងបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងឱកាសនេះ លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សា ស្រាវជ្រាវ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ជាឧបករណ៍ជំនួយ ព្រមទាំងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍកម្ពុជា។ លោកជំទាវក៏បានណែនាំឱ្យនិស្សិតទាំងអស់កំណត់គោលដៅសិក្សា និងអាជីពឱ្យបានច្បាស់លាស់ សម្របខ្លួនទៅតាមវប្បធម៌នៃប្រទេសគោលដៅ ថែរក្សាសុខភាព និងប្រកាន់ខ្ជាប់នូវឥរិយាបថថ្លៃថ្នូរ។ ក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ និស្សិតត្រូវប្រើប្រាស់ចំណេះដឹង និងហេតុផល គោរពច្បាប់ និងគោលការណ៍ការទូត ព្រមទាំងលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ទន្ទឹមនឹងការខិតខំសិក្សា និស្សិតគួរកសាងបណ្ដាញទំនាក់ទំនងល្អជាធ្លុងមួយជាមួយសាស្ត្រាចារ្យ មិត្តរួមថ្នាក់ អ្នកជំនាញ និងសហគមន៍ខ្មែរនៅក្រៅប្រទេស ព្រមទាំងរក្សាសាមគ្គីភាព និងចូលរួមសកម្មភាពសង្គម។ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពជោគជ័យមិនអាស្រ័យតែលើលទ្ធផលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាស្រ័យលើសមត្ថភាពប្រាស្រ័យទាក់ទង និងការធ្វើការជាក្រុមផងដែរ។ ដូច្នេះ និស្សិតត្រូវចេះរក្សាតុល្យភាពរវាងការសិក្សា ការសម្រាក និងការថែទាំសុខភាព។ ជាមួយគ្នានេះ លោកជំទាវបានពន្យល់បង្ហាញឱ្យប្អូនៗនិស្សិតប្រើប្រាស់ឯកសារគោលនយោបាយ និងទិន្នន័យទីផ្សារការងារដែលមានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការសិក្សា និងឈ្វេងយល់ពីតម្រូវការធនធានមនុស្សនៅកម្ពុជា។ ជាមួយនឹងពាក្យជូនពរ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងសម្រេចបានជោគជ័យក្នុងការសិក្សា ទទួលបានចំណេះដឹង និងបទពិសោធថ្មីៗបន្ថែម ហើយយកចំណេះដឹង និងសមត្ថភាពទាំងនេះទៅប្រើប្រាស់ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕ #MLVT #HENGSour

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អបអរសាទរប្រតិភូយុវជនកម្ពុជា ដែលរៀបចំធ្វើម្ចាស់ផ្ទះនៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSE
+9
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អបអរសាទរប្រតិភូយុវជនកម្ពុជា ដែលរៀបចំធ្វើម្ចាស់ផ្ទះនៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី ៥០ នៅខែមករា ខាងមុខ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយក្រុមកាងារ និងតំណាងប្រតិភូយុវជនកម្ពុជានៃកម្មវិធី នាវាយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្តល់អនុសាសន៍ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរ ក្នុងពេលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះទទួលនាវា (Port-of-call) ជាលើកទី ៣ ចាប់តាំងពីឆ្នាំ២០១៤ មក។ នៅក្នុងគ្រាដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី (SSEAYP) លើកទី ៥០ នេះ ឯកឧត្តមរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងបង្ហាញនូវមោទនភាព ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ចម្បងមួយក្នុងតំបន់អាស៊ីនេះ គឺជាឱកាសដ៏ល្អសម្រាប់ធ្វើការបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាដល់ប្រតិភូយុវជនពីបណ្តាប្រទេសអាស៊ានផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងដំណើរការយ៉ាងរលូន និងទទួលជោគជ័យ ដែលជោគជ័យនេះ គឺសម្រាប់ប្រជាជាតិទាំងមូលផងដែរ។ សូមបញ្ជាក់ថា កម្មវិធី SSEAYP លើកទី ៥០ គ្រោងនឹងប្រព្រឹត្តឡើងរយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧។ នាវានេះនឹងចូលចតនៅក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមករា ឆ្នាំ២០២៧ មុនពេលធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។ សមាសភាពកម្ពុជាដែលគ្រោងនឹងចូលរួមកម្មវិធីនេះសរុបមានចំនួន ២១នាក់ ដែលរួមមាន ប្រតិភូយុវជនកម្មវិធី SSEAYP ចំនួន ២០នាក់ (ស្រី ១០នាក់) ដែលត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់ដោយក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សាយ៉ា លីនដា ប្រធានប្រតិភូកម្មវិធី SSEAYP និងជាប្រធានជាលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។ ក្នុងកម្មវិធីនេះ ប្រតិភូយុវជនតំបន់អាស៊ាន និងជប៉ុន នឹងរួមគ្នាផ្លាស់ប្ដូរមិត្តភាព វប្បធម៌ និងកិច្ចពិភាក្សាសន្ទនាលើបញ្ហាសង្គម និងពិភពលោកតាមរបៀបវារៈផ្សេងៗដូចជា៖ ការទូតយុវជន ការអប់រំប្រកបដោយគុណភាព បម្រែបម្រួលបរិស្ថាន ទេសចរណ៍ និរន្តរភាពសេដ្ឋកិច្ច សុខមាលភាពសង្គម សង្គមឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕ #MLVT #HENGSour

កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា (ភ្ន
+9
កម្ពុជា-ADB សាទរភាពជោគជ័យគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" និងពង្រីកការគាំទ្រ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ីស៊ូគិ តាជីម៉ា (Eisuke Tajima) ប្រធានការិយាល័យផ្នែកអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៃទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា។ ជំនួបនេះមានគោលបំណងពិគ្រោះយោបល់កម្រិតប្រទេស ស្តីពីវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម, បង្ហាញវឌ្ឍនភាពប្រកបដោយជោគជ័យនៃគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" (S4C) និងពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP)។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អ៊ីស៊ូគិ តាជីម៉ា និងគណៈប្រតិភូ ADB ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ ADB សម្រាប់ភាពជាដៃគូយូរអង្វែង ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈវិស័យ TVET។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងកម្រិតជាន់ខ្ពស់ ដែលបញ្ជាក់ជាថ្មីពីតួនាទី ADB ជាដៃគូស្នូលក្នុងការជំរុញរបៀបវារៈអភិវឌ្ឍជំនាញនៅកម្ពុជា និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB ដែលការគាំទ្រជាបន្តបន្ទាប់ផ្នែកហិរញ្ញវត្ថុ និងជំនាញបច្ចេកទេសដ៏មានតម្លៃ ការកសាងសមត្ថភាពស្ថាប័ន និងការផ្លាស់ប្តូរចំណេះដឹង តាមរយៈគម្រោង "ជំនាញសម្រាប់ភាពប្រកួតប្រជែង" ជាពិសេស នៅពេលដែលគម្រោងឈានទៅដល់បញ្ចប់ត្រឹមខែតុលានេះ ក្រសួងមានសេចក្តីរីករាយដែលគម្រោងនេះ ត្រូវបានទីភ្នាក់ងារអនុវត្តគម្រោងវាយតម្លៃថា "ទទួលបានជោគជ័យ" នៅក្នុងសេចក្តីព្រាងរបាយការណ៍បញ្ចប់គម្រោង។ ឯកឧត្តមក៏បានបង្ហាញពីវឌ្ឍនភាពនៃកម្មវិធី SFESDP ដែលជាស្នូលក្នុងការកែទម្រង់ TVET សម្រាប់តម្រង់ទិសទៅអនាគត ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងបន្តអនុវត្តរបៀបវារៈអភិវឌ្ឍន៍ជាតិដែលមានទិសដៅទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។ ដើម្បីត្រៀមរៀបចំផែនការគម្រោងអភិវឌ្ឍជំនាញសម្រាប់ឆ្នាំ២០២៨ ក្រសួងបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា ដោយប្តេជ្ញាជំរុញគម្រោងនាពេលអនាគត សំដៅធ្វើទំនើបកម្មវិស័យ TVET និងលើកកម្ពស់ចំណេះដឹងឌីជីថល ដើម្បីធានាថា យុវជនកម្ពុជាមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់សម្រាប់សេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យានាពេលអនាគត។ លើសពីនេះ ការវិនិយោគរបស់ ADB ក៏ជួយធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថាន TVET និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមទាំងការអនុវត្តដោយជោគជ័យនូវគម្រោងសាកល្បងស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (WBL)។ ឯកឧត្តមគូសបញ្ជាក់ថា ដើម្បីធានានិរន្តរភាពនៃផលប្រយោជន៍ពីការវិនិយោគទាំងនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបែងចែកថវិកាជាតិចាប់ពីឆ្នាំ២០២៧ តទៅដើម្បីបន្តគាំទ្រកម្មវិធីសញ្ញាបត្រដែលទើបបង្កើតថ្មី និងគំនិតផ្តួចផ្តើមស្តីពីការបណ្តុះបណ្តាលនៅកន្លែងធ្វើការ ដែលដើរតួនាទីសំខាន់ក្នុងការគាំទ្រការអនុវត្តគោលនយោបាយជាតិពាក់ព័ន្ធនានា ដែលនឹងជួយគាំទ្រតម្រូវការជំនាញដែលកំពុងពេញនិយម ដូចជា ស្វ័យប្រវត្តិកម្ម ជំនាញឌីជីថល និងបច្ចេកវិទ្យាយានយន្តអគ្គិសនី (EV)។ ឯកឧត្តមបានថ្លែងអំណរគុណ ADB ចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ហើយត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ ដើម្បីធានាការអនុវត្តកម្មវិធីដែលកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងការរៀបចំគំនិតផ្តួចផ្តើមនាពេលអនាគតឱ្យបានទាន់ពេលវេលា ដែលឆ្លើយតបទៅនឹងតម្រូវការនៃការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតប លោក អ៊ីស៊ូគិ តាជីម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានបង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ព្រមទាំងបានកោតសរសើរពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាង ADB និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។ តាមរយៈការធ្វើទស្សនកិច្ចនៅតាមគ្រឹះស្ថាន TVET លោកបានឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការជំរុញឱ្យវិស័យឯកជនចូលរួម ដើម្បីបង្កើនចំណេះដឹង និងឱកាសការងារដល់សិក្ខាកាម។ ដោយមើលឃើញពីកិច្ចខិតខំយ៉ាងសកម្មរបស់ក្រសួង ភាគី ADB បានបញ្ជាក់ពីការគាំទ្រការអភិវឌ្ឍកម្លាំងពលកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕ #MLVT #HENGSour

វីដេអូសង្ខេបសកម្មភាពការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ #MLVT #HENGSour

ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ #MLVT #HENGSour

Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញបច្ចេកទេសឆ្ពោះទៅកាន់ឧស្សាហកម្ម
Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញបច្ចេកទេសឆ្ពោះទៅកាន់ឧស្សាហកម្មដំឡើង និងថែទាំយានយន្តទំនើប» 👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទអាចទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធីតាមរយៈលេខ 1297 ដោយឥតគិតថ្លៃ ទស្សនាការផ្សាយផ្ទាល់៖ 👥Facebook 💬Telegram 😉YouTube #MLVT #HENGSour

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម
+1
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លាគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ #MLVT #HENGSour

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមអបអរសាទរពិធីបុណ្យ “បុនអូដូរី” ឆ្នាំ២០២៦ ដែលជាស្ពានវប្បធម៌ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន #MLVT #HENGSour

ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប
+9
ថ្នាក់ដឹកនាំអន្តរក្រសួង កោតសរសើរ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ទីប្រឹក្សាក្រសួងការងារ ថ្នាក់ដឹកនាំ និងតំណាងអន្តរក្រសួង ក្នុងគោលបំណងពិនិត្យ ពិភាក្សា ប្រមូលធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥។ កិច្ចប្រជុំនេះទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជាក់ស្តែង និងភាពប្រទាក់ក្រឡាជាមួយយុទ្ធសាស្ត្រ គោលនយោបាយ និងផែនការសកម្មភាពជាតិពាក់ព័ន្ធ មុនដាក់ស្នើគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ និងសម្រេច ដើម្បីបន្តដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់ នាពេលអនាគត។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីភាពចាំបាច់នៃការរៀបចំគោលនយោបាយនេះសម្រាប់រយៈពេល ១០ឆ្នាំទៅមុខ គឺការបន្តពង្រឹងសមិទ្ធផលនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥, ការគាំទ្រទិសដៅអភិវឌ្ឍន៍ជាតិ ស្របតាមអាទិភាពគន្លឹះទី១ "មនុស្ស" និងគោលដៅ "ការងារ" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ការត្រៀមខ្លួនសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC), ការឆ្លើយតបនឹងបរិវត្តកម្មនៃពិភពការងារ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចបៃតង និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងទីផ្សារការងារ។ គោលនយោបាយនេះ មានចក្ខុវិស័យ កសាង និងអភិវឌ្ឍទីផ្សារការងារកម្ពុជា ដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាបន្ន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានមុខរបរដែលមានប្រាក់ចំណូលខ្ពស់ជាងមុន និងមានការងារកាន់តែសមរម្យ។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានខិតខំបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់នៃសេចក្តីព្រាងគោលនយោបាយនេះ ដែលរួមទាំងការប្រជុំ និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាច្រើនដង ដោយមានការចូលរួមទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ភាគីនិយោជក និងសហជីព។ អង្គប្រជុំបានកោតសរសើរចំពោះការរៀបចំ និងវឌ្ឍភាពនៃគោលនយោបាយជាតិនេះ ព្រមទាំងបានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងផុសផុលលើសេចក្តីព្រាងគោលនយោបាយនេះ ហើយតាមរយៈធាតុចូលទាំងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ក្រុមការងារធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងគោលនយោបាយជាតិនេះ ដើម្បីរៀបចំដាក់ស្នើគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់យោបល់បន្ថែមទៅតាមផែនការកំណត់៕ #MLVT #HENGSour

📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣-២៤
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖ 🗓ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកវាលវែង 🗓ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកក្រគរ 🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour

📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តក្រចេះ នៅថ្ងៃទី២៣-២៤ ខែ
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៩ ០២៩ កន្លែង សម្រាប់អ្នកខេត្តក្រចេះ នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖ 🗓ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកព្រែកប្រសព្វ 🗓ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកឆ្លូង 🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ យុវជន និងអ្នកស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour

🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ! Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញ
🔴 កុំភ្លេចជួបគ្នានាល្ងាចនេះ! Podcast «កញ្ចក់ទិព្វ» | EP.8 ប្រធានបទ «វិស័យយានយន្តអគ្គិសនី (EV) និងទីផ្សារការងារកម្ពុជា៖ ជំនាញបច្ចេកទេសឆ្ពោះទៅកាន់ឧស្សាហកម្មដំឡើង និងថែទាំយានយន្តទំនើប» 🔎 វាគ្មិនពិសេស ៤រូប ដែលនឹងចូលរួមក្នុង Podcast នេះ រួមមាន៖ - ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ - លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន ហ្ស៊ូ ម៉ូធ័រ (ខេមបូឌា) - លោក ឃឹម គឹមហេង ប្រធានតំណាងក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា - លោក ឡយ ភាល័យ អ្នកបង្កើតមាតិការថយន្ត CamCar 👉សាធារណជនមានចម្ងល់ទាក់ទងនឹងប្រធានបទខាងលើ អាចហៅទូរសព្ទមកជជែកផ្ទាល់ជាមួយវាគ្មិនក្នុងកម្មវិធី តាមរយៈលេខ 1297 ដោយឥតគិតថ្លៃ។ ផ្សាយផ្ទាល់ (Live) ចាប់ពីវេលាម៉ោង ៥៖៣០នាទី ដល់ ៧៖០០នាទីល្ងាច ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Facebook, YouTube, Telegram) #MLVT #HENGSour #TVET

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ - Estadísticas y analítica del canal de Telegram @molvtkhmer