8 021
مشترکین
-124 ساعت
-87 روز
+16030 روز
آرشیو پست ها
+2
លទ្ធផលប្រឡងជាប់ជាស្ថាពរ អាហារូបករណ៍ពេញលេញ ចូលរៀនថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស
សូមកោតសរសើរ និងអបអរសាទរ និងស្វាគមន៍មកកាន់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា !
Repost from AMT - សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត.
+3
អបអរសាទរ បេក្ខជនដែលជាប់ស្ថាពរទទួលបានអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កម្រិតវិស្វករ សិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
បេក្ខជនជាប់ស្ថាពរ ត្រូវបន្តនីតិវិធីដើម្បីចូលសិក្សាតាមដំណាក់កាលទាំងពីរ ដូចខាងក្រោម៖
– ដំណាក់កាលទី១៖ ត្រូវមកបង្ហាញខ្លួនជាចាំបាច់នៅការិយាល័យអាហារូបករណ៍ដែលមានអាសយដ្ឋាន អគារលេខ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នាទីព្រឹក ដើម្បីផ្តល់ការបញ្ជាក់ពីការទទួលយកអាហារូបករណ៍ និងទទួលការតម្រង់ទិសចូលសិក្សា (សូមភ្ជាប់មកជាមួយ នូវសលាកបត្រឯកត្តជនដែលយកចេញពីប្រព័ន្ធចុះឈ្មោះអាហារូបករណ៍ និងអត្តសញ្ញាណបណ្ណ ឬ ឯកសារបញ្ជាក់ អត្តសញ្ញាណផ្សេងៗ)។
– ដំណាក់កាលទី២៖ ត្រូវដាក់ពាក្យចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយអនុលោមតាមគោលការណ៍របស់វិទ្យាស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។
ករណីបេក្ខជនជាប់ស្ថាពរ ពុំបានអនុវត្តនីតិវិធីតាមដំណាក់កាលនីមួយៗ តាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ គណៈកម្មាធិការចាត់ទុកថាបេក្ខជនបោះបង់សិទ្ធិទទួលអាហារូបករណ៍។
#អមត #AMT
📱 YouTube : AMT - អ.ម.ត
JOIN 🌐 | AMT - អ.ម.ត
🌐 | FACEBOOK
🌐 | TIKTOK
🌐 | YOUTUBE
🌐 | INSTAGRAM
🌐 | LNK.BIO
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ជាប់ស្ថាពរ_សាខាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា_ខេត្តត្បូងឃ្មុំ.pdf0.86 KB
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
លទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញ កម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខេត្តត្បូងឃ្មុំ។
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ជាប់ស្ថាពរ_សាខាវិទ្យាស្ថានបច្ចេកវិទ្យា_ខេត្តកែប.pdf0.89 KB
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
លទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញ កម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាខេត្តកែប។
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
ជាប់ស្ថាពរ_វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា.pdf3.66 KB
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
លទ្ធផលនៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញ កម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
វិធីសាស្ត្រចុះឈ្មោះប្រលងចូលនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)
ការទទួលពាក្យប្រឡងជ្រើសរើសនិស្សិតឆ្នាំទី១ កម្រិតវិស្វករ ចាប់ផ្តើមដំណើរការហើយ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
រៀបចំដោយ: Social Media Team ITC
+2
មជ្ឈមណ្ឌលកម្ពុជា ៤.០ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។
📅 កាលបរិច្ឆេទ៖ រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
📍 ទីកន្លែង៖ អគារ The Kampus
💬 បណ្ដាញសង្គមមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ Facebook | Website | YouTube | TikTok | Instagram | LinkedIn | X
មជ្ឈមណ្ឌលកម្ពុជា ៤.០ JOIN 🖥
ព័ត៌មានអំពីការបណ្តុះបណ្តាលនៅទីតាំងទាំង៣របស់សាលាតិចណូ៖
១-ទីតាំងគោល
https://www.facebook.com/share/1JgL5AK3ZE/?mibextid=wwXIfr
២-មណ្ឌលវិមានឈ្នះឈ្នះ
https://www.facebook.com/share/18FdgCMTx9/?mibextid=wwXIfr
៣-មណ្ឌលខេត្តកែប
https://www.facebook.com/share/1KY7uzAyYU/?mibextid=wwXIfr
សម្រាប់កម្មវិធីអន្តរជាតិ
https://www.facebook.com/share/19HXNC5Ayk/?mibextid=wwXIfr
+2
🚀 លើកកម្ពស់ជំនាញវិភាគទិន្នន័យរបស់អ្នកជាមួយ ReDA Lab, ITC!
ត្រៀមខ្លួនសម្រាប់ឱកាសការងារកាន់តែប្រសើរ និងអភិវឌ្ឍជំនាញដែលទីផ្សារការងារកំពុងត្រូវការ ជាមួយវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈពី ReDA Lab នៃដេប៉ាតីម៉ង់គណិតវិទ្យាអនុវត្ត និងស្ថិតិ (AMS), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
📚 វគ្គបណ្តុះបណ្តាលរួមមាន៖
📊 Microsoft Power BI
📈 Advanced Excel for Data Analytics
📉 Statistical Data Analytics with IBM SPSS
📅 ថ្ងៃចូលរៀន៖ ៥ កញ្ញា ២០២៦
⏳ រយៈពេល៖ ២៤ ម៉ោង (រៀងរាល់ថ្ងៃសៅរ៍)
📍 ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
🎉 ទទួលបានតម្លៃ Early Bird ដោយចុះឈ្មោះត្រឹមថ្ងៃទី ២២ សីហា ២០២៦។
វគ្គសិក្សាទាំងនេះនឹងជួយអ្នកអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រង វិភាគ និងបង្ហាញទិន្នន័យប្រកបដោយវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពការងារ និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារនាពេលបច្ចុប្បន្ន។
📝 ស្កេន QR Code នៅលើ Poster ដើម្បីចូលក្រុម Telegram និងចុះឈ្មោះឥឡូវនេះ!
📞 ព័ត៌មានបន្ថែម៖ +855 17 823 874
#ITC #ReDALab #PowerBI #AdvancedExcel #SPSS #DataAnalytics #BusinessIntelligence #ProfessionalTraining #Upskill #Cambodia
សេចក្តីប្រកាសព័ត៌មាន
ស្តីពីវិធានការរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពាក់ព័ន្ធនឹងករណីក្លែងបន្លំសញ្ញាបត្រ
+1
លិខិតបដិសេធ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណីក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណដូចខាងក្រោម៖
-ឈ្មោះ៖ ណន សីហា
-ភេទ៖ ប្រុស
-កើត៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមបដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
