វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា - I.T.C
الذهاب إلى القناة على Telegram
إظهار المزيد
7 858
المشتركون
-424 ساعات
-727 أيام
-17830 أيام
أرشيف المشاركات
+5
IMT Mines Atlantique ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
(រាធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ប៊ុន ឡុង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រួមជាមួយក្រុមការងារ បានទទួលជួបពិភាក្សាការងារជាមួយ លោក François KEO នាយកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ IMT Mines Atlantique។
ជំនួបដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងស្ថាប័នទាំងពីរ ដើម្បីឆ្ពោះទៅអនុវត្តសកម្មភាពអទិភាពនានា រួមមាន ការផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងការធ្វើការស្រាវជ្រាវរួមគ្នា។
គួររំលឹកផងដែរថា បច្ចុប្បន្នមាននិស្សិតពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ៤រូប កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត (ម៉ាស្ទ័រ) នៅឯស្ថាប័នអប់រំ និងស្រាវជ្រាវដ៏ល្បីល្បាញមួយនេះ។
17 نوفمبر, 09:54
L’ITC et l’Université d’Ottawa signent un protocole d’entente pour renforcer leur coopération universitaire
(Phnom Penh) – Le 17 novembre 2026, à l’Institut de Technologie du Cambodge (ITC), S.E. le Prof. Dr. PO Kimtho, Directeur de l’ITC et Dr. Julie Cafley, vice-rectrice à la Francophonie, à l’engagement autochtone et aux relations externes et communautaires l’Université d’Ottawa ont procédé à la signature d’un protocole d’entente (MoU) visant à établir un cadre de coopération dans les domaines de l’enseignement et de la recherche.
Cet accord porte notamment sur la mobilité étudiante, le développement de programmes conjoints, le transfert de connaissances et la collaboration scientifique.
À travers ce partenariat, les deux établissements souhaitent renforcer leurs relations académiques, favoriser les échanges entre étudiants et enseignants et ouvrir de nouvelles perspectives de coopération internationale.
Cette signature constitue une étape importante dans la stratégie d’internationalisation de l’ITC et dans le renforcement de ses partenariats avec les universités francophones et internationales.
17 نوفمبر, 09:52
+6
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យអូតាវ៉ា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
(រាជធានីភ្នំពេញ)៖ នាថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកស្រីបណ្ឌិត Julie Cafley សាកលវិទ្យាធិការរងទទួលបន្ទុកហ្រ្វង់កូហ្វូនី ការចូលរួមរបស់ជនជាតិដើមភាគតិច និងទំនាក់ទំនងខាងក្រៅ និងសហគមន៍នៃសាកលវិទ្យាល័យអូតាវ៉ា (Université d’Ottawa) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវ។
កិច្ចសហប្រតិបត្តិការនេះផ្តោតលើការផ្លាស់ប្តូរនិស្សិត កម្មវិធីសិក្សារួម ការផ្ទេរចំណេះដឹង និងការសហការស្រាវជ្រាវ ដោយរួមចំណែកពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ការធ្វើអន្តរជាតូបនីយកម្មរបស់វិទ្យាស្ថាន។
ពិធីចុះហត្ថលេខានេះជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទំនាក់ទំនងភាពជាដៃគូអន្តរជាតិ និងបង្កើតឱកាសថ្មីៗសម្រាប់និស្សិត និងសាស្ត្រាចារ្យនៃស្ថាប័នទាំងពីរ។
17 نوفمبر, 09:52
