ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
رفتن به کانال در Telegram
606
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+1730 روز
آرشیو پست ها
+2
🎉 សូមអបអរសាទរ
សមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី សូមសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែងជូនចំពោះ លោក ញូង ម៉ានិត ជាអតីតនិស្សិតបញ្ចប់ការសិក្សា ជំនាញវិស្វកម្មនុយក្លេអ៊ែរ ពីសាកលវិទ្យាល័យBauman Moscow State Technical University, បច្ចុប្បន្នជាមន្ត្រីនៃក្រសួងបរិស្ថាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានសមាគម ដែលត្រូវបានជ្រើសរើសទទួលអាហារូបករណ៍ KOICA-Hallym NEXT Fellowship ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញ ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅ Hallym University សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសដ៏វិសេសនេះ សមាគម សូមជូនពរលោក ញូង ម៉ានិត ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច សម្រេចបានលទ្ធផលសិក្សាល្អប្រសើរ មានសុខភាពល្អ សុវត្ថិភាព និងនាំយកចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ថ្មីៗ មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងសមាគមឱ្យកាន់តែរីកចម្រើន។
សូមអបអរសាទរ! 🇰🇭🎓
Repost from សុីសុីថាមស៍
យុវជន ឃឿន ចន្ទតូ បញ្ចប់បរិញ្ញាបត្រ«ជំនាញនុយក្លេអ៊ែរ»ពីរុស្ស៊ី គ្រោងនឹងយកចំណេះដឹងមកអភិវឌ្ឍន៍កម្ពុជា
Repost from សុីសុីថាមស៍
ប្រតិភូយុវជនកម្ពុជា ៧រូប នឹងចូលរួមកម្មវិធី World Youth Festival 2026 ក្រោមអធិបតីភាពលោក ពូទីន ប្រធានាធិបតីរុស្ស៊ី
👉🏻 លម្អិត៖ https://kh.cc-times.com/posts/30120
Repost from FRESH NEWS
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្នុងបេសកកម្មការងារ និងការចុះអនុស្សរណៈនៃការយោគយល់ (MoU) នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី
https://fna.asia/c2bd1a1 🔗JOIN US
Repost from Kampucheathmey Daily
មោទនភាពជាតិ! យុវជនឆ្នើមកម្ពុជា ៧រូប នឹងតំណាងប្រទេសចូលរួមកម្មវិធីយុវជនអន្តរជាតិដ៏ធំបំផុតនៅរុស្ស៊ី
https://www.kampucheathmey.com/local-news/1161390
📲 Telegram | YouTube | X (Twitter)
ជំនួបសម្តែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅវិទ្យាស្ថានជាតិទំនាក់ទំនងការទូតមូស្គូ ហៅកាត់ថា “MGIMO”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅវិទ្យាស្ថានជាតិទំនាក់ទំនងការទូតមូស្គូ ហៅកាត់ថា “MGIMO” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
#កម្ពុជា #រុស្ស៊ី #камбоджа #россия
#WYT2026 #Ekaterinburg #Russia
+3
សេចក្តីប្រកាសព័ត៌មាន
ស្តីពីការចូលរួមរបស់ប្រតិភូយុវជនកម្ពុជា ចំនួន ០៧រូប ក្នុងកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ 🇷🇺🇰🇭
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ក្រោមកិច្ចសហការសម្របសម្រួលរវាង ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី យុវជនកម្ពុជាឆ្នើមចំនួន ០៧រូប ត្រូវបានជ្រើសរើសដោយនាយកដ្ឋានមហោស្រពយុវជនពិភពលោក (World Youth Festival Directorate) ឱ្យតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិភូយុវជន ចូលរួមកម្មវិធី World Youth Festival 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាព ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងយុវជនមកពីបណ្តាប្រទេសជុំវិញពិភពលោក។
អានអត្ថបទពេញ៖ https://www.facebook.com/share/p/1913quWtAF/

+5
✈️ យុវជនខ្មែរ ដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មយន្តហោះពីសាកលវិទ្យាល័យឈានមុខគេរបស់រុស្ស៊ីលើវិស័យអាកាសចរណ៍ – Moscow Aviation Institute (MAI)🌍🇰🇭🇷🇺
ក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មអាកាសចរណ៍ វិស្វកម្មយន្តហោះបានក្លាយជាវិស័យដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខ និងការតភ្ជាប់ពិភពលោក។ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេរបស់សហព័ន្ធរុស្ស៊ីលើវិស័យនេះ Moscow Aviation Institute (National Research University) គឺជាសាកលវិទ្យាល័យដ៏ល្បីល្បាញ ដែលបានបណ្តុះបណ្តាលវិស្វករ អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកអាកាសចរណ៍ អវកាស និងបច្ចេកវិទ្យាការពារជាតិជាច្រើនរូបសម្រាប់ប្រទេសរុស្ស៊ី និងបណ្តាប្រទេសជុំវិញពិភពលោក។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ លោក ទិត លីហ៊ួរ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យលើជំនាញ «វិស្វកម្មយន្តហោះ Aircraft Engineering ពី Moscow Aviation Institute ដែលជាសាកលវិទ្យាល័យឈានមុខគេមួយរបស់សហព័ន្ធរុស្ស៊ីលើវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យាអវកាស
អានអត្ថបទពេញ៖ https://www.facebook.com/share/p/19D7jxmLbq/
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដើម្បីស្វាគមន៍សមាជិកថ្មី
🇰🇭នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ អគ្គលេខាធិកាដ្ឋាន នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី បានរៀបចំកិច្ចប្រជុំដំបូងដើម្បីស្វាគមន៍ប្អូនៗនិស្សិតដែលបានជាប់ក្នុងវគ្គហាត់ការ ដែលដឹកនាំដោយ លោក អគ្គលេខាធិការ ដើម្បីធ្វើការណែនាំ អំពីសមាគម ការងារ និង តួនាទីរបស់អគ្គលេខាធិការដ្ឋាន។
សមាគមអតីតនិស្សិតពីសហភាពសូវៀត និងរុស្សី ជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងសហព័ន្ធរុស្សី ជាពិសេសលើវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
_____
👉 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr
#ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents.
[РУСИ ВНИЗУ] 🇰🇭🇷🇺
កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ។
ក្នុងជំនួបដ៏មានអត្ថន័យនេះ លោកបណ្ឌិត ញិល រដ្ឋា បានគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍លើបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងការសិក្សា ស្រាវជ្រាវ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាទិសដៅនៃការអភិវឌ្ឍប្រទេសជាតិ។ លោកបណ្ឌិតក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ដើម្បីរួមចំណែកបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។
អានអត្ថបទពេញ៖ https://www.facebook.com/share/p/1CxhVua2Xd/
_____________
👉 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr
#ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents.
ឯកឧត្តម ពេជ្រ ឃុន បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងជាសមាជិកកិត្តិយសនៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី៖
...ជិត៣៥ឆ្នាំ ខ្ញុំបានវិលត្រឡប់មកកាន់សាកលវិទ្យាល័យ អន្តេវាសិកដែលធ្លាប់ជាផ្ទះទីពីររបស់ខ្ញុំ និងបានជួបមិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នា។អនុស្សាវរីយ៍ទាំងឡាយនៅតែច្បាស់ ដូចទើបតែកើតឡើងម្សិលមិញ។
អរគុណម៉ាខាច់ឆ្កាឡា ទីកន្លែងដែលបានបង្រៀនខ្ញុំឱ្យស្គាល់ជីវិត។
សូមទំនាក់ទំនងក្រុមការងារអគ្គលេខាធិការដ្ឋាន នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី 🙏
+9
[РУСИ ВНИЗУ] 🇰🇭🇷🇺
ភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលរួមគ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈ នៃប្រធានាធិបតីសហព័ន្ធរុស្ស៊ី (RANEPA) ក្រោមស្ពានចម្លងនៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធរដ្ឋបាលសាធារណៈ» ប្រកបដោយជោគជ័យ បន្ទាប់ពីបានអនុវត្តកម្មវិធីបណ្តុះបណ្តាលអស់រយៈពេល ៦ សប្តាហ៍ ទាំងតាមប្រព័ន្ធអនឡាញ និងការបណ្តុះបណ្តាលដោយផ្ទាល់ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។
---
Успешное завершение совместной образовательной программы Национальной школы местного управления (NASLA) и Российской академии народного хозяйства и государственной службы при Президенте Российской Федерации (РАНХиГС) при содействии Ассоциации бывших камбоджийских студентов из Советского Союза и России
អានអត្ថបទពេញ៖ https://web.facebook.com/share/p/1GvQMoE9Lg/

+6
ពីទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុន សាវន ប្រធានកិត្តិយស និងលោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានអញ្ជើញចូលរួមក្នុងជំនួបសំណេះសំណាល និងអបអរសាទរដល់និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីសហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ ឃុន បញ្ញា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងជាសមាជិកកិត្តិយសនៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានមានប្រសាសន៍អបអរសាទរដល់និស្សិតទាំងអស់ថា ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រនៅលើទឹកដីដ៏ត្រជាក់នៃសហព័ន្ធរុស្ស៊ី ដោយឆ្លងកាត់ទាំងរបាំងភាសា ភាពខុសប្លែកនៃវប្បធម៌ និងបរិយាកាសរស់នៅថ្មី រហូតអាចទទួលបានជោគជ័យនាពេលនេះ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីសមត្ថភាព ការអត់ធ្មត់ និងស្មារតីតស៊ូដ៏រឹងមាំរបស់យុវជនកម្ពុជា។
#កម្ពុជា #រុស្ស៊ី #камбоджа #россия