fa
Feedback
កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

رفتن به کانال در Telegram

បង្ការ បង្ក្រាប សង្គ្រោះ

نمایش بیشتر
7 119
مشترکین
-824 ساعت
+67 روز
+10130 روز
آرشیو پست ها
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព! នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦
+2
ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព! នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឡុង វិចិត្រា មេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៩៣០,០០០រៀល ចូលរួមរំលែកទុក្ធដ៏ក្រៀមក្រំដល់ក្រុមគ្រួសារ លោកនាយចំណង់ កៀក កន ជំនួយការខណ្ឌ ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ៕

សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ 📅 ថ
សូមគោរពអញ្ជើញ ចូលរួម ដោយសេរី និងឥតគិតថ្លៃ កម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ 📅 ថ្ងៃសៅរ៍ ទី១២ កញ្ញា ២០២៦ ⏱️ ម៉ោង១៧:០០ល្ងាចតទៅ 👉 ចុះឈ្មោះឥឡូវនេះ Link ចុះឈ្មោះ៖ https://docs.google.com/forms/d/1cB7vM-Hc6y9ExXUzKPx-DYp__1mL3rpLISoq6k4KMOs/viewform?usp=sf_link ✍️ សម្ភារៈកីឡាដែលគួរយកមកសម្រាប់ការហាត់៖ កន្សែង ស្រោមដៃ និងដបទឹក ។ ទីតាំង៖ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក (ទីធ្លាមុខមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា) https://maps.app.goo.gl/AWtSMQmmVyLK33Qq8?g_st=ic

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងកម្មវិធីការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ីយុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup qualification) ៖ [ពូល G]។ ពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING នាល្ងាចថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយបងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ក្រោមបរិយាកាសរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល។ កម្មវិធីហាត់កីឡានេះ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម ដែលបានបង្ហាញពីសារៈសំខាន់នៃការថែទាំសុខភាពតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។ ការចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែស៊ីជម្រៅរបស់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសុខភាពរាងកាយ។ តាមរយៈការហាត់ប្រាណ អ្នកចូលរួមមិនត្រឹមតែទទួលបានកម្លាំងមាំមួនប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងសហគមន៍ផងដែរ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមយុវជន បានជួយវេចខ្ចប់សម្ភារជាអំណោយសម្រាប់ផ្តល់ជូនអ្នកភូមិរង់ចាំ នៅអាគារ KAMPUS ហើយនឹងនាំយកទៅជូនអ្នកភូមិរង់ចាំ នៅថ្ងៃទី១២- ១៣ ខែកញ្ញា ខាងមុខ ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមចែកពាក្យដល់បេក្ខជន ដែលចង់ចុះឈ្មោះចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ បានមួយចំនួនហើយ។ ដូចច្នេះ សូមជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ សូមរួសរាន់មកទទួលយកឯកសារដាក់ពាក្យប្រលងចូលក្របខ័ណ្ឌ កងរាជអាវុធហត្ថ (ដោយឥតគិតប្រាក់) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់សាម៉ីខ្លួនដែលមានអាសយដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ តាមកាលបរិច្ឆេទដូចខាងក្រោម៖ ក-ពេលវេលាពេលព្រឹក : ចាប់ពីម៉ោង ០៧:៣០នាទី ដល់ម៉ោង ១១:៣០នាទី -ពេលរសៀល: ចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី ខ- ចែកពាក្យ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ គ-ទទួលពាក្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ * លក្ខណសម្បត្តិ និងលក្ខខណ្ឌបេក្ខជនដែលត្រូវជ្រើសរើស៖ ១-សញ្ជាតិខ្មែរ ភេទប្រុស នៅលីវ ២-មានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ៣-មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤-មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥-កម្រិតវប្បធម៌ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬ សមមូលសញ្ញាបត្រ ៦-មានកម្ពស់ចាប់ពី ១.៧០ (មួយម៉ែត្រចិតសិប) ឡើងទៅ ៧-បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងប្រលងសមត្ថភាព (សរសេរតាមអាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងភាសាអង់គ្លេស) ៨-បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ) ៩-ក្នុងករណីស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ ត្រូវលាលែងពីក្របខ័ណ្ឌដើម ។

កម្មវិធីរត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km 🏃🥰 ចូលរួមជាមួយយើងទាំងអស់គ្នា ជាមួយការចុះឈ្ម
កម្មវិធីរត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km 🏃🥰 ចូលរួមជាមួយយើងទាំងអស់គ្នា ជាមួយការចុះឈ្មោះរត់ដោយឥតគិតថ្លៃ ❤️💕 📝តំណរចុះឈ្មោះ៖ https://docs.google.com/forms/d/1dM0CD9u4vnSrnY4WG2gLpo3QjknK6uxUkBPtWxsajO8/viewform?usp=sf_link - ផ្តល់ជូនទឹក ភេសជ្ជៈ និងផ្លែឈើញាំដោយសេរី ព្រមទាំងឈ្នះរង្វាន់អនុស្សាវរីយ៍ពីរដៃគូរសហការ 📅កាលបរិច្ឆេទរត់៖ ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ⏰ជួបជុំគ្នាម៉ោង៖ 05:00នាទីព្រឹក 📍ទីតាំងជួបជុំកោះនរា *ចំណាំ សម្រាប់ការចូលរួម សូមប្រើប្រាស់ អាវយឺតពណ៌ ខៀវ ឬ ពណ៌ ស ទាំងអស់គ្នា 🙏🏻🥰