Khem Veasna
رفتن به کانال در Telegram
Official Channel Telegram for Khem Veasna, President of League for Democracy Party (LDP).
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
7 651
مشترکین
+224 ساعت
+97 روز
+1630 روز
آرشیو پست ها
7 650
កម្មវិធីផ្សាយផ្ទាល់ នៅចម្ការដីថ្មី នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងចាប់ផ្តេីមក្នុងរយៈពេល៥នាទីទៀត។
7 650
ស្តាប់ការពន្យល់ដំណើរធម៌ដើម្បីអោយអារម្មណ៍គិតហេតុផលតក្កៈយល់ថា អារម្មណ៍ដឹងតាមទ្វារទាំងប្រាំថាមានពិភពលោកនេះមាន តែអារម្មណ៍គិតហេតុផលតក្កៈយល់ថាពិភពលោកនេះគឺពិភពលោកនេះមិនមានទេ។ បើអារម្មណ៍ពិតជាគិតយល់តាមដំណើរនេះមែន នោះអារម្មណ៍យល់នឹងពាល់ត្រូវអរិយសច្ចៈទីមួយហើយ។ ការស្តាប់ការពន្យល់ដើម្បីអោយបានមកខ្លួនទាំងអស់គឺមិនមែនដំណើរនៃអារម្មណ៍យល់ធម៌ឡើយ៕
7 650
ល្ងាចនេះពូមិនបានទៅនិយាយពន្យល់ក្មួយនៅចំការដីថ្មីទេ។ ហ្កេមលោកិយនឹងមកដល់ដំណាក់ទុក្ខំក្នុងពេលដ៏ឆាប់ៗនេះហើយ។ មហន្តរាយលោកនឹងប្រាកដចំពោះភ្នែកសត្វក្នុងពេលដ៏ខ្លីនេះហើយក្មួយ។ ក្មួយមើលពីក្រៅមក ចាំតែសកម្មភាពដៃជើងនិងសំឡេងពូធម្មតាវិញហើយ នោះគឺជាចំណុចដែលពូសម្រេចឈានហើយណាក្មួយ។ ពូស្តាយមនុស្សដែលមានសំណាងកើតមកជាខ្មែរហើយមកទាន់ពូដែលជាអ្នកបំភ្លឺឡើងវិញការត្រាស់ដឹងរបស់ព្រះពុទ្ធទៅហើយ តែដោយក្បាលគេមិនមែនជាទ្វារមនោអាចគិតហេតុផលបាន គេទៅជាបំផ្លាញឱកាសដ៏កម្ររបស់ពួកគេនេះចោល ដោយគ្រាន់តែស្តាប់ពូពន្យល់ហេតុផលអោយពួកគេយកទៅប្រើខួរគិតហេតុផលដែលពូពន្យល់នោះថាត្រូវឬខុសចោលទទេអញ្ចឹងទៅ។ ចិត្តពូគ្មានអ្វីក្រៅពីសង្វេគចំពោះពួកគេដែលបំផ្លាញឱកាសរបស់ខ្លួននេះចោលទទេ ដោយអត់ស្រវាចាប់ឱកាសនេះអោយបានទៅវិញអញ្ចឹងទៅណាក្មួយ៕
7 650
កម្មវិធីផ្សាយផ្ទាល់ នៅចម្ការដីថ្មី នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នឹងចាប់ផ្តេីមក្នុងរយៈពេល១០នាទីទៀត។
