រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
رفتن به کانال در Telegram
ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
344
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-230 روز
آرشیو پست ها
+3
ពិធីបុណ្យបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯរាជ្យ បូរណភាពទឹកដី និងឯកភាពទឹកដីខ្មែរ ព្រះបរមរតនកោដ្ឋ
ព្រឹកថ្ងៃអាទិត្យ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនិង
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋនៃយើង និងមានការចូលរួមពី លោកនាយករងរដ្ឋបាល លោកអធិការ មេបញ្ជាការ កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានការិយាល័យ អង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ លោក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ លោកប្រធានមន្ទីពេទ្យបង្អែកស្រុក ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ដព្រៃពោន។
ពិធីបុណ្យនេះបារព្ធនៅក្នុងវត្ដព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក។
🌐|Facebook
🌐|Telegram
+8
ល្ងាចថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ត្រូវនិង
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក និងលោកស្រីបានអញ្ជើញចូលរួមសង្រ្កាន្ត វត្តពោធិបល្គ័ង ស្ថិតនៅភូមិតាទាំង ឃុំកន្សោមអក និងបានការចូលរួមពី លោកអភិបាលរង និងលោកអធិការរងនគរបាលស្រុក។
🌐|Facebook
🌐|Telegram
+9
ពិធីបើកសង្រ្កាន្ត វត្តអម្ពិល ស្ថិតក្នុងភូមិអម្ពិល ឃុំប្រាសាទ
ល្ងាចថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តវត្តអម្ពិល ភូមិអម្ពិល ឃុំប្រាសាទ និងបានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាស្រុក លោកអធិការរងនគរបាលស្រុក លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោកមេឃុំប្រាសាទ។
ក្នុងពិធីនេះ ក៏មានការសម្ដែងសិល្បៈ របាំ និងគុនល្បុក្កតោ ផងដែរ។
🌐|Facebook
🌐|Telegram
ពិធីបើកកម្មវិធី សង្ក្រាន្តកំពង់ត្របែក ២០២៦
ព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
រដ្ឋបាលស្រុកំពង់ត្របែក បានរៀបចំពិធីបើកកម្មវិធីសង្រ្កាន្ត កំពង់ត្របែក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក ស្ថិតក្នុងបរិវេណវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក(ករអណ្ដើក)។
បន្ទាប់ពីប្រកាសបើកកម្មវិធីសង្រ្កាន្តរួចមក ឯកឧត្តមប្រធាន និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនាការពិរព័ណ៌ផលិតក្នុងស្រុកកំពង់ត្របែក និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរផងដែរ។
ក្នុងពិធីនេះ បានការអញ្ជើញចូលរួមពី ឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំកន្សោមអក ឃុំប្រាសាទ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារស្រុក ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារការងារឃុំ លោកប្រធានក្រុមប្រឹក្សា លោកអភិបាលស្រុក លោក លោកស្រីសមាជិក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក រដ្ឋបាលឃុំទាំង១៣ វិទ្យាល័យទាំង៤ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុក។
🌐|Facebook
🌐|Telegram
