រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
رفتن به کانال در Telegram
ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
344
مشترکین
اطلاعاتی وجود ندارد24 ساعت
-17 روز
-230 روز
آرشیو پست ها
សូមជម្រាបជូនបងប្អូបដែលបានចូលថតរូបនៅទីតាំងរបស់ អគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ អាចចូលទៅមើល ឬទាញយករូបភាពតាមរយៈ Link ខាងក្រោមបាន
https://goldbutterfly.fotoshare.co/e/EZcLI5CD3l5xWSJlvNs0O
🌐|Facebook
🌐|Telegram
+9
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើក "សង្រ្កាន្តកំពង់ត្របែក ២០២៦" ស្ថិតក្នុងបរិវេណវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក ឃុំប្រាសាទ ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក ប្រធានការិយាល័យ អង្គភាពទាំង១៣ នៃរដ្ឋបាលស្រុក ប្រធានអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំប្រាសាទ និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុនសែន កំពង់ត្របែកផងដែរ។
សូមរំលឹកថា រដ្ឋបាលស្រុកនឹងប្រារព្ធសង្រ្កាន្តកំពង់ត្របែក នៅថ្ងៃស្អែក ទី១០ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅ វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក ហេតុនេះបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមលេងកំសាន្តឱ្យបានច្រើនកុះករ។
🌐|Facebook
🌐|Telegram
+9
ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតី ក្នុងពិធីបើសង្រ្កាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅវត្តវេឡុវ័នរង្សីបារីតាង៉ែត។
ក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពី ព្រះគ្រូចៅអធិការ និងព្រះសង្ឃក្នុងវត្ត លោកនាយករងរដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជការ កងកម្លាំងទាំង៣ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក សមាជិកក្រុមប្រឹក្សា និងបុគ្គលិកឃុំ នាយប៉ុស្តិ៍ នាយក នាយករង លោកគ្រូ អ្នកគ្រូ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តសរុបអ្នកចូលរួមចំនួន ១២៦នាក់ ស្រី៧០។
🌐|Facebook
🌐|Telegram
+1
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Mr. LIU BAIMU ម្ចាស់សហគ្រាសធុនតូចតម្បាញក្រណាត់ ភូមិចំបក់ ឃុំប្រាសាទ
ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ ១០កេស និងថវិកាចំនួន ១០០ ដុល្លារ សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពជូនពរ លោក ព្រមទាំងក្រុមគ្រួសារ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
+2
រដ្ឋបាលស្រុកកំពង់ត្របែក សូមគោរពថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅប្រគេន និងជូនចំពោះ
ព្រះគ្រូអនុគណសង្ឃស្រុកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃស្រុក ព្រះចៅអធិការ
និងអាចារ្យ គណៈកម្មការទាំង៤៧វត្តក្នុងស្រុកកំពង់ត្របែក
ដែលបានឧបត្ថម្ភបច្ច័យ ចំនួន ១ ៥០០ ០០០ រៀល
សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពប្រគេនពរ និងជូនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងលោកអាចារ្យ គណៈកម្មការ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
+1
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លាង ប៊ុនទ្រី និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ដុល្លា សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពជូនពរ លោក ព្រមទាំងក្រុមគ្រួសារ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានកិត្តិយសសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកំពង់ត្របែក ចូលរួមលេងកំសាន្តសង្រ្កាន្តកំពង់ត្របែក ៖
-ថ្ងៃទី១០ មេសា ២០២៦
-ចាប់ពីម៉ោង ៧:៣០នាទីព្រឹកតទៅ
-នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក (ឃុំប្រាសាទ)
🌐|Facebook
🌐|Telegram
+1
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វេង ទ្រី និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ៥០ កេស សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពជូនពរ លោក ព្រមទាំងក្រុមគ្រួសារ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
+1
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស ភារៈ(ពេជ្រ) និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០ រៀល សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពជូនពរ លោក និងភរិយា ព្រមទាំងក្រុមគ្រួសារ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
+1
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡុង ណាំ និងភរិយា ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ២ ០០០ ០០០ រៀល សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពជូនពរ លោក ព្រមទាំងក្រុមគ្រួសារ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
+1
រដ្ឋបាលស្រុកកំពង់ត្របែក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស បញ្ញា ដែលបានឧបត្ថម្ភទឹកបរិសុទ្ធ ១០០យួរ និងថវិកាចំនួន ២០០ ០០០ រៀល សម្រាប់គាំទ្រដល់ការរៀបចំកម្មវិធី « សង្ក្រាន្ដ កំពង់ត្របែក » សូមគោរពជូនពរ លោក ព្រមទាំងក្រុមគ្រួសារ សមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
🌐|Facebook
🌐|Telegram
កិច្ចប្រជុំសាមញ្ញលើកទី ២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក
នាព្រឹកថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឡាំ សុផល អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក។ សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានមន្ទីរពេទ្យបង្អែក។
កិច្ចប្រជុំសាមញ្ញាលើកទី២២ អាណត្តិទី៤របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក មានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាស្រុក។
២- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក។
៣- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំ ខែមីនា ឆ្នាំ២០២៦ របស់ រដ្ឋបាលស្រុក និងផែនការអនុវត្តបន្ត។
៤- ផ្សេងៗ
-ការផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារវិភាគតម្រូវការមុខតំណែងវិជ្ជាជីវៈ
កំណត់តម្រូវការមុខតំណែង កំណត់តម្រូវការធនធានមនុស្ស និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ
-មតិចូលរួមរបស់លោកស្រីប្រធាន គ.ក.ស.ក. ស្រុក
-របាយការណ៍បូកសរុប ស្តីពីសកម្មភាពសមាជិកក្រុមប្រឹក្សាស្រុក ជាតំណាងអង្គក្រុមប្រឹក្សាស្រុក ទៅ
ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ។
-មតិលោកអភិបាល នៃគណៈអភិបាលស្រុកពាក់ព័ន្ធលទ្ធផលការងារ និងផែនការអនុវត្តបន្ត។
-មតិបូកសរុប និងបិទអង្គប្រជុំដោយលោកប្រធានអង្គប្រជុំ។
🌐|Facebook
🌐|Telegram
+9
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ប្រចាំខែមីនា ឆ្នាំ២០២៦
ព្រឹកថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ត្របែក ប្រចាំខែមីនា ឆ្នាំ២០២៦ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-មតិបើករបស់លោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាព
២-បទអន្តរាគមន៍របស់លោកអធិការនគរបាលស្រុកជុំវិញការសន្ដិសុខសណ្ដាប់ធ្នាប់
៣-មតិចូលរួមរបស់លោក លោកស្រី អភិបាលរងស្រុក
៤-មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ
៥-ប្រសាសន៍បូកសរុប និងបិទកិច្ចប្រជុំរបស់លោកអភិបាលស្រុក
កិច្ចប្រជុំខាងលើ បានការអញ្ជើញចូលរួមពី ៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣នៃរដ្ឋបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក មេឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ ប្រធានមណ្ឌល ប្រធានកម្រង និងមន្រ្តីកសិក្មឃុំទាំង១៣ នាយកវិទ្យាល័យទាំង៤ នាយក នាយិកាអនុវិទ្យាល័យទាំង១១ ។
🌐|Facebook
🌐|Telegram
+8
ព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦
លោក មុំ រចនាវាសនាជាតិ អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពី ការណែនាំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីនៃអង្គភាពសេវាសុខាភិបាលមូលដ្ឋានស្រុកព្រះស្ដេច និងស្រុកកំពង់ត្របែក នៅសាលាស្រុកព្រះស្ដេច ក្រោមអធិបតិភាព លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈ តំណាងឯកឧត្តម អន ភារៈ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ។
🌐|Facebook
🌐|Telegram
ព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦
លោក មុំ រចនាវាសនាជាតិ អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពី ការណែនាំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីនៃអង្គភាពសេវាសុខាភិបាលមូលដ្ឋានស្រុកព្រះស្ដេច និងស្រុកកំពង់ត្របែក នៅសាលាស្រុកព្រះស្ដេច ក្រោមអធិបតិភាព លោក ញ៉ែម សុខជា ប្រធានមន្ទីរមុខងារសាធារណៈ តំណាងឯកឧត្តម អន ភារៈ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការ។
🌐|Facebook
🌐|Telegram
