fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

رفتن به کانال در Telegram

ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
344
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-230 روز
آرشیو پست ها
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្ដីណែនាំលេខ៤០០ សណន ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការហាមឃាត់ការទទួល ការចែកចាយ ការតាំងលក់ និង
+1
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្ដីណែនាំលេខ៤០០ សណន ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការហាមឃាត់ការទទួល ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្ដខេត្តព្រៃវែង 🌐|Facebook    🌐|Telegram

នារសៀលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអា
+8
នារសៀលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារឃុំកន្សោមអក-ឃុំប្រាសាទ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ ចូលរួមរំលែកទុក្ខគ្រួសារសពកម្មករនិយោជិត​ នៅភូមិព្រៃក្រាំង​  ឃុំព្រៃពោន ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅ ក្នុងក្រុងស្វាយរៀង ចំនួន ៥នាក់ ស្រី ២នាក់ ស្មើនឹង ៣គ្រួសារ ក្នុងនោះឯកឧត្តមបានឧបត្ថមដល់គ្រួសារសពដែលក្នុង១គ្រួសារទទួលបាន៖អង្ករ មី ត្រីខ ទឹកក្រូច ទឹកត្រី ទឹកស៊ីវអ៊ីវ និងថវិកាគ្រួសារសពស្លាប់ទាំងប្តីប្រពន្ធទទួលបានថវិកា ១ ០០០ ០០០រៀល គ្រួសារស្លាប់ប្តីទទួលបានថវិកា៥០០ ០០០រៀល។ 🌐|Facebook    🌐|Telegram

នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត ប្រធានក្រុមកា
+9
នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្សោមអក-ឃុំប្រាសាទ និងលោកជំទាវ ក្នុងពិធី បានជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូល ជញ្ជាំងផ្ទះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗចំនួន១២៤គ្រួសារ ក្នុងនោះមកពីរឃុំកន្សោមអក ១១៣គ្រួសារ ឃុំប្រាសាទ១១គ្រួសារ ។ ក្នុងពិធីនេះ ឯកឧត្តមប្រធាន និងលោកជំទាវ បានឧបត្ថម្ភគ្រួសារងគ្រោះទាំង១២៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួនៈ ១០០,០០០៛។ 🌐|Facebook    🌐|Telegram

ព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ​ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាលស្រុក​ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្របែក បានអញ្ជើញចូលរួមប្រគល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៧១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត អមដំណើរដោយ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ។ បន្ទាប់ពីសួរសុខទុក្ខរួច ឯកឧត្តមប្រធាន ក៏បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៧១ខ្នង ស្មើនឹង ៧១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៤គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ៥៧គ្រួសារ (ប្រភេទ ខ) និងរបួសស្រាល ២នាក់ ក្នុងស្រុកកំពង់ត្របែក នៅឃុំចំនួន ៥ ស្មើនឹង ១៥ភូមិ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយក្នុងមួយគ្រួសារទទួលបាន៖ -រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក)៖ អង្ករ ២៥គ.ក តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។ -រងគ្រោះមធ្យម (ប្រភេទ ខ)៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។ -របួសស្រាល ១នាក់ ទទួលថវិកាចំនួន ២០០,០០០រៀល។ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ បានឧបត្ថម្ថថវិកាផ្ទាល់ខ្លួន ដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១គ្រួសារ ថវិកាចំនួន ១០០,០០០រៀល និងគ្រួសាររងគ្រោះមធ្យម ១គ្រួសារ ថវិកាចំនួន ៥០,០០០រៀល។ 🌐|Facebook    🌐|Telegram

កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក នាព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រី ឈុនលី អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក។ សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក​ លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក។ កិច្ចប្រជុំសាមញ្ញាលើកទី២៤ មានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖ ១- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាស្រុក។ ២- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក។ ៣- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងផែនការអនុវត្តបន្ត។ ៤- ផ្សេងៗ - ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង លេខ៣៤៣ សហវ.ប្រក អទច ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ - ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង លេខ៣៤៣ សហវ ស្ដីពីការបែងចែកចំណូលពីការផ្ដល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ - អានដីការស្ដីពីការតែងតាំង និងផ្ទេរភារកិច្ចជូនមន្ដ្រីរាជការនៃរដ្ឋបាលស្រុកកំពង់ត្របែកចំនួន០២រូប - ជារបាយការណ៍បូកសរុប ស្ដីពីសកម្មភាពសជិកក្រុមប្រឹក្សា ជាតំណាងអង្គក្រុមប្រឹក្សាស្រុក ទៅចូលរួមក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ -មតិលោកអភិបាលរងស្រុក ពាក់ព័ន្ធលទ្ធផលការងារ និងផែនការអនុវត្តបន្ត។ -មតិបូកសរុប និងបិទអង្គប្រជុំដោយលោកប្រធានអង្គប្រជុំ។ 🌐|Facebook    🌐|Telegram