រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
前往频道在 Telegram
ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក
显示更多未指定国家未指定类别
344
订阅者
无数据24 小时
无数据7 天
-230 天
帖子存档
+1
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្ដីណែនាំលេខ៤០០ សណន ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្ដីពីការហាមឃាត់ការទទួល ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្ដខេត្តព្រៃវែង
🌐|Facebook
🌐|Telegram
+8
នារសៀលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារឃុំកន្សោមអក-ឃុំប្រាសាទ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខ ចូលរួមរំលែកទុក្ខគ្រួសារសពកម្មករនិយោជិត នៅភូមិព្រៃក្រាំង ឃុំព្រៃពោន ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅ ក្នុងក្រុងស្វាយរៀង ចំនួន ៥នាក់ ស្រី ២នាក់ ស្មើនឹង ៣គ្រួសារ
ក្នុងនោះឯកឧត្តមបានឧបត្ថមដល់គ្រួសារសពដែលក្នុង១គ្រួសារទទួលបាន៖អង្ករ មី ត្រីខ ទឹកក្រូច ទឹកត្រី ទឹកស៊ីវអ៊ីវ និងថវិកាគ្រួសារសពស្លាប់ទាំងប្តីប្រពន្ធទទួលបានថវិកា ១ ០០០ ០០០រៀល គ្រួសារស្លាប់ប្តីទទួលបានថវិកា៥០០ ០០០រៀល។
🌐|Facebook
🌐|Telegram
+9
នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញអមដំណើរ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្សោមអក-ឃុំប្រាសាទ និងលោកជំទាវ ក្នុងពិធី បានជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ប៉ើងដំបូល ជញ្ជាំងផ្ទះកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗចំនួន១២៤គ្រួសារ ក្នុងនោះមកពីរឃុំកន្សោមអក ១១៣គ្រួសារ ឃុំប្រាសាទ១១គ្រួសារ ។ ក្នុងពិធីនេះ ឯកឧត្តមប្រធាន និងលោកជំទាវ បានឧបត្ថម្ភគ្រួសារងគ្រោះទាំង១២៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួនៈ ១០០,០០០៛។
🌐|Facebook
🌐|Telegram
ព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្របែក បានអញ្ជើញចូលរួមប្រគល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន៧១គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត អមដំណើរដោយ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក បុគ្គលិកកិច្ចសន្យា អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ។
បន្ទាប់ពីសួរសុខទុក្ខរួច ឯកឧត្តមប្រធាន ក៏បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៧១ខ្នង ស្មើនឹង ៧១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៤គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ៥៧គ្រួសារ (ប្រភេទ ខ) និងរបួសស្រាល ២នាក់ ក្នុងស្រុកកំពង់ត្របែក នៅឃុំចំនួន ៥ ស្មើនឹង ១៥ភូមិ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយក្នុងមួយគ្រួសារទទួលបាន៖
-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក)៖ អង្ករ ២៥គ.ក តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។
-រងគ្រោះមធ្យម (ប្រភេទ ខ)៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។
-របួសស្រាល ១នាក់ ទទួលថវិកាចំនួន ២០០,០០០រៀល។
ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ បានឧបត្ថម្ថថវិកាផ្ទាល់ខ្លួន ដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ១គ្រួសារ ថវិកាចំនួន ១០០,០០០រៀល និងគ្រួសាររងគ្រោះមធ្យម ១គ្រួសារ ថវិកាចំនួន ៥០,០០០រៀល។
🌐|Facebook
🌐|Telegram
កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក
នាព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់ត្របែកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកំពង់ត្របែក ក្រោមអធិបតីភាព លោក ប៉ិល ឆន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រី ឈុនលី អភិបាលរងស្រុក តំណាងលោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក។
សមាសភាពចូលរួមកិច្ចប្រជុំនេះរួមមាន៖ លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាល លោក លោកស្រី នាយករងរដ្ឋបាល លោកអធិការ មេបញ្ជការកងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាពទាំង១៣ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក។
កិច្ចប្រជុំសាមញ្ញាលើកទី២៤ មានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាស្រុក។
២- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក។
៣- ការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍លទ្ធផលការងារប្រចាំ ខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក និងផែនការអនុវត្តបន្ត។
៤- ផ្សេងៗ
- ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង លេខ៣៤៣ សហវ.ប្រក អទច ស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
- ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង លេខ៣៤៣ សហវ ស្ដីពីការបែងចែកចំណូលពីការផ្ដល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
- អានដីការស្ដីពីការតែងតាំង និងផ្ទេរភារកិច្ចជូនមន្ដ្រីរាជការនៃរដ្ឋបាលស្រុកកំពង់ត្របែកចំនួន០២រូប
- ជារបាយការណ៍បូកសរុប ស្ដីពីសកម្មភាពសជិកក្រុមប្រឹក្សា ជាតំណាងអង្គក្រុមប្រឹក្សាស្រុក ទៅចូលរួមក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាឃុំ
-មតិលោកអភិបាលរងស្រុក ពាក់ព័ន្ធលទ្ធផលការងារ និងផែនការអនុវត្តបន្ត។
-មតិបូកសរុប និងបិទអង្គប្រជុំដោយលោកប្រធានអង្គប្រជុំ។
🌐|Facebook
🌐|Telegram
