es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Ir al canal en Telegram
1 281
Suscriptores
Sin datos24 horas
-37 días
-2030 días
Archivo de publicaciones
+5
ទិដ្ឋភាពនៅម៉ោង០១:១០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នៅមុខមាត់ច្រកជប់គគីរ.ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺនៅស្ងាត់ល្អមិនមានអ្វីនោះទេ៕ «ទង់ជាតិកម្ពុជា🇰🇭ទើបផ្លាស់ប្តូរថ្មីនៅវេលាថ្ងៃត្រង់នេះ»

អ្នកដែលថត គឺស្មើនិងជនក្បត់!

បកប្រែជាភាសារខ្មែរ៖ ទាហានកម្ពុជា🇰🇭បានសាងសង់លេណដ្ឋានស្ទើរតែទាំងអស់ តាមបណ្តោយផ្លូវលេខ ៥៨ ខេត្តបន្ទាយមានជ័យ ទល់មុខនិងខេត្តស្រះ
+1
បកប្រែជាភាសារខ្មែរ៖ ទាហានកម្ពុជា🇰🇭បានសាងសង់លេណដ្ឋានស្ទើរតែទាំងអស់ តាមបណ្តោយផ្លូវលេខ ៥៨ ខេត្តបន្ទាយមានជ័យ ទល់មុខនិងខេត្តស្រះកែវ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញវីដេអូរបស់ជនស៊ីវិលកម្ពុជាកំពុងបើកបរ និងថតលេណដ្ឋានទាំងនេះតាមបណ្តោយផ្លូវមួយផ្នែក។ លេណដ្ឋានទាំងនេះត្រូវបានសាងសង់ដោយទាហានកម្ពុជា🇰🇭តាមបណ្តោយផ្លូវលេខ ៥៨ ឬ ក៥ ដើម្បីត្រៀមប្រយុទ្ធជាមួយកងទ័ពថៃ🇹🇭៕

ត្រជាក់ណាស់លោកអើយ!🥶😓
ត្រជាក់ណាស់លោកអើយ!🥶😓

រំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា🇰🇭ទាក់ទងនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយយ៉ាងមុតមាំជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រកបដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭ថ្មី លោកឧត្តមសេនីយ៍ឯក អាឌុល ប
🚨ព័ត៌មានក្តៅៗ: នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭ថ្មី លោកឧត្តមសេនីយ៍ឯក អាឌុល ប៊ុនថាំឆារឿន បានថ្លែងអំពីស្ថានភាពព្រំដែនថៃ-កម្ពុជាថា៖ ចំពោះរបាយការណ៍អំពីការប៉ះទង្គិចគ្នាជាលើកទីបី រវាងកងទ័ពថៃ🇹🇭និងកម្ពុជា🇰🇭លោកសុំឲ្យជឿលើតែព័ត៌មានផ្លូវការពីកងទ័ពតែប៉ុណ្ណោះ និងមិនត្រូវជឿលើព័ត៌មានក្លែងក្លាយឡើយ។ លោកបន្តថា៖ ប្រសិនបើមានសញ្ញានៃការប៉ះទង្គិចគ្នាកើតឡើងមែន ចាំបាច់ត្រូវមានការជម្លៀសជនស៊ីវិលចេញពីក្នុងតំបន់ជាមុនសិនដើម្បីធានានៅសុវត្ថិភាព និងងាយស្រួលក្នុងការប្រយុទ្ធ។ លោកបន្ថែមថា៖ ប្រសិនបើមានការប្រយុទ្ធគ្នាលើកទីបីមែន វាជាការប្រឈមមុខដាក់គ្នាទ្រង់ទ្រាយធំ ហើយបើរឿងនេះកើតឡើងមែន ភាគីកម្ពុជា🇰🇭ត្រូវពិចារណាជាមុនសិនថាតើខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយប្រទេសថៃ🇹🇭ម្តងទៀតឬអត់?។ លោកបន្ថែមថា៖ ប្រជាជនថៃត្រូវតែជឿជាក់លើកងទ័ព ហើយលោកក៏បាននិយាយថា សូមឲ្យប្រជាជនថៃដែលរស់ជាប់នៅព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭បន្តជីវភាព និងលេងបុណ្យសង្ក្រាន្ឆ្នាំថ្មីឲ្យសប្បាយចុះ។ លោកសង្កត់ធ្ងន់ថា៖ បើទោះបីជាឱកាសនៃការប្រយុទ្ធគ្នាឡើងវិញមានកម្រិតទាបក៏ដោយ ប៉ុន្តែផែនការ និងវិធីទប់ទល់បន្ទាន់របស់កងទ័ពថៃ🇹🇭គឺមានរួចរាល់អស់ហើយ៕

នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមរបស់បងប្រុស«Vutha និងបងប្រុស Sim Seyla» បានចូលថវិការផ្ទាល់ខ្លួនក្នុង
+2
នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមរបស់បងប្រុស«Vutha និងបងប្រុស Sim Seyla» បានចូលថវិការផ្ទាល់ខ្លួនក្នុងមួយនាក់=៤,០០០០៛ ដែលសរុបទឹកប្រាក់ទាំងអស់ចំនួន=៨,០០០០រៀល ដើម្បីទិញទឹកសុទ្ធចំនួន=៣២យួរ ជូនកងកម្លាំងប្រចាំការជួរមុខ នៅទិស(អូរទឹកចោល.ជិតប្រាសាទខ្នារ)។ ឆ្លៀតក្នុងឱកាសនេះ ដោយខ្ញុំបាទ«ទីភ្នាក់ងារអង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ» ដែលបានទទួលថវិការ និងចាត់ចែងជូនកងកម្លាំងផ្ទាល់ សូមធ្វើការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្រុសទាំងពីរ និងសូមឲ្យបងប្រុសទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ផងដែរបាទ៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ជប់គគីរ-ថ្ងៃនេះ
ជប់គគីរ-ថ្ងៃនេះ

ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅវត្តប្រាសាទរាជាសំរោង ដែលនៅស្ថិតនៅក្នុង.ក្រុងសំរោង.ខេត្តឧត្តរមានជ័យ និងរៀបចំកម្មវិធ
+9
ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅវត្តប្រាសាទរាជាសំរោង ដែលនៅស្ថិតនៅក្នុង.ក្រុងសំរោង.ខេត្តឧត្តរមានជ័យ និងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី!

BREAKING: តម្លៃប្រេងសាំង សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ! - សាំង/១លីត្រ = ៥,៥០០រៀល - ម៉ាស៊ូត/១លីត្រ = ៨.២០០រៀល
BREAKING: តម្លៃប្រេងសាំង សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ! - សាំង/១លីត្រ = ៥,៥០០រៀល - ម៉ាស៊ូត/១លីត្រ = ៨.២០០រៀល

គិតទៅពួកចោរម្សៀត🇹🇭នេះ វាលេងភ្លើងតាំងព្រឹក រហូតដល់ម៉ោងនេះឆេះកាន់តែខ្លាំង! វាដុតព្រៃនៅទិស«ជប់គគីរ» 06-04-2026
គិតទៅពួកចោរម្សៀត🇹🇭នេះ វាលេងភ្លើងតាំងព្រឹក រហូតដល់ម៉ោងនេះឆេះកាន់តែខ្លាំង! វាដុតព្រៃនៅទិស«ជប់គគីរ» 06-04-2026

ចោរវាដុតព្រៃ «ជប់គគីរ» 06-04-2026
ចោរវាដុតព្រៃ «ជប់គគីរ» 06-04-2026

នាវាចម្បាំងរុស្ស៊ី២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ីចំនួន​២​គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈ​ពេល​៣ថ្ងៃ​នៅ​កម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក​នៃកងទ័ព​ជើង​ទឹកសហព័ន្ធរុស្ស៊ី។ នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវា​ចម្បាំង​​ទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាន​នាវិកសរុប​ប្រមាណ ២៦២នាក់។ នាវាចម្បាំង Sovershennyy ដាក់ដំណើរការកាលពីឆ្នាំ២០១៧។ វាជានាវាចម្បាំងប្រភេទ corvette ថ្នាក់ Steregushchy-class ទម្ងន់២២០០តោន ប្រវែង១០៤ម៉ែត្រ ដើរដោយម៉ាស៉ីនម៉ាស៊ូត និងល្បឿន៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ នាវាចម្បាំងនេះ មានបំពាក់ប្រព័ន្ធរ៉ាដា និងមីស៉ីលចម្រុះ ហើយមានកន្លែងសម្រាប់ឱ្យឧទ្ធម្ភាគចក្រអាចចុះចតបាន។ នាវាចម្បាំង Rezky ដាក់ដំណើរការកាលពីឆ្នាំ២០២៣។ វាមានលក្ខណៈបច្ចេកទេស ស្រដៀងគ្នាទៅនឹងនាវាចម្បាំង Sovershennyy ដែរ ដោយសារជានាវាប្រភេទ corvette ស្ថិតក្នុងថ្នាក់ Steregushchy-class ដូចគ្នា។ ពួកវាមានតម្លៃខ្ទង់ ១២០-១៥០លានដុល្លារក្នុងមួយគ្រឿង។ នៅវេលាម៉ោងជិត៩ព្រឹក នាវាចម្បាំងដ៏មានអនុភាពលើលំហ​សមុទ្រ​​របស់រុស្ស៊ី បានចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ។ ការមកដល់​របស់​នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តម​នាវីត្រី​ អុិន​ សុខេមរា​ មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម​ ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន​៦០​នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចាំ​នៅកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្ម​វិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារ​ជាតិ​រវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។ ក្រោយពេលចូលចតនៅកម្ពុជាហើយនោះ តាមកម្មវិធីដែលបានគ្រោងទុក។ មេបញ្ជា​ការ និងនាវិកនៅលើនាវានឹងបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដោយមានការ​ចូល​ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។ ក្រៅពីនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារជាច្រើនរូបទៀត ក៏នឹង​អញ្ជើញទស្សនកិច្ចលើនាវា​ផង​ដែរ។ កម្មវិធីទស្សនកិច្ចនេះ ក៏រួមមានកម្មវិធីទស្សនា​នាវា​ ដោយសិស្ស និស្សិត និង​លោក​គ្រូអ្នកគ្រូ នៃសាលាស្ថានទូតរុស្ស៊ី។ ក្រៅពីនេះ ក្នុងឱកាសសំចតនៅកម្ពុជា កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏មា​ន​លេង​បាល់​ទាត់មិត្តភាពផងដែរ។ សូមបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរបស់រុស្ស៊ី បានមកចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ​២០២៥ កំលុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូល​មក​ច​ត​នៅកម្ពុជា រួមមាននាវាចម្បាំង Hero of the Russian Federation Aldar Tsydenzhapov និង Rezky រួមជាមួយនាវាផ្ទុកប្រេងធុនមធ្យម Pechenga នៅឯកំពង់ផែស្វយ័តព្រះសីហនុ។ របាយការណ៍បានបង្ហាញផងដែរថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន៨លើក ស្មើ១៨គ្រឿង៕

ក្រើនរំលឹក ហាមថតរូបភាព ឬវីដេអូ ចល័តទ័ព ទីតាំងអាវុធ និងទីតាំងលេណដ្ឋាន កងទ័ពចែកចាយលើបណ្តាញសង្គម សុវត្ថិភាពខ្លួនយើង យុទ្ធមិត្តយើ
+1
ក្រើនរំលឹក ហាមថតរូបភាព ឬវីដេអូ ចល័តទ័ព ទីតាំងអាវុធ និងទីតាំងលេណដ្ឋាន កងទ័ពចែកចាយលើបណ្តាញសង្គម សុវត្ថិភាពខ្លួនយើង យុទ្ធមិត្តយើង គ្រួសារយើង ប្រទេសជាតិយើង

នេះជាសកម្មភាពរបស់ទាហានថៃ បានរាយបន្លាលួសទាំងបំពាននៅតំបន់បុស្សស្បូវ-ជាំតែ និងបានរំលោភសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង ហើយជាសកម្មភាពកើតឡើងដដែលៗរបស់ទាហានថៃ មកលើទឹកដីកម្ពុជា។ សកម្មភាពនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។ ក្រៅពីរាយបន្លាលួសប្រវែង១០០ម៉ែត្រ ទាហានថៃ បានពង្រាយរថពាសដែកនៅតំបន់ខាងលើផងដែរ និងបានបន្តឈូសឆាយនៅក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈទៀតផង។ ជាមួយសកម្មភាពបំពានដដែលជាដដែលរបស់ទាហានថៃខាងលើនេះ, នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ កម្ពុជាបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ។ កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ៕