ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Ir al canal en Telegram
Mostrar más
1 272
Suscriptores
+124 horas
-47 días
-2230 días
Archivo de publicaciones
ម៉ោងនេះ នៅថ្មដូន តាក្របី តាមាន់ធំ ជប់គគីរ ភ្លៀងធ្លាក់ខ្លាំងណាស់ ទាហានជួរមុខកំពុងប្រចាំបញ្ជាទាំងមេឃភ្លៀង🙏❤️🇰🇭👮♂️
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។
ក្រសួងការពារជាតិសូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
២. ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
៣. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស។
🚨ដំណឹងក្តៅ! នាយករដ្ឋមន្រ្តីសៀម បានផ្តល់ភ្លើងខៀវ ផ្តល់អំណាចដល់កងកម្លាំងយោធាមូលដ្ឋាន ដើម្បីធ្វើការសម្រេចចិត្ត ស្របតាមការប្រកាសច្បាប់អាជ្ញាសឹក ប្រសិនបើស្ថានការណ៍ព្រំដែនកាន់តែអាក្រក់ទៅៗ។
សារព័ត៌មានថៃ
ម៉ោង11:30នាទីថ្ងៃត្រង់នេះ តំបន់ជួរភ្នំដងរែកកំពុងមានភ្លៀងធ្លាក់!
🚨*វេលាព្រឹកថ្ងៃទី២៦ កញ្ញា ២០២៥នេះ ឯកឧត្តម មេបញ្ជាការ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ កម្ពុជា 🇰🇭 បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់បណ្តាការិយាល័យអង្គភាពចំណុះ ត្រូវត្រៀមសម្ភារៈ និងមធ្យោបាយ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីការពារសុខសុវត្ថិភាព ជូនប្រជាជនខ្មែរឱ្យបានទាន់សភាពការណ៍៕
🚨មុននេះបន្តិច មានដ្រូនស្លាបដែក1គ្រឿង ហោះឆ្វែលនៅតំបន់ប្រាសាទតាក្របី!
