អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Ir al canal en Telegram
Mostrar más
1 346
Suscriptores
-124 horas
-67 días
-2830 días
Archivo de publicaciones
នេះជារូបបងទាហានខ្មែរដែលត្រូវសៀមបាញ់ចំភ្នែក ហើយភ្នែករបស់គាត់ពេលបើកភ្នែកនៅហៀរទឹកភ្នែកនៅឡើយ សូមបងឆាប់ជាសះស្បើយ៕
🙏❤️🇰🇭👮♂️
បងប្អូនកងទ័ពឈរជើងនៅលើកំពូលភ្នំទ្រព្យ មកដល់ថ្ងៃនេះគឺសុខសប្បាយគ្រប់ៗគ្នា «សូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា» 🙏❤️🇰🇭👮♂️
🚨*ប្រធានគណៈប្រតិភូនៃសភាថៃ លោក Chalard Khamchuang បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងមហាសន្និបាត (AIPA) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨ កញ្ញា ២០២៥នេះថា៖
«ចំពោះការលើកឡើងរបស់ភាគីកម្ពុជាថា កងទ័ពថៃ 🇹🇭 វាយប្រ.ហារតំបន់ប្រាសាទព្រះវិហារ យោធាថៃ មិនបានវាយប្រ.ហារប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារឡើយ រឿងនេះ លោកបានបញ្ជាក់ជាមួយនឹងអង្គការយូណេស្កូ រួចរាល់ហើយ»៕ (Smeyy)
*ប្រភព : https://www.facebook.com/share/p/17J2pfsjjS/?mibextid=wwXIfr
#JusticeForCambodia
#ThailandViolatestheceasefire
តំបន់ជួរភ្នំដងរែក កំពុងរលឹមស្រិចៗ «Admin ពេលភ្លៀងធ្លាក់មិនថាថ្ងៃ ឬយប់ទេគឺនឹកនិងអាណិតដល់បងប្អូនកងទ័ពយើងណាស់»
🙏❤️🇰🇭👮♂️
គិតត្រឹមម៉ោង7:44នាទីយប់នេះ សភាពការណ៍នៅធម្មតានៅឡើយគ្រប់សមរភូមិ ប៉ុន្តែកងកម្លាំងមានការត្រៀម និងប្រុងប្រយ័ត្នខ្ពស់បំផុត!
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
ថៃឡាំប៉ា មិនឲ្យ AIPA ចេញសេចក្តីថ្លែងការណ៍រួម នៃជម្លោះព្រំដែនរវាងកម្ពុជា -ថៃ! ប្រជុំនៅកូឡាឡាំពួរ ម៉ាឡេស៊ី ថ្ងៃទី១៧ កញ្ញា !
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។
ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕
🚨ដំណឹងបន្ទាន់! នៅរសៀលមុននេះបន្តិច ទាហានសៀមបញ្ជូនសព្វាវុធមកតំបន់ព្រំដែនបន្តទៀតហើយ!
ឡានទឹក១០គ្រឿង ទើបមកដល់តំបន់ប្រឈម និងឡានបាញ់សំលេង៥ ទ័ពថៃ.៣៤០នាក់
នៅប្រជុំជួរ ត្រៀម
សូមឲ្យមានជ័យជម្នះ ឈ្នះអស់មារសត្រូវ🙏❤️🇰🇭👮♂️
BREAKING: កងយោធពលខេមរភូមិន្ទទី១ ព្រមាននៅថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋខ្មែរដែលទន្ទ្រានចូលទឹកដីថៃ នឹងត្រូវចាប់ខ្លួន ដាក់ក្នុងរថយន្តប៉ូលិស និងកាត់ទោសនៅប្រទេសថៃ។
អ្នកនាំពាក្យបញ្ជាការតំបន់ទ័ពទី១ ព្រមានថា ថៃនឹងលែងមានភាពធូរស្រាលទៀតហើយ។ "ប្រទេសថៃនឹងបង្កើនកម្រិតនៃកម្លាំង ហើយនឹងមិនអត់ធ្មត់ចំពោះការញុះញង់ឡើយ។ ប្រសិនបើអ្នកបំពានលើទឹកដីរបស់យើង អ្នកនឹងត្រូវចាប់ខ្លួនភ្លាមៗ ដឹកជញ្ជូនតាមរថយន្តរបស់ប៉ូលីស និងកាត់ទោសនៅក្នុងប្រទេសថៃពេញទំហឹងនៃច្បាប់។ នេះគឺដោយសារតែអ្នកបានទន្ទ្រាន និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃយ៉ាងច្បាស់"។
+2
🤨ម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ កន្លែងពលរដ្ឋប្រមូលផ្តុំរារាំងថៃ ប៉ងរាយបន្លាលួសលើដីខ្មែរ
+2
ថ្ងៃទី18/09/2025
ម៉ោង2:00នាទីរសៀលនេះ សៀមបាន
បង្ហោះដ្រូនយកការណ៍ នៅតំបន់អូរបីជាន់!
សូមបួងសួងដល់វត្ថុសាកសិទ្ធ និងបារមីក្នុងព្រះរាជា ណាចក្រ កម្ពុជា ជួយឃុំគ្រងថែរក្សាដល់បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ឲ្យមានសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ទាំងឡាយ៕
សូមអរគុណ!🙏❤️🇰🇭👮♂️
មកទល់ម៉ោងនេះ សភាពការណ៍មិនទាន់មានអ្វីនោះទេ។
+4
🚨បន្ទាន់! សូមបងប្អូនយើងដែលនៅតំបន់អូរបីជាន់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថ្ងៃនេះក្រុមទាហានសៀមជាច្រើន រួមទាំងអាវុធថ្មីៗបន្ថែម កំពុងបញ្ជូនទៅហើយ!
សូមបងប្អូនយើងមានសុវត្ថិភាពគ្រប់ៗគ្នា🙏❤️🇰🇭👮♂️
ទាហានកម្ពុុជា ដែលរងរបួសភ្នែកម្សិលមិញ គ្រូពេទ្យបានបញ្ជាក់ហើយថាមិនប៉ះពាល់ខ្លាំងដល់ពិការទេ គឺអាចជាសះស្បើយមកវិញឆាប់ៗនេះ៕
+5
🚨ដំណឹងបន្ទាន់! ថ្ងៃនេះទាហានសៀមមកច្រើនជាងម្សិលមិញ និងមកជាមួយឧបករណ៍ថ្មីបន្ថែមទៀត ដើម្បីមកតំបន់នៅអូរបីជាន់!
ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ នាយក នាយកដ្ឋានសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ អមដំណើរដោយឯកឧត្តម នាយករង ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ព្រុំ សត្ថារដ្ឋ និង ឯកឧត្តម នាយករង ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត សៅ សុីដូណា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់ ពលបាលឯក ម៉ន ភក្រ្តា នៅអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដែលបានរងរបួសធ្ងន់ត្រូវភ្នែកខាងស្តាំ ដែលបានបង្កឡើងដោយទាហានសៀមបានឈ្លានពានបង្កហឹង្សាមកលើប្រជាជនខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។ ឯកឧត្តមនាយក បានប្រគល់ថវិកាជូនអ្នកជំងឺ ដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក និង លោកជំទាវ ព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពលបាលឯក ម៉ន ភក្រ្តាអោយឆាប់បានជាសះស្បើយ។ ប្រមុខថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ជានិច្ចដល់សុខទុក្ខកងទ័ពនិងប្រជាជន ព្រមទាំងបានទទួលការព្យាបាលយ៉ាងល្អពីសំណាក់វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យទាំងអស់យ៉ាងយកចិត្តទុកដាក់បំផុត។
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
