es
Feedback
CPP_PP Official

CPP_PP Official

Ir al canal en Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Mostrar más
1 619
Suscriptores
+124 horas
+67 días
+8130 días
Archivo de publicaciones
ការផ្សាយផ្ទាល់​សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅលើផេក​ហ្វេសប៊ុកផ្លូវការ​ក្រសួងយុត្ត
ការផ្សាយផ្ទាល់​សន្និសីទសារព័ត៌មាន ស្តីពីករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅលើផេក​ហ្វេសប៊ុកផ្លូវការ​ក្រសួងយុត្តិធម៌ https://www.facebook.com/share/v/DfkTqKzFHcyiP6Wy/

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៦-មិថុនា-២០២៤ ១) ភ្នំពេញ៖ សម្តេចធិបតី បើចងចាំប្រវត្តិសាស្រ្ត ត្រូវចង់ចាំអ្នកចូលរួម។​ (ប្រភព៖ CNC HOT NEWS )   ចុចអាន   ២) ភ្នំពេញ៖ សម្តេចធិបតី ផ្តល់អនុសាសន៍ ៥ចំណុចដើម្បីបន្តជួយអតីតយុទ្ធជនកម្ពុជា។ (ប្រភព៖ CNC HOT NEWS )    ចុចអាន   ៣) ភ្នំពេញ៖  រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឱកាសជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើនការងារកងទ័ពបន្តវេនពីឪពុកម្តាយ។ (ប្រភព៖​ BRANDMEDIA News)    ចុចអាន   ៤) ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មីទាំង៨ ចាប់ពីថ្ងៃទី០១ ខែកក្កដា។ (ប្រភព៖​ EAC NEWS)    ចុចអាន   ៥) ភ្នំពេញ៖ សម្តេចធិបតី រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលនយោបាយជាច្រើនដើម្បីជួយគ្រួសារអតីតយុទ្ធជន។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៦) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ ប្រសិនបើកាត់ទោស ស្រី ស៊ីណា ជាប់ទោស ២ ឬ ៣ឆ្នាំ។(ប្រភព៖ DAP NEWS)    ចុចអាន ៧) អរន្តជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បញ្ជាក់ថា អ៊ីស្រាអ៊ែលប្តេជ្ញាចំពោះសំណើឲ្យមានបទឈប់ បាញ់គ្នារបស់ប្រធានាធិបតី អាមេរិកនៅតំបន់ហ្គាហ្សា។ (ប្រភព៖ ស៊ីស៊ីថាមស៍ ​)    ចុចអាន   ៨) អន្តរជាតិ៖  អ៊ុយក្រែន រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយសហភាពអឺរ៉ុប នាពេលខាងមុខនេះ។​ (ប្រភព៖ DAP NEWS)    ចុចអាន   ៩) អន្តរជាតិ៖ កូរ៉េខាងជើងនៅតែសាងសង់បន្ទាយ ដើម្បីបាញ់ព្រមាននៅតាមព្រំដែនកូរ៉េខាងត្បូង បើទោះបីសង្គ្រាមបានបញ្ចប់ទៅរាប់ទសវត្សរ៍ក៏ដោយ!។ (ប្រភព៖ BRANDMEDAI News)    ចុចអាន ១០) អន្តរជាតិ៖ កូរ៉េខាងជើងបាញ់«មីស៊ីលផ្លោង»ចូលទៅដែនសមុទ្រឧបទ្វីបកូរ៉េ។ (ប្រភព៖ ស៊ីស៊ីថាមស៍)    ចុចអាន ១១) អន្តរជាតិ៖ តុលាការ ICC ចេញដីការចាប់ខ្លួន អតីតរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី និងមន្រ្តីជាន់ខ្ពស់មួយរូបទៀត។ (ប្រភព៖ DAP NEWS)    ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

ដរាបណាគណបក្សប្រជាជនកម្ពុជានៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្រ្តីរាជការ ត្រូវតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

កូនប្រុសសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ទទួលបាន«មេដាយមាស»ពីរគ្រឿង សម្រាប់ វិញ្ញាសាគណិតវិទ្យា និង វិញ្ញាសាភាសាអង់គ្លេស ក្នុងការប
+3
កូនប្រុសសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ទទួលបាន«មេដាយមាស»ពីរគ្រឿង សម្រាប់ វិញ្ញាសាគណិតវិទ្យា និង វិញ្ញាសាភាសាអង់គ្លេស ក្នុងការប្រឡងកម្រិតសាកលនៅទីក្រុងឌូបៃ។

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៥-មិថុនា-២០២៤ ១) ភ្នំពេញ៖ សម្ដេចធិបតី កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ។​ (ប្រភព៖ ខ្មែរប៉ុស្តិ៍)  ចុចអាន   ២) ភ្នំពេញ៖ ពលករខ្មែរចូលទៅធ្វើការនៅថៃពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមផ្លូវច្បាប់ ពីអាជ្ញាធរថៃ។​ (ប្រភព៖ kampucheathmey daily ​)    ចុចអាន   ៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល។​ (ប្រភព៖  ខ្មែរប៉ុស្តិ៍ ​)    ចុចអាន   ៤) ភ្នំពេញ៖  ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ «ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព» ។ (ប្រភព៖​ Fresh News)    ចុចអាន   ៥) ភ្នំពេញ៖  ប្រទេសមហាអនុតំបន់ទន្លេមេគង្គ បន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគ។ (ប្រភព៖​ ខ្មែរប៉ុស្តិ៍​)    ចុចអាន   ៦) អន្តរជាតិ៖  ចិន ប្រឆាំង​យ៉ាង​ខ្លាំង ចំពោះ​ច្បាប់​ដែល​បាន​ស្នើ​ឡើង​របស់​អាមេរិក ដើម្បី​រឹតត្បិត​ការ​វិនិយោគ​ក្នុង​ប្រទេស​ចិន។ (ប្រភព៖ DAP NEWS)    ចុចអាន   ៧) អន្តរជាតិ អន្តរជាតិកំពុងតាមដានមើលថា តើចិនឆ្លើយតបយ៉ាងណាចំពោះការប្រមាថរបស់រុស្ស៊ី និងកូរ៉េខាងជើង! ។ (ប្រភព៖ BRANDMEDIA News)    ចុចអាន   ៨) អន្តរជាតិ៖ ប្រមុខអង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែល ថាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងខ្លួន ។ (ប្រភព៖ BTV NEWS)    ចុចអាន   ៩) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ជំនួសតំណែងមេបញ្ជាការ យោធាជាន់ខ្ពស់។ (ប្រភព៖ DAP NEWS)    ចុចអាន    ១០) អន្តរជាតិ៖ រុស្ស៊ីដកទ័ពមួយចំនួនចេញពីទីប្រជុំជន នៅក្បែរទីក្រុងខាគីវ ក្រោយពីមិនអាចរុលទៅមុខតទៅទៀតបាន។ (ប្រភព៖ BTV NEWS)    ចុចអាន   គោរពជូនជ្រាប សូមអរគុណ!

លោកXi Jinping៖ បម្រាមចំនួន ៤ សម្រាប់កម្មាភិបាលវ័យក្មេង កម្មាភិបាលវ័យក្មេងជាក្តីសង្ឃឹមនៃបុព្វហេតុបក្ស។ កម្មាភិបាលវ័យក្មេងមានភា
លោកXi Jinping៖ បម្រាមចំនួន ៤ សម្រាប់កម្មាភិបាលវ័យក្មេង កម្មាភិបាលវ័យក្មេងជាក្តីសង្ឃឹមនៃបុព្វហេតុបក្ស។ កម្មាភិបាលវ័យក្មេងមានភាពស្វាហាប់និងក្លាហាន ប៉ុន្តែពួកគេក៏មានចំណុចខ្វះខាតជាច្រើនផងដែរ។ នៅក្នុងដំណើរការនៃការរីកលូតលាស់ កម្មាភិបាលវ័យក្មេងគួរតែបញ្ចេញនូវគុណសម្បត្តិ និងកែតម្រូវគុណវិបត្តិរបស់ខ្លួន ហើយយកចិត្តទុកដាក់ជាពិសេសចំពោះបម្រាមទាំង៤ដូចខាងក្រោម៖ •បម្រាមទី១គឺ អន្ទះសារចង់បានជោគជ័យពេក។កម្មាភិបាលវ័យក្មេងជាច្រើនបានឡើងកាន់តំណែងជាអ្នកដឹកនាំ ហើយមានចិត្តចង់ផ្លាស់ប្តូរស្ថានភាពយ៉ាងខ្លាំងក្លា។អារម្មណ៍ពុះកញ្ជ្រោលក្នុងការងារប្រភេទនេះនិងគោលបំណងដែលចង់ទទួលបានការទទួលស្គាល់ពីសង្គមគឺជាការល្អ។ ប៉ុន្ដែ ប្រសិនបើអ្នកអន្ទះសារចង់ជោគជ័យ ហើយធ្វើអ្វីលឿនពេក នៅពេលដែលមិនដឹងពីស្ថានភាពច្បាស់លាស់ ហើយមិនអាចវិភាគឱ្យច្បាស់ទេនោះ វាងាយនឹងខុសពីស្ដង់ដារវិទ្យាសាស្ត្រនិងប្រាសចាកពីសភាពពិតប្រាកដ។ "ដោះស្រាយបញ្ហាកុំប្រញាប់ប្រញាល់។" អន្ទះសារចង់បានជោគជ័យពេកគឺបង្កប់នូវហានិភ័យដែលធ្វើឱ្យបរាជ័យ។ ខ្ញុំសម្គាល់ថាកម្មាភិបាលវ័យក្មេងមិនត្រឹមតែចាប់អារម្មណ៍លើការកសាងស្នាដៃនៅក្នុង "ការផ្លាស់ប្តូរគុណភាព"ឡើយ គឺគួរតែផ្តោតលើ "ការផ្លាស់ប្តូរបរិមាណ" ។ ខ្ញុំសូមកោតសរសើរចំពោះស្មារតី "សន្សឹមៗកុំបំបោល"និងស្មារតីលះបង់ដោយស្ងាត់ៗ ខ្ញុំលើកទឹកចិត្តកម្មាភិបាលឱ្យខិតខំប្រឹងប្រែងនិងផ្តោតលើការងាររយៈពេលវែងដែលត្រួសត្រាយផ្លូវសម្រាប់អ្នកដទៃ។ •បម្រាមទី២ គិតថាខ្លួនត្រូវទាំងអស់។ កម្មាភិបាលវ័យក្មេងសព្វថ្ងៃបានទទួលការអប់រំកម្រិតមធ្យមសិក្សា ឬឧត្តមសិក្សា ហើយមានចំណេះដឹងពីសៀវភៅមួយចំនួន ប៉ុន្ដែពួកគេមិនបានស្គាល់ច្បាស់ពីសង្គម ឆ្លងកាត់ឧបសគ្គមិនគ្រប់គ្រាន់ និងខ្វះបទពិសោធន៍ ពួកគេងាយនឹងច្រលំថា “គ្រប់គ្នាកំពុងដេកលក់ មានតែខ្ញុំទេដែលភ្ញាក់តែម្នាក់ឯង"និងទំនោរមិនយកចិត្តទុកដាក់ចំពោះបទពិសោធន៍ប្រវត្តិសាស្ត្រ។ តាមពិតទៅ ចំណេះដឹងមកពីសៀវភៅគ្រាន់តែជាចំណេះដឹងប្រយោលមួយប៉ុណ្ណោះ ដែលកើតចេញពីការប្រមូលផ្តុំ និងសង្ខេបបទពិសោធន៍ជាក់ស្តែងរបស់អ្នកធ្វើការរាប់ពាន់នាក់។ មើលរំលងបទពិសោធន៍ប្រវត្តិសាស្ត្រ គឺមើលរំលងមហាជន។ បើអ្នកកាត់ផ្ដាច់ពីមហាជន ហើយនៅម្នាក់ឯង អ្នកនឹងមិនបានសម្រេចអ្វីឡើយ។ •បម្រាមទី៣ ផ្លាស់ប្ដូរគោលនយោបាយម្ដងព្រឹកម្ដងល្ងាច ។ ពេលកម្មាភិបាលវ័យក្មេងចូលកាន់តំណែងដំបូង មិនថាធ្វើការងារល្អ ឬមិនល្អនោះទេ មួយរយៈក្រោយមក យើងនឹងស្ដាប់ឮមតិយោបល់៖ អ្នកខ្លះសរសើរ ហើយខ្លះទៀតសង្ស័យ និងប្រឆាំង។ កម្មាភិបាលវ័យក្មេងមិនគួររារេដោយសារតែមតិគេនិយាយតែមួយពេល មិនត្រូវងងឹតងងុលដោយសារការវាយតម្លៃពីគេ មិនស៊ីវីល័យ មិនភ្លើតភ្លើនតាមគេ។ នៅពេលដែលមានជំនឿយ៉ាងមុតមាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អ្នកទទួលបានការទទួលស្គាល់ និងយោគយល់កាន់តែច្រើនពីអ្នកផង ហើយនៅពេលដែលបញ្ហាត្រូវបានដោះស្រាយបន្តិចម្តងៗ រាល់ពាក្យគេនិយាយគ្រប់បែបយ៉ាងនឹងស្ងប់ស្ងាត់ទៅវិញ។ ដំណើរការនៃការស្ងប់ស្ងាត់ក៏ជាដំណើរការដែលអ្នកទទួលបានការទទួលស្គាល់ផងដែរ។ •បម្រាមទី៤គឹ មានគំនិតតែអត់កំណើត។នេះគឺមានន័យថា គិតថាខ្លួនស្អីក៏ចេះតែខ្ជិលទៅធ្វើ។អ្នកដែលមានចំណេះដឹងពីសៀវភៅច្រើន ប៉ុន្តែបទពិសោធន៍អនុវត្តតិចតួច ងាយប្រឈមនឹងបញ្ហាដែលមិនអាចធ្វើកិច្ចការធំ និងមិនចង់ធ្វើរឿងតូចៗ ហើយទីបំផុតក្លាយជា "មនុស្សឥតប្រយោជន៍"គឹស្អីក៏ធ្វើមិនបាន ។ «ចង់សម្រេចកិច្ចការធំត្រូវតែចាប់ផ្ដើមពីកិច្ចការតូចៗទៅ»។ បើនិយាយពី “ធ្វើកិច្ចការធំ” កម្មាភិបាលវ័យក្មេងត្រូវមានអាកប្បកិរិយាស្មោះត្រង់ ស្ម័គ្រចិត្តធ្វើការងារធម្មតាបំផុត ហើយមានឆន្ទៈបំពេញតួនាទី បំពេញចន្លោះប្រហោង។ មានតែធ្វើបែបនេះទេ ទើបយើងអាចបន្តដកស្រង់បទពិសោធន៍ ទទួលបានការទទួលស្គាល់ពីសង្គមបន្តិចម្តងៗ និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យក្នុងការងារធម្មតា៕

+3
រសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ----------------------------- សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំ យាយម៉ៅពេជ្រនិលចំនួន១២នាក់ និងឃុំអូរ ១នាក់ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួន និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពី ពេលនេះតទៅ។ ដោយការខឹងសម្បារនឹងទណ្ឌិត សម រង្ស៊ី ជាខ្លាំង ដែលប្រឆាំងនឹងផលប្រយោជន៍ជាតិ ពិសេសការ ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ទើប លោក លោកស្រីទាំង ១៣នាក់ ច្រានផ្តួលរំលំស្លាក គណបក្សភ្លើងទៀនចោលទៅ។

គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពប្រទេសយើងក្នុងការអភិវឌ្ឍប្រកួតប្រជែងប្រកបដោយចីរភាព សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរ
+8
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជាដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្មគម្រប់១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សាកន្លងទៅនេះ។ សូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខក្នុងព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ៕

ជាដំបូង ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារនៃសពប្អូន ទ្បុង លីសុង និងប្អូន ឃីន កញ្ចនា ដែលបានស្លាប់ដោយសារការបាញ់ប្រហារកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ក្រោយពីថ្ងៃកើតហេតុ មានការជជែកវែកញែកគ្នាពាក់ព័ន្ធទៅនឹងការកាត់ទោសជនល្មើសនៅក្នុងករណីនៃការបាញ់ប្រហារនេះ ដោយមានការបង្ហាញក្តីកង្វល់ និងបារម្ភ ខ្លាចជនល្មើសពុំត្រូវបានផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ ឬអាចមានការធានាឱ្យនៅក្រៅឃុំដោយមិនប្រក្រតី។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពមួយដ៏សំខាន់ក្នុងការពង្រឹងនីតិរដ្ឋ ពិសេស ការពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាថែរក្សាសន្តិសុខសាធារណៈ និង សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ និង យុត្តិធម៌ ស្របតាមច្បាប់ជាធរមាន ដែលក្នុងនោះ ក៏រួមមានការពង្រឹងទំនួលខុសត្រូវចំពោះមុខច្បាប់របស់ជនល្មើស និងការអនុវត្តច្បាប់តឹងរ៉ឹង លើជនប្រព្រឹត្តបទល្មើស ជាពិសេសជនដែលបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ។ កន្លងទៅ ក៏មានការចាត់វិធានការយ៉ាងតឹងរ៉ឹងលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលស្ថិតក្នុងស្ថានភាពស្រវឹង និងបង្កឱ្យបាត់បង់អាយុជីវិតអ្នកដទៃ ដោយបានអនុវត្តច្បាប់ គ្មានការយោគយល់ គ្មានការលើកលែង ឬអន្តរាគមន៍ណាមួយទ្បើយ។ ដូចគ្នាផងដែរ ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យនិងអនុវត្តច្បាប់លើករណីនេះ ឱ្យបានម៉ត់ចត់, ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត។ ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងនេះ ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទុកកិច្ចការនេះជូនស្ថាប័នអនុវត្តច្បាប់ដែលមានសមត្ថកិច្ច ដើម្បីចាត់ការ និងដោះស្រាយករណីនេះ ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ទៅតាមនីតិវិធី និង ច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏សូមឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងការចាត់ការ និង ដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ។ នៅពេលត្រឡប់មកដល់កម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសុង្ហបុរី ខ្ញុំបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់គោរមងារឧកញ៉ារបស់លោក ស្រី ស៊ីណា កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២៤ ហើយចាប់តាំងពីថ្ងៃកើតហេតុនោះមក ខ្ញុំបានចេញបទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្តតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តច្បាប់ចំពោះករណីនេះ ដើម្បីធានាថា ច្បាប់ ត្រូវបានអនុវត្តដោយតឹងរ៉ឹង ម៉ឺងម៉ាត់ និង ដោយត្រឹមត្រូវទៅតាមខ្លឹមសារនៃច្បាប់ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Instagram 🌐 X(Twitter) 🌐 YouTube 🌐 Tiktok #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

photo content
+9

កិច្ចប្រជុំត្រួតពិនិត្យការរៀបចំមីលទ្ទីងខួបលើកទី៧៣​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ឆ្នាំ១៩៥១-២៨ មិថុនា ២០២៤ ក្រោមអធិ
+9
កិច្ចប្រជុំត្រួតពិនិត្យការរៀបចំមីលទ្ទីងខួបលើកទី៧៣​ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ឆ្នាំ១៩៥១-២៨ មិថុនា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន និង ឯកឧត្តម កើត ឆែ  អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ រសៀលថ្ងៃច័ន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៤-មិថុនា-២០២៤ ១) ភ្នំពេញ៖ សម្ដេចតេជោ មន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឱ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេស។ (ប្រភព៖ BRANDMEDIA News)   ចុចអាន ២) ភ្នំពេញ៖ គ.ជ.ប រៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ (ប្រភព៖ BTV NEWS)    ចុចអាន ៣) ភ្នំពេញ៖ តំណាងកម្មករ៤ម៉ឺននាក់ ដាក់ញត្តិនៅស្ថានទូតអាមេរិកដើម្បីឱ្យពិចារណាឡើងវិញចំពោះការគាំទ្រអង្គការសង់ត្រាល់។ (ប្រភព៖ Kampucheathmey daily)    ចុចអាន ៤) ភ្នំពេញ៖ ថ្ងៃទី២ កក្កដា តុលាការប្រកាសសាលក្រមផ្តន្ទាទោសសកម្មជនមាតាធម្មជាតិលើសំណុំរឿងប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ (ប្រភព៖ politico News)    ចុចអាន ៥) ភ្នំពេញ៖ រវាងសេដ្ឋកិច្ច និងបរិស្ថាន រថយន្ដជជុះនៅតែជាជម្រើសចំពោះកម្ពុជាពេលបច្ចុប្បន្ន។ (ប្រភព៖ Kampucheathmey daily)    ចុចអាន ៦) អរន្តជាតិ៖ រុស្សីបើកការវាយប្រហារ ច្រើនលើកលើឃ្លាំង ស្តុកអាវុធរបស់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS )    ចុចអាន ៧) អន្តរជាតិ៖ លោកខាងលិចទើបបញ្ជូនអាវុធ ផលិតនៅស៊ែប៊ីតម្លៃ៨៥៥លានដុល្លារ បន្ថែមទៀតឲ្យអ៊ុយក្រែន។ (ប្រភព៖ DAP NEWS )    ចុចអាន ៨) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់ឆ្លើយតបក្រោយចិនគំរាមកាត់ទោសប្រហារជីវិតជនផ្ដាច់ខ្លួន។ (ប្រភព៖ kampucheathmey daily)   ចុចអាន ៩) អន្តរជាតិ៖ រុស្ស៉ីថា អាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់គ្រីមៀ។ (ប្រភព៖ FRESH NEWS)   ចុចអាន ១០) អន្តរជាតិ៖ រុស្ស៉ី ចង់ជួយវៀតណាមអភិវឌ្ឍថាមពលនុយក្លេអ៊ែរ។ (ប្រភព៖ FRESH NEWS)   ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

[ពុទ្ធឧិវាទ] ត្រូវរឹងប៉ឹង សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

[នាទីសុខភាព] យល់ដឹងអំពីជម្ងឺលើសឈាម និងការព្យាបាល...។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ប្រធានរដ្ឋសភាគុយបា ដែលអបអរសាទរសម្តេច ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា ht
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ប្រធានរដ្ឋសភាគុយបា ដែលអបអរសាទរសម្តេច ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា https://www.cpp.org.kh/details/376351

+4
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ ----------------------- សមាជិក ៣រូប មកពីបក្សប្រឆាំងចំនួន ៣បក្ស មាន៖ ១-លោក នួន សុីម សមាជិកប្រតិបត្តិបក្សកម្លាំងជាតិ និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច ២-លោក សំ សេត សមាជិកប្រតិបត្តិបក្ស ឆន្ទៈខ្មែរ និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច ៣-លោក ស៊ុំ ប៊ុនធឿន សមាជិកប្រតិបត្តិបក្សភ្លើងទៀនឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អស់លោកទាំង ៣រូប បានប្រកាសផ្តាច់ខ្លួនចេញពី គណបក្សប្រឆាំង និងគោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្តេច តេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខណៈនោះ អស់លោកក៏បានថ្កោលទោសទណ្ឌិត បំផ្លាញផលប្រយោជន៍ជាតិ សម រង្ស៊ី យ៉ាងដាច់ អហង្ការ ដែលទណ្ឌិតរូបនេះ តែងប្រឆាំងរារាំងការ អភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ។

+2
ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ------------------------------- ស្វាគមន៍រចសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល មានសមាជិកចំនួន ៨នាក់បន្ថែមទៀត៖ ថតរូប ៧នាក់ ឈឺ ១នាក់មិនថត និងចូលមុន ៣នាក់ ពួកគាត់ទាំង ៧នាក់ បានប្រកាសផ្តាច់ខ្លួនពីបក្ស ប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវ ភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះពួកគាត់បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងប្រឆាំងនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ពិសេសថ្មីៗនេះ ប្រឆាំងនឹងគម្រោងព្រែកជីក ហ្វូណនតេជោ ដែលជាផ្លូវទឹកបម្រើផលប្រយោជន៍ ជាតិ និងប្រជាជន។

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-មិថុនា-២០២៤ ១) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ។ (ប្រភព៖ Politico360)   ចុចអាន ២) ភ្នំពេញ៖ សិល្បករ សិល្បការិនីកម្ពុជា ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផ្សព្វផ្សាយ អប់រំ បញ្ហាគ្រឿងញៀន ។ (ប្រភព៖ FRESH NEWS)    ចុចអាន ៣) ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តស្ត្រីកម្ពុជាឱ្យចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ សមដូចពាក្យថាស្ត្រីជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ ។ (ប្រភព៖ FRESH NEWS)   ចុចអាន ៤) ភ្នំពេញ៖ សម្ដេច ស ខេង ថា រដ្ឋាភិបាលថ្មីផ្តោតអាទិភាពលើការពង្រឹងគុណភាពអប់រំ ដើម្បីកសាងធនធានមនុស្ស ។ (ប្រភព៖ Kampucheathmey Daily)    ចុចអាន ៥) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានប្រកាសជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។ (ប្រភព៖ Kampucheathmey Daily )    ចុចអាន ៦) អរន្តជាតិ៖ សមាជិកសភារុស្ស៉ី ព្រមានថាមូស្គូ អាចនឹងកែប្រែកាលៈទេសៈ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។ (ប្រភព៖ FRESH NEWS)   ចុចអាន ៧) អរន្តជាតិ៖ លោកប្រធានាធិបតី Marcos ថាហ្វីលីពីន គ្មានផែនការបង្កសង្រ្គាមទេ ចំពោះមុខភាពតានតឹងជាមួយចិន ។ (ប្រភព៖ FRESH NEWS)   ចុចអាន ៨) អរន្តជាតិ៖ ក្រុមមន្ត្រីរុស្ស៉ី ថាអ៊ុយក្រែន បាញ់ដ្រូនរាប់សិបគ្រឿង វាយប្រហារក្នុងទឹកដីរុស្ស៉ី។(ប្រភព៖ FRESH NEWS)    ចុចអាន ៩) អរន្តជាតិ៖ ប្រមុខ UN ព្រមានថា លីបង់ អាចក្លាយជា «ហ្គាហ្សាទី២» ។ (ប្រភព៖ AMS News)   ចុចអាន ១០) អរន្តជាតិ៖ អាមេរិក ដាក់ទណ្ឌកម្មមេដឹកនាំ នៃក្រុមហ៊ុនផ្តល់កម្មវិធី កម្ចាត់មេរោគ រុស្ស៊ី Kaspersky ។ (ប្រភព៖ DAP NEWS)    ចុចអាន គោរពជូនជ្រាប សូមអរគុណ!ឲ

Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន៖ https://www.facebook.com/hunsencambodia/posts/pfbid0tWbxMLEi14U35irW8XqdoJa8gMvA49XhQ9
Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន៖ https://www.facebook.com/hunsencambodia/posts/pfbid0tWbxMLEi14U35irW8XqdoJa8gMvA49XhQ925W6zvjAZue9cbf9brcZL3cj1bVFXsl