cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ក្រសួងយុត្តិធម៌-Ministry of Justice

Mostrar más
Camboya103Jemer central94Ley467
Publicaciones publicitarias
20 800
Suscriptores
+1924 horas
+747 días
+29330 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារពិសេស តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទី និងភារកិច្ចតាមផ្នែកនីមួយៗកន្លងមក ====================== នៅរសៀលថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារពិសេស តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទី និងភារកិច្ចតាមផ្នែកនីមួយៗកន្លងមក ដែលក្រុមការងារត្រូវបានបែងចែក ប្រគល់ភារកិច្ចច្បាស់លាស់ទទួលខុសត្រូវតាមផ្នែកនីមួយៗ ដែលត្រូវអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនតាមខ្លឹមដូចមានចែងនៅក្នុងសេចក្តីសម្រេចលេខ ០០១ សរ/ក.គ.ច.អ/២៤ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាសាលប្រជុំធំនៃក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារពិសេស តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ចំពោះសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋានគ្រប់រូប។
Mostrar todo...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំប្រជុំគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤ ====================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មការថ្នាក់ជាតិ ដែលជាតំណាងក្រសួង ស្ថាប័ននានា និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
Mostrar todo...
Archivo de publicaciones