es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 140 suscriptores, ocupando la posición 4 987 en la categoría Política y el puesto 564 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 140 suscriptores.

Según los últimos datos del 15 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -117, y en las últimas 24 horas de 0, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.58%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.48% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 667 visualizaciones. En el primer día suele acumular 556 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 16 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 140
Suscriptores
Sin datos24 horas
-327 días
-11730 días
Archivo de publicaciones
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង “Solidarity March” នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា និងការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ រាជធានីភ្នំពេញ។ នេះជាមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាបអញ្ជើញចូលរួមពិធី “បិទមហាសន្និបាតវ
+9
នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាបអញ្ជើញចូលរួមពិធី “បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានដឹកនាំកិច្ចប្រជុំ​ពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្រ របស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាននៅខេត្តកំពង់ចាម​ (កំពង់ចាម​):​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ សក់ សេដ្ឋា ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន នាថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋាន និងការងារបូកសរុបវាយតម្លៃលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ នៅសាលាខេត្តកំពង់ចាម​ ។ ក្នុងកិច្ចប្រជុំនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ និងជាអនុប្រធាន អចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានលេីកឡេីងថា​ ៥ខែ ដើមឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានរៀបចំវេទិកាសាធារណៈចំនួន ៦៣លើក និងទទួលបានសំណើ សំណូមពរ និងបញ្ហា ប្រឈម ពីប្រជាពលរដ្ឋសរុបចំនួន ៣៤៧ករណី បានដោះស្រាយក្នុងពេលរៀបចំវេទិកា ចំនួន ២២០ករណី បានដោះស្រាយនៅថ្នាក់ក្រោមជាតិចំនួន ៧៥ករណី មិនទាន់ដោះ ស្រាយចំនួន ៤៧ករណី មូលហេតុក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាននឹងកំពុងរៀបចំយន្តការដោះស្រាយទៅតាមនីតិវិធី និងបានស្នើសុំទៅថ្នាក់ជាតិចំនួន ៥ករណី ។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានស្នើលេខាធិការដ្ឋាន ក.រ.ម បណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាននៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិបន្ថែមទៀត ជាពិសេសសុំឲ្យមានវគ្គបណ្តុះ បណ្តាលដោយផ្ទាល់ដល់មន្ត្រីបង្គោលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ ដោយផ្តោតលើការងាររៀបចំរបាយការណ៍ កិច្ចការគាំទ្រដល់សកម្មភាពចុះមូលដ្ឋាន និងកិច្ចការគាំទ្រដល់ការងាររៀបចំវេទិកាសាធារណៈផងដែរ​ ។ ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្តម​ សក់ សេដ្ឋា បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីសកម្មភាព និងបញ្ហាប្រឈមនានា របស់ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ច របស់អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបាន សមស្រប សំដៅពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច ជាសេនាធិការ ជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព​ផងដែរ​ ៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី​១៧ ខែ មិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមក្នុងោកិច្ចប្រជុំ​ពិនិត្យ​អំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់សកម្មភាពមូលដ្ឋាន​ និងការងារបូកសរុបវាយតម្លៃលទ្ធផលការងារ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម​ សក់​ សេដ្ឋា​ ទេសរដ្ឋមន្រ្តី​ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល​ ស្ថិតនៅសាលាខេត្តកំពង់ចាម។

ខេត្តកំពង់ចាម: អភិបាលខេត្តកំពង់ចាម  អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នៅវត្តជ័យគីរី ហាន់ជ័យ ស្រុកកំពង់សៀម បានដឹកនាំសមាជិក សមាជិកា ក្រោមឱវាទ ប្រារព្ធព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអានសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដែលមានខ្លឹមសារដូចខាងក្រោម ៖ នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទូទាំងខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្វសាធុការពរ បវរសួស្តី សិរីវឌ្ឍនា ជយោមហាប្រសើរ សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្ល ព្រះកាយពលរឹងមាំ និងមានព្រះជន្មាទីឃាយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោន បានក្តីសុខក្សេមក្សាន្ត ជានិច្ចនិរន្តរ៍ តរៀងទៅ ។ ក្នុងអភិមង្គលដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ ទាំងអស់គ្នា សូមអភិវន្ទន៍លំអោនកាយ សម្ដែងនូវកត្តញ្ញូតាធម៌ដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះគុណូបការៈដ៏ឧត្តុងឧត្តម និងទឹកព្រះទ័យប្រកបដោយព្រះព្រហ្មវិហារធម៌ របស់ព្រះអង្គ ដោយបានលះបង់ព្រះកាយពល បញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ របស់ទ្រង់បម្រើឧត្តមប្រយោជន៍ជាតិទាំងក្នុងវិស័យព្រះពុទ្ធសាសនា សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ក្រោមដំបូលនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ។ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំអញ្ជលី បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជៈបារមីនៃវត្ថុសក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ពិសេសទេវតារក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ ព្រះនាម គោរាគៈទេវី សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះសព្វសាធុការពរជ័យបវរមហាប្រសើរ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

យុវជនមកពីគ្រួសារក្រីក្រក្នុងខេត្តកំពង់ចាម មានឱកាសរៀនជំនាញវិជ្ជាជីវៈ និងបានប្រាក់ឧបត្ថម្ភទៀត

អភិបាលខេត្តកំពង់ចាម  អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ (កំពង់ចាម)៖ នាព្រឹកថ្ងៃចន្ទទី១៦ ខែមិថុនា ឆ្នាំ២០២៥ ប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា  រំលឹកខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជាសក្ខីភាពនៃការដឹកគុណ ចំពោះគុណឧបការៈដ៏ធំធេង ដែលវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានលះបង់ដើម្បីជាតិ មាតុភូមិកន្លងមក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងពិធីនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។ ពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ។ សូមជម្រាបថា: តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតដល់បច្ចុប្បន្ន ស្ថិតនៅទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕