es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 138 suscriptores, ocupando la posición 4 987 en la categoría Política y el puesto 564 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 138 suscriptores.

Según los últimos datos del 15 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -117, y en las últimas 24 horas de 0, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.58%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.48% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 667 visualizaciones. En el primer día suele acumular 556 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 16 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 138
Suscriptores
Sin datos24 horas
-327 días
-11730 días
Archivo de publicaciones
ខេត្តកំពង់ចាម ផ្តល់ឱកាសការងារចំនួន​ ១១.២០៦​ កន្លែង​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ស្ថិតនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (TVET)។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បាន​អំពាវនាវ​សូមឱ្យយុវជនសិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»​។ ឯកឧត្តមភិបាលខេត្ត ក៏បានស្នេី​សូមឱ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់អាណាព្យាបាល មាតាបិតា ចូលរួម ជំរុញលើកទឹកចិត្តកូន ឬយុវជនឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់​ ខណៈ​ឱកាសការងារចំនួន​ ១១.២០៦​ កន្លែង​ តាមបណ្តារោងចក្រ​ សហគ្រាស​ចំនួន២៧​ ក្នុងខេត្តកំពង់ចាម​ នឹងទទួលបានប្រាក់ឈ្នួលចាប់ពី​ ២២៥ដុល្លា​ ទៅ១.០០០ដុល្លា​ ក្នុងមួយខែ ដែលមានទីតាំងចុះឈ្មោះ​📍មន្ទីរ​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,​ 📍មជ្ឈមណ្ឌល​ TVET,​ 📍សសយក.​ កំពង់ចាម៕

អភិបាលខេត្តកំពង់ចាម អំពាវនាវ​សូមឱ្យយុវជនសិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» កំពង់ចាម​:​ ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាព្រឹកថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៥​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម អ៊ុន ចាន់ដា បាន​អំពាវនាវ​សូមឱ្យយុវជនសិក្សាកម្មវិធីឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រមរបស់ សម្តេចធិបតី «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»​ ។ ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានស្នេី​សូមឱ្យអាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយដល់អាណាព្យាបាល មាតាបិតា ចូលរួម ជំរុញលើកទឹកចិត្តកូន ឬយុវជនឱ្យមកទទួលការសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មួយលានប្រាំសែននាក់​ ខណៈ​ឱកាសការងារចំនួន​ ១១.២០៦​ កន្លែង​ តាមបណ្តារោងចក្រ​ សហគ្រាស​ចំនួន២៧​ ក្នុងខេត្តកំពង់ចាម​ នឹងទទួលបានប្រាក់ឈ្នួលចាប់ពី​ ២២៥ដុល្លា​ ទៅ១.០០០ដុល្លា​ ក្នុងមួយខែ។ ឯកឧត្តមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួនមួយលានប្រាំសែននាក់ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភ ប្រចាំខែ ២៨ ម៉ឺនរៀលទៀតផងដែរ។ បេីតាមលោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា​ បច្ចុប្បន្ន​នេះ​វិទ្យាស្ថានបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលលើ ជំនាញការថែទាំ និងជួសជុលរថយន្ត ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្តាញបំពង់ទឹក សេវា កម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការថែទាំ និងជួសជុលទោចក្រយានយន្ត ការងារកំបោរ ការងារការ៉ូ ការផ្សារលោ ហៈដោយផ្នូរអគ្គិសនី(ធូប) សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកាត់សក់បុរស សេវាកម្មសម្អាង កាយ ការកែច្នៃបន្លែ និងផ្លែឈើ ធុរកិច្ចភេសជ្ជៈ ការផលិតនំ ការធ្វើម្ហូបខ្មែរ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៥នេះ មានសិស្សសរុបចំនួន ១.២២៧នាក់ បានប្រឡងបញ្ចប់ និងចុះកម្មសិក្សានៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងយានដ្ឋាន សរុបចំនួន ៥៤០នាក់ ហើយទទួលបានការងារចំនួន ១៣១នាក់ ផងដែរ​ ៕

បទយកការណ៍៖ បណ្ណាល័យសតវត្សរ៍ទី២១ ជាបេះដូងនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង https://youtu.be/K0M47w5eEh4 Website | Facebook | Telegram | TikTok

បណ្ណាល័យ គឺជាបេះដូង របស់សាលាវិទ្យាល័យ ហ៊ុន សែន ពាមជីកង (សាលារៀនជំនាន់ថ្មី)ស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណ
+9
នៅថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ​គណៈប្រចាំការគណបក្សខេត្ត ជាមួយគណៈកម្មាធិការគណបក្សស្រុក​ និងក្រុមការងារកសាងកម្លាំងគណបក្ស នៅទីស្នាក់ការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិកគណៈប្រចាំការបក្សខេត្ត -ប្រធានគណៈកម្មាធិការបក្សស្រុកចំការលើ-កងមាស-បាធាយ-ជើងព្រៃ-កំពង់សៀម-ព្រៃឈរ និងស្រុកស្ទឹងត្រង់ ព្រមទាំងក្រុមការងារកសាងកម្លាំង និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួន៕ ​

ក្បាលម៉ាស៊ីន និងសមាជិកមកពីគណបក្សផ្សេងៗនៅមូលដ្ឋាន ស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនខេត្តកំពង់ចាម ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនខេត្តកំពង់ចាម មានប្រារព្វពិធីសំណេះសំណាល និងបញ្ចូលថ្នាក់ដឹកនាំ សមាជិកគណបក្សថ្មី ដែលចាកចេញ ពីគណបក្សផ្សេងៗ ចំនួន ៨១ នាក់ ស្រី ២៣ មកពី ៦ស្រុក រួមមាន៖ ស្រុកបាធាយ-ជើងព្រៃ-ព្រៃឈរ-កំពង់សៀម-ចំការលើ-កងមាស និងស្រុកស្ទឹងត្រង់។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងវត្តមាន ឯកឧត្តមសមាជិកគណៈប្រការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកទាំង៦ និងក្រុមចលនាកសាងគណបក្ស ដែលមានឯកឧត្តម សួន វ៉ាន់ឡេងជាប្រធាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន។ មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្តែងការរីករាយ ស្វាគមន៍ យ៉ាងកក់ក្តៅ ជាមួយសមាជិកសមាជិកាថ្មី ទាំង៨១ រូប ដែលបានភ្ញាក់រលឹកចាកចេញពីគណបក្សផ្សេងៗ មករួមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់សមាជិក សមាជិកាថ្មីដែលមានខ្លឹមសារដូចខាងក្រោម៖ ១-អំពីប្រវត្តិ រចនាសម្ព័ន្ធ និងបេសកកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងការតស៊ូប្រឆាំអាណានិគមគ្រប់ប្រភេទ ដណ្ដើមឯករាជ្យ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ស្ដារកសាងប្រទេស បញ្ចប់សង្គ្រាម ដាក់ចេញគោលនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាព និងវឌ្ឍនភាព រហូតបច្ចុប្បន្ន ។ ២-សូមបន្តថែរក្សាសុខសន្តិភាព ចូលរួម កសាងអភិវឌ្ឍប្រទេសជាតិប្រកបដោយជវភាព កុំជឿតាមការឃោសនាញុះញង់ របស់ពួកប្រឆាំងជ្រុលនិយម។ ៣-បោះឆ្នោតគាំទ្រគណបក្សប្រជាជននៅគ្រប់ការបោះឆ្នោត, ត្រូវហ៊ានតស៊ូមតិវាយបករាល់ការឃោសនា មួលបង្កាច់របស់បក្សប្រឆាំងជ្រុលនិយម អគតិ។ ៤-អំពីបច្ចុប្បន្នភាពនៃសភាពការណ៍ព្រុំដែនកម្ពុជា-ថៃ សូមបងប្អូនបន្តការជឿជាក់គាំទ្ររាជរដ្ឋាភិបាល និង កងទ័ពរបស់យើង ដែលមានគោលជំហរម៉ឺងម៉ាត់ប្តូរផ្តាច់ ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី ជូនជាតិ មិនឱ្យមានការបាត់បង់។ ៥-គណបក្សនៅមូលដ្ឋាន សូមបន្តគ្រប់គ្រងជីវភាពនយោបាយរបស់បងប្អូន ដោយកុំឱ្យមានការរើសអើង និងអញ្ជើញបងប្អូនចូលរួមរាល់កិច្ចប្រជុំនានារបស់គណបកកស និងក្រុមការងារនៅមូលដ្ឋាន ដើម្បីបានជ្រួតជ្រាបអំពីបញ្ហារបស់ប្រទេសជាតិ ព្រមទាំងសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សម្រេចបាន។ ៦-ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានប្រកាសផ្ដល់ជូន សមាជិក សមាជិកាចូលរួមទាំង ៨១ នាក់ ក្នុងម្នាក់ៗទទួលបាន ៥ ម៉ឺន រៀល ជាថវិកា សម្តេចតេជោ ប្រធានគណបក្សផ្ដល់ជូន សរុបថវិកា ៤លាន ប្រាំម៉ឺនរៀល៕

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) សម្រេចបាន ៥៦%