រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 176 名订阅者,在 政治 类别中位列第 4 863,并在 柬埔寨 地区排名第 537 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 176 名订阅者。
根据 07 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -119,过去 24 小时变化为 -2,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.68%。内容发布后 24 小时内通常能获得 5.52% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 680 次浏览,首日通常累积 562 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 08 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 176
订阅者
-224 小时
-237 天
-11930 天
帖子存档
10 175
នៅរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE» ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅក្នុងក្រុងកំពង់ចាម។
10 175
WATCH VIDEO : ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស
10 175
អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ខណៈការងារសាងសង់ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងរដូវទឹកឡើងខ្លាំង
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះការដ្ឋានស្ថាបនាស្ពានបេតុង "ស្ទឹងឆ្វេង" ស្ថិតនៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈការងារសាងសង់ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងរដូវទឹកឡើងខ្លាំង។
គួររំលឹកថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែងនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពផងដែរ ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរ ស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រ សងខាង ដែលគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ ដោយស្ពានស្ទឹងឆ្វេងនេះត្រូវបានបេីកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការ សាងសង់បានប្រមាណ ៤០%ហើយ៕
10 175
រដ្ឋបាលខេត្តកំពង់ចាមរៀបំព្រឹត្តិការណ៍ ទិវាដើរពិភពលោក៖ ដើរដើម្បីសន្តិភាព នៅថ្ងៃស្អែក
10 175
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស
(កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សកលវិទ្យាធិការ ហោ ប៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា រួមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា អាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង និងបន្ទប់ទឹក ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាផ្ទះមនុស្សធម៌ទី ២៨ ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច តែងតែ បានណែនាំអោយសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរ ផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ជាសំខាន់។
សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុង បំពេញ បេសកកម្មការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ។ អ្នកស្រី មានកូនស្រីប្រុស ២ នាក់ ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដោយមើល ឃើញពីស្ថានភាពលំបាករបស់គ្រួសារវីរយុទ្ធជនជួរមុខ " ផុន សុធា " នៅឯមូលដ្ឋានក្រោយ ដែលសព្វថ្ងៃកំពុងកង្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម រួមទាំងជីវភាព ក៏មានការខ្វះខាត ផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានពិនិត្យ និងសម្រេច សាងសង់ ផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជូនប្រពន្ធនិងកូន របស់វីរយុទ្ធជនជួរមុខ " ផុន សុធា " បានប្រើប្រាស់ និងស្នាក់នៅបានសមរម្យ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ថវិកាបដិភាគ សម្រាប់ចាក់ដីលើកកំពស់ផ្ទះ និង ឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំង បានប្រគល់ជូនម៉ូតូ ថ្មី ១គ្រឿងទៀត សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់គ្រួសារវីរកងទ័ពជួរមុខរបស់យើង ។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និងថវិកាចំនួន ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ យុវជន ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ -ទទួលផ្ទះថ្មី ដោយទទួលបាន អង្ករ ២៥គក្រ -គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕
10 175
+7
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ខ្លូត ចិន្តា សមជិកគណ:អចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម បានអញ្ជើញនាំយកនូវអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន១០០គ្រួសារ មកពីភូមិសង្កែ ភូមិព្រៃឈរ ភូមិសេកយំ និងភូមិជ្រស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ដោយមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី២០កញ្ចប់ ទឹកត្រី១ដប ទឹកស៊ីវអ៊ីវ១ដប ត្រីខ២កំប៉ុង ភេសជ្ជ: ៥កំប៉ុង សម្ភារ:ផ្ទះបាយ និងថវិកា១០,០០០រៀល ព្រមទាំងបានជូនថវិកា និងឃីត០១កញ្ចប់ដល់លោកអាចារ្យ-គណ:កម្មការវត្ត ផងដែរ ។
10 175
ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម
10 175
អភិបាលខេត្តកំពង់ចាម នាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនពលរដ្ឋ ២៣គ្រួសារ ដែលរងផល ប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងស្រុកស្ទឹងត្រង់
10 175
ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា កំពង់ផែទេសចរណ៍ជាស្ពានចម្លង ក្នុងការលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋ និងជំរុញវិស័យផ្សេងៗរបស់ខេត្តកំពង់ចាម
10 175
ប្រជាពលរដ្ឋ ៦៦គ្រួសារ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ សូមគោរពថ្លែងអំណរគុណឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម តាមរយៈឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ។
10 175
+7
នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្ដែងរបស់ប្រជាពលរដ្ឋស្នេីសុំអន្តរាគមន៍ចេញប្លង់កម្មសិទ្ធស្ថិតនៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ។
