es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 198 suscriptores, ocupando la posición 4 926 en la categoría Política y el puesto 543 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 198 suscriptores.

Según los últimos datos del 29 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -114, y en las últimas 24 horas de -6, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.34%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.88% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 647 visualizaciones. En el primer día suele acumular 600 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 30 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 198
Suscriptores
-624 horas
-317 días
-11430 días
Archivo de publicaciones
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ (កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព
+9
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ (កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានបើកការធ្វើតេស្ត រកសារធាតុញៀនមន្ត្រីរាជការស៊ីវិល ក្នុងខេត្តកំពង់ចាមលើកទី ២ ដោយពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្ដម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺបង្កនៅផលលំបាកប៉ះពាល់ដល់បញ្ហាសន្តិសុខភាព ការបំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យខូចដល់អនាគតយុវជនជាដើម។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពិនិត្យរកសារធាតុញៀនមន្ត្រីរាជការពេលនេះ គឺក្នុងគោលបំណង ៣ ដូចខាងក្រោម ៖ *ទី១ ៖ បញ្ជាក់ថាមន្ត្រីរបស់យើងមានភាពស្អាតស្អំ មិនមានអ្នកប្រើប្រាស់សារធាតុញៀននៅក្នុងអង្គភាព និងជាកន្លែងផ្ដល់សេវាសាធារណៈ សេវារដ្ឋបាលល្អ ជាមជ្ឈមណ្ឌលមិនមានការប្រើប្រាស់សារធាតុញៀន។ *ទី២ ៖ ជាគំរូល្អដល់ប្រជាពលរដ្ឋ ដល់មហាជន ឱ្យរៀនសូត្រពីមន្ត្រីរបស់យើង ដើម្បីពួកគាត់បានដុះខាត់នូវស្មារតី របស់ពួកគាត់កុំឲ្យពាក់ព័ន្ធជាមួយសារធាតុញៀន និងជាការបញ្ជូនសារទៅកូនចៅក្នុងបន្ទុក របស់ពួកគាត់កុំឱ្យពាក់ព័ន្ធ នូវសារធាតុញៀននោះ ។ *ទី៣ ៖ គឺបញ្ជាក់ពីការចូលរួមរបស់មន្ត្រីយើងជាមួយនឹងរាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែងគិតគូរ អំពីសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងជីវភាពសេដ្ឋកិច្ចសង្គម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខសុភមង្គល ដោយបានដាក់ចេញនូវគោលការណ៍ ឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរបស់យើង ខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបង្ក្រាប ការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ទៅលើបញ្ហាពាក់ព័ន្ធគ្រឿងញៀននេះ ។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកផងដែរថា លើកទី១ នៅក្នុងឆ្នាំ ២០២៥ រដ្ឋបាលខេត្ត បានរៀបចំយុទ្ធនាការនេះ ទៅលើមន្ត្រីរាជការរបស់យើង បានចំនួន ជាង ១៤,០០០ នាក់ ។ រីឯលើកទី២ ក្នុងឆ្នាំ ២០២៦ នេះ រដ្ឋបាលខេត្ត និងធ្វើការពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិលឲ្យបានគ្រប់ៗគ្នា ទាំងថ្នាក់ខេត្ត ថ្នាក់ ក្រុង-ស្រុក និងថ្នាក់ ឃុំ-សង្កាត់ ដូចឆ្នាំ ២០២៥ ផងដែរ ទៅតាមតំណាក់កាលនីមួយៗ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម អបអរសាទរ ពិធីបិទការប្រកួតកីឡាទូក “ង” ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ឯកឧត្តម វូ ហាក់ អំពាវនាវដល់ សមាជិកគណបក្សប្រជាជន ពួតដៃគ្នាកំចាត់ Scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោ
+9
ឯកឧត្តម វូ ហាក់ អំពាវនាវដល់ សមាជិកគណបក្សប្រជាជន ពួតដៃគ្នាកំចាត់ Scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោះសូទិន កំពង់ចាម÷ ឯកឧត្តម វូ ហាក់ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូល ដ្ឋានស្រុកកោះសូទិន តំណាង ឯកឧត្តម ឡោ សុឡេង ប្រធានការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអំពាវនាវដល់ សមាជិក សមាជិកា នៃគណបក្សប្រជាជន ស្រុកកោះសូទិន រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំចាត់ scam online និងល្បែងស៊ីសងគ្រប់ប្រភេទ កុំឲ្យកើតមានក្នុងស្រុកកោះសូទិន ដើម្បីលើកកិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ហើយជាការទប់ស្កាត់មិនឲ្យមានអំពើឧក្រិដ្ឋកម្មផ្សេងៗ ដែលនាំឲ្យមានភាពវឹកវរដល់សង្គមជាតិ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រជុំផ្សព្វផ្សាយ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់គណៈកម្មការកណ្តាល ដោយ ពិធីនេះ មានការចូលរួម ពី លោក ហេង ហ៊ុន សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សស្រុកកោះសូទិន ដែលកម្មវិធីនេះ ធ្វើឡើងទីស្នាក់ការគណបក្សស្រុកកោះសូទិន។ ឯកឧត្តម វូ ហាក់ បានណែនាំដល់សមាជិកគណបក្សប្រជាជនស្រុកកោះសូទិន ឲ្យដើរស្រង់ទិន្នន័យ អ្នកចំណូលស្រុកថ្មីៗចូលក្នុងបញ្ជីរ ជារៀងរាល់ថ្ងៃ តាមដានជនបរទេសដែលចូលមករស់នៅតាមផ្ទះសំណាក់ សណ្ឋាគារ និងផ្ទះជួល ឲ្យល្អិតល្អន់ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធ online សុំឆាប់រាយការណ៍ទៅកាន់អធិការដ្ឋានស្រុកកោះសូទិន និងមេប៉ុស្តិ៍ជាបន្ទាន់ ដើម្បីរួមគ្នា ទប់ស្កាត់ កុំឲ្យមាន scam online នៅលើកទឹកដីកោះសូទិន។ ឯកឧត្តម ក៏បានដាស់តឿនដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនស្រុកកោះសូទិន សុំកុំជាប់ពាក់ព័ន្ធ នៅឲ្យឆ្ងាយពីការឆបោកទាំងឡាយ ផ្ទុយទៅ សុំយកពេលវេលានេះ ធ្វើអំពើល្អ ដាក់ប្រជាពលរដ្ឋ ខិតខំ ប្រឹងប្រែង បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស ទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានជំរុញដល់ សមាជិក សមាជិកា នៃគណបក្ស បើឃើញមានកន្លែងណាជួបជុំច្រើន មិនថាខ្មែរ បរទេស សុំឆាប់របាយការណ៍ជាបន្ទាន់ ទៅនគរបាលប៉ុស្តិ៍តាមឃុំ នីមួយៗ ដើម្បីឲ្យសមត្ថកិច្ចរបស់យើង អន្តរាគមន៍បានទាន់ពេលវេលា។ ឯកឧត្តម បានលើកឡើងបន្តថា ចំពោះការបង្រ្កាបល្បែងស៊ីសង និង scam online សុំធ្វើទៅតាមការអនុវត្តច្បាប់ឲ្យបានស្មើៗ គ្នា គ្មានការយោគយល់ គ្មានការលើកលែង សម្រាប់គ្រួសារ សាច់ញាតិ ដែលមានជាប់ពាក់ព័ន្ធរឿង scam online និងល្បែងស៊ីសងគ្រប់ប្រភេទ មិនឲ្យរួចខ្លួននោះឡើយ៕

ស្រុកចំការលើ៖នៅព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការ
+7
ស្រុកចំការលើ៖នៅព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនសមាជិកបក្សដែលមានជីវភាពជួបការលំបាកចំនួន៣០គ្រួសារ ក្នុងឃុំស្វាយទាប ដោយ០១គ្រួសារ ទទួលបានអង្ករ២០គីឡូ ទឹកត្រី០១យួរ ទឹកស៊ីវអ៊ីវ០១យួរ មី១០កញ្ចប់ ក្នុងនោះចំនួន០៣គ្រួសារបានទទួលបានដែលសង្កសី ទាំងអស់ចំនួន៣០សន្លឹក និង  បានបន្តចុះសួរសុខទុក្ខសកម្មជនយុវជនភូមិវាលរីកើត ឃុំស្វាយទាប ចំនួន៤នាក់ ដើម្បីស្តាប់សភាពការណ៍ និងពង្រឹង ពង្រីកសមាជិកបក្សជាយុវជនក្នុងភូមិ ក្នុងនោះបានជួយឧបត្ថម្ភថវិកាមួយចំនួន ព្រមទាំងបានជូនថវិកាដល់ប្រជាការពារភូមិចំនួន០២នាក់ ផងដែរ ។

នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានចុះអញ្ជើញជួប
+3
នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានចុះអញ្ជើញជួបជាមួយប្រធាន អនុសមាជិកសាខាបក្សភូមិ ប្រជាការពារភូមិ សកម្មជនយុវជនភូមិ ឃោសនិក សកម្មជន និងបុគ្គលមានឥទ្ធិពល នៅក្នុងចុះសាខាបក្សភូមិវាលរីលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ដោយមានអ្នកចូលរួមចំនួន១៥នាក់ ស្រី០៦នាក់ក្នុងនោះក៏បានជូនថវិកាម្នាក់ៗចំនួន១០,០០០រៀល និងក្រមា០១ ជាអំណោយរបស់ឯកឧត្តមហ៊ុន ម៉ានិត និងលោកជំទាវ ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អះអាងថា​ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស
+9
ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អះអាងថា​ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម​ បានអះអាងថា​ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ ដែលមានមនុស្ស ប្រមាណ ២៩.៨៨០នាក់ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ​ ថ្លែងបែបនេះ​ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សទូទាំងខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រោមវត្តមាន​ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ថ្នាក់កណ្តាល​ និង​ឯកឧត្តម កែវ រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្ស ថ្នាក់កណ្តាល​។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ តាមរយៈសារនយោបាយជាបន្តបន្ទាប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាសំខាន់ៗរបស់ជាតិ ធ្វើឱ្យមហាជន បានឃើញច្បាស់ពីការរីកចម្រើនរបស់ជាតិ យល់ដឹងអំពីគោលការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល អំពីសភាពការណ៍ និងភារកិច្ចសំខាន់ៗ រួមទាំងឧបាយកល ដ៏ពិសពុលរបស់ពួកប្រឆាំងជ្រុលនិយម ជាពិសេសអំពីគោលជំហរដ៏ត្រឹមត្រូវរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងការទូត។ ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានសង្កត់ធ្ងន់ថា​ ទង្វើឈ្លានពានរបស់ថៃ បានធ្វើឱ្យ ប្រជាជនកាន់តែយល់ច្បាស់ អំពីគុណតម្លៃនៃសន្តិភាព ហើយក៏បញ្ជាក់ឱ្យឃើញច្បាស់ផងដែរថា ពាក្យ “អរគុណសន្តិភាព” ត្រូវតែលើកកម្ពស់។ ស្មារតីពង្រឹងសាមគ្គី ឯកភាពជាតិ ត្រូវបានពុះកញ្ជ្រោលឡើង នៅក្នុងចំណោមមហាជន យុវជន ដែលបានបង្ហាញច្បាស់តាមរយៈការគាំទ្រពេញទំហឹង ដល់វីរយុទ្ធជន សមរភូមិមុខ និងរាល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្នុងនោះ រួមទាំងការគាំទ្រគ្រប់លទ្ធភាព ដល់វីរៈ កងទ័ព និងជនភៀសសឹកផងដែរ​៕

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតសម្ដែងការអបអរសាទរគោរពជូនពរ សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ អនុប្
+2
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតសម្ដែងការអបអរសាទរគោរពជូនពរ សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចំរើនអាយុវឌ្ឍនៈ បវរសួស្ដី សិរីមង្គល ជូនសម្ដេច 🙏❤️🎂

ឯកឧត្តម ខ្លូត ផន ថ្លែងការកោតសរសើរចំពោះ គ.ក.ស.ក ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ
+9
ឯកឧត្តម ខ្លូត ផន ថ្លែងការកោតសរសើរចំពោះ គ.ក.ស.ក ខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា (កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ថ្លែងការកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាម គោលនយោបាយដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះការគាំពារសុខភាព ជីវភាព ការផ្តល់សេវាសង្គម លើកកម្ពស់សមភាពយេនឌ័រ តម្រូវការស្ត្រី យុវជន កុមារ និងការងារសេវាសង្គមពាក់ព័ន្ធនានា នៅតាមឃុំ/សង្កាត់ ។ ថ្លែងបែបនេះនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ ដោយមានការអញ្ជើចូលរួមពី លោកជំទាវ អៀម វណ្ណី ប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ ជាអនុប្រធាន ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និង លោក លោកស្រី គ.ក.ស.ក ក្រុង-ស្រុកទាំង១០ផងដែរ។ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា រាជរដ្ឋាភិបាលបានលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះស្ត្រី កុមារ ព្រមទាំងប្រជាពលរដ្ឋ និងជនងាយរងគ្រោះ ជាពិសេសបានផ្តល់ជូន នូវប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់ជួយដល់មាតា ទារក កម្មករ កម្មការីក្នុងរោងចក្រស្របតាមគោល នយោបាយសម្រាប់ផ្តល់មាតាភាព និងកម្មវិធីជំនួយសង្គមពិសេសសំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ដើម្បីសម្រាលដល់ជីវភាពក្នុងការរស់នៅ និងការបើកប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ លើសពីនេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ជួយគាំទ្រ និងសម្របសម្រួលក្នុងគោលដៅ កាត់បន្ថយវិសមភាពយេនឌ័រ និងខិតខំរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រស្តីពី ការបង្កើន ចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២០២៤-២០២៨) ព្រមជាមួយការ ណែនាំ ដើម្បីដោះស្រាយតម្រូវការរបស់ស្ត្រី និងក្មេងស្រីនៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង៕

អបអរសាទរ​ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងខេត្តសម្ព័ន្ធមេត្រីភាព​ កំពង់ចាម​-ដុងណាយ​ (កម្ពុជា-វៀតណាម​)​ នៅព្រឹកថ្ងៃទី
+6
អបអរសាទរ​ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងខេត្តសម្ព័ន្ធមេត្រីភាព​ កំពង់ចាម​-ដុងណាយ​ (កម្ពុជា-វៀតណាម​)​ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងខេត្តសម្ព័ន្ធមេត្រីភាព​ កំពង់ចាម​-ដុងណាយ​ (កម្ពុជា-វៀតណាម)) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម តូ ឡឹម (TO Lam ) ប្រមុខរដ្ឋវៀតណាម ស្ថិតនៅវិមាន ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចជលផលខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណីក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ កំពង់ចាម : នៅថ្ងៃ
+3
សមត្ថកិច្ចជលផលខេត្តកំពង់ចាម ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ២ករណីក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់ កំពង់ចាម : នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ នេះ សមត្ថកិច្ចជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទបាន ២ករណីក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់។ បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ គឺខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការ សម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយជនសង្ស័យគេចខ្លួនបាត់បន្សល់ទុកនូវវត្ថុតាងបទល្មើសជលផលរួមមាន៖ ករណីទី០១-កន្ត្រងមានភ្ជាប់ខ្សែភ្លើងចំនួន ០២ ក្រុមការងារអធិការកិច្ចជលផលបានបន្តតាមដាន និងស្រាវជ្រាវបន្ថែមលើករណីនេះ នៅចំណុចបឹងធំ ភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម។ ករណីទី០២ -ដងឆក់រួមផ្សំខ្សែរភ្លើងចំនួន ០២គូរ-កន្រ្តងដងត្រីចំនួន ០២ -អាគុយម៉ាក់ BLUE DOT កម្លាំង៤០អំពែរ ចំនួន០២គ្រឿង នៅចំណុច បឹងទួលព្រះឃ្លាំង ភូមិបឹង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ (ទីស្តីការក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ (ទីស្តីការក្រសួងមហាផ្ទៃ) នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ