es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 198 suscriptores, ocupando la posición 4 926 en la categoría Política y el puesto 543 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 198 suscriptores.

Según los últimos datos del 29 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -114, y en las últimas 24 horas de -6, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.34%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.88% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 647 visualizaciones. En el primer día suele acumular 600 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 30 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 198
Suscriptores
-624 horas
-317 días
-11430 días
Archivo de publicaciones
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ (ទីស្តីការក
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ (ទីស្តីការក្រសួងមហាផ្ទៃ) នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខ
+9
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចាត់ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា រួមដំណើរដោយ ឯកឧត្តមនាយកសាខា លោក ប្រធានអនុសាខាស្រុក បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យចូលរួមបុណ្យសព ឈ្មោះ អ៊ុន ចំរើន ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវជាប្រពន្ធ លោក ខុន វ៉ាន់ អាយុ ៤៣ឆ្នាំ ជាងជួសជុលម៉ូតូ មានទីលំនៅៗ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដែលបានទទួលមរណភាព កាលពីពេលថ្មីៗកន្លងទៅនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក Lexus 330 ដែលស្រវឹងស្រាជោគជាំបើករេចង្កូតទៅបុកម៉ូតូ ១គ្រឿងកំពុងបើកបរតាមផ្លូវហើយចូលដល់ក្នុងផ្ទះបណ្ដាលឱ្យឆេះទាំងរថយន្តជនបង្ក ឆេះទាំងផ្ទះស្នាក់នៅ និងបង្កឧ្យមានមនុស្សរបួសធ្ងន់ ១នាក់ និងស្លាប់បាត់បង់ជីវិតស្ត្រីម្ចាស់ផ្ទះ ១នាក់ នៅនឹងកន្លែង ។ ជនល្មើស ត្រូវបានឃាត់ខ្លួននិងចាត់វិធានការតាមច្បាប់ ។ ក្នុងឱកាសនោះដែរឯកឧត្តមបានផ្ដល់ជូនក្រុមគ្រួសារសព នូវគ្រឿងឧបភោគ បរិភោគ មួយចំនួន និងថវិកាចំនួន ១.៥០០.០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ដល់គ្រួសារបុរសដែលរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ (ទីស្តីការក្រសួងមហាផ្ទៃ): នាព្រឹកថ្ងៃទី៥
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ (ទីស្តីការក្រសួងមហាផ្ទៃ): នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសន្និបាតក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តី ក្នុងពិធីបិទនៅរសៀលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាត នារសៀលថ្ងៃដដែលនេះ។

នៅព្រឹកថ្ងៃ៤ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប
+9
នៅព្រឹកថ្ងៃ៤ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដោយមានការនិមន្ត ចូលរួមពីព្រះចៅអធិការវត្តពាក់ព័ន្ធ ព្រមទាំងឯកឧត្តម នាយកសាខា , អាជ្ញាធរស្រុកឃុំ-ស្រុក បាននិមន្ត និងនាំយកនូវអំណោយមនុស្សធម៌របស់ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងអណោយក្រុមការងារចុះជួយឃុំស្វាយទាបជូនគ្រួសារដែលបានរងគ្រោះអគ្គីភ័យ(ភ្លើងឆេះផ្ទះ)ចំនួន ៣គ្រួសារ នៅក្នុងឃុំស្វាយទាប ស្រុកចំការលើ ។ នាឱកាសនោះដែរឯកឧត្តម បានផ្ដល់អំណោយ ក្នុង១គ្រួសារទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងអំណោយរបស់ក្រុមការងារចុះមូលដ្ឋានឃុំស្វាប រួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ព្រមទាំងថវិកាសរុបចំនួន១.៤០០.០០០រៀល ផងដែរ។

សូមអបអរសាទរ ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១ ជាអង្គភាពឆ្នើមប្រចាំឆ្នាំ២០២៥។ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់
+4
សូមអបអរសាទរ ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ជាប់ជ័យលាភីលេខ១ ជាអង្គភាពឆ្នើមប្រចាំឆ្នាំ២០២៥។ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឲ្យខេត្តមួយនេះ ទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីរន្ទឺលើឆាកជាតិ-អន្តរជាតិ ប្រជាជនបានរស់នៅប្រកបដោយភាពសុខដុមរមនា ស្ថិតក្រោមម្លប់សុខសន្តិភាពសម័យ តេជោ-ធិបតី។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងម
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអគាS ក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាយករងខុទ្ទការល័យ អគ្គលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រុមប្រឹក្សានីតិកម្ម សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អគ្គលេខាធិការដ្ឋានគ្រឿងញៀន អគ្គលេខាធិការ គ.ជ.ប.ជ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្តទាំង២៥ តំណាងក្រសួង ស្ថាប័ន និងសមាជិក សជិកា ពាក់ព័ន្ធសរុបប្រមាណ៨០០នាក់។

លោកស្រី សម្បត្តិ ឆវី ភរិយាវីរយោធិនជួរមុខ ទិសសំពៅលូន ខេត្តបាត់ដំបង ទើបតែសម្រាលកូនរួច នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម សប្បាយចិត្តបន្ទាប់ពីទទួលបានអំណោយពីថ្នាក់ដឹកនាំខេត្តកំពង់ចាម ។

នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊
+6
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម នាយកសាខា និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងអាជ្ញាធរស្រុក បានចុះសួរសុខទុក្ខដល់ខ្នងផ្ទះ អ្នកស្រី សម្បត្តិ ឆវី អាយុ ៣១ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិស សំពៅលូនដែលកំពុងសម្រាលក្រោយសម្រាលកូន នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។ ក្នុងឱកាសនោះដែរលោកជំទាវ និងក្រុមការងារ បានផ្តល់អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកស្រី រួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ព្រមទាំងថវិកាសរុបចំនួន ១.២០០.០០០រៀល។ សូមបញ្ជាក់ផងដែរថា អ្នកស្រី បានមកស្នាក់នៅផ្ទះម្តាយបង្កើត នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ហើយបានសម្រាកសម្រាលកូន ដោយសុវត្ថិភាពនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្តទាំងស្រុង នៅថ្ងៃទី ១ មករា ២០២៦ ។

លោកជំទាវ ប៉ាង ដានី អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធីបុណ្យមាឃបូជា ដ
+9
លោកជំទាវ ប៉ាង ដានី អភិបាលបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅវត្តបុទុមរតនៈដីដុះ ក្រុងកំពង់ចាម នាល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ ៣យ៉ាង៖ ទី១. ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើ ចតុរអង្គសន្និបាត ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ ទី៣. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដែលទ្រង់នឹងចូលបរិនិព្វាន ៣ខែបន្ទាប់ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ស៊ី វណ្ណថា ទីប្រឹក្សា ជាន់ខ្ពស់ ព្រឹទ្ធសភា លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកយាយ លោកតា សីលវ័នកើត សីលវតី និងពុទ្ធបរិស័ទចំណុះជើងវត្ត ។

នាព្រឹកថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត
+9
នាព្រឹកថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តគោលនយោបាយ ជាតិបញ្ចប់អេដស៍ នឹងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ តាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលរៀបចំ ឡើងរយះពេល ២ថ្ងៃ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ប្រតិភូខេត្តកំពង់ចាម ដឹកនា
+9
តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត ដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ថា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការណ៍ការងារសន្តិសុខ​ សណ្តាប់ធ្នាប់ព្រំដែន​ និងពាណិជ្ជកម្ម​ រវាងបណ្តាខេត្តសម្ព័ន្ធមេត្រីភាព​ នៃប្រទេសកម្ពុជា-វៀតណាម និងអបអសាទរឆ្នាំថ្មី ស្ថិតនៅសាលាខេត្តដុងណាយ ប្រទេសវៀតណាម។

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខ
+9
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត បានតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្តល់បណ្ណកម្មសិទ្ធិដីធ្លី លិខិតថ្លែងអំណរគុណ ប្រជាពលរដ្ឋ ២គ្រួសារ និងចុះវាស់វែងបើកផ្លូវធ្លាសាធារណៈ ស្ថិតនៅភូមិវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិ
+9
នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសាខាសមាគមនារីខេត្តកំពង់ចាម បានដឹកនាំសមាជិកាសាខាសមាគមនារីខេត្ត រៀបចំប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន៥០អង្គ គង់នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាសក្រុងកំពង់ចាម។

មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ
+2
មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ្នាំ២០២៦

មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ
+1
មោទនភាពខេត្តកំពង់ចាម! អបអរសាទរ ក្រុងកំពង់ចាម ជាប់ជ័យលាភី ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ទទួលបាន "ពានរង្វាន់ទេសចរណ៍អាស៊ាន" ឆ្នាំ២០២៦