es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 136 suscriptores, ocupando la posición 4 991 en la categoría Política y el puesto 564 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 136 suscriptores.

Según los últimos datos del 16 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -119, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.62%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.42% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 671 visualizaciones. En el primer día suele acumular 549 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 17 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 136
Suscriptores
-224 horas
-297 días
-11930 días
Archivo de publicaciones
អភិបាលអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ និងសមាជិកសមាជិកា។ លោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគមនិស្សិតដើម្បីសង្គម បានជំរាបជូនផងដែរថា៖ លក្ខន្តិកៈរបស់សមាគមនិស្សិតដើម្បីសង្គមបានតម្កល់ទុកនៅក្រសួងមហាស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។ សមាគមនិស្សិតដើម្បីសង្គម(SAS)បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា អោយមានការរីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដកិច្ច ប្រជាពលរដ្ឋនៅតាមបណ្តារខេត្ត មូលដ្ឋានអោយមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៦០កន្លែង បរិញ្ញាប័ត្រជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។ ម្យ៉ាងទៀត ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហឹង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។ សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអោយសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា អោយនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើ៕

អភិបាលអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគមននិស្សិតដើម្បីសង្គម ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ និងសមាជិកសមាជិកា។ លោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគមនិស្សិតដើម្បីសង្គម បានជំរាបជូនផងដែរថា៖ លក្ខន្តិកៈរបស់សមាគមនិស្សិតដើម្បីសង្គមបានតម្កល់ទុកនៅក្រសួងមហាស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។ សមាគមនិស្សិតដើម្បីសង្គម(SAS)បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា អោយមានការរីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដកិច្ច ប្រជាពលរដ្ឋនៅតាមបណ្តារខេត្ត មូលដ្ឋានអោយមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៦០កន្លែង បរិញ្ញាប័ត្រជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។ ម្យ៉ាងទៀត ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហឹង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។ សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអោយសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា អោយនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរគោរពជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃក្រ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរគោរពជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើតគម្រប់៩១ ឈានចូល ៩២ឆ្នាំ

អភិបាលស្រុកស្ទឹងត្រង់ ស្នើដល់ប្រជាកសិករដាំទុរេន ចងក្រងបង្កើតជាសហគមន៍ដើម្បីការពារសិទ្ធិ និងកេរ្តិ៍ឈ្មោះកសិផលក្នុងស្រុករបស់ខ្លួន

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់សំបួរមាស ស្ដីពី ការលើកពេលការដេញថ្លៃគម្រោងមូលនិធីឃុំ សង្កាត់ ឆ្នាំ២០២៥

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់កំពង់ចាម ស្ដីពី ការលើកពេលការដេញថ្លៃគម្រោងមូលនិធីឃុំ សង្កាត់ ឆ្នាំ២០២៥

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានជួយផ្តល់អាគារសិក្សាមួយខ្នង ពីរជាន់ ១២បន្ទប់ ជូនដល់ វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

កសិករដាំទុរេនខេត្តកំពង់ចាម ពេញចិត្តនិងគាំទ្រចំពោះការហាមឃាត់ការនាំចូលទុរេនស្រស់ពីបរទេស

សល់ពីរថ្ងៃទៀបញ្ចប់ មន្ត្រីខេត្តកំពង់ចាមបន្តចល័តតាមភូមិដើម្បីចុះឈ្មោះនិងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការខាសាកាកបាទក្រហម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជ
+9
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការខាសាកាកបាទក្រហម ខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលការចាក់ដីបំពេញបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហម ស្រុកបាធាយ និងដើម្បីធ្វើរបងថ្មបង្ហើយ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ
+9
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់អាគារទីស្នាក់ការគណបក្សឃុំសណ្ដែក ស្រុកបាធាយ ដែល ជាគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ។ គិតមកមកដល់ពេលនេះ សំណង់ខាងលើបានចាក់បណ្ដុះសសរឡើងរួចរាល់ និងបានចាក់ដីបំពេញទីធ្លាទាំងមូលរួចរាល់ហើយផងដែរ។

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវ ឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀងនៅស្រុកបាធាយ កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារអញ្ជើញ ចុះពិនិត្យ ការថែទាំផ្លូវនៅស្រុកព្រៃឈរ និងលទ្ធភាពជួសជុលផ្លូវឡើងវិញ ដែលខូចដោយជំនន់ទឹកភ្លៀង នៅស្រុកបាធាយ ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ផ្លូវកៅស៊ូ ១ខ្សែប្រវែង ១៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតនៅក្នុងអំឡុងពេលថែទាំ ។ ជាមួយនឹងការចុះពិនិត្យនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអ្នកសាងសង់ ធ្វើរបាំងដែកនៅចំណុចដែលមានប្រឡាយទឹក ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុពោលគឺ ការពារដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា បន្ទាប់ពីនោះ ក្រុមការងារបានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូ ១ខ្សែទៀត ស្ថិតនៅក្នុងឃុំសណ្ដែក ស្រុកបាធាយ ដែលរងនូវការខូចខាតដោយសារទឹកជំនន់នាពេលកន្លងមក ។ ដូច្នេះផ្លូវ ១ខ្សែនេះ ត្រូវធ្វើការសិក្សា ពិនិត្យលទ្ធភាពជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលនៅក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនកសិផល កសិកម្ម ពីតំបន់នោះមកទីប្រជុំជន៕