ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 133 名订阅者,在 政治 类别中位列第 4 996,并在 柬埔寨 地区排名第 563 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 133 名订阅者。

根据 17 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -121,过去 24 小时变化为 -4,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.36%。内容发布后 24 小时内通常能获得 4.98% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 645 次浏览,首日通常累积 505 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 18 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 133
订阅者
-424 小时
-317 天
-12130 天
帖子存档
ទស្សនៈរបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម ក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធីរបស់ប្រជាពលរដ្ឋនៅក្រុងកំពង់ចាម និងស្រុកព្រៃឈរ ស្ថិតនៅបន្ទប់ប្រជុំសាលាខេត្តកំពង់ចាម។ ដំណោះស្រាយពេញមួយព្រឹក សំណុំរឿងចំនួន ៩ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ផ្ដល់ជាគោលការណ៍ក្នុងការដោះស្រាយបញ្ចប់នៅពេលខាងមុខ។

អភិបាលអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម

លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ខេត្តកំពង់ចាមមានចំនួនសរុបជាង២០ម៉ឺននាក់

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៥ កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា និងបានផ្សព្វផ្សាយអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ចើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់។ ឆ្លៀតក្នុងឱកាសនេះលោកប្រធានពន្ធនាគារបានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ។ បានដាក់ទិសដៅអនុវត្តការងារបន្ត ៖ -មន្ត្រីទាំងអស់ត្រូវមានក្រមសីលធម៌ល្អ គោរពវិន័យបទបញ្ជាផ្ទៃក្នុង និងត្រូវមានឆន្ទៈខ្ពស់ក្នុងការងារ -មន្ត្រីទាំងអស់ត្រូវកាត់សក់ឲ្យបានខ្លី -ត្រូវបញ្ចប់តាមទម្លាប់ចាស់ ធ្វើតាមទម្រង់ថ្មី -ត្រូវគ្រប់គ្រងបទល្មើសពិសេសតាមបន្ទប់ឃុំឃាំងនីមួយៗ -ត្រូវរៀបចំចំណាត់ថ្នាក់សន្តិសុខឲ្យបានត្រឹមត្រូវ -ត្រូវរៀបចំកត់ត្រាចំពោះអ្នកចូលសួរសុខទុក្ខជនជាប់ឃុំទាំងអស់តាមបច្ចេកវិជ្ជាឌីជីថល -សូមប្រុងប្រយ័ត្នការឆ្លងបាត់តេរីអង់ត្រាក់ ឬជំងឺឈាមខ្មៅ -សូមប្រុងប្រយ័ត្នចំពោះសុខភាព ពាក់ម៉ាស់ការពារជំងឺផ្ដាសាយ(កូវីដ-១៩)ប្រភេទ JN.1។ ព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

អភិបាលអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ និងសមាជិកសមាជិកា។ លោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគមនិស្សិតដើម្បីសង្គម បានជំរាបជូនផងដែរថា៖ លក្ខន្តិកៈរបស់សមាគមនិស្សិតដើម្បីសង្គមបានតម្កល់ទុកនៅក្រសួងមហាស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។ សមាគមនិស្សិតដើម្បីសង្គម(SAS)បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា អោយមានការរីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដកិច្ច ប្រជាពលរដ្ឋនៅតាមបណ្តារខេត្ត មូលដ្ឋានអោយមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៦០កន្លែង បរិញ្ញាប័ត្រជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។ ម្យ៉ាងទៀត ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហឹង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។ សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអោយសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា អោយនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើ៕

អភិបាលអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគម និស្សិតដើម្បីសង្គម ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារសមាគមននិស្សិតដើម្បីសង្គម ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សា អនុប្រធាន លេខាធិការ ប្រធានសាខាខេត្តកំពង់ចាម ត្បូងឃ្មុំ និងសមាជិកសមាជិកា។ លោក ព្រំ ម៉ារ៉ាឌី ប្រធានសមាគមនិស្សិតដើម្បីសង្គម បានជំរាបជូនផងដែរថា៖ លក្ខន្តិកៈរបស់សមាគមនិស្សិតដើម្បីសង្គមបានតម្កល់ទុកនៅក្រសួងមហាស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរាជរដ្ឋាភិបាល។ សមាគមនិស្សិតដើម្បីសង្គម(SAS)បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្ដាមហាវិទ្យាល័យនានាននៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា អោយមានការរីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដកិច្ច ប្រជាពលរដ្ឋនៅតាមបណ្តារខេត្ត មូលដ្ឋានអោយមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៦០កន្លែង បរិញ្ញាប័ត្រជាន់ ១០កន្លែង ក្នុងឆ្នាំ២០២៤រួចមកហើយ។ ម្យ៉ាងទៀត ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាអោយកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហឹង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។ សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍជាតិ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៍បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីអោយសមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនអោយចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធមនុស្ស បរិស្ថាន ពត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា អោយនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរគោរពជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃក្រ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរគោរពជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបកំណើតគម្រប់៩១ ឈានចូល ៩២ឆ្នាំ

អភិបាលស្រុកស្ទឹងត្រង់ ស្នើដល់ប្រជាកសិករដាំទុរេន ចងក្រងបង្កើតជាសហគមន៍ដើម្បីការពារសិទ្ធិ និងកេរ្តិ៍ឈ្មោះកសិផលក្នុងស្រុករបស់ខ្លួន

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់សំបួរមាស ស្ដីពី ការលើកពេលការដេញថ្លៃគម្រោងមូលនិធីឃុំ សង្កាត់ ឆ្នាំ២០២៥

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់កំពង់ចាម ស្ដីពី ការលើកពេលការដេញថ្លៃគម្រោងមូលនិធីឃុំ សង្កាត់ ឆ្នាំ២០២៥

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានជួយផ្តល់អាគារសិក្សាមួយខ្នង ពីរជាន់ ១២បន្ទប់ ជូនដល់ វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្រុកស្ទឹងត្រង់

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

រដ្ឋបាលខេត្តកំពង់ចាម - Telegram 频道 @kpcadmin 的统计与分析