es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 182 suscriptores, ocupando la posición 4 925 en la categoría Política y el puesto 542 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 182 suscriptores.

Según los últimos datos del 05 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -119, y en las últimas 24 horas de -7, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 7.11%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.46% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 724 visualizaciones. En el primer día suele acumular 556 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 06 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 182
Suscriptores
-724 horas
-217 días
-11930 días
Archivo de publicaciones
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឃុំព្រែកក្របៅ

រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រគល់ពានរង្វាន់សិស្សឆ្នើមថ្នាក់ទី១០ប្រចាំស្រុកព្រៃឈរ

រដ្ឋបាលសាលាខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់  សរុប ,៣១ គ្រួសារ ក្នុងឃុំព្រែកក្របៅ  ស្រុក កងមាស

អភិបាលខេត្តកំពង់ចាម​ ប្តេជ្ញាចិត្ត​ បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ​ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន កំពងចាម​:​ ក្នុងឱកាសប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ចាម​ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានប្តេជ្ញាចិត្ត​ បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ រក្សាសាមគ្គីជាតិ រឹងមាំ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជនខេត្តកំពង់ចាម និងភាពសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងប្តេជ្ញាចិត្ត​ ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងបន្ថែមទៀត។ គោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ព្រះបារមីដ៏ ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុង មួយក្នុងការដោះស្រាយបញ្ហាជាតិ ជាច្រើនដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ បន្តរក្សាស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្រោមដំបូលរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដ៏ឆ្នើម ក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ប្រឆាំង នឹងការឈ្លានពានពីបរទេស​ ៕

រដ្ឋបាលខេត្តកំពង់ចាម​ រំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​កំណេីត​កងយោធពលខេមរភូមិន្ទ​ (កំពង់ចាម​): ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម​ បានប្រារព្ធ​ពិធី​រំលឹកខួបលើកទី៧២ ថ្ងៃ​បុណ្យឯករាជជាតិ​ ៩ វិច្ឆិកា ឆ្នាំ​១៩៥៣-​ ៩ វិច្ឆិកា ឆ្នាំ២០២៥ និង​ទិវា​កំណើត​កងយោធពល​ខេ​ម​ភូមិន្ទ​ ដែលបាន​ធ្វើ​​ឡើង​នាព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ នៅ​ទីតាំង​វិមានឯករាជ្យ​ ​ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម​ ក្រោមវត្តមាន​ឯកឧត្តម​ ខ្លូត​ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​។ ស្ថិតក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវា ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញា ណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និង រំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូ ដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ​ ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបន្ត​ថា​ ​ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ​ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់ រយៈពេល ៧​២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាន នូវអត្តសញ្ញាណជា កម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវ របស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ​៕

ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ កំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បាន សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹង ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មេីសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណី ក្នុងនោះរួមមាន ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ -របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី ស
+3
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បាន សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹង ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មេីសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណី ក្នុងនោះរួមមាន ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ សរុប ,៣១ គ្រួសារ ក្នុងឃុំព្រែកក្របៅ ស្រុក កងមាស ។ (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និង លោក ភោគ សាវុធ ប្រធានកិត្តិយស អនុសាខាស្រុកកងមាស បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣១គ្រួសារ រស់នៅក្នុងភូមិ ពាមក្នុង ( គោដេក) ឃុំព្រែកក្របៅ ស្រុកកងមាស។ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ឡើយ។ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយ វិបត្តិភ័យនានា ដែលកើតមានក្នុងរដូវនេះ ដោយ ឯកឧត្តមប្រធាន បានស្នើអោយរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន១២៩៤ ដើម្បីត្រៀមលក្ខណ: ជួយអន្តរាគមន៍ទាន់ពេលវេលា ។ ទន្ទឹមនោះ រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម ជាពិសេស ត្រូវប្រយ័ត្នប្រយែងអោយបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូម្សៅ ២កប់ សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភូយ សារុង ក្រម៉ា) និងថវិកាមួយចំនួន៕

អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានចាត់ទុកថា កម្មវិធីប្រលងយកពានរង្វាន់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការពង្រឹងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា លទ្ធផលដ៏ល្អប្រសើរក្នុងការសិក្សាដែ លប្អូនៗ ទទួលបាននៅថ្ងៃនេះ គឺអាស្រ័យលើកត្តា៥យ៉ាង ៖ ទី១ គឺកត្តារាជរដ្ឋាភិបាល ទី២ កត្តា សាលារៀន ទី៣ កត្តាគ្រូបង្រៀ ទី៤ កត្តាមាតាបិតា អាណាព្យាបាល និងទី៥ គឺកត្តា សិស្សានុសិស្ស ខិតខំប្រឹងប្រែងដោយខ្លួនឯង។ គួរបញ្ជាក់ថា​ ចំពោះរង្វាន់ជ័យលាភី គឺមានចំនួន ២៥រង្វាន់។ ជ័យលាភីទាំង ២៥រូប នឹងទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅ ២ ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ ឈុតទៀតសម្រាប់ថ្នាក់ ទី ១២) ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖ - ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125មួយគ្រឿង និងថវិកា ១លានរៀល។ - ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១គ្រឿង និងថវិកា ១លានរៀល។ - ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល។  - ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២លានរៀល។ - ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល។  - ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។       បន្ថែមលើនេះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃ​ ១គ្រឿង​ផងដែរ​ ៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ អគារសិក្សាថ្មី និងទីចាត់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ដែលជាអំណោយរបស់សម្តេចធិបតី JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម ចុះរៀបចំ ត្រួតពិនិត្យសណ្តាប់ធ្នាប់ អាជីវករលក់ដូរនៅផ្សារបែកអន្លង់ ស្រុកស្ទឹងត្រង់ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)