រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 187 名订阅者,在 政治 类别中位列第 4 923,并在 柬埔寨 地区排名第 541 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 187 名订阅者。
根据 04 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -112,过去 24 小时变化为 -3,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 7.05%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 718 次浏览,首日通常累积 555 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 05 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 187
订阅者
-324 小时
-167 天
-11230 天
帖子存档
10 182
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
10 182
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឃុំព្រែកក្របៅ
10 182
រដ្ឋមន្ត្រីក្រសួងអប់រំ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រគល់ពានរង្វាន់សិស្សឆ្នើមថ្នាក់ទី១០ប្រចាំស្រុកព្រៃឈរ
10 182
រដ្ឋបាលសាលាខេត្តកំពង់ចាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ
10 182
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ សរុប ,៣១ គ្រួសារ ក្នុងឃុំព្រែកក្របៅ ស្រុក កងមាស
10 182
អភិបាលខេត្តកំពង់ចាម ប្តេជ្ញាចិត្ត បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជន
កំពងចាម: ក្នុងឱកាសប្រារព្ធពិធីរំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅខេត្តកំពង់ចាម អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានប្តេជ្ញាចិត្ត បន្តកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ រក្សាសាមគ្គីជាតិ រឹងមាំ ដើម្បីជីវភាពសម្បូរសប្បាយរបស់ប្រជាជនខេត្តកំពង់ចាម និងភាពសុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្តេជ្ញាចិត្ត ការពាររាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ លើកកម្ពស់កិត្យានុភាពជាតិ ទប់ស្កាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់។
បន្តចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបន្តការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទ្វេរឡើងបន្ថែមទៀត។
គោរពដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ក្នុងព្រះរាជតួនាទីដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ព្រះបារមីដ៏ ត្រជាក់ត្រជំរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រជារាស្ត្រខ្មែរមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ មានជីវភាពកាន់តែសមស្រប មានសាមគ្គីភាពជាធ្លុង មួយក្នុងការដោះស្រាយបញ្ហាជាតិ ជាច្រើនដើម្បីភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ និងរហូតកម្ពុជាអាចពង្រីកនូវកេរ្តិ៍ឈ្មោះល្អរបស់ខ្លួនថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
បន្តរក្សាស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្រោមដំបូលរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដ៏ឆ្នើម ក្នុងការការពារ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ឯករាជ្យជាតិ ប្រឆាំង នឹងការឈ្លានពានពីបរទេស ៕
10 182
រដ្ឋបាលខេត្តកំពង់ចាម រំលឹកខួបលើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០២៥ និងកំណេីតកងយោធពលខេមរភូមិន្ទ
(កំពង់ចាម): ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា រដ្ឋបាលខត្តកំពង់ចាម បានប្រារព្ធពិធីរំលឹកខួបលើកទី៧២ ថ្ងៃបុណ្យឯករាជជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣- ៩ វិច្ឆិកា ឆ្នាំ២០២៥ និងទិវាកំណើតកងយោធពលខេមភូមិន្ទ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងវិមានឯករាជ្យ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមវត្តមានឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានមោទកភាព និងសេចក្តីរីករាយ ដោយបានចូលរួមប្រារព្ធពិធី អបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ គឺជាទិវា ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះវិញ្ញា ណក្ខ័ន្ធព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និង រំលឹកគុណដល់វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដែលបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ រួមមាន ការតស៊ូ ដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវ អ្វីៗគ្រប់បែបយ៉ាង ដូចបច្ចុប្បន្ននេះ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា ទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយ ប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្រ្តដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់ រយៈពេល ៧២ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាន នូវអត្តសញ្ញាណជា កម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវ របស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ៕
10 182
ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រស្រុកជើងព្រៃ
កំពង់ចាម: មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី
ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បាន សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹង ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មេីសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណី ក្នុងនោះរួមមាន
ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ -របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 182
+3
នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបបទល្មើសជលផលមួយករណី ស្ថិតក្នុងភូមិសាស្ត្រឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការខាងលើនេះ គឺខាងខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម បាន សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អាជ្ញាធរឃុំគោករវៀង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង នឹង ដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មន្ត្រីជំនាញបានចុះបង្ក្រាបបទល្មេីសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០១ករណី ក្នុងនោះរួមមាន
ឧបករណ៍លូស្បៃមុងចំនួន ២២មាត់ របាំងស្បៃមុងប្រវែង៤៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ២២០ដើម និងចាក់លែងត្រីចម្រុះទម្ងន់០៧ គីឡូក្រាមផងដែរ នៅចំណុចបឹងរូង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 182
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ សរុប ,៣១ គ្រួសារ ក្នុងឃុំព្រែកក្របៅ ស្រុក កងមាស ។
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និង លោក ភោគ សាវុធ ប្រធានកិត្តិយស អនុសាខាស្រុកកងមាស បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ៣១គ្រួសារ រស់នៅក្នុងភូមិ ពាមក្នុង ( គោដេក) ឃុំព្រែកក្របៅ ស្រុកកងមាស។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ចំពោះមហន្តរាយធម្មជាតិដែលធ្វើអោយរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងអស់ ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ។ ទាំងនេះ បង្ហាញអោយឃើញ ពីក្តីកង្វល់ របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយសង្រ្គោះជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល ឡើយ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពអោយបានល្អ តាមទិសស្លោក " ស្រឡាញ់ខ្លួន អោយស្ងួនចំណី " ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយ វិបត្តិភ័យនានា ដែលកើតមានក្នុងរដូវនេះ ដោយ ឯកឧត្តមប្រធាន បានស្នើអោយរដ្ឋបាលមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន១២៩៤ ដើម្បីត្រៀមលក្ខណ: ជួយអន្តរាគមន៍ទាន់ពេលវេលា ។ ទន្ទឹមនោះ រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ៣យ៉ាង ពិសាទឹកដាំឆ្អិន ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម ជាពិសេស ត្រូវប្រយ័ត្នប្រយែងអោយបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣១គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូម្សៅ ២កប់ សាប៊ូកក់សក់ ៦កញ្ចប់តូច ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភូយ សារុង ក្រម៉ា) និងថវិកាមួយចំនួន៕
10 182
អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ
កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមប្រគល់ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានចាត់ទុកថា កម្មវិធីប្រលងយកពានរង្វាន់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការពង្រឹងមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា លទ្ធផលដ៏ល្អប្រសើរក្នុងការសិក្សាដែ លប្អូនៗ ទទួលបាននៅថ្ងៃនេះ គឺអាស្រ័យលើកត្តា៥យ៉ាង ៖ ទី១ គឺកត្តារាជរដ្ឋាភិបាល ទី២ កត្តា សាលារៀន ទី៣ កត្តាគ្រូបង្រៀ ទី៤ កត្តាមាតាបិតា អាណាព្យាបាល និងទី៥ គឺកត្តា សិស្សានុសិស្ស ខិតខំប្រឹងប្រែងដោយខ្លួនឯង។
គួរបញ្ជាក់ថា ចំពោះរង្វាន់ជ័យលាភី គឺមានចំនួន ២៥រង្វាន់។ ជ័យលាភីទាំង ២៥រូប នឹងទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅ ២ ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ ឈុតទៀតសម្រាប់ថ្នាក់ ទី ១២) ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖
- ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125មួយគ្រឿង និងថវិកា ១លានរៀល។
- ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១គ្រឿង និងថវិកា ១លានរៀល។
- ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល។
- ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២លានរៀល។
- ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល។
- ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។
បន្ថែមលើនេះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃ ១គ្រឿងផងដែរ ៕
10 182
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ អគារសិក្សាថ្មី និងទីចាត់ការ ១ខ្នង នៅវិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ដែលជាអំណោយរបស់សម្តេចធិបតី
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 182
អភិបាលខេត្តកំពង់ចាម ចុះរៀបចំ ត្រួតពិនិត្យសណ្តាប់ធ្នាប់ អាជីវករលក់ដូរនៅផ្សារបែកអន្លង់ ស្រុកស្ទឹងត្រង់
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
