es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 232 suscriptores, ocupando la posición 4 900 en la categoría Política y el puesto 543 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 232 suscriptores.

Según los últimos datos del 20 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -112, y en las últimas 24 horas de -4, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.14%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.36% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 629 visualizaciones. En el primer día suele acumular 549 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 21 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 232
Suscriptores
-424 horas
-327 días
-11230 días
Archivo de publicaciones
នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចំការលើ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្
+9
នៅព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកចំការលើ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ស្ថិតក្រោមអធិបតីភាពលោក កុយ សាវុធ ប្រធានក្រុមប្រឹក្សា និងលោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ។

រាយការណ៍ទទក អភិបាលខេត្តកំពង់ចាម៖ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីល្បិចកលបទល្មើសអនឡាញ នឹងប្រែក្លាយពួកគាត់ «ជាភ្នែក និងច្រមុះ» របស់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់បទល្មើសឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហា
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម តាងនាមគណៈកម្មាធិការគណបក្សខេត្ត ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាខួបកំណើត របស់សម្ដេចតេជោ គម្រប់ 74 និងឈានចូល 75 ឆ្នាំ ដោយគារវភក្ដីភាព ដូរស្មោះស្ម័គករ និងការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត 🙏❤️🎂🎉

សម្រួលកុំឱ្យជាប់គាំងការចេញបណ្ណកម្មសិទ្ធិ! រាជរដ្ឋាភិបាល សម្រេចលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ
+1
សម្រួលកុំឱ្យជាប់គាំងការចេញបណ្ណកម្មសិទ្ធិ! រាជរដ្ឋាភិបាល សម្រេចលើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ្ឌមួយចំនួន !

សិស្សពិការភ្នែកនៃវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម កំពុងខិតខំរៀនបន្ថែមសម្រាប់ការប្រលងបាក់ឌុប

អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់សូមកុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦ កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណា
+9
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់សូមកុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦ កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសធម្មតា នៅក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្ងៃប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍អប់រំថ្នាក់ជាតិដ៏មានតម្លៃ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជាការផ្តល់នូវការឧបត្ថម្ភគាំទ្រផ្នែកសេវាកម្មស្នាក់នៅ និងម្ហូបអាហារក្នុងតម្លៃសមរម្យ ព្រមទាំងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរក្រុងកំពង់ចាម និងផ្នែកពាក់ព័ន្ធ ត្រូវចុះផ្ទាល់តាមបណ្តាផ្ទះសំណាក់ និងផ្ទះជួលនានាក្នុងក្រុង ដើម្បីធ្វើការអប់រំ ណែនាំ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដោយស្មារតីសហការ និងយោគយល់គ្នា ក្នុងគោលបំណងបង្ការកុំឱ្យមានការឆ្លៀតឱកាសដំឡើងថ្លៃបន្ទប់ស្នាក់នៅពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួន។ ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះតាមដាន និងជួយសម្របសម្រួល ដើម្បីធានាថាបេក្ខជនទាំងអស់ទទួលបាននូវសុវត្ថិភាព ភាពកក់ក្តៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរមកទីតាំងប្រឡង ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យក្នុងអំឡុងពេលប្រឡងប្រកបដោយជោគជ័យ៕

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ធ្វើនៅ ទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន , ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និង សមាជិក សមាជិកាផងដែរ។ កិច្ចប្រជុំធ្វើឡើង ក្នុងគោលបំណង៖ ដើម្បី បូកសរុបលទ្ធផលការងារឆមាសទី១ ដាក់ចេញទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.ប.ជ, ប្រមូលធាតុចូលពីសមាជិក គ.ជ.ប.ជ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រធាន គ.ជ.ប.ជ សម្រាប់អនុវត្តបន្ត។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតបាន ផ្ដល់អនុសាសន៍សំខាន់ៗចំនួន ១១ ចំណុច និងផ្ដោតសំខាន់ពាក់ព័ន្ធនឹងការពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ រវាងគណៈបញ្ជាការឯកភាពខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃការងារជាប្រចាំ ដោយមានតម្លាភាព ភាពស៊ីសង្វាក់គ្នា ធានាថាទិន្នន័យរបាយការណ៍គណៈបញ្ជាការឯកភាព និងសមត្ថកិច្ចអនុវត្តផ្ទាល់ (ស្នងការដ្ឋាន) គឺត្រឹមត្រូវ និងមិនមានការលាក់បាំង ។

អភិបាលខេត្តកំពង់ចាម៖ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីល្បិចកលបទល្មើសអនឡាញ នឹងប្រែក្លាយពួកគាត់ «ជាភ្នែក និងច្រមុះ» របស់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់បទល្មើសឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ .. និងអនុក្រឹត្យលេខ ០៣ ..ក្រ. ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ (ONLINE SCAMS) ប្រចាំឆមាសទី១ ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទ
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អ.ន.ក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃលទ្ធផលពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams) កុំឱ្យងើបឡើងជាថ្មី។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងស្រុក បន្តចុះធ្វើរដ្ឋបាលចំហរ នៅតាមដងផ្លូវ ឱ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចា
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អ.ន.ក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ ប្រចាំឆមាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃលទ្ធផលពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (Online Scams) កុំឱ្យងើបឡើងជាថ្មី។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងស្រុក បន្តចុះធ្វើរដ្ឋបាលចំហរ នៅតាមដងផ្លូវ ឱ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕

សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្
+4
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដ៏ឧត្តុង្គឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ 🙏❤️🎂🎉

នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានស.ស.យ.ក. ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាចែករំលែកបទព
+7
នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានស.ស.យ.ក. ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាចែករំលែកបទពិសោធន៍សិក្សានៅក្រៅប្រទេស នៅអគារពហុបំណង ស.ស.យ.ក. ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យ Jin Sato សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ និងជានាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់ពីអាស៊ី, លោកបណ្ឌិត ថុល ណាឌី, និងមានការអញ្ជេីញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងគណៈកម្មាធិការស.ស.យ.ក.ខេត្ត ព្រមទាំងមានសិស្ស និស្សិតមកពីតាមសកលវិទ្យាល័យកនុងខេត្តកំពង់ចាមផងដែរ។

ឯកឧត្តម សួស ប្រាថ្នា៖ គុណភាពនៃការផ្តល់សេវារដ្ឋបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពរដ្ឋបាល អភិបាលកិច្ចល្អ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ អត្ថបទ៖ លោក ហង្ស មគ្គបុរី វិដេអូ៖លោក ហង្ស មគ្គបុរី JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ឯកឧត្តម សួស ប្រាថ្នា៖ គុណភាពនៃការផ្តល់សេវារដ្ឋបាល គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពរដ្ឋបាល អភិបាលកិច្ចល្អ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ