ar
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 249 مشتركاً، محتلاً المرتبة 4 908 في فئة السياسة والمرتبة 543 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 249 مشتركاً.

بحسب آخر البيانات بتاريخ 17 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -105، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.47‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.39‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 664 مشاهدة. وخلال اليوم الأول يجمع عادةً 553 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 18 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 249
المشتركون
-224 ساعات
-277 أيام
-10530 أيام
أرشيف المشاركات
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុងឃុំសណ្តែក​ ស្រុកបាធាយ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ ប
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក អូរតាត្រិះ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុង
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុងឃុំសណ្តែក​ ស្រុកបាធាយ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី1 ខែសីហា 2026បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ឃុំសណ្តែក​ និងពិធីប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ស្ថិតក្នុងឃុំសណ្តែក​ ស្រុកបាធាយ។ ​ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះ ស បញ្ជាក់ពីការមើលឃើញនូវការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្ស ជាប្រមុខដឹកនាំ។ ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងបន្តថា អ្វីដែលជាមោទនភាពថ្មីសម្រាប់ឃុំសណ្តែក គឺ អគារទីស្នាក់ការថ្មីស្រឡាង ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ-ធិបតី តាមរយៈគណបក្សខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ/ស្រុក ដើម្បីជាការលើកទឹកចិត្ត នូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់គណបក្សមូលដ្ឋានឃុំ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមគ្នាថែរក្សានូវសមិទ្ធផលមួយនេះឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង៕

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

កញ្ញា ភ័ណ្ឌ សុវណ្ណដេត បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការមកទទួលសេវា និងឥរិយាបថរបស់មន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់សៀម

ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់សៀមបានបង្ហាញការពេញចិត្ត និងអរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលបានផ្តល់ភាពងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈនៅច្រកចេញចូលតែមួយ

លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម អំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកចង្ហាន់ គ្រឿង ឧបភោគបរិភោគ និងទៀនវស្សា ដើម្បីជួយផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្ត អារាម។ ផលិតដោយ លោក ភ័ណ្ឌ ប៉ាង JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ព្រះចៅអធិការវត្តខេមវ័ន ក្រុងកំពង់ចាម មានសង្ឃដីកាថា ការប្រកាន់ភ្ជាប់ព្រះពុទ្ធ សាសនាពីប្រជាពលរដ្ឋបាននាំមកនូវសន្តិភាពផ្លូវចិត្ត និងចូលរួមថែរក្សាព្រះពុទ្ធសាសនា។ ថលិតដោយ លោក ភ័ណ្ឌ ប៉ាង JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៤វត្ត ក្នុងក្រុងកំពង់ចាម។ ========== https://www.facebook.com/share/v/18vyH8xDYC/

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២ ------------•••------------- នាព្រឹកថ្ងៃសុក្រ ២រ
+9
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២ ------------•••------------- នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយកស្តីទី និងនាយករងរដ្ឋបាលស្រុក តំណាងកងកម្លាំងទាំង២ លោកមេឃុំទាំង១៤ ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការអនុម័តប្រាក់រង្វាន់ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេន
+9
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ (ស្រុកជើងព្រៃ )នៅព្រឹកថ្ងៃសុក្រ ២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ បាននាំយកទៀនចំណាំព្រះវស្សាចំនួន ១០គូ និងទេយ្យទានជាច្រើនទៀត ព្រមទាំងបច្ចយ័មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់ប្រគេនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្ត ចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ រួមមាន៖ វត្តឈូក ស្ថិតក្នុងឃុំគោករវៀង , វត្តខ្នុរដំបងកើត ស្ថិតក្នុងឃុំខ្នុរដំបង , វត្តផ្ដោជុំ ស្ថិតក្នុងឃុំផ្ដៅជុំ , វត្តង៉ូង ស្ថិតក្នុងឃុំសូទិប និងវត្តព្រៃចារក្នុង ស្ថិតក្នុងឃុំព្រៃចារ ដែលពិធីនេះធ្វើនៅបរិវេណវត្តផ្ដៅជុំ ស្ថិតក្នុងភូមិផ្ដៅកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ។ ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក, លោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយតាមបណ្ដាឃុំ និងអាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើនរូបទៀត ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានបូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស (ពាក់កណ្តាលខែ) ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្ថិតនៅសាលប្រជុំបន្ទប់ (Video Conference) សាលាខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បា
+9
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបានដឹកនាំចុះពិនិត្យតាមដានសាលារៀនគោលដៅកម្មវិធីស្បៀងអាហារដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាថ្លុកជ្រៅ ឃុំខ្ចៅ និងសាលាបឋមសិក្សាអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ដោយមានការចូលរួម លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត , នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , អភិបាលរងស្រុក , មេឃុំ មន្ត្រីកសិកម្មឃុំ , នាយកសាលាបឋមសិក្សា ថ្លុកជ្រៅ និងអង្គរបាន លោកគ្រូ-អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។

សូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរង
+8
សូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។ ដើម្បីរក្សានូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញសូមធ្វើការផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធុនធំ និងសូមវាងទៅតាមផ្លូវ ឃុំហាន់ជ័យវិញ។ ចំពោះរថយន្តធន់តូច និងម៉ូតូអាចចរាចរបានធម្មតា។