cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន | H.E Dr. CHIN MALIN

គោលបំណងក្នុងការបង្កេីត Channel Telegram នេះ ដេីម្បីផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស ដល់សាធារណជន អ្នកសារព័ត៌មាន សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវទាំងអស់

Mostrar más
Publicaciones publicitarias
623
Suscriptores
Sin datos24 horas
-17 días
+130 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Photo unavailableShow in Telegram
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។ ក្នុងកិច្ចប្រជុំនេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានពិនិត្យ និងវាយតម្លៃឃើញថា ពាក្យថា “បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន” លែងមានទៀតហើយ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181។
Mostrar todo...
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញធ្វើបទឧទ្ទេសនាមក្នុងវគ្គតម្រង់ទិសស្តីពី "សភាពការណ៍នយោបាយ បញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ នៅកម្ពុជា" សម្រាប់មន្រ្តីការទូតវ័យក្មេង ដែលទើបទទួលបានការតែងតាំង មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ======================== នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាវាគ្មិនធ្វើបទឧទ្ទេសនាម ក្នុងវគ្គតម្រង់ទិសស្តីពី "សភាពការណ៍នយោបាយ បញ្ហាសិទ្ធមនុស្ស ប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់ នៅកម្ពុជា"សម្រាប់មន្រ្តីការទូតវ័យក្មេង ដែលទើបទទួលបានការតែងតាំង មុនចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស ដើម្បីពង្រឹង ពង្រីកចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី ដែលត្រូវការជាចាំបាច់សម្រាប់បំពេញតួនាទីរបស់ខ្លួននៅបរទេស។
Mostrar todo...
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ================ នារសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធស.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អគ្គលេខាធិការដ្ឋាន និង ក្រុមបច្ចេកទេសស្នូលនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សានៅរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម÷ ១-ការរៀបចំរបៀបរបបការងារ បែបបទរដ្ឋបាល គោលការណ៍ណែនាំ និងយន្តការនីតិវិធីក្នុងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ២-ការត្រៀមអនុវត្តគម្រោងដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច ៣-ការត្រៀមអនុវត្តគម្រោងឆ្ពោះទៅមូលដ្ឋាន ក្នុងគោលដៅធ្វើការផ្សផ្សព្វផ្សាយអំពីយន្តការការងាររបស់ អ.ដ.ក. និងការបណ្តុះបណ្តាលបបច្ចេកទេសសម្រុះសម្រួលដោះស្រាយវិវាទ ដល់អាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំដែលជាសមាជិក អ.ដ.ក. និងជាគ្រូឧទ្ទេស ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន អ.ដ.ក. ។ ☎️ លេខទូរស័ព្ទ Telephone : +855 99 456 156 | 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location
Mostrar todo...
1
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលរយះពេល ៦ខែ នៃយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
Mostrar todo...
Repost from FRESH NEWS
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនុក្រឹត្យនេះ កំណត់អំពីការរៀបចំ និងការវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្ដកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល របស់រាជរដ្ឋាភិបាល៕ ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចធីបតី ហ៊ុន ម៉ាណែត៖ https://fna.asia 🔗JOIN US
Mostrar todo...
2
04:25
Video unavailableShow in Telegram
“ជម្រកស្នេហ៍ភក្ដីទឹកដីស្រុកមោងឫស្សី” ស្តាប់ទៅពិរោះ និងគ្រាន់តែចង់ចែករំលែក តែសូមបញ្ជាក់ថា អត្ថន័យស្នេហាក្នុងបទនេះ គឺជាការឆ្នៃប្រឌិតរបស់អ្នកកវីនិពន្ធយើង មិនមែនរឿងពិតរបស់ក្រុមការងារទេ ក្រុមការងារមិនមានស្នេហាជាមួយនារីនៅទីនោះទេ គឺមានតែស្នេហាជាមួយការអភិវឌ្ឍនៅទីនោះ 🤣 សូមអរគុណប្អូន ញ៉ឹក ភារុន និងក្រុមការងារចម្ប៉ាបាត់ដំបង Studio ដែលបានតាមដានរាល់សកម្មភាពរបស់បង និងក្រុមការងារ នាពេលកន្លងមក ហើយមានការពេញចិត្ត គាំទ្រ ស្រឡាញ់រាប់អាន និងបានផលិតជាបទចម្រៀងកម្រងវីដេអូនេះ ជាចំណងដៃសម្រាប់បងនិងក្រុមការងារ។
Mostrar todo...
IMG_2392.MP423.26 MB
2
រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីការរៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា នៅតាមក្រសួង ស្ថាប័ន #GOVT ក្រុមការងារនេះ ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងសក្តានុពលនៃមុខងារ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលមានស្រាប់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ដោយឈរលើអភិក្រម “ពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ”។ JOIN US | @oa_channel
Mostrar todo...
1
រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ #GOVT 🎆 JOIN US | @oa_channel
Mostrar todo...
👍 1 1
Repost from BAYON Radio
05:38
Video unavailableShow in Telegram
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការចេញសេចក្តីថ្លែងការណ៍នានា​ទាក់ទងការផ្តន្ទាទោសសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ គឺវាគ្រាន់តែលេសដើម្បីបិទបាំងនៅកំហុសរបស់ពួកគេតែប៉ុណ្ណោះ 👉Join Bayon Radio
Mostrar todo...
IMG_4998.MP425.18 MB
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.